ការប្រើ​ថ្នាំ​បាត់រលាក និងថ្នាំផ្សះ |Kimkanikar​

แชร์
ฝัง
  • เผยแพร่เมื่อ 8 ส.ค. 2020
  • #ការប្រើថ្នាំ
    អ្វីទៅគឺថ្នាំ #NSAIDs ( Non-Steroidal Anti-Inflammatory ) ??
    NSAIDs ជាថ្នាំក្នុងក្រុមប្រភេទបាត់រលាក ដែលមិនមានសារធាតុSteroid ( ស្ទើរយ ) ភាគច្រើនតែងប្រើនិងអ្នកជំងឺដែលមានអាការ:ដូចជា ឈឺក្បាល ឈឺឆ្អឹង ឈឺសាច់ដុំ ហើម ដំបៅ បាត់គ្រុនក្តៅ រលាកសន្លាក់ ឬប្រើព្យាបាលអ្នកជំងឺហ្គៅ និងរូម៉ាតយបានល្អ តែផលប៉ះពាល់ក៏មានច្រើន ថ្នាំ#NSAIDs អាចបង្កឲ្យចេញឈាមក្នុងប្រព័ន្ធរំលាយអាហារបានងាយ ហើយអាចធ្វើឲ្យគាំងបេះដូង បែកសរសៃឈាមក្នុងខួរក្បាល
    ម្លោះហើយគួរពិភាក្សាជាមួយពេទ្យនិងអ្នកជំនាញខាងឱសថដើម្បីសុវត្ថិភាពចាស
    ថ្នាំ #NSAIDs ដែលយកមកប្រើច្រើនក្នុងប្រទេសអាស៊ីយើងដូចជា:
    (#Aspirin) (#Ibuprofen) (#Naproxen) (#Indomethacin) (#Etoricoxib) (#Arcoxia) (#Celecoxib) (#Celebrex)
    #បំរាម ហាមប្រើថ្នាំ #NSAIDs
    ១) ហាមប្រើនិងក្មេងអាយុតិចជាង ៦ខែ
    ២) ហាមប្រើនិងអ្នកជំងឺដែលមានប្រវត្តិប្រត្តិកម្មថ្នាំនេះ
    ៣) ហាមប្រើ (#Aspirin) និងមនុស្សដែលអាយុតិចជាង២០ឆ្នាំ អាចបង្ក
    ឲ្យកើតជំងឺ Reye’s Syndrome កឲ្យកើតហើមខួរក្បាល ហើមតាមខ្លួនរួមទាំងថ្លើម ក្អួតចង្អោរ វិលមុខ សន្លប់បានចាស
    ៤) ហាមប្រើជាប់លើស ១០ ថ្ងៃ !!!!
    ៥) ហាមប្រើលើសកំណត់ដែលពេទ្យប្រាប់
    ៦) ស្ត្រីពរពោះនិងកូនខ្ចីហាមប្រើផ្តេសផ្តាស គួរពិភាក្សាជាមួយពេទ្យ
    ៧) មិនគួរប្រើ(Celebrex) និងអ្នកជំងឺដែលមានជំងឺទាក់ទងបេះដូង សរសៃឈាម ព្រោះអាចបង្កឲ្យគាំងបេះដូងឬបែកសរសៃឈាមខួរក្បាលបាន
    ៨) ហាមសេពគ្រឿងស្រវឹងអំឡុងពេលទទួលទានថ្នាំ #NSAIDs ដាច់ខាតព្រោះអាចធ្វើឲ្យចេញឈាមក្នុងប្រព័ន្ធរំលាយអាហារបានចាស
    ៩) គួរទទួលទានថ្នាំតំណាលអាហារ ឬក្រោយអាហារភ្លាម
    ថ្នាំផ្សះឬថ្នាំសម្លាប់មេរោគជាថ្នាំតែមួយ (Antibiotics ) ពេទ្យឲ្យលុះត្រាតែពិនិត្យហើយលទ្ធផលចេញមកឃើញថាមានបាក់តេរី មានមេរោគទើបរៀបចំឲ្យលេប ហើយគួរអនុវត្តតាមវេជ្ជបញ្ជាឲ្យខ្ជាប់ខ្ជួននោះគឺ លេប៧ថ្ងៃក៏ត្រូវលេបឲ្យគ្រប់
    ( ថ្នាំសម្លាប់មេរោគភាគច្រើនលេបត្រឹម ៥-៧ថ្ងៃប៉ុណ្ណោះចាស តែករណីពិសេស ដូចជាថ្នាំសម្លាប់មេរោគក្រពះ រូបមន្តខ្លះលេប១០-១៤ថ្ងៃចាស ) ហាមផឹកទឹកដោះគោ ទឹកក្រូច ផ្លែក្រូច ក្រោយលេបថ្នាំភ្លាម តែគួរលេបថ្នាំក្រោយអាហារភ្លាមមិនលើស ១៥ នាទីចាស
    #បំរាម ការប្រើថ្នាំជាការកែបញ្ហាចុងហេតុ ម្លោះហើយប្រសិនជាបងប្អូនដែលតាមដានឃ្លីបខ្ញុំកន្លងមកនឹងយល់រាល់សេចក្តី
    លើលោកនេះទះដៃម្ខាងមិនលឺ ម្លោះហើយការប្រើថ្នាំត្រូវប្រកបដោយការយល់ដឹងនិងមើលថែខ្លួនគួបផ្សំផងទើបជាសះស្បើយពី
