ប្រព័ន្ធកាត់បន្ថយសាធាតុពុល(DOC & DPF)រថយន្តFord| Part1

แชร์
ฝัง
  • เผยแพร่เมื่อ 20 ต.ค. 2024
  • ប្រព័ន្ធកាត់បន្ថយសារធាតុពុលដែលមានបំពាក់ DPF គឺត្រូវបានបង្កើតឡើងដើម្បីកាត់បន្ថយ PM (soot) ស្របតាមស្តង់ដា Euro6 របស់សហគមន៍អឺរ៉ុប។
    👉 ដោយមានជំនួយពីសញ្ញាសែនស័រសីតុណ្ហភាព EGTSផ្សេងគ្នាៗ ប្រព័ន្ធកាត់បន្ថយសាធាតុពុលអាចដំណើរការបានក្នុងលក្ខខណ្ឌល្អបំផុតហើយមុខងាររបស់វាត្រូវបានផ្ទៀងផ្ទាត់ដោយប្រព័ន្ធវិភាគរោគសញ្ញា OBDII ។
    ឧទាហរណ៍ៈ
    👉 សេនស័រសីតុណ្ហភាពមុននិងក្រោយទែរបូរ(Turbocharger)ត្រូវបានប្រើដើម្បីផ្ទៀងផ្ទាត់ថាតើមានការថយចុះសីតុណ្ហភាព (ប្រហែល 150°C) កើតឡើងដែរឬទេ។
    👉 DOC និង SRC ត្រូវការទទួលបានសីតុណ្ហភាពប្រតិបត្តិការអប្បបរមារៀងគ្នា 140°C and 190°C។
    សីតុណ្ហភាពមុនទែរបូរ(Turbocharger)បន្ទាប់ពី DPF និងនៅក្នុង DOC ត្រូវបានត្រួតពិនិត្យផងដែរដើម្បីចៀសវាងការឡើងកម្តៅខ្លាំងពេកនៃគ្រឿងបង្គុំទាំងអស់នេះ។
    👉 សីតុណ្ហភាពមុននិងបន្ទាបពី DPF (រួមជាមួយសញ្ញាប្រែប្រួលសម្ពាធនៃសេនស័រសម្ពាធ) ត្រូវបានប្រើដើម្បីផ្ទៀងផ្ទាត់ដំណើរការដុតរំលាយសាធាតុ PM (soot) [DPF Regeneration]។
    📝 សេនស័រចាប់សញ្ញាសីតុណ្ហាភាពហ្គាសចំហះ(EGTS) ដែលខូចអាចជះឥទ្ធិពលអវិជ្ជមានដល់ប្រព័ន្ធការបន្ថយសាធាតុពុលនៃរថយន្ត
    ជាលទ្ធផលមានរោគសញ្ញាដូចខាងក្រោមៈ
    👉 ចេញភ្លើងសញ្ញាឆែកម៉ាស៊ីន៖ ប្រសិនបើ ECU រកឃើញបញ្ហាជាមួយសេនស័ររឺសញ្ញារបស់វា វានឹងធ្វើឲ្យចេញភ្លើងសញ្ញាឆែកម៉ាស៊ីន។
    កាត់បន្ថយប្រសិទ្ធភាពឥន្ធនៈ ហើយធ្វើឲ្យសាធាតុពុល CO, HC និង​ NOx។
    👉 ខ្ជះខ្ជាយការប្រើប្រាស់ប្រេងឥន្ធនៈ៖ ប្រសិនបើសេនស័រផ្ដល់សញ្ញាតង់ស្យុងមិនត្រឹមត្រូវ វាអាចធ្វើឲ្យរបស់DPF Regeneration ដំណើរយូរជាងមុន ជាលទ្ធផលធ្វើឲ្យប្រេងឥន្ធនៈត្រូវបានប្រើប្រាស់ច្រើនជាងមុន។ DPF Regeneration មានន័យថាជាដំណើរការដុតរំលាយសាធាតុ PM (soot)។
    👉 ដំណើរការរបស់ DPF Regeneration ដែលមិនចាំបាច់៖ សេនស័រចាប់សញ្ញាសីតុណ្ហាភាពដែលខូចក៏អាចនាំឱ្យមានដំណើរការរបស់DPFដែលមិនចាំបាច់ ហើយធ្វើឲ្យថយចុះអាយុកាល DPF
    👉 ឆាប់ខូចគ្រឿងបង្គុំ: ការកើនឡើងនៃសីតុណ្ហភាពលើសលប់ក៏អាចធ្វើឲ្យឆាប់ខូចគ្រឿងបង្គុំដូចជា ទែរបូរ (Turbocharger) Diesel Oxidation Catalyst and DPF។
    👉 ធ្វើឲ្យស៊ីប្រេងម៉ាស៊ីន (Oil consumption)៖ នៅសីតុណ្ហភាពខ្ពស់ខ្លាំង វាធ្វើឲ្យប្រេងម៉ាស៊ីនឆាប់ខូចគុណភាព និងបាត់បង់។

ความคิดเห็น • 10