បងប្អូន​ចង់​ចាក់បូថក់សិក្សាស្តាប់បន្តិចសិនមុនសម្រេចចិត្ត|Kimkanikar

แชร์
ฝัง
  • เผยแพร่เมื่อ 12 ก.ย. 2024
  • ស្អាត​ដោយ​ការ ចាក់បូថក់ (Botox)
    ចូរសិក្សាដើម្បីសុវត្ថិភាពនិងប្រសិទ្ធភាព​ខ្ពស់​បំផុត​ចា៎ ☺️
    ឈ្មោះពេញរបស់ Botox ជាផ្លូវការ ( Botulinum toxin type A) ជាសារធាតុដែលគេចម្រាញ់យកមកពីបាក់តេរីឈ្មោះថា Clostridium Botulinum អ្នកជំនាញយកមកប្រើលើរឿងសម្ផស្ស ដូចជា ស្បែក ស្នាមជ្រីវជ្រួញចំណុចផ្សេងៗលើផ្ទៃមុខបានគ្រប់កន្លែង ជួយកែបញ្ហានិងព្យាបាលអ្នកជំងឺដែលមានបញ្ហាទាក់ទងប្រព័ន្ធប្រសាទធ្វើឲ្យ​ញាក់កទាញមាត់និងភ្នែកបានល្អ រួមទាំងអាចជួយកែបញ្ហាឲ្យអ្នកជំងឺប្រកាំងបានផងដែរចាស ( ***ទាក់ទងនិងប្រព័ន្ធប្រសាទគួរពិភាក្សាជាមួយវេជ្ជបណ្ឌិតជំនាញផ្ទាល់ណាចាសព្រោះជំនាញខុសគ្នាចាស )
    Botox ជាប្រ៉ូតេអ៊ីនទឹកថ្លាៗមានតួនាទីធ្វើឲ្យប្រព័ន្ធប្រសាទ (Neurotoxin) ដុំសាច់ដុំធ្វើការថយចុះរយ:ពេល4-6ខែក្រោយពីចាក់ហើយ( សម្រាប់ថ្គាម ) ហើយជួយបំពេញចំណុចជ្រីវជ្រួញបានល្អយ៉ាងមានប្រសិទ្ធិភាពជាងការប្រើថ្នាំលេប និងផលិតផលជំនួយស្បែកចាស
    តែទោះបីជាBotox មានគុណសម្បត្តិនិងគុណប្រយោជន៍ល្អយ៉ាងណាក្តី សូមមេត្តាសិក្សាលំអិតមុនសម្រេចចិត្តជឿឬធ្វើអ្វីម្យ៉ាងណាចាស
    ការត្រៀមខ្លួនមុនចាក់Botox ត្រួសៗ
    1) សិក្សាពីគ្លីនិកដែលនឹងទៅ ឈ្មោះនិងប្រវត្តិពេទ្យ
    2) ម៉ាករបស់ Botox ជ្រើសរបស់ពិតមានប្រែនត្រឹមត្រូវហាមប្រើរបស់ក្លែងក្លាយដាច់ខាត
    3) សម្រាប់អ្នកប្រើថ្នាំNSAIDs ដូចជា Aspirin ផ្អាកសិនបីថ្ងៃ!!!
    4) បើសិនជាមានប្រតិ្តកម្មថ្នាំគួរប្រាប់ពេទ្យមុនសិន (ហាមភ្លេច)
    5) អាចលេបថ្នាំ​ជាតិ​ស័ង្កសី Zinc 15-20mg./1ថ្ងៃ មុននិងក្រោយមុនចាក់Botox ដើម្បីបង្កើនសារធាតុថ្នាំ ឲ្យមានគុណភាពនិងប្រសិទ្ធិភាពកាន់តែប្រសើរបានយូរ ( ការណែនាំរបស់ពេទ្យ )