    ជំងឺចាស ( រាល់ជំងឺមិនអាចព្យាបាលជាសះស្បើយដោយការពឹងតែឱសថ តែត្រូវមានបញ្ញាផងទើបជាដាច់ចាស )
    តាមពិតពេទ្យមិនបានចិញ្ចឹមជំងឺនោះទេ មានតែអ្នកជំងឺទេដែលចិញ្ចឹមពេទ្យនិងចិញ្ចឹមថ្នាំនោះ ព្រោះមិនដឹងហើយនិងសិក្សារកចំណេះដឹងបន្ថែមដោយខ្លួនឯងផង
    ថ្នាំផ្សះក្តីថ្នាំបាត់រលាកក្តី បើប្រើដោយមិនសិក្សាឲ្យយល់ដឹងទេនោះ ហានិភ័យនឹងធ្លាក់មកលើអ្នកជំងឺធ្ងន់ណាស់
    ១) ស៊ាំថ្នាំ ពិបាកព្យាបាលពេលធ្លាក់ខ្លួនឈឺម្តងៗ
    ២) ខ្សោយតម្រងនោម
    ៣) អរម៉ូនលើតម្រងនោមខ្សោយ • Chapter 16 Adrenal M...
    ចុចស្តាប់មើលលេងណាចាស អរម៉ូនខាងលើនេះសំខាន់ណាស់ បើសិនជាខ្សោយហើយនឹងប៉ះពាល់ដល់អរម៉ូនផ្សេងៗផងដែរចាស
    ៤) ប្រព័ន្ធរំលាយអាហារខ្សោយ និង ប្រព័ន្ធស៊ាំក្នុងខ្លួនក៏ខ្សោយ ហើយងាយកើតជំងឺឈឺថ្កាត់ផ្សេងៗចាស
    ម្លោះហើយសូមតឿនម្តងទៀតកុំបីលេបថ្នាំជំនួសអាហារ តែចូរទទួលទានអាហារឲ្យដូចថ្នាំចាស
    ( របស់មិនឆ្ងាញ់តែងល្អដល់សុខភាព របស់ឆ្ងាញ់តែងមិនល្អដល់សុខភាព ) ចាស
    សូមឲ្យបងប្អូនចំណាយពេលអានបន្តិចអានម្តងជាពីរដងណាចាសដើម្បីប្រយោជន៍របស់បងប្អូនផ្ទាល់ចាស ហើយកុំបីទិញថ្នាំមកលេបផ្តេសផ្តាសដាច់ខាត !!!
    បើទិញគួរសិក្សាឲ្យយល់ដឹងមុនសម្រេចចិត្ត ហើយកុំជឿការណែនាំពីអ្នកដទៃព្រោះ
    អាចប្រតិ្តកម្មឬអាឡែរហ្ស៊ី រួមទាំងអាចធ្វើឲ្យស៊ាំថ្នាំដោយមិនដឹងខ្លួនបានណាចាស
    #អ្វីដែលគួរធ្វើមុនទិញឬក្រោយទិញថ្នាំមកប្រើ
    ១) មើលអ្នកលក់ថ្នាំគាត់សិក្សាចប់ខាងផ្នែកឱសថត្រឹមត្រូវឬទេ ?
    ២) សុពលភាពថ្នាំ ( បើអស់ហើយហាមប្រើដាច់ខាត )
    ៣) សម្បកថ្នាំមានអក្សរឈ្មោះថ្នាំលំអិតទាក់ទងនិងថ្នាំមានអក្សរច្បាស់លាស់ត្រឹមត្រូវ
    សួរលំអិតទាក់ទងការប្រើប្រាស់ឲ្យយល់ដឹងច្បាស់លាស់ហើយប្រើតាមវេជ្ជបញ្ជាឲ្យបានខ្ជាប់ខ្ជួន តែសំខាន់ត្រូវត្រឡប់មកកែទម្លាប់អាក្រក់របស់ខ្លួនផងណាចាស
    រក្សាសម្បកថ្នាំទុកឲ្យល្អ បើសិនជាលេបត្រូវអាចយកទៅទិញលេបលើកក្រោយបានចាស
    ហើយប្រសិនជាដឹងនិងចាំបានថាខ្លួនប្រត្តិកម្មថ្នាំអ្វីហើយ ចូរកត់សម្គាល់ថតទុកឲ្យល្អ ពេលទៅមន្ទីរពេទ្យណាក៏គួរប្រាប់ការពិតដល់ពេទ្យផងថាខ្លួនធ្លាប់ប្រតិ្តកម្មថ្នាំអ្វី សំខាន់ណាចាស៕
    #ចុចដើម្បីសិក្សាបន្ថែមបានចាសខាងក្រោមនេះ
    www.drugs.com/article/antibio...
    www.nhs.uk/conditions/nsaids/
    ចិត្រ្តា ស្នេហាអ្នកអាន
    .
    Contact me via : (ក្នុង​ករណី​ចាំបាច់​ប៉ុណ្ណោះ)​
    Email :kimchhon55@gmail.com
    Line ID :kimchhon9
    Telegram :+66 63-9292-624
    FB Page​: Chhon Kimkanikar
    / about
    Kasikorn Bank : Kimkanikar Chhon
    Account :024-3-69756-5

