ថតស្កែនធ្វើឲ្យអាយុខ្លីមែនអត់?? |Kimkanikar

แชร์
ฝัง
  • เผยแพร่เมื่อ 14 ก.ค. 2020
  • ថតស្កែនធ្វើឲ្យអាយុខ្លីមែនអត់??
    ការថតនិងស្កែនចាត់ទុកថាជាការធ្វើរោគវិនិច្ឆ័យដែលចាំបាច់ ហើយការស្កែនមានច្រើនប្រភេទ ហើយគុណសម្បតិ្តខុសៗគ្នាអាស្រ័យលើការយល់ឃើញរបស់វេជ្ជបណ្ឌិត ចង់ប្រាប់ទុកមុនថាការថតឬស្កែន មិនបានធ្វើឲ្យអាយុក្លីឬកាត់បន្ថយអាយុណាចាស !!!
    🟩១) (X-Ray) ជាការធ្វើរោគវិនិច្ឆ័យដោយការថត មិនឈឺ តម្លៃធូរថ្លៃ មើលឃើញរូបត្រឹម ២ វិមាត្រ គឺទំហំនិងកម្ពស់
    ប្រើក្នុងករណីថតមើល ឆ្អឹងបែកបាក់ ថតសួត ( អាចឃើញទំហំបេះដូងផង )
    ប្រអប់ពោះ ដូចជាពោះវៀន ពិនិត្យមើលរបស់ចម្លែកក្នុងពោះជាដើម
    តែ X-Rayមានកាំរស្មីអ៊ិច ម្លោះហើយស្ត្រីមានផ្ទៃពោះហាមនៅជិតព្រោះអាចបង្កផលប៉ះពាល់ដល់ទារកក្នុងផ្ទៃបាន
    នៅមានម៉ាស៊ីនថតម្យ៉ាងទៀតឈ្មោះ DEXA SCAN ថតមើលកំហាប់ឆ្អឹង ឬដង់ស៊ីតេឆ្អឹង ( គួរថត១-២ឆ្នាំម្តងសម្រាប់មនុស្សចាស់ដែលមានបញ្ហារឿងឆ្អឹងស្ពោត )
    www.google.com/search?q=X-ray...
    🟪⬛២) CT scan (Computerized Tomography) ការពិនិត្យដោយការស្កែន មានកាំរស្មីអ៊ិចខ្ពស់ជាងការថតX-Ray រាល់ការធ្វើរោគវិនិច្ឆ័យដោយវិធីនេះតែងត្រូវការចាក់សារធាតុគីមីម្យ៉ាងដើម្បីពិនិត្យមើលឃើញច្បាស់ នោះគឺពណ៌ Contrast ប្រើពេលស្កែនត្រឹម10-15 នាទី តែមិនអាចប្រើនិងអ្នកជំងឺខ្សោយតម្រងនោម(កម្រិតធ្ងន់)បាន
    ក្រោយពីការស្កែនហើយ សុំណែនាំឲ្យអ្នកជំងឺផឹកទឹកច្រើនៗយ៉ាងតិច2-3លិត្រ/ថ្ងៃ ពីរទៅបីថ្ងៃដើម្បីលាងសារធាតុគីមីនេះចេញ ( នេះជាការធ្វើរោគវិនិច្ឆ័យចាំបាច់ត្រូវចាក់ដើម្បីរកមូលហេតុនិងព្យាបាលឲ្យបានត្រឹមត្រូវ កុំភ័យថាកាត់បន្ថយអាយុចាស ) មានស្កែនមើលអ្វីខ្លះ
    · ពិនិត្យមើលដុំសាច់ក្នុងអវយវះផ្សេងៗ ចំណុចនិងទីតាំងនៃដុំ
    · ពិនិត្យមើលការរីករាលដាលនៃដុំសាច់ ដែលនៅជិតនិងក្រពេញកូនកណ្តុរ
    · ពិនិត្យមើលកំណកឈាមក្នុងខួរក្បាល ប្រអប់ពោះ ប្រអប់អាងឆ្អឹងត្រគាក
    · ពិនិត្យសរសៃឈាមប៉ោង និងសរសៃឈាមត្បៀតជាដើម
    ភាពខុសគ្នារវាងការថត X-Ray និង CT scan
    X-Rayថតបានត្រឹមពីរវិមាត្រ មើលបានត្រឹមទំហំនិងកំពស់តែមិនអាចមើលឃើញជម្រៅបាន តែ CT scan អាចមើលឃើញដល់ទៅបីវិមាត្រ ហើយការថតប្រភេទមានច្រើនរូបច្រើនជ្រុង ( slide ) ឃើញមូលហេតុនៃរោគបានល្អនិងច្បាស់ជាជាង X-Ray
    en.wikipedia.org/wiki/CT_scan
    🟨៣) Magnetic Resonance Imaging (MRI)ជាម៉ាស៊ីនស្កែនដែលល្អបំផុតនិងច្បាស់ជាងពីរបែបខាងលើ
    ជាឧបករណ៍ប្រើសម្រាប់ស្កែនមើលអវយវះក្នុងរាងកាយដើម្បីរកភាពខុសប្រក្រតីនៃរោគបានច្បាស់ជាងការថតធម្មតា X-RAY & CT SCAN ជាពិសេសប្រព័ន្ធខួរក្បាល ខួរឆ្អឹងខ្នង និងជាលិកាផ្សេងៗ នៃរាងកាយ តែប្រើពេលយូរបន្តិចគឺប្រហែល 30 - 60 នាទី តែដោយសារម៉ាស៊ីនច្រើនម៉ាញេទិចម្លោះហើយទើបមិនមានកាំរស្មីអ៊ិចដែលបង្កផលប៉ះពាល់សម្រាប់ស្ត្រីមានផ្ទៃពោះ 6-9 ខែ តែគួរជៀសវាងរយះ3ខែដំបូង អ្នកដែលប្រតិ្តកម្មនិងជាតិពណ៌ម្យ៉ាងក៏អាចធ្វើបាន ជាពិសេសអាចប្រើចំពោះអ្នកជំងឺខ្សោយតម្រងនោមធ្ងន់( ព្រោះមិនអាចធ្វើការចាក់សារធាត្យគីមីម្យ៉ាង ) តែសម្រាប់អ្នកវះកាត់ដាក់ដែក (Cardiac pacemaker)(Aneurysm clips) (Ear implant) មិនអាចធ្វើការស្កែនបានរួមទាំងអ្នកខ្លាចកន្លែងចង្អៀតផងដែរ សំលេងឭខ្លាំងបន្តិច ហើយតម្លៃថ្លៃពិនិត្យខ្ពស់បន្តិច
    www.google.com/search?q=Magne...
    🟧៤) Ultrasound អេកូសាស្ត្រ ជាម៉ាស៊ីនដែលប្រើម៉ាញែទិចមិនមានផលប៉ះពាល់អ្វីទាំងអស់
    សព្វថ្ងៃម៉ាស៊ីនមានការអភិវឍ្ឍន៍ខ្ពស់ ម្លោះហើយអាចធ្វើការពិនិត្យបានទាំងបែប ១.២.៣និង៤ វិមាត្រ ់ហើយចាត់ទុកជាឧបករណ៍ដែលសំខាន់ហើយចាំបាច់សម្រាប់ធ្វើវិនិច្ឆ័យរោគដែលអាចយកផ្លាស់ប្តូរកន្លែងបានងាយជាជាងម៉ាស៊ីនស្កែន ហើយតម្លៃធូរថ្លៃ អាចពិនិត្យបានច្រើនកន្លែងនៃរាងកាយ តែមិនអាចអេកូមើលសួតនិងក្រពះបាន
    ភាគច្រើនបើទៅលើ ការពិនិត្យផ្ទៃពោះ មើលប្រអប់ពោះ( អវយវះផ្សេងៗទាំងលើ-ក្រោម) សរសៃឈាមបេះដូងនិងជើង ទំហំដុំសាច់ គីស ភេទទារក ភាពខុសប្រក្រតីអវយវះទារក ដើមទ្រូង( សុដន់ ) បេះដូង ជាដើម។
    www.google.com/search?q=Ultra...
    🟥៥) PET-CT scan ម៉ាស៊ីនមានទុកធ្វើរោគវិនិច្ឆ័យជំងឺមហារីកភាគច្រើន
    ដូចជា មហារីក ជំងឺប្រព័ន្ធខួរក្បាល សរសៃឈាម ជំងឺបេះដូង មានតម្លៃខ្ពស់
    វេជ្ជបណ្ឌិតតែងណែនាំឲ្យស្កែនករណីចាំបាច់ដែលតម្រូវឲ្យពិនិត្យមើលការរីករាលនៃរោគមហារីកតែប៉ុណ្ណោះ
    www.google.com/search?q=PET-C...
    នេះគ្រាន់តែជាលំអិតត្រួសៗដើម្បីឲ្យបងប្អូនទុកសិក្សាលេងៗដោយខ្លួនឯង បើសិនជាអ្នកស្គាល់ខ្មោចហើយអ្នកនឹងមិនខ្លាចខ្មោចទៀត ( ខ្មោចគឺអវិជ្ជា ) 👻☠️
    #Bone_Scan
    #Chemical Therapy
    #Radiotherapy
    បងប្អូនកុំភ្លេចចុចលីងមើលរូបភាពផងណា អាចលំអិតផលល្អ ដើម្បីជាចំណេះដឹងចាស
    បញ្ញាបានមកពី សុ ចិ បុ លិ ជាគន្លឹះនៃភាពជោគជ័យនិងខេមំ 🌳🌳🌳🌳🌳🌳
    ប្រភពប្រធានបទ : pantip.com/topic/35266167 htt...
    ចិត្ត្រា ស្នេហាអ្នកអាន