    ឬទទួលទានអាហារដែលមានជាតិសង្កសីក៏បានចាស អាចសិក្សាបន្ថែមដោយខ្លួនឯងបានចាស
    #ក្រោយចាក់Botox
    1) ពេលចាក់ Botox ហើយភ្លាមៗគួរធ្វើចលនាដើម្បីឲ្យថ្នាំចេញប្រសិទ្ធិភាពជ្រាបបានល្អ1-2ដង
    បើចាក់ថ្គាម គួរទំពារស្ករកៅស៊ូភ្លាម30នាទី តែក្រោយពីនោះមិនគួរទទួលទានអាហារស្វិតៗ
    រឹងៗ ដែលចាំបាច់ត្រូវទំពារយូរ ( សម្រាប់អ្នកចាក់ថ្គាម )
    2) ហាមគេងស្មើនិងកម្រាល3ម៉ោង ដើម្បីកុំឲ្យBotox ហៀរទៅចំណុចផ្សេង
    3) ហាមស្អំត្រជាក់ រួមទាំងក្តៅ
    4) ហាមសេពគ្រឿងស្រវឹង
    5) ហាមម៉ាស្សាធ្វើSauna14ថ្ងៃ
    6) មិនគួរចាក់លើស 300unit/ម្តង !!!
    ម៉ាកBotox ដែលនិយមប្រើ
    1) KOREA
    • Neuronox
    • Botulax
    • Nabota
    2) USA
    • Allergan
    3) ENGLAND
    • Dysport
    4) GERMANY
    • Xeomin
    ផលអាក្រក់ពីការចាក់Botox ក្លែងក្លាយ
    1) ចាក់ហើយអស់ប្រសិទ្ធិភាពលឿន
    2) ត្របកភ្នែកធ្លាក់ វៀចមាត់
    3) ប្រត្តិកម្មថ្នាំ
    4)​ ត្រូវចាក់ញឹកញយព្រោះស៊ាំថ្នាំBotox ពិបាកធ្វើការព្យាបាលណាចាស
    សរុបគឺការចាក់Botox ល្អសម្រាប់អ្នកមានធនធានមិនប៉ះពាលចាស ប្រសិនសិក្សាលំអិតមកច្បាស់ហើយ កុំបារម្ភចាស
    មិនថា Botox ខលឡាជេន ឬអាហារបំប៉នផ្សេងៗប្រើល្អទាំងអស់ចាស តែគួរសិក្សាលំអិតឲ្យច្បាស់មុនសិន សិក្សាទាំងផលល្អនិងផលអាក្រក់ឲ្យយល់សិន ហើយកូកើលអាចជួយបងប្អូនណាចាស ៕
    សិក្សាដោយខ្លួនឯងបន្ថែមបានចាសចុចខាងក្រោមនេះ 📖
    www.skinstore....
    www.byrdie.com...
    www.healthline...
    ចិត្រ្តា ​ស្នេហាអ្នកអាន
    .
    Contact me via : (ក្នុង​ករណី​ចាំបាច់​ប៉ុណ្ណោះ)​
    Email :kimchhon55@gmail.com
    Line ID :kimchhon9
    Telegram :+66 63-9292-624
    FB Page​: Chhon Kimkanikar
    / about
    Kasikorn Bank : Kimkanikar Chhon
    Account :024-3-69756-5