ความคิดเห็น • 55

  • @jennylo1226
    @jennylo1226 3 ปีที่แล้ว

    Hello Sunday sis love to see you thank for your time 🙏🙏🙏❤️❤️❤️

  • @anglessnora5616
    @anglessnora5616 3 ปีที่แล้ว

    Many thank for your best experience

  • @victortk4595
    @victortk4595 3 ปีที่แล้ว

    khob jai mak mak khab.. for sharing your knowledge , u r very special person ... kor... I like the way u said it " Blah blah ... blah ..." . this is long enough , thank u so much .. long speech like this .. a sip of water now n then ( kor... ) is good for u . Thank you big .. big .. People who have watched your vdo are lucky . Kor... u r the rare diamond....

  • @helenetaing3352
    @helenetaing3352 3 ปีที่แล้ว

    merci pour tous , j'aime bien écouter

  • @povmonyneathmorm3320
    @povmonyneathmorm3320 3 ปีที่แล้ว

    អរគុណច្រើន

  • @hesamol8071
    @hesamol8071 3 ปีที่แล้ว

    🙏🏻💐

  • @sreynoun2098
    @sreynoun2098 3 ปีที่แล้ว

    បងស្រីស្អាតណាស់,🙏🙏🙏❤️❤️❤️

  • @ChhinHeangeasyArt
    @ChhinHeangeasyArt 3 ปีที่แล้ว

    ឆានែលបងស្រីរ៉ែងខ្លាំងណាស់

  • @nainjyyy
    @nainjyyy 3 ปีที่แล้ว

    Can u explain about fordyce spots

  • @alexsandra2026
    @alexsandra2026 3 ปีที่แล้ว

    Can you send me your link ?
    I want to read more what you wrote.
    Thank you

  • @ThaTha-bg1mt
    @ThaTha-bg1mt 2 ปีที่แล้ว

    លាហើយ

  • @maisreytoch7218
    @maisreytoch7218 3 ปีที่แล้ว

    សួស្តីបងនាងខ្ញុំសុំដល់បងមួយសំណួរថាតើបណ្តាលមកពីហតុអ្វីបានធ្វើការគេងមិនសូវលក់ញាំមិនសូវបានហើយតែងតែធ្វើទុកនៅពេលដែលទៅកន្លែងដែលត្រជាក់និងពិបាកក្នុងខ្លួនតែងតែក្អួតមក?អគុណរបង

  • @incometelligence
    @incometelligence 3 ปีที่แล้ว

    Are you a pharmacist in Thailand?

