អ្វីទៅភតិសន្យាពិសេស? (ត្រាជូផតកាស_លរ៣៨)

แชร์
ฝัง
  • เผยแพร่เมื่อ 14 ธ.ค. 2024
  • #TrajuPodcast #TrajuPodcast38 តើអ្វីទីជាភតិសន្យាពិសេស? ភតិសន្យា និងកិច្ចសន្យាគឺដូចគ្នាដែររឺទេ? ការបង្កើតឱ្យមានភតិសន្យាពិសេស បន្ថែមពីលើភតិសន្យាទូទៅដែលមានចែងនៅក្នុងក្រមរដ្ឋប្បវេណី គឺដើម្បី ធានាការពារសិទ្ធិ និងផលប្រយោជន៍របស់ភាគីទាំងសងខាងនៃកិច្ចសន្យាជួល ក្នុងការរស់នៅប្រកបដោយ សណ្តាប់ធ្នាប់ និង របៀបរៀបរយសាធារណៈ។ អ្វីដែលពិសេសសម្រាប់កម្មករ សិស្ស និស្សិត គឺទទួលបានការការពារពិសេសពីកាតព្វកិច្ចច្បាប់មួយនេះ ដោយសារតែ អំឡុងពេលជួល ភតិបតីមិនអាចតម្លើងថ្លៃឈ្នួលបានឡើយ (មាត្រា៨ច្បាប់ស្តីពីភតិសន្យាពិសេស)។
    ដើម្បីបកស្រាយនូវចម្ងល់ទាំងនេះ សាលាត្រាជូសូមលើកយកប្រធានបទស្តីពី «អ្វីទៅភតិសន្យាពិសេស?» មកពិភាក្សា។
    វាគ្មិនកិត្តិយសរបស់យើងសម្រាប់លេខទី៣៨នេះគឺ លោក សាស្ត្រាចារ្យបណ្ឌិត ព្រុំ រិទ្ធី សមាជិកក្រុមប្រឹក្សាវិទ្យាសាស្រ្តសាលាត្រាជូ និងជាអនុប្រធានដេប៉ាតឺម៉ង់ទំនាក់ទំនងអន្តរជាតិ នៃសាកលវិទ្យាស័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។
    សូមបញ្ជាក់ផងដែរថា: អត្ថបទស្រាវជ្រាវ ស្តីពី «ភតិសន្យាពិសេស៖ កម្មករ សិស្ស និស្សិត» ជាស្នាដៃថ្មី បោះផ្សាយក្នុង ព្រឹត្តិបត្រច្បាប់សាលាត្រាជូ លេខទី ៣ #TrajuBulletin3 #អតថបទទី៣។ ប្រិយមិត្តអ្នកស្តាប់ អាចស្វែងរក ព្រឹត្តិបត្រច្បាប់សាលាត្រាជូ នៅ Cambodia Book Fair #សតង់១៤៥ នៅថ្ងៃនេះ ជាថ្ងៃចុងក្រោយ។
    👉 Apple Podcast លេខទី៣៨ ៖ podcasts.apple...
    🔗Facebook : fb.watch/hkW5M...
    👉 Telegram : t.me/salatraju

ความคิดเห็น •