ความคิดเห็น • 49

  • @kimkanikarchhon1599
    @kimkanikarchhon1599  4 ปีที่แล้ว +1

    ស្អាត​ដោយ​ការ ចាក់បូថក់ (Botox)
    ចូរសិក្សាដើម្បីសុវត្ថិភាពនិងប្រសិទ្ធភាព​ខ្ពស់​បំផុត​ចា៎ ☺️
    ឈ្មោះពេញរបស់ Botox ជាផ្លូវការ ( Botulinum toxin type A) ជាសារធាតុដែលគេចម្រាញ់យកមកពីបាក់តេរីឈ្មោះថា Clostridium Botulinum អ្នកជំនាញយកមកប្រើលើរឿងសម្ផស្ស ដូចជា ស្បែក ស្នាមជ្រីវជ្រួញចំណុចផ្សេងៗលើផ្ទៃមុខបានគ្រប់កន្លែង ជួយកែបញ្ហានិងព្យាបាលអ្នកជំងឺដែលមានបញ្ហាទាក់ទងប្រព័ន្ធប្រសាទធ្វើឲ្យ​ញាក់កទាញមាត់និងភ្នែកបានល្អ រួមទាំងអាចជួយកែបញ្ហាឲ្យអ្នកជំងឺប្រកាំងបានផងដែរចាស ( ***ទាក់ទងនិងប្រព័ន្ធប្រសាទគួរពិភាក្សាជាមួយវេជ្ជបណ្ឌិតជំនាញផ្ទាល់ណាចាសព្រោះជំនាញខុសគ្នាចាស )
    Botox ជាប្រ៉ូតេអ៊ីនទឹកថ្លាៗមានតួនាទីធ្វើឲ្យប្រព័ន្ធប្រសាទ (Neurotoxin) ដុំសាច់ដុំធ្វើការថយចុះរយ:ពេល4-6ខែក្រោយពីចាក់ហើយ( សម្រាប់ថ្គាម ) ហើយជួយបំពេញចំណុចជ្រីវជ្រួញបានល្អយ៉ាងមានប្រសិទ្ធិភាពជាងការប្រើថ្នាំលេប និងផលិតផលជំនួយស្បែកចាស
    តែទោះបីជាBotox មានគុណសម្បត្តិនិងគុណប្រយោជន៍ល្អយ៉ាងណាក្តី សូមមេត្តាសិក្សាលំអិតមុនសម្រេចចិត្តជឿឬធ្វើអ្វីម្យ៉ាងណាចាស
    ការត្រៀមខ្លួនមុនចាក់Botox ត្រួសៗ
    1) សិក្សាពីគ្លីនិកដែលនឹងទៅ ឈ្មោះនិងប្រវត្តិពេទ្យ
    2) ម៉ាករបស់ Botox ជ្រើសរបស់ពិតមានប្រែនត្រឹមត្រូវហាមប្រើរបស់ក្លែងក្លាយដាច់ខាត
    3) សម្រាប់អ្នកប្រើថ្នាំNSAIDs ដូចជា Aspirin ផ្អាកសិនបីថ្ងៃ!!!
    4) បើសិនជាមានប្រតិ្តកម្មថ្នាំគួរប្រាប់ពេទ្យមុនសិន (ហាមភ្លេច)
    5) អាចលេបថ្នាំ​ជាតិ​ស័ង្កសី Zinc 15-20mg./1ថ្ងៃ មុននិងក្រោយមុនចាក់Botox ដើម្បីបង្កើនសារធាតុថ្នាំ ឲ្យមានគុណភាពនិងប្រសិទ្ធិភាពកាន់តែប្រសើរបានយូរ ( ការណែនាំរបស់ពេទ្យ )
    ឬទទួលទានអាហារដែលមានជាតិសង្កសីក៏បានចាស អាចសិក្សាបន្ថែមដោយខ្លួនឯងបានចាស
    #ក្រោយចាក់Botox
    1) ពេលចាក់ Botox ហើយភ្លាមៗគួរធ្វើចលនាដើម្បីឲ្យថ្នាំចេញប្រសិទ្ធិភាពជ្រាបបានល្អ1-2ដង
    បើចាក់ថ្គាម គួរទំពារស្ករកៅស៊ូភ្លាម30នាទី តែក្រោយពីនោះមិនគួរទទួលទានអាហារស្វិតៗ
    រឹងៗ ដែលចាំបាច់ត្រូវទំពារយូរ ( សម្រាប់អ្នកចាក់ថ្គាម )
    2) ហាមគេងស្មើនិងកម្រាល3ម៉ោង ដើម្បីកុំឲ្យBotox ហៀរទៅចំណុចផ្សេង
    3) ហាមស្អំត្រជាក់ រួមទាំងក្តៅ
    4) ហាមសេពគ្រឿងស្រវឹង
    5) ហាមម៉ាស្សាធ្វើSauna14ថ្ងៃ
    6) មិនគួរចាក់លើស 300unit/ម្តង !!!
    ម៉ាកBotox ដែលនិយមប្រើ
    1) KOREA
    • Neuronox
    • Botulax
    • Nabota
    2) USA
    • Allergan
    3) ENGLAND
    • Dysport
    4) GERMANY
    • Xeomin
    ផលអាក្រក់ពីការចាក់Botox ក្លែងក្លាយ
    1) ចាក់ហើយអស់ប្រសិទ្ធិភាពលឿន
    2) ត្របកភ្នែកធ្លាក់ វៀចមាត់
    3) ប្រត្តិកម្មថ្នាំ
    4)​ ត្រូវចាក់ញឹកញយព្រោះស៊ាំថ្នាំBotox ពិបាកធ្វើការព្យាបាលណាចាស
    សរុបគឺការចាក់Botox ល្អសម្រាប់អ្នកមានធនធានមិនប៉ះពាលចាស ប្រសិនសិក្សាលំអិតមកច្បាស់ហើយ កុំបារម្ភចាស
    មិនថា Botox ខលឡាជេន ឬអាហារបំប៉នផ្សេងៗប្រើល្អទាំងអស់ចាស តែគួរសិក្សាលំអិតឲ្យច្បាស់មុនសិន សិក្សាទាំងផលល្អនិងផលអាក្រក់ឲ្យយល់សិន ហើយកូកើលអាចជួយបងប្អូនណាចាស ៕
    សិក្សាដោយខ្លួនឯងបន្ថែមបានចាសចុចខាងក្រោមនេះ 📖
    www.skinstore.com/blog/body/botox-good-bad-ugly/
    www.byrdie.com/long-term-effects-of-botox
    www.healthline.com/health/beauty-skin-care/bad-botox-explained#myths-debunked
    ចិត្រ្តា ​ស្នេហាអ្នកអាន