  • @hangravy2963
    @hangravy2963 3 ปีที่แล้ว

    អរគុណ ច្រើន ប្អូនស្រី ស្ដាប់​អូន​ធ្វើ​អោយ​ខ្ញុំ​មាន​គំនិត​រីក​ចំរើន​👍😍🌷

  • @himhor1688
    @himhor1688 3 ปีที่แล้ว

    អរគុណការណែនាំរបស់ប្អូនស្រី

  • @shiqi.
    @shiqi. 3 ปีที่แล้ว

    Can you talk about scoliosis?

  • @bunpatbunpat7895
    @bunpatbunpat7895 3 ปีที่แล้ว

    👍

  • @soknangnuon9430
    @soknangnuon9430 3 ปีที่แล้ว

    😍😍

  • @vanmovie_Van
    @vanmovie_Van 3 ปีที่แล้ว +1

    ដោយឡែក បងក៏ចង់ចាក់សម្រកខ្លាញ់ក្បាលពោះដែរ តើមានផលប៉ះពាល់ឬទេ?

  • @lythaolythao3913
    @lythaolythao3913 2 ปีที่แล้ว

    🙏🙏🙏🙏❤️❤️❤️❤️

  • @vanmovie_Van
    @vanmovie_Van 3 ปีที่แล้ว

    តើការចាក់បូតុកបង្រួមថ្គាមមានផលប៉ះពាល់ដល់លំពែងឬសុខភាពត្រង់ចំនុចណាទេប្អូន?

  • @user-wi5mr8iu6c
    @user-wi5mr8iu6c 3 ปีที่แล้ว

    សួស្ដីបងតើក្រោយកាត់ភ្នែក ប៉ុន្មានសប្ដាហ៍ទើបអាចmakes upវិញបាន ហើយចំពោះការតមយ៉ាងម៉េចដែរ សូមបងតបផង🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️

  • @daravoice9404
    @daravoice9404 3 ปีที่แล้ว

    👍👍👍👍

  • @ounduchen8915
    @ounduchen8915 3 ปีที่แล้ว

    សួស្តីបង! ពេលញ្ញុំពងមាន់ ពងទា ទៅធ្វើឲ្យមុខកើតមុន​អត់ បើមុខយើង ​​Allergic

  • @mengkungchhieng8581
    @mengkungchhieng8581 ปีที่แล้ว

    ចុះថ្នាំ​ KINAL IBU លេបបានប៉ុន្នានថ្នៃ?

  • @vantholtho3217
    @vantholtho3217 2 ปีที่แล้ว

    ប្រត្តិកម្មថ្នាំAspirin ធ្វើមិចអ្នកគ្រូ?

  • @kearalim4294
    @kearalim4294 3 ปีที่แล้ว

    Hello my love ❤️

  • @svaysokha4855
    @svaysokha4855 3 ปีที่แล้ว

    I love you JJ. expect one day will meet you JJ. from Kampot province 😍😍. I never coment on someone, just only you, you make me smile everyday 💓💓💓

  • @bongoa1936
    @bongoa1936 3 ปีที่แล้ว +1

    ខ្ញុំចូលចិត្តក្មួយក្មួយនិយាយមានតម្លៃតម្លៃណាស់

  • @sreynouduong5430
    @sreynouduong5430 3 ปีที่แล้ว

    សូមបងស្រីប្រុងប្រយ័ត្នfBបងគេនឹងអាចធ្វើអោយfBបងខូច ព្រោះបងបានចែករំលែកចំណេះដឹងច្រើន នៅប្រទេសថៃពត៍មានទូលំទូលាយ