ความคิดเห็น • 127

  • @kimkanikarchhon1599
    @kimkanikarchhon1599  4 ปีที่แล้ว +22

    សង្គមសព្វថ្ងៃមានអិនធ័រណែត ជាបច្ចេកវិទ្យាជឿនលឿនមានសារនិងកិលេសអូសទាញជាច្រើន លួងមនុស្សឲ្យសេពអ្វីងាយៗ ដោយខ្វះការត្រិះរិះពិចារណា ងាយជឿ ងាយស៊ែ ងាយរិះគន់ ងាយស្តីបន្ទោស ងាយអាកាត់សេចក្តី ទីបំផុតងាយធ្លាក់ជានុយរបស់គេ
    ដោយសារប្រព័ន្ធវិស័យបណ្តុះបណ្តាលសម័យថ្មីក៏មិនសូវបានផ្តោតឲ្យក្មេងអាន ត្រិះរិះពិចារណាវែកញែក តែបំប៉នក្មេងដោយវត្ថុងាយស្រួលនិងមានស្រាប់ គិតជំនួស ប្រាប់ភ្លាម ដោយមិនខ្វល់ថាក្មេងនិងក្លាយទៅជាធនធានសង្គម ជាមនុស្សធំតទៅអនាគត
    ម្លោះហើយបានជាសង្គមលោកសព្វថ្ងៃមនុស្សងាយជឿ ងាយស៊ែសារសំរាម ងាយឈ្លោះគ្នា ព្រោះដើមទុនពីស្ថាប័នមិនថាគ្រួសារនិងសាលា មិនបានចាក់គ្រិះឲ្យបានរឹងមាំល្អ សង្ឃឹមថាសាររបស់ខ្ញុំជួយកេះជួយឆ្កិះឲ្យបងប្អូនត្រឡប់មកគិតពិចារណាខ្លួនអ្នកនិងកូនចៅខ្លួនផង សូមអរគុណសម្រាប់មហាមិត្រអ្នកអានទាំងអស់គ្នា សង្គមយើងនឹងមានការផ្លាស់ប្តូរបើសិនជាយើងចាប់ផ្តើមកែពីខ្លួនយើងពីពេលនេះ!!!
    ចិត្ត្រា ស្នេហាអ្នកអាន