  • @keosrimach140
    @keosrimach140 4 ปีที่แล้ว +1

    អរគុណសំរាប់ការចែករំលែក

  • @OppoF-qp8gw
    @OppoF-qp8gw 4 ปีที่แล้ว +1

    អគុណបងស្រី ស្អាត

  • @sreynoun2098
    @sreynoun2098 4 ปีที่แล้ว

    បងស្រីស្អាតណាស់🙏🙏🙏❤️❤️❤️

  • @fyc-girl7777
    @fyc-girl7777 2 ปีที่แล้ว

    បង តើចាក់បំបាត់ក្លិនក្លៀក វាបះពាល់អត់ ហើយប្រើប្រភេទណាល្អ

  • @francoissom4329
    @francoissom4329 4 ปีที่แล้ว

    I agree with you thanks

  • @kay2064
    @kay2064 4 ปีที่แล้ว

    hello sister,
    Thanks for sharing.
    Do you know is there vitamins or clinics in Thailand that help girl teenager 11 to 12 year old getting taller. Let me know thanks.

  • @jeerichan3178
    @jeerichan3178 2 ปีที่แล้ว

    បងនិយាយពីកាចាក់ស្បែកមុខអោយស្អាត

  • @saksychhummakeup6089
    @saksychhummakeup6089 3 ปีที่แล้ว

    សួស្តីបងស្រី ខ្ញុំចង់ដឹងពីវិធីព្យាបាលជំងឺស្អូច🙏🙏🙏

  • @HsHs-br4hp
    @HsHs-br4hp 3 หลายเดือนก่อน

    បង ចុះការចាក់ firler វិញ ?

