កម្ពុជា ក្នុងឋានៈជាប្រធានប្តូរវេនអាស៊ាន (ត្រាជូផតកាស_លរ៣៧)

แชร์
ฝัง
  • เผยแพร่เมื่อ 15 ธ.ค. 2024
  • #TrajuPodcast #TrajuPodcast37 ការផ្សាយឡើងវិញ កិច្ចសន្ទនាច្បាប់លេខពិសេស ក្រោមមូលបទ «កម្ពុជា ក្នុងឋានៈជាប្រធានប្តូរវេនអាស៊ាន» ភាគទី២ វគ្គ ១
    ជាមួយនឹងការខិតចូលមកដល់នៃ កិច្ចប្រជុំកំពូលអាស៊ាន #ASEAN2022 នៅថ្ងៃ ទី៨ ដល់ ១៣ ខែវិច្ឆិកា ខាងមុខ ព្រមទាំងដើម្បីពង្រឹងនិងពង្រីកការយល់ដឹងអំពីអាស៊ាន ក៏ដូចជាទំនាក់ទំនងកម្ពុជា និងអាស៊ាន, ត្រាជូផតកាសលេខទី៣៧ សូមធ្វើការចាក់ផ្សាយឡើងវិញជាសំលេង កិច្ចសន្ទនាច្បាប់ ភាគទី១ វគ្គទី២ « កម្ពុជា ក្នុងឋានៈជាប្រធានប្តូរវេនអាស៊ាន » ដែលបានចាក់ផ្សាយនៅលើប្រព័ន្ធសង្គមរបស់សមាគម មុនកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី ៥៥ កន្លងទៅ។
    វាគ្មិនកិត្តិយស ឯកឧត្តម ស៊ឹម វីរៈ អគ្គនាយកនៃអគ្គនាយកដ្ឋានអាស៊ាន នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បកស្រាយទាក់ទងនឹងសំនួរខាងក្រោមនេះ
    ១. តើអ្វីទៅជាចំណុចអាទិភាពរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ានប្តូរវេនសម្រាប់ឆ្នាំ២០២២ នេះ?
    សូមជម្រាបជូនផងដែរថា ខ្លឹមសារកិច្ចសន្ទនាខាងលើ បានថតមុខកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី ៥៥ ហើយក៏មិនគ្របដណ្តប់វឌ្ឍនភាពណាមួយកើតឡើងអំឡុងពេល និងក្រោយពេល កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស អាស៊ានលើកទី ៥៥នោះទេ។
    🎙️ Apple Podcast : apple.co/3FTjRwj
    🔗 Facebook: fb.watch/gFrD4...
    👉 Telegram : t.me/salatraju

ความคิดเห็น •