    • @daralove6709
      @daralove6709 3 ปีที่แล้ว

      ខ្ញុំក៍ស្រលាញ់បងដែរ🙏🙏🙏🙏🙏🙏

    • @longsophas1014
      @longsophas1014 3 ปีที่แล้ว

      ស្រស់ស្អាតហើយមានចំណេះច្រើនណាស់កូនស្រី👍🌹❤️❤️

    • @daya585
      @daya585 3 ปีที่แล้ว +1

      ហេតុអ្វីដឹងច្បាស់ថាសាលារៀនមិនបានជួយចាក់គ្រឹះ?

    • @psphone8719
      @psphone8719 ปีที่แล้ว

      មកពីគ្រូបង្រៀនខ្លះមានគំនិតមិនប្រក្រតី មានទំនោរទៅរកផ្លូវអាក្រក់ណាមួយ ។ល។

  • @tangleanghour5989
    @tangleanghour5989 3 ปีที่แล้ว +2

    អរគុណអ្នកគ្រូពេទ្យ ដែលបានចែករំលែកនូវអ្វីៗល្អរៗ ខ្ញុំស្រឡញ់ អ្នកគ្រូពេទ្យ ត្បិតអីនូវពេលដែលខ្ញុំបានស្ដាប់អ្នកគ្រូពេទ្យ និយាយមកត្រូវហ្និងចិត្តខ្ញុំច្រើនខ្លាំងណាស់ មិនថានិយាយ ក្នុងផ្វូវលោក ឬ ក្នុងផ្លូវព្រះធម៌ អ្នកគ្រូនិយាយបានក្បោះក្បាយល្អរខ្លាំងណាស់ៗៗ

  • @kimkanikarchhon1599
    @kimkanikarchhon1599  4 ปีที่แล้ว +7

    បងប្អូន​ណាមាន​រោគសញ្ញា​សូមមេត្តា​ទៅជួបឯកទេសជំនាញដើម្បីប្រឹក្សានិងធ្វើរោគវិនិច្ឆ័យ រកមូលហេតុ កុំបីមកសួរខ្ញុំអី ព្រោះ​ខ្ញុំ​មិនមែន​គ្រូ​ទាយឡើយសូមអធ្យាស្រ័យមែនទែនចា៎
    រាល់​ជំងឺ​ចាំបាច់​ត្រូវ​ធ្វើ​រោគ​វិ​និច្ឆ័យ​ទាំងអស់ដើម្បីវិភាគជំងឺនិងធ្វើការព្យាបាលឲ្យបានត្រឹមត្រូវ
    មិនថាមានរោគសញ្ញាអ្វីក៏ដោយ បើសិនបងប្អូនអ្នកដែលតាមដានឃ្លីបខ្ញុំកន្លងមកនឹងយល់ហើយអាចយកទៅគិតបន្ត(Critical Thinking) ជ្រើសយកទៅប្រើក្នុងជីវិតប្រចាំថ្ងៃបានដោយងាយៗ ថែមទាំងអាចណែនាំអ្នកដទៃបានផង
    ចំណែកអ្នកដែលមានបញ្ហាសុខភាព ពោលថាទៅជួបពេទ្យហើយអត់ប្រសើរ ខ្ញុំចង់សួរថាត្រឡប់ទៅវិញថា តើបានជួបពេទ្យត្រូវជំនាញឬអត់ ? ដូចជាមានបញ្ហរឿងទឹកនោមផ្អែម គួរជួបវេជ្ជបណ្ឌិតជំនាញខាងផ្នែក​ទឹកនោមផ្អែម( Endocrine​ Centre)​មានបញ្ហារឿងខ្សោយតម្រងនោម ក៏ត្រូវជួបពេទ្យជំនាញខាងតម្រងនោម ( Nephrologist ) មានបញ្ហារឿងគ្រាប់ឈាម មហារីកគ្រាប់ឈាម។ល។ ត្រូវជួបពេទ្យជំនាញខាងឈាម ( Hematologist ) ដើម្បីធ្វើរោគវិនិច្ឆ័យនិងព្យាបាលបានត្រឹមត្រូវ ផ្ទុយទៅវិញបើសិនជាជួបពេទ្យខុសជំនាញ
    ក៏ដូចដើរផ្លូវវាងមិនត្រឹមតែមិនកើតប្រយោជន៍ហើយ ចិញ្ចឹមជំងឺ អស់ប្រាក់ទទេៗទៀត
    ក្រោយពីធ្វើរោគវិនិច្ឆ័យហើយ ពេទ្យឲ្យថ្នាំ ការណែនាំដែលពេទ្យប្រាប់ក៏ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន មិនមែនពឹងទះដៃតែម្ខាងឡើយ !!!
    ចុងក្រោយគឺ សុ ចិ បុ លិ កឲ្យកើតបញ្ញា 🐝🐝🐝
    ឃ្លីបក្នុងគេហទំព័ររបស់ខ្ញុំមានសឹងគ្រប់ជំងឺហើយ ទោះមិនគ្រប់ទាំងស្រុង អ្នកដែលស្តាប់កន្លងមកនឹងយល់គ្មានចំណុចត្រូវងឿងឆ្ងល់ឡើយ អ្នកដែលឆ្ងល់100ភាគរយគឺមិនបានស្តាប់ មិនបានអាន មិនចង់ចំណាយពេលតែចង់បានចម្លើយភ្លាម⌛
    បើសិនជាអ្នកមិនចង់ចេះ ប្រាថ្នា​ឲ្យអ្នកដទៃស្រឡាញ់ផ្គាប់ចិត្តរហូតនោះ ចូរចិញ្ចឹមជំងឺបន្តហោង ⌛
    #អត្តាហិ​អត្តនោ​នាថោ
    ចិត្ត្រា ស្នេហាតែអ្នកអាន

  • @MrTee2012
    @MrTee2012 4 ปีที่แล้ว +13

    សុំកោតសរសើរ មានរូបស្អាតហើយមានចំណេះដឹងខ្ពស់ទៀត !