  • @sokcheat4473
    @sokcheat4473 4 ปีที่แล้ว

    បងស្រីនិយាយពិរោះគួអោយស្រលាញ់

  • @sokongan7948
    @sokongan7948 2 ปีที่แล้ว

    មុខចែស្អាតមកពីធម្មជាតិ

  • @NoName-mb2rj
    @NoName-mb2rj 2 ปีที่แล้ว

    អរគុណ វីដេអូ របស់បង

  • @sophorn5633
    @sophorn5633 ปีที่แล้ว

    ខ្ញុំធ្លាប់ចាក់ filler តែមិនចង់ទុកទេ តើគួរចាក់រំលាយបានទេ ខ្ញុំភ័យណាស់បង

  • @polin8592
    @polin8592 3 ปีที่แล้ว

    ញុមចង់សួរអ្នកគ្រូកាលពីឆ្នាំមុនខ្ញុំចាក់សីុលីហ្គូតែឥឡូវកំពុងហើមកាលចាក់អត់ស្មើគ្នាវាកមុខមួយចំហាង ញុមចង់ព្យាបាលមុខកុំអោយវាច

  • @vanmovie_Van
    @vanmovie_Van 4 ปีที่แล้ว

    ខ្ញុំចាក់ប៊ូថក់ថ្គាមតែគេចាក់ថ្ពាល់វិញ គេថាវាមានផល មានពេលកំណត់តែខ្ញុំចាក់ហើយជិត1ឆ្នាំ នៅផតមុខដដែល តើមកពីហេតុអ្វីដែរ?

  • @sokhorn9878
    @sokhorn9878 ปีที่แล้ว

    បងស្រីចុះការចាក់ដើមដៃឲ្យស្រឡូនមានផលប៉ះពាល់ឬអត់?

  • @raksa5244
    @raksa5244 ปีที่แล้ว

    បងណែនាំកន្លែងចាក់ Bottoxតិចមកបង

  • @colourfullife4272
    @colourfullife4272 4 ปีที่แล้ว

    I love this topic

  • @jeerichan3178
    @jeerichan3178 2 ปีที่แล้ว

    ចុះបើចាក់filer បងប៉ះពាល់អត់

  • @apsaralearning4414
    @apsaralearning4414 4 ปีที่แล้ว

    Great video! Thanks for sharing!
    🙂❤

  • @jennylo1226
    @jennylo1226 4 ปีที่แล้ว

    Hi sis love to see you 🙏❤️🙏

  • @lyda2822
    @lyda2822 ปีที่แล้ว

    មានវិធីបន្សាបវិញបាន

  • @dongsophorn9186
    @dongsophorn9186 3 ปีที่แล้ว

    ខ្ញុំចូលចិតអូនស្ដាប់អូនរហីត

  • @sithoeurnpha3503
    @sithoeurnpha3503 4 ปีที่แล้ว +1

    បងស្រី,សុំសួរបងទាក់ទងនឹងខ្នាតរបស់ថ្នាំ ដែលគេនិយាយថា 10million doses ឬ 100million doses...
    ពាក្យ (doses) នឹងរង្វាស់ស្មើប៉ុន្មានដែរបង បើគិតជា ml ឬ mg...

    • @kimkanikarchhon1599
      @kimkanikarchhon1599  4 ปีที่แล้ว

      អ្នកនឹងយកទៅចាក់ខ្លួនឯងឬពេទ្យជាអ្នកចាក់ dose គឺកម្រិតថ្នាំ ធម្មតា​គេចាក់តែម្តងមួយdose ហាមប្រើក្រៅវេជ្្ជបញ្ជាចាស គ្រោះ​ថ្នាក់​😊
      a quantity of a medicine or drug taken or recommended to be taken at a particular time.☺️

