រោគនេះ មាន ២ យ៉ាង

แชร์
ฝัง
  • เผยแพร่เมื่อ 10 ก.ย. 2024
  • រោគនេះ មាន ២ យ៉ាង
    បិដក ភាគ ៤៣ - ទំព័រទី ៣
    [៧] ម្នាលភិក្ខុទាំងឡាយ រោគនេះ មាន ២ យ៉ាង។ រោគ ២យ៉ាង គឺអ្វីខ្លះ គឺ
    ១-កាយិករោគ (រោគកាយ) ១
    ២-ចេតសិករោគ (រោគចិត្ត) ១។
    ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ រមែងប្រាកដដោយកាយិករោគ តែងប្តេជ្ញាថា មិនមានរោគអស់ ១ឆ្នាំ ក៏មាន តែងប្តេជ្ញាថា មិនមានរោគ អស់ ២ឆ្នាំ ក៏មាន តែងប្តេជ្ញាថា មិនមានរោគអស់ ៣ឆ្នាំ ក៏មាន តែងប្តេជ្ញាថា មិនមានរោគ អស់៤ឆ្នាំក៏មាន តែងប្តេជ្ញាថា មិនមានរោគអស់ ៥ ឆ្នាំក៏មាន តែងប្តេជ្ញាថា មិនមានរោគ អស់ ១០ឆ្នាំក៏មាន តែងប្តេជ្ញាថា មិនមានរោគ អស់ ២០ ឆ្នាំក៏មាន តែងប្តេជ្ញាថា មិនមានរោគ អស់ ៣០ឆ្នាំក៏មាន តែងប្តេជ្ញាថា មិនមានរោគ អស់ ៤០ឆ្នាំក៏មាន តែងប្តេជ្ញាថា មិនមានរោគ អស់ ៥០ឆ្នាំក៏មាន តែងប្តេជ្ញាថា មិនមានរោគលើសជាង ១០០ឆ្នាំក៏មាន។
    ម្នាលភិក្ខុទាំងឡាយ តែថាសត្វទាំងនោះ ដែលប្តេជ្ញាថា មិនមានរោគ ដោយចេតសិក សូម្បីត្រឹមតែវេលាមួយស្របក់ប៉ុណ្ណោះ ក៏រកបានដោយកម្រក្នុងលោក វៀរលែងតែព្រះខីណាស្រព។

ความคิดเห็น •