  • @dogccoo8331
    @dogccoo8331 3 ปีที่แล้ว +2

    ស្រលាញ់ស្នាមញញឹមបងណាស់❤ អរគុណបងដែលខ្វល់ខ្វាយពីសុខទុក្ខរបស់អក្នដទៃ ចែកចាយចំនេះដឹងល្អៗ ខ្ញុំជ្រើសញាំុហាត់ប្រាណព្រោះខ្ញុំស្រលាញ់សុខភាពខ្ញុំណាស់ ហើយខ្ញុំបានចែករំលែកដល់មនុស្សជាទីស្រលាញ់របស់ខ្ញុំ

  • @kimkanikarchhon1599
    @kimkanikarchhon1599  4 ปีที่แล้ว +7

    ជាមនុស្សរស់ក្នុងសង្គមសព្វថ្ងៃ បងប្អូនត្រូវមានទាំងសាស្ត្រ​ និង សិល្ប៍ ទើបរស់ក្នុងសង្គមឲ្យមានសេចក្តីសុខយ៉ាងមានគុណភាព ក្រោយពីមានគ្រប់បួនអង្គគឺមាន សុ ចិ បុ​ លិ ​នឹងកឲ្យកើតបញ្ញា មកសិក្សារឿងបញ្ញាសម្បទាទាំងអស់គ្នាចាស 👂🧠💪 ⤵️⤵️⤵️
    #បញ្ញា ដែលនឹងអាចកើតឡើងបាន មិនមែនកើតឡើងដោយឯងៗ ឬក៏ដោយអាស្រ័យការអង្វរករសុំអំពីអ្នកដទៃនោះឡើយ។
    #ហេតុនាំឲ្យកើតបញ្ញា៣យ៉ាង ❤️💜💚💛🧡🖤
    👂ក- សុតមយបញ្ញា បញ្ញាកើតឡើងដោយសារការស្ដាប់ឬរៀនសូត្រពីអ្នកដទៃ
    សុតៈ (ការស្ដាប់) គឺជាឧបករណ៍ដ៏សំខាន់របស់បញ្ញ ឯចំណែកបញ្ញាឲ្យសេចក្ដីសម្រេចដល់សុតៈពោលគឺបញ្ញាជាផលរបស់សុតៈនោះឯង។
    ព្រះមានព្រះភាគ ទ្រង់ត្រាស់នូវអានិសង្សនៃការស្ដាប់ធម៌មាន៥យ៉ាងគឺ
    (១)- អស្សុតំ សុណាតិ អ្នកស្ដាប់តែងបានស្ដាប់រឿងមិនទាន់បានស្ដាប់
    (២)- សុតំ បរិយោទបេតិ រឿងណាដែលធ្លាប់ស្ដាប់ហើយ តែមិនទាន់ចូលចិត្តច្បាស់នឹងចូលចិត្តច្បាស់ឡើងបាន
    (៣)- កង្ខំ វិហនតិ កម្ចាត់បង់នូវសេចក្ដីសង្ស័យចេញបាន
    (៤)- ទិដ្ឋឹ ឧជុំ ករោតិ រមែងធ្វើសេចក្ដីយល់ឃើញឲ្យត្រង់
    (៥)- ចិត្តមស្ស បសីទតិ ចិត្តអ្នកស្ដាប់រមែងជ្រះថ្លា
    🧠ខ- ចិន្តាមយបញ្ញា បញ្ញាកើតឡើងដោយការគិតពិចារណា។
    កាលបានឮបានដឹងអ្វីហើយ ស្រាប់តែប្រកាន់ជឿភ្លាម ដោយមិនមានការគិតពិចារណាឲ្យបានល្អិតល្អន់ ពិតជាមិនប្រពៃឡើយ ព្រោះអាចថានឹងខុសចាកការពិតបាន
    សម័យមួយ ពួកកាលាមក្សត្រទាំងឡាយបានស្ដាប់នូវវាទៈនៃសាសនាផ្សេងៗ ដែលសុទ្ធតែអះអាងថាខ្លួនបរិសុទ្ធ ពួកកាលាមក្សត្រទាំងឡាយនោះមិនដឹងថាត្រូវជឿវាទៈនៃសាសនាណា ទើបចូលទៅគាល់ព្រះមានព្រះភាគ.......។
    #ព្រះសម្ពុទ្ធ ទ្រង់ត្រាស់នឹងកាលាមក្សត្រទាំងឡាយថា 😇
    " ម្នាលកាលាមក្សត្រទាំងឡាយ អ្នកទាំងឡាយចូលមក
    - អ្នកកុំប្រកាន់ដោយគ្រាន់តែឮតាមគ្នា
    - កុំប្រកាន់តាមពាក្យបរម្បរា
    - កុំប្រកាន់ថាបានឮដូច្នេះ
    - កុំប្រកាន់ដោយអាងក្បួនតម្រា
    - កុំប្រកាន់តាមហេតុដែលត្រិះរិះ
    - កុំប្រកាន់ដោយកាត់ដំរួយផ្សែផ្សំ
    - កុំប្រកាន់ដោយគ្រាន់តែត្រិះរិះនូវអាការៈ
    - កុំប្រកាន់ដោយសេចក្ដីពេញចិត្ត តាមការពិនិត្យសមនឹងសេចក្ដីយល់ឃើញ
    - កុំប្រកាន់ដោយយល់ថាមានសភាពគួរ ( ជឿ )
    - កុំប្រកាន់ដោយគិតថា សមណៈ ( នេះ ) ជាគ្រូរបស់យើង
    ម្នាលកាលាមក្សត្រទាំងឡាយ កាលបើអ្នកទាំងឡាយដឹងដោយខ្លួនឯងថា ធម៌ទាំងនេះជាអកុសល ធម៌ទាំងនេះប្រកបដោយទោស ធម៌ទាំងនេះអ្នកប្រាជ្ញតិះដៀល ធម៌ទាំងនេះបុគ្គលបានសមាទានពេញលេញហើយ រមែងប្រព្រឹត្តទៅដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្ដីទុក្ខ។ ម្នាលកាលាមក្សត្រទាំងឡាយ ក្នុងកាលនោះ អ្នកទាំងឡាយត្រូវលះបង់ចោលចេញ "
    ក្នុងពុទ្ធភាសិតខាងលើនេះ បានបង្អុលបង្ហាញឲ្យសត្វលោកមានការគិតពិចារណាឲ្យបានល្អិតល្អន់ មុននឹងសម្រេចចិត្តជឿទៅលើរឿងអ្វីមួយ ដាច់ខាតកុំជឿដោយគ្មានការគិតពិចារណាឲ្យសោះ។
    💪គ- ភាវនាមយបញ្ញា បញ្ញាសម្រេចដោយការចម្រើនភាវនា សំដៅដល់ការអប់រំចម្រើន វិបស្សនា
    ដើម្បីឲ្យបញ្ញាកាន់តែមានកម្លាំង ត្រូវតែមានការអប់រំចម្រើន សតិប្បដ្ឋានវិបស្សនាដោយអត់ធន់ ក្នុងការប្រាថ្នាចង់បាននូវផលច្រើនៗ ប៉ុន្តែអានិសង្សដែលទទួលបានគួរជាទីគាប់ចិត្តនោះ គឺការមានសតិនិងបញ្ញាដែលចម្រើនឡើង ឃើញច្បាស់នូវសង្ខារធម៌នោះឯង ✨
    ប្រភពអានលម្អិតបន្ថែម 5000-years.org/kh/read/2117
    ចិត្ត្រា ស្នេហាអ្នកអាន