    • @sithoeurnpha3503
      @sithoeurnpha3503 4 ปีที่แล้ว

      @@kimkanikarchhon1599 ខ្ញុំមិនត្រូវការប្រើប្រាស់អ្វីទេ តែខ្ញុំចង់យល់ពីពាក្យមួយហ្នឹងទេបាទ 😊
      តើអាចពន្យល់ខ្ញុំអោយបានក្បោះក្បាយជាងនេះបានទេបាទ?🙏😊

    • @kimkanikarchhon1599
      @kimkanikarchhon1599  4 ปีที่แล้ว

      www.macmillanthesaurus.com/dose

    • @sithoeurnpha3503
      @sithoeurnpha3503 4 ปีที่แล้ว

      @@kimkanikarchhon1599 បាទ,អរគុណបងស្រី!😊🙏

  • @sokchomrern4637
    @sokchomrern4637 3 ปีที่แล้ว

    ចុះបើញុមបែកញើសតាមបាតដៃចង់ចាក់បូថុកបានអត់អ្នកគ្រូ

  • @nhaofficialmelody4292
    @nhaofficialmelody4292 4 ปีที่แล้ว

    Facebook បងឈ្មោះអី

  • @vvbb3034
    @vvbb3034 4 ปีที่แล้ว

    ចង់អោយនិយាយពី glutathion

  • @suttichaithongchay4461
    @suttichaithongchay4461 3 ปีที่แล้ว

    ចាក់ម្ដងអស់ន្មាដែរ

  • @PHUPPOP
    @PHUPPOP 2 ปีที่แล้ว

    ❤️️

  • @lythaolythao3913
    @lythaolythao3913 2 ปีที่แล้ว

    👍👍❤️❤️❤️❤️

  • @keosrimach140
    @keosrimach140 4 ปีที่แล้ว

    ខូឡាចេនគ្រាប់ញាំល្អពេលណាដែរអូន

    • @tangpolny4431
      @tangpolny4431 4 ปีที่แล้ว

      គ្នាមិនមែនអ្នកផលិតឯណាអត់ឆ្លើយទុកអោយឆ្ងល់

  • @vanmovie_Van
    @vanmovie_Van 4 ปีที่แล้ว

    អ្នកចាក់អោយខ្ញុំគេថាប៊ូថក់គេមិនរើវិញទេ បើអោយផតហើយគឺផតរហូត ប៊ូថក់100

  • @vvbb3034
    @vvbb3034 4 ปีที่แล้ว

    ចង់អោយអូននិយាយពី glutathion

  • @bophaliv9434
    @bophaliv9434 4 ปีที่แล้ว

    🌞🌞🌞🙏🙏🙏🍀

  • @jennaja____dy1771
    @jennaja____dy1771 4 ปีที่แล้ว

    ថ្នាំសង្កសី យ៉ាងមិច ទៅ អ្នកគ្រូពេទ្យ ញុម ប្រហែល ខ្វះជាត សង្កសី ហ្នឹង ហេីយ បបូរមាត់ញុម របករាល់ថ្ងៃ នឹង ស្បែក ចេញ មុន មិនបាត់ សោះ រាប់ឆ្នាំ

    • @kimkanikarchhon1599
      @kimkanikarchhon1599  4 ปีที่แล้ว +1

      ទៅជួបពេទ្យដើម្បីធ្វើរោគនិវិច្ឆ័យទើបដឹងច្បាស់ចាស កុំបីគិតព្រាវខ្លួនអែងដាច់ខាតហើយកុំបីជឿអ្នកដទៃនិយាយស្មានៗ ពិនិត្យសុខភាពប្រចាំឆ្នាំផងចាស

    • @jennaja____dy1771
      @jennaja____dy1771 4 ปีที่แล้ว

      Kimkanikar Chhon អរគុណចាស

    • @dalinonlinshop3436
      @dalinonlinshop3436 2 ปีที่แล้ว

      បងចាក់fillerតេីមានបញ្ហាអីអត់នៅថ្ងៃក្រោយ?

  • @hoso5771
    @hoso5771 4 ปีที่แล้ว

    👍👍👍👍