ឧបក្កិលេស ១៦ ប្រការ(សេចក្តីសៅហ្មងនៃចិត្ត)

แชร์
ฝัง
  • เผยแพร่เมื่อ 4 ก.ค. 2024
  • ឧបក្កិលេស ១៦ ប្រការ
    (សេចក្តីសៅហ្មងនៃចិត្ត)
    បិដក ភាគ ២០ - ទំព័រទី ១១៦
    [៩៣] ម្នាលភិក្ខុទាំងឡាយ ពួកឧបក្កិលេស គឺសេចក្តីសៅហ្មងនៃចិត្ត តើដូចម្តេច ។ គឺ
    ១- អភិជ្ឈាវិសមលោភៈ(១) ជាឧបក្កិលេសនៃចិត្ត ១
    (១) សេចក្តីត្រេកត្រអាលក្នុងទ្រព្យរបស់ខ្លួន ហៅថា អភិជ្ឈា សេចក្តីត្រេកអរក្នុងទ្រព្យរបស់អ្នកដទៃ ហៅថា វិសមលោភៈ មួយទៀតថា សេចក្តីត្រេកត្រអាលក្នុងទ្រព្យរបស់ខ្លួនក្តី របស់អ្នកដទៃក្តី ក្នុងទីដែលគួរ ហៅថា អភិជ្ឈា សេចក្តីត្រេកអរក្នុងទ្រព្យរបស់ខ្លួនក្តី របស់អ្នកដទៃក្តី ក្នុងទីដែលមិនគួរ ហៅថា វិសមលោភៈ។
    ២- ព្យាបាទ ជាឧបក្កិលេសនៃចិត្ត ១
    ៣- កោធៈ ជាឧបក្កិលេសនៃចិត្ត ១
    ៤- ឧបនាហៈ (ការចងកំហឹងទុក) ជាឧបក្កិលេសនៃចិត្ត ១
    ៥- មក្ខៈ (ការលុបគុណរបស់លោកអ្នកមានគុណ) ជាឧបក្កិលេសនៃចិត្ត ១
    ៦- បឡាសៈ (ការកាន់យកឫកប្រៀបផ្ទឹម ឬប្រណាំងវាសនា) ជាឧបក្កិលេសនៃចិត្ត ១
    ៧- ឥស្សា (សេចក្តីច្រណែន) ជាឧបក្កិលេសនៃចិត្ត ១
    ៨- មច្ឆរិយៈ (សេចក្តីកំណាញ់) ជាឧបក្កិលេសនៃចិត្ត ១
    ៩- មាយា (ការប្រព្រឹត្តិលាក់ពុត បិទបាំងទោស) ជាឧបក្កិលេសនៃចិត្ត ១
    ១០- សាឋេយ្យៈ(២) ជាឧបក្កិលេសនៃចិត្ត ១
    (២) សាឋេយ្យៈ ប្រែថាការអួតអាង ឬអែបអប នេះជាអំពើពុតត្បុត របស់បុគ្គលជាអ្នកឡែបឡប អួតគុណវិជ្ជាដែលមិនមានក្នុងខ្លួន ធ្វើអាការមិនឲ្យខុសនឹងអ្នកណា មានអាការដូចត្រីអានន្ទមច្ឆៈ ឃើញពួកត្រីមក ក៏បង្ហាញកន្ទុយ ថាយើងជាត្រីដូចគ្នា ឃើញពួកពស់មក ក៏បង្ហាញក្បាល ថាយើងជាពស់ដូចគ្នា តែក្នុងអដ្ឋកថា ព្រះអភិធម្មថា បុគ្គលដែលប្រកបដោយសាឋេយ្យៈ មានភាពដូចសត្វម្យ៉ាង មើលអំពីខាងឆ្វេង ដូចជាសត្វជ្រូក មើលអំពីខាងស្តាំ ដូចសត្វពពែ ស្តាប់សំឡេង ដូចសំឡេងចៀម មើលទៅស្នែង ដូចគោចាស់។
    ១១- ថម្ភៈ(១) (សេចក្តីរឹងត្អឹង) ជាឧបក្កិលេសនៃចិត្ត ១
    (១) ថម្ភៈ ក្នុងអដ្ឋកថាព្រះអភិធម្មថា សេចក្តីរឹងត្អឹងរបស់ចិត្ត ប្រៀបដូចសំពត់សាដក ដែលរឹងដោយបាយម៉ាន បុគ្គលដែលប្រកបដោយថម្ភៈនោះ រមែងជាអ្នកគ្មានសភាពរាបទាប ជាអ្នកព្រហើនប៉ោងឡើង ប្រៀបដូចពស់ថ្លាន់ ដែលលេបផ្នៀងនង្គ័ល ឬប្រៀបដូចផ្លោកស្បែក ដែលពេញដោយខ្យល់ កាលបើឃើញចេតិយ ឬបុគ្គលចាស់ជាងខ្លួន ក៏មិនធ្វើសេចក្តីឱនលំទោន។
    ១២- សារម្ភៈ(២) (ការប្រណាំងប្រជែង) ជាឧបក្កិលេសនៃចិត្ត ១
    (២) សារម្ភៈ មានលក្ខណៈធ្វើអំពើឲ្យលើសលុបជាងគេ ចែកជាពីរផ្នែក ជាអកុសលក៏មាន ជាកុសលក៏មាន ចំណែកខាងគ្រហស្ថ កាលបើឃើញគេធ្វើគ្រឿងប្រដាប់កាយជាដើម ក៏ប្រឹងឲ្យច្រើនជាងគេជាទ្វេគុណ ចំណែកអ្នកបួស កាលបើឃើញគេរៀនធម៌បានប៉ុន្មានៗ ក៏ខំប្រឹងរៀនឲ្យបានច្រើនជាងគេជាទ្វេគុណ ម្យ៉ាងទៀត ចំណែកគ្រហស្ថ កាលបើឃើញគេធ្វើសលាកភត្ត១ ខ្លួនក៏ចង់ធ្វើឲ្យបានពីរ ឬបី ចំណែកអ្នកបួស កាលបើឃើញគេរៀនបានគម្ពីរនិកាយ១ ខ្លួនក៏ចង់រៀនឲ្យបាននិកាយពីរ តែក្នុងទីនេះ សំដៅយកតែអកុសល។
    ១៣- មានះ (សេចក្តីប្រកាន់ខ្លួន) ជាឧបក្កិលេសនៃចិត្ត ១
    ១៤- អតិមានះ (សេចក្តីប្រកាន់ខ្លួនខ្លាំងពេក) ជាឧបក្កិលេសនៃចិត្ត ១
    ១៥- មទៈ (សេចក្តីស្រវឹង) ជាឧបក្កិលេសនៃចិត្ត ១
    ១៦- បមាទៈ (ការប្រហែសធ្វេស ឬបណ្តែតបណ្តោយចិត្ត ទៅក្នុងកាមគុណ) ជា
    ឧបក្កិលេសនៃចិត្ត ១ ។

ความคิดเห็น •