  • @kingghost8320
    @kingghost8320 3 ปีที่แล้ว +1

    អរគុណណាស់ អ្នកគ្រូពេទ្យចិត្តធម៌។ សំរាប់ការចែករំលែកចំនេះដឹងដ៏មានប្រយោជន៍។

  • @oppostore9171
    @oppostore9171 ปีที่แล้ว +1

    អរគុណក្មួយស្រីដែលបានពន្យល់🙏💖💖💖

  • @apsaralearning4414
    @apsaralearning4414 3 ปีที่แล้ว +1

    Fantastic advices! Thank you!
    ❤🙂❤

  • @veasna2264
    @veasna2264 ปีที่แล้ว +1

    Much thanks Sis💞🙏💞💝💝💝

  • @jennylo1226
    @jennylo1226 4 ปีที่แล้ว +1

    Hi sis thanks as always for your time 🙏🙏🙏❤️❤️❤️

  • @channmelee1650
    @channmelee1650 3 ปีที่แล้ว +1

    ខ្ញុំចូលចិត្តមើលការ នែនាំល្អៗ របស់អូនណាស់❤️🥰🥰 មានចិត្តបុណ្យ បានឲ្យនៅចំណីឆ្ងាញ់ ៗ ដល់អ្នកចូលចិត្តញាំុ នៅសេចក្តីសុខ សូមជូនពរឲ្យអូនមានសុខភាពល្អ។

  • @havenneak4580
    @havenneak4580 3 ปีที่แล้ว +1

    Thank you for your time and consideration.

  • @hangmenglim
    @hangmenglim 3 ปีที่แล้ว

    I’m very interesting your advise thanks

  • @sorchea5878
    @sorchea5878 ปีที่แล้ว

    អគុណអ្នកគ្រូពេទ្យ

  • @ViVi-ip8hz
    @ViVi-ip8hz 3 ปีที่แล้ว +2

    It's kind of you , Congratulations.

  • @sreynoun2098
    @sreynoun2098 4 ปีที่แล้ว +3

    បងនិយាយបានល្អ🙏🙏🙏❤️❤️❤️

  • @reaksmeyum2877
    @reaksmeyum2877 2 ปีที่แล้ว

    thanks sister, good luck

  • @sengkea4272
    @sengkea4272 2 ปีที่แล้ว +1

    អរគុណណាស់ដែលប្រាប់👌

  • @urphone6224
    @urphone6224 ปีที่แล้ว +1

    ល្អណាស់ក្មួយ

  • @milifree
    @milifree 4 ปีที่แล้ว +1

    Thx you bong 🙏🙏🙏🙏

  • @ouveasna2710
    @ouveasna2710 3 ปีที่แล้ว +1

    ស្រលាញ់អ្នកគ្រូណាស់

  • @olivierkhuoy7559
    @olivierkhuoy7559 2 ปีที่แล้ว +1

    Merci encore de votre lay show tres interessant pour la sante'

  • @jeankhmer3148
    @jeankhmer3148 3 ปีที่แล้ว

    អគុណ

  • @dawin8561
    @dawin8561 3 ปีที่แล้ว +2

    Thank you 🙂💐🙂

  • @sovannanuth7559
    @sovannanuth7559 ปีที่แล้ว

    អគុណណាស់ក្មួយស្រី

  • @vichannary3737
    @vichannary3737 3 ปีที่แล้ว

    I used to meet you at Vijethany Hospital . Good job khmuay srey.

