កម្មសិទ្ធិបញ្ញា (ត្រាជូផតកាស_លរ ២៩_ទី២)

แชร์
ฝัง
  • เผยแพร่เมื่อ 14 ธ.ค. 2024
  • #TrajuPodcast #Podcast29 #កមមសិទ្ធិបញ្ញា #IPLaw ផតកាសលេខពិសេសលេខ ២៩ នេះ យើងនឹងនាំអ្នកស្ដាប់ជ្រួតជ្រាប និង ស្វែងយល់ ៣ ចំនុចសំខាន់ៗស្ដីពីផលប្រយោជន៍នៃកម្មសិទ្ធិបញ្ញាក្នុងការលើកកម្ពស់អាជីវកម្មស្របច្បាប់, ប្រយោជន៍សបច្បាប់របស់សាធារណជន និងបញ្ហាប្រឈមនានាក្នុងការអនុវត្តច្បាប់ ដោយអាជ្ញាធរមានសមត្ថកិច្ច។
    ទី១ ផលប្រយោជន៍នៃកម្មសិទ្ធិបញ្ញាក្នុងការប្រកបរបរអាជីវកកម្មផ្សេងៗ ៖ សិទ្ធិដាច់មុខ ម៉ាក សិទ្ធិអ្នកនិពន្ធ និងតក្តកម្មផ្សេងៗ ជាឧបករណ៍នៃការជំរុញការប្រកួតប្រជែង ដោយសេរី និង ស្មោះត្រង់នៅក្នុងសេដ្ឋកិច្ចទីផ្សារសេរី។
    ទី២ ទន្ទឹមនឹងប្រយោជន៍ខាងលើនេះ នីតិករ ក៏បានបញ្ចូលការស្វែងរកតុល្យភាពនៃការការពារម្ចាស់សិទ្ធិ និងការទទួលបានផលប្រយោជន៍ស្របច្បាប់របស់សាធារណជន។ ក្នុងន័យនេះ ដើម្បីការពារប្រយោជន៍សាធារណៈជារួម ច្បាប់កម្មសិទ្ធិបញ្ជា (ទាំងជាតិ និងអន្តរជាតិ) បានអនុញ្ញាតអោយមានការកម្រិតសិទ្ធិការពាររបស់ម្ចាស់សិទ្ធិ ក្នុងករណីពិសេសមួយចំនួន តាមរយៈយន្តការអាជ្ញាប័ណ្ណបញ្ជា និងអញ្ញត្រកម្មផ្សេងៗក្នុងក្របខណ្ឌជាតិ និង ច្បាប់អន្តរជាតិ WTO។ ឧទាហរណ៍ ការជំរុញការចែកចាយ និងទទួលបានវ៉ាក់សាំងបង្ការជំងឺ កូវីដ១៩ តាមរយៈការទទួលបានអាជ្ញាប័ណ្ណបញ្ជា និងការលើកលែងការការពារក្នុងច្បាប់ WTO។
    និងទី៣ បញ្ហាប្រឈមផ្សេងៗក្នុងការអនុវត្តច្បាប់កម្មសិទ្ធិបញ្ញានៅកម្ពុជា ទាំងក្នុងក្របខណ្ឌសុខដុមនីយច្បាប់ និងស្ថាប័នទទួលបន្ទុកអនុវត្តនានា (ការយល់ដឹងរបស់សាធារណជននៅមានកម្រិតដែលនាំអោយមានការរំលោភច្បាប់កម្មសិទ្ធិបញ្ញា, កង្វះការយល់ដឹងពីយន្តការការពារអាជីវកម្ម និងក្រុមហ៊ុនដោយត្រឹមត្រូវ តាមរយៈការចុះបញ្ជីការពារម៉ាក និងតក្តកម្មផ្សេងៗនៅស្ថាប័នជំនាញ, សមត្ថភាពមន្ត្រីជំនាញ និងអ្នកអនុវត្តនៅមានកម្រិត, បញ្ហាស្ដីពីប្រសិទ្ធភាពនៃយន្តការការពារតាមរយៈប្រព័ន្ធស្ថាប័នតុលាការ និងបញ្ហាសង្គតិភាពនៃដែនសមត្ថកិច្ចនៃស្ថាប័នជាតិទទួលបន្ទុកអនុវត្តនានា)។
    🎧 ស្តាប់ និងfollow ក្នុងApple Podcasts: apple.co/3cp55RR
    👉 ចែករំលែកបន្ត Facebook : bit.ly/3e2xwFn

ความคิดเห็น •