កម្មសិទ្ធិបញ្ញា (ត្រាជូផតកាស_លរ ២៨_ទី១)

แชร์
ฝัง
  • เผยแพร่เมื่อ 15 ธ.ค. 2024
  • #TrajuPodcast28 #IP #កមមសិទ្ធិបញ្ញា
    តើអ្នកដឹងទេ? រាល់ស្នាដៃដែលកើតចេញពីបញ្ញារបស់មនុស្សរាប់ពីការសរសេរសៀវភៅ ការច្នៃម៉ូត ការបង្កើតម៉ាក រហូតដល់ការរកឃើញវ៉ាក់សាំងជាដើម សុទ្ធតែស្ថិតក្រោមការការពារដោយច្បាប់កម្មសិទ្ធិបញ្ញា។ ស្នាដៃទាំងនេះ សុទ្ធតែចូលរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រួលការរស់នៅរបស់មនុស្ស និងជំរុញឱ្យមានប្រកួតប្រជែងខ្ពស់ក្នុងសកម្មភាពសេដ្ឋកិច្ច។ ដោយមើលឃើញពីសារៈសំខាន់នេះ សមាគមសាលាត្រាជូ សូមលើកយកប្រធានបទស្តីពី "កម្មសិទ្ធិបញ្ញា" មកពិភាក្សា។
    វាគ្មិនកត្តិយសរបស់យើងគឺ លោកស្រីបណ្ឌិត ងន រតនា។ លោកស្រីបណ្ឌិត គឺជាទីប្រឹក្សាជាន់ខ្ពស់ការិយាល័យមេធាវីប៊ុន និងសហការី ជាគ្រូបង្រៀនច្បាប់ និងជាអ្នកស្រាវជ្រាវជាន់ខ្ពស់សាលាត្រាជូ។ លោកស្រីទទួលបានបញ្ចប់ថ្នាក់បណ្ឌិតនីតិកម្មសិទ្ធិបញ្ញាពីសាកលវិទ្យាល័យ LYON 3 ប្រទេសបារាំង។
    ផតកាសលេខពិសេសលេខ ២៨ នេះ ផ្តោតទៅលើចំណេះដឹងជាមូលដ្ឋានទៅលើទិដ្ឋភាពកម្មសិទ្ធិបញ្ញា ទាំងនៅកម្រិតជាតិ និងអន្តរជាតិ។ យើងនឹងពិភាក្សាពីអត្ថន័យនៃកម្មសិទ្ធិបញ្ញា ច្បាប់ការពារកម្មសិទ្ធិបញ្ញា ផលប្រយោជន៍នៃកម្មសិទ្ធិបញ្ញា ក៏ដូចជាបញ្ហាប្រឈមផ្សេងៗក្នុងការអនុវត្តច្បាប់កម្មសិទ្ធិបញ្ញានៅកម្ពុជា។
    🎧 ស្តាប់ និងfollow ក្នុងApple Podcasts: apple.co/3T5WJ24
    👉 ចែករំលែកបន្ត Facebook : bit.ly/3QD0euV

ความคิดเห็น •