  • @imvichet9523
    @imvichet9523 ปีที่แล้ว

    ឮគេនិយាយចឹងមែន​ ​ពេលឮចឹងភ័យ​ លោកគ្រូ ពេទ្យ

  • @hangravy2963
    @hangravy2963 4 ปีที่แล้ว +2

    ក្លិប​នេះ​ ខ្ញុំ​ស្ដាប់​ក្នុង​ហ្វេ​សម្បុក​រួច​ហើយ.អរគុណ​ចាស​🙏

  • @lyna2212
    @lyna2212 6 หลายเดือนก่อน

    ស្អាត

  • @lyna2212
    @lyna2212 6 หลายเดือนก่อน

    ល្អណាស់ប្អូនស្រី

  • @dhammotruong9197
    @dhammotruong9197 3 ปีที่แล้ว

    សាធុ សាធុ សាធុ។

  • @anphoneservice9997
    @anphoneservice9997 ปีที่แล้ว

    អរគុណចំពោះការចែករំលែក❤❤❤

  • @sounphan2848
    @sounphan2848 ปีที่แล้ว

    ល្អណាស់អូនស្រីសម្លាញ់ សូមអនុមោទនាគ្រប់អំពើរល្អរបស់អូនស្រីទាំងអស់

  • @yethyern1519
    @yethyern1519 3 ปีที่แล้ว

    សួស្តីអ្នកគ្រូ អាចនិយាយពីជម្ងឺមហារីកបានទេ

  • @sovannra215
    @sovannra215 3 ปีที่แล้ว

    អរគុណ ប្អូនស្រី🙏🙏🙏

  • @sreyneang4692
    @sreyneang4692 2 ปีที่แล้ว

    សុំសួរបន្ដិចអ្នកគ្រូ ការថតសុីធីស្កេន អាចមើលឃើញ ដុំសាច់នៅក្នុងសុដន់ដែរទេ

  • @fato8272
    @fato8272 4 ปีที่แล้ว +1

    បងអេចរេក្រលៀនប៉ះពាល់អត់បង

  • @saromheng6911
    @saromheng6911 3 ปีที่แล้ว +2

    កោតសសើរប្អូនស្រី បងចូលចិត្តស្តាប់គ្រប់ខ្លីប សូមឲ្យសម្រេចគ្រប់ភារកិច្ច.

  • @pagnalay8557
    @pagnalay8557 3 ปีที่แล้ว

    Love u

  • @ketkhonthyvirakyuth1113
    @ketkhonthyvirakyuth1113 3 ปีที่แล้ว

    ខ្ញុំពេញចិត្តវីឌីអូអ្នកគ្រូ។ខ្ញុំមានសំណួរមួុយតើការថតCT Scan ប៉ុន្មានដងទើបប៉ះពាល់សុខភាព?

  • @bundara7914
    @bundara7914 3 ปีที่แล้ว

    បងថតកាំរស្មីx ray តើប៉ះពាល់អ្វីជាងគេ?

  • @sivkorkchhun7642
    @sivkorkchhun7642 2 ปีที่แล้ว +1

    ហេតុអ្វីបុគ្គលដែលមានកែវភ្នែកពណ៌ខៀវ ឬ ពណ៌បៃតង ខ្លាចកាម៉េរាថត ជាងបុគ្គលដែលមានភ្នែកពណ៌ត្នោតឬពណ៌ត្នោតក្រម៉ៅ?

  • @sreymao3168
    @sreymao3168 ปีที่แล้ว

    💐❤️💐

  • @MouyKea-ve8hi
    @MouyKea-ve8hi 4 วันที่ผ่านมา

    ❤❤❤

  • @vichannary3737
    @vichannary3737 3 ปีที่แล้ว +1

    HI Khmuay srey I used to meet you at Vojethany. Good job

    • @khmermelodyhd4314
      @khmermelodyhd4314 3 ปีที่แล้ว

      តើពេទ្យនឹងល្អមែនទេ?

  • @sokhemsoum9958
    @sokhemsoum9958 3 ปีที่แล้ว

    ល្អជាងលោក ទេសនាទៀត

  • @afuagi4866
    @afuagi4866 3 ปีที่แล้ว

    អរគុណ ប្អូនស្រី ដែលផ្តល់ចំណេះដឹង ។
    +ប្អូនជាអ្នកខេត្តណា ទៅស្រុកថៃប៉ុន្មានឆ្នាំដែរ

  • @ahtha2157
    @ahtha2157 3 ปีที่แล้ว +1

    បងចូលចឹត្តស្ដាប់ប្អូនពន្យល់ណាស់

  • @senghung9346
    @senghung9346 3 ปีที่แล้ว +1

    ❤❤❤👍👍👍

  • @kkbayon8114
    @kkbayon8114 3 ปีที่แล้ว

    អ្នកគ្រូពេទ្យធ្វើនៅឯណាបាទ ?

  • @ngychhayhuong4483
    @ngychhayhuong4483 3 ปีที่แล้ว +1

    👍😍⚘

  • @vathamak5609
    @vathamak5609 ปีที่แล้ว

    តើការចាក់ថ្នាំសណ្តំនៅពេលវះកាត់ អាចមានផលប៉ះពាល់ដល់ការចងចាំដែរឬទេ?