  • @bongsim1008
    @bongsim1008 ปีที่แล้ว

    អ្នកគ្រូរលាកក្រពះ១១ឆ្នាំហើយនៅមានសង្ឃឹមជាអត់បាត់?😢

  • @khemvanny7020
    @khemvanny7020 3 ปีที่แล้ว

    ពងមាន់ហូបឆ្អិនរឺហូបឆៅ អ្នកគ្រូ

  • @zerook6464
    @zerook6464 3 ปีที่แล้ว

    ចំណែកខ្ញុំវិញមានជំងឺក្បាលរាំរៃឈឺម្តងមានតែថ្នាំទេបានជួយបានខ្ញុំសុំសួប្អូនថាតើមាវិធីណាដែរជួយកុំអោយញាំុថ្នាំបាន

    • @kimkanikarchhon1599
      @kimkanikarchhon1599  3 ปีที่แล้ว

      ក្នុងឃ្លីបខ្ញុំពន្យល់អស់ហើយរកមើលស្តាប់និងអានផងចាស

  • @sinderek9199
    @sinderek9199 3 ปีที่แล้ว

    ចា៎​ជម្រាបសួរ​បង🙏🙏🌹🌹🌹💖💖💖

  • @CheangSros-tw9cu
    @CheangSros-tw9cu 11 วันที่ผ่านมา

    ចង់ដឹងអត្ថប្រយោជ៍អំពីរដើមក្រាថមប្អូន

  • @tino6167
    @tino6167 3 ปีที่แล้ว +1

    អរគុណច្រើនអូនដែរនាំប្អូនយើងទាំងអស់គ្នា💖💖💖💖💖💖💖💖💖

  • @sinderek9199
    @sinderek9199 3 ปีที่แล้ว +1

    ចា៎​អរគុណ​បង​ដែរ​បាន​ប្រាប់​ខ្ញុំ​ក៏ធ្លាប់គេហេកអាខោនFacebook​ដែរ​បង

  • @sotsokny5027
    @sotsokny5027 3 ปีที่แล้ว

    អរគុណបងដែលបានចែករំលេកអោយប្អូនយល់ដឹងខ្ញុំចូលចិត្តបង💟💗❤

  • @srengkim4682
    @srengkim4682 3 ปีที่แล้ว +1

    À,last,

  • @sochendasao7453
    @sochendasao7453 3 ปีที่แล้ว

    🙏❤️❤️❤️🇫🇷🙏

  • @Saksert1967
    @Saksert1967 3 ปีที่แล้ว +1

    None Steroid Anti Inflammation Drugs ; NSAID it’s abbreviation!

  • @sopor29
    @sopor29 3 ปีที่แล้ว

    ការញាំម៉ាញ៉េស្យូមច្រើនមានការប៉ះពាល់អ្វីខ្លះ

  • @sunni2635
    @sunni2635 3 ปีที่แล้ว

    បងរឹបដើមទ្រូងអាចបះពាល់ដល់មហារីកអត់

  • @veasnaphone8605
    @veasnaphone8605 3 ปีที่แล้ว

    បងតម្រងនោមរាំរៃព្យាបាលជាអត់បង🙏🙏🙏🙏

  • @manikang6885
    @manikang6885 3 ปีที่แล้ว

    ឮសម្លេង តិច ម៉្លេះ។

  • @babtulem6960
    @babtulem6960 3 ปีที่แล้ว

    បងតើមនុស្សស្រីលេបថ្នាំសរសៃអាចធ្លាក់ឈាមអត់បង

    • @kimkanikarchhon1599
      @kimkanikarchhon1599  3 ปีที่แล้ว

      ការធ្លាក់សមានច្រើនមូលហេតុការអាចមិនបានទាក់ទងនិងថ្នាំសរសៃឡើយ ឃ្លីបថ្មីមានពន្យល់ចាស

  • @ehh367
    @ehh367 3 ปีที่แล้ว

    អ្នកគ្រូដឹងទេអ្នកគ្រូធ្វើអោយខ្ញុំញញឹមតាមហើយ ❤️❤️❤️សែនស្រលាញ់

  • @kongbey606
    @kongbey606 3 ปีที่แล้ว +1

    លឹសំលេងតិចពេក

    • @veasnaphone8605
      @veasnaphone8605 3 ปีที่แล้ว

      បងឈឺតម្រងនោមរាំរៃតើព្យាបាលជាអត់បង🙏🙏🙏🙏🙏