  • @holfoik358
    @holfoik358 ปีที่แล้ว

    ញុមចង់អោយគេជាឃើញវេទនាពេកជិះម៉ូតូចោលកូនតូចនៅជាមួយគេទៅទិញថ្នាំចំងាយណាណីដឹងអីគេថាគេលេបអត់ត្រូវចង់ក្អួតក្តៅខ្លួនចង់ប្រកាច់អីអាមិចទេសចាក់សាំងលុយខ្លួនឯងទៀតហេតុតែអាណិតញុមរៀងហើយបងអឺយតែដូចមិនឃើញជំងឺគាត់រើឡើងទេឥលូវនឹងកាលមុនឃើញម្តាយគាត់ផ្សំថ្នាំតាពាសហើយុមិនដែលលឺថាជាលូវដូចមិនលឺពោលថាឈឺតែយ៉ាងណាក៏រៀងហើយ

  • @thydathyda8220
    @thydathyda8220 ปีที่แล้ว

  • @cheangtoy169
    @cheangtoy169 ปีที่แล้ว

    អ្នកគ្រូខ្ញុំគេតរូវអោយថតសួតមុនពេលទៅធ្វេីកានៅប្រទេសកូរ៉េ​ ហេីបេីសរុបទៅខ្ញុំថត8.9ដងហេីយតេីប៉ះពាលទេ​ អ្នកគ្រូ

  • @konneaktouch9297
    @konneaktouch9297 ปีที่แล้ว

    ❤❤❤❤❤❤

  • @OppoOppo-fd4wz
    @OppoOppo-fd4wz ปีที่แล้ว

    💜💜💜💜

  • @tongusapheat4350
    @tongusapheat4350 3 ปีที่แล้ว

    តើការញ៉ាំទឹកដូងច្រើនល្អចំពោះតម្រងនោម តើពិតទេបង?

  • @tiavanna9434
    @tiavanna9434 ปีที่แล้ว

    ♥️♥️

  • @fggffdvhddgh5371
    @fggffdvhddgh5371 ปีที่แล้ว

    បងយើងថតច្រើនដងប៉ះពាលអត់បង!

  • @narath5234
    @narath5234 ปีที่แล้ว

    តើការថត x-ray ច្រើនដង អាចកើតមហារីកទេបង?

  • @rozxa8246
    @rozxa8246 3 ปีที่แล้ว +1

    បងខ្ញុំចង់ឲបងនិយាយ ពីមុនពពួកផ្សិតដែលមាននៅលើមុខ🙏🙏

  • @pichhim2008
    @pichhim2008 3 ปีที่แล้ว +2

    សួស្ដីបាទ! សូមធ្វើក្លីបវីដេអូរកំុវែងពេក។ ហើយនិយាយអោយចំtopicតែម្តងល្អជាង។

  • @KimHeng-yd4cx
    @KimHeng-yd4cx ปีที่แล้ว

    ក្មួយនិយាយបានល្អ

  • @Santepheapkhmer
    @Santepheapkhmer ปีที่แล้ว

    គួរទៅពិនិត្យពេទ្យនៅថៃផ្នែកក្រពះពោះវៀនមួយណាដែលមានតំលៃសមរម្យ?

  • @qweghtry5313
    @qweghtry5313 ปีที่แล้ว

    ញុមចង់ទៅមើលក្រពះពោះវៀននិងថ្លើម

  • @titphallykeo7004
    @titphallykeo7004 3 ปีที่แล้ว

    សូមសួរ តើបងស្រីនៅថៃធ្វើការនៅពេទ្យណាដែរស្រួលពេលខ្ញុំទៅថៃរកជួបបងដើម្បីទៅពេទ្យមើលសុខភាព។

  • @dianavidaphoung8828
    @dianavidaphoung8828 3 ปีที่แล้ว

    តេីក្មួយអាចផេី្ញសៀវភៅធម៍ឲ្សមីងមួយបានទេព្រោះសព្វថែ្ងមីងកុំពង់stressមិងនៅUSA?❤️❤️👍👍

  • @MoNol-ij6vi
    @MoNol-ij6vi 5 หลายเดือนก่อน

    គួឲស្រឡាញ់ណាស់ទាំងស្អាតទាំងចេះដឹងសំដីក៍រល្អចឹតជាបន់🙏❤️❤️😀

  • @meanmeanheng6946
    @meanmeanheng6946 4 ปีที่แล้ว +1

    Hello j j

  • @sopheak906
    @sopheak906 2 ปีที่แล้ว

    លោកគ្រូ គួច ម៉េងលី ថាស្កេន នឹងអេកូរ ប្រឈមកើតមហារីក

  • @cyvjmlfubjm428
    @cyvjmlfubjm428 2 ปีที่แล้ว

    បងញុមថតសួតមិចគេថតលើទ្រូវចឹង គេថតដូចយើងថតពោះធំចឹង គេដាក់ជែល នឹងមិចវិញ

  • @thinphalla9671
    @thinphalla9671 3 ปีที่แล้ว

    ពេទ្យ​ឯក​ទេស​សួត​ និង​បេះដូង​មាន​នៅ​ម្តុំ​ណា​ដែរ​បង?

  • @romoniesa4227
    @romoniesa4227 3 ปีที่แล้ว

    អ្នកគ្រូ​ ពាក្យថា​ ធម៌​ គឺជា​ ពាក្យឬសំដី​ ដែលចេញពី​ ព្រះឧសព្រះ​ ឬនិយយសាម៉ាញ់ថា​ សំដីរបស់ព្រះ​ ដែលព្រះនិយាយចេញមក

  • @sambathleang978
    @sambathleang978 ปีที่แล้ว

    ធ្លាប់លឺគេនិយាយចឹងមែនតើពិតអត់

  • @satharauv5555
    @satharauv5555 3 ปีที่แล้ว +1

    មនុស្សមាន ជំនឿរអកុសល់ រស់នូវមិនទាន់ពេលវេលា ​​​​ គួរអ្នកទាំងនោះទៅសួរនាំអ្នកជំនាញ់នួវ មុខវិជ្ជាដែលយើងត្រូវការ!!

  • @sounracheana8966
    @sounracheana8966 2 ปีที่แล้ว

    សួស្ដីអ្នកគ្រូ ថតអុីសេរ៉េមើលដឹង ឆ្អឹងពុកអត់ ហើយMRIមើលឃើញបញ្ហាឆ្អឹងទាំងអស់អត់

    • @sounracheana8966
      @sounracheana8966 2 ปีที่แล้ว

      ស្ពូតឆ្អឹង ព្យាបាលកើតអត់

  • @pisethork1822
    @pisethork1822 5 หลายเดือนก่อน

    តេីការតេសស្កេនខួរក្បាលច្បាស់បុ៉ន្មានភាគរយដែរ

  • @moeunkleuy3405
    @moeunkleuy3405 3 ปีที่แล้ว

    សូមសួរអ្នកគ្រូពេទ្យចុះផលិតផលប៉ះពាល់សុខភាពឬបច្ចុប្បន្នគេលក់តាមអនឡាយច្រើនណាស់..🎋🏖

    • @kimkanikarchhon1599
      @kimkanikarchhon1599  3 ปีที่แล้ว

      សុ ចិ បុ​ លិ +កាលាមសូត្រ ចាស

  • @thidapum8414
    @thidapum8414 3 ปีที่แล้ว

    សូមអរគុណអ្នកច្រេីនណាស់សម្រាប់ការចែករំលែកនូវចំណេះដឹងល្អៗ

  • @SakMalen
    @SakMalen 3 หลายเดือนก่อน

    សូមអរគុណក្មួយស្អាត❤❤❤

  • @YyYy-un8ps
    @YyYy-un8ps ปีที่แล้ว

    អសួរក្មួយបន្តិច តើយើងត្រូវតវីសារនៅកន្លែងណានៅក្រុងថេបនេះសូមជួយប្រាប់អុំបន្តិបានទេព្រោះត្រូវនៅបន្ត១ខែទៀត សូមអរគុណក្មួយ ។

  • @phonbunthon9341
    @phonbunthon9341 ปีที่แล้ว

    អត់មានជំងឺតម្រូវអោយលាងឈាម តែចង់លាងឈាមតើប៉ះពាល់សុខភាពទេអ្នកគ្រូពេទ្យ

  • @gakaja841
    @gakaja841 ปีที่แล้ว

    ❤ល្អណាស់អ្នកគ្រូអើយលោកបានចែរំលែកចំណេះល្អណាស់ដល់ខ្ញុំឲ្យបានដឹង

  • @cdpdrawing7208
    @cdpdrawing7208 3 ปีที่แล้ว

    សុំជួយបកស្រាយពីឬសដូងច្រមុះផង

  • @vannahou1857
    @vannahou1857 3 ปีที่แล้ว

    ក្មួយស្រីមីងចង់ដឹងថា មីងមានសដុំៗប្រពាលនៅលើផ្ទៃមុខ តើមីងអាចប្រើថ្នាំអ្វីទៅ ក្មួយជួយប្រាប់មីងផង

  • @user-bs9uq2mc2l
    @user-bs9uq2mc2l ปีที่แล้ว

    អរគុណក្មួយស្រីដែលបានចែករំលែកចំណេះដឹង

  • @romoniesa4227
    @romoniesa4227 3 ปีที่แล้ว

    ខ្ញុំធ្លាប់ឮតែចាស់ៗនិយាយ​ សូម្បីតែថតរូបក៏គាតមិនថតដែរព្រោះគាត់គឹតថា
    ខាតអាយុ

  • @angkorwat2119
    @angkorwat2119 ปีที่แล้ว

    មានចិត្តសាស្ត្រណែនាំល្អណាស់កូនស្រីសុំឲសំណាងល្អ

  • @reaksmeysok1392
    @reaksmeysok1392 11 หลายเดือนก่อน

    អ្នកគ្រូស្អាតហើយសន្តានចិត្តល្អណាស់អរគុណអ្នកគ្រូ♥️♥️♥️♥️♥️

  • @rtubcdujvf4552
    @rtubcdujvf4552 ปีที่แล้ว

    អគុណអ្នកគ្រូបានចែករំលែកខ្ញុំតាមដានស្ដាប់អ្នកគ្រូរហូត❤❤

  • @khg7044
    @khg7044 3 ปีที่แล้ว

    ត្រូវហើយគេថាថតនឹងអេកូគេថាអាយុខ្លីម៉ែនអ្នកគ្រូ

  • @saysithy2849
    @saysithy2849 ปีที่แล้ว

    អរគុណអ្នកគ្រូដែលបានចែករំលែកពីសុខភាព💕🙏💕

  • @user-nq7hh9sv3w
    @user-nq7hh9sv3w ปีที่แล้ว

    ញុមយកកូនស្គេនក្បាលមានកាប់ា់បពល់អ្វីខ្ល្ះដែលអូន!

  • @saaadsdd936
    @saaadsdd936 ปีที่แล้ว

    មួយឆ្នាំថត កាំរស្មី x ពីដង តើអាចកើតជំងឺមហារីកទេ

  • @khonbory3611
    @khonbory3611 2 ปีที่แล้ว

    បងនៅស្រុកខ្មែរមានព្រះសាស្ដារស់កើតឡើងហើយ

  • @user-fs7qm4kl4z
    @user-fs7qm4kl4z ปีที่แล้ว

    ខ្ញ័រុំធ្លាប់ជឿជាក់ថាកាថតនិងស្គែនពិតជាខាតអាយុពិតមែន ពីព្រោះនៅពេលថតឃើញគ្រូពេទ្យរត់មិនហ៊ាននៅក្បែម៉ាស៊ីនថត គ្រូពេទ្យតែងតែរត់ចេញ ខ្ញ័រុំខ្លួនឯងថតច្រើនដងហើយ ខ្ញ័រុំសាកសួរអ្នកដែលធ្លាប់រៀនពេទ្យហេតុអ្វីបានជាពេទ្យរត់គិច គាត់ថាថតម្ដងខាតអាយុ១ឆ្នៃាំ

  • @asiaonestore6214
    @asiaonestore6214 4 ปีที่แล้ว

    ធ្លាប់ជួប

  • @mouykea7821
    @mouykea7821 ปีที่แล้ว

    ខ្ញុំចូលចិត្តអ្នកគ្រូអូនចែករំលែកណាស់❤