#រមណីយដ្ឋានរថក្រោះថ្ម

แชร์
ฝัง
  • เผยแพร่เมื่อ 15 ก.ย. 2024
  • រមណីយដ្ឋានរថក្រោះថ្ម នៅជើងភ្នំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ
    ...
    ខេត្តបន្ទាយមានជ័យ ៖ អង្គភាព​កងទ័ព​រថក្រោះ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច បាន​នឹង​កំពុង​រួម​គ្នា​រៀប​ចំ​កែ​លម្អ​ទីតាំង និង​បរិវេណ​រថក្រោះ​ថ្ម និង​ភ្នំ​ព្រះនេត្រព្រះ អោយទៅ​ជា​រមណីយដ្ឋាន​ទេស​ចរណ៍​ថ្មី​មួយ ស្ថិត​នៅ​ភូមិ​ប៉ោយ​ក្តឿង ឃុំ​ព្រះនេត្រព្រះ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមាន​ជ័យ។
    ឧត្តមសេនីយ៍ទោ កែវ សេង​ឡាយ មេ
    បញ្ជាការ​រង​នៃ​បញ្ជាការដ្ឋាន​កងរថក្រោះ អគ្គ​បញ្ជាការដ្ឋាន​កង​យោធពលខេមរៈភូមិន្ទ​(​អប​ក​)​និង​ជា​មេបញ្ជាការ​កងរថក្រោះ​ប្រចាំ​ទិស​យោធភូមិ​ភាគ​៥(​ព្រះ​នេត្រព្រះ​) អោយ​ដឹង​ដូច្នេះ​នៅ​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០២០ ខណៈ​បាន​អញ្ជើញ​ឯកឧត្តម ឈើ​យ ចាន់​ណា សមាជិក​ព្រឹទ្ធសភា ឯកឧត្តម អ៊ុំ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ លោក បឹង គឹ​ម​សឹង ប្រធាន​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្ត លោក ឃូ ពៅ អភិបាលស្រុក​ព្រះនេត្រព្រះ និង​មន្ត្រី អ្នក​ពាក់ព័ន្ធ​ចូលរួម​ដាំ​ដើមឈើ អបអរ​ថ្ងៃ​ចម្រើន​ព្រះ​ជន្ម ព្រះ​វររាជ​មាតា​ជាតិខ្មែរ នរោត្តម មុនី​នាថ​សីហ​នុ និង​ឧទ្ទិស​ដល់​រុក្ខទិវា​៩​កក្កដា ក៏​ដូច​ជា​ជម្រុញ​លើកកម្ពស់​តំបន់​ទេសចរ​ណ័​បេ​តិក​ភ័​ណ្ឌ​ធម្មជាតិ និង​កែ​ច្នៃ​ដែល​ជាប់​នឹង​បន្ទាយ​រថក្រោះ​ព្រះនេត្រព្រះ​តែ​ម្តង ។
    ឧត្តមសេនីយ៍ទោ កែវ សេង​ឡាយ បាន​បន្ត​ថា ពេល​នេះ មន្ត្រី​ថ្នាក់ដឹកនាំ មន្ត្រី​និង​កងកម្លាំង បាន​ដាំ​ដើម​ស្លា​កន្ទុយ​កំប្រុក​៧០​ដើម ដែល​ជា​អំណោយ​ឯកឧត្តម ឈើ​យ ចាន់​ណា និង​ផ្កាយីហ៊ុប​៦០​ដើម ជា​អំណោយ​លោក ជួន សុផល ។ នេះ​គឺជា​ការ​ដាំ​បន្ថែម​ពីលើ​ផ្កា រុក្ខជាតិ​លំអ ការ​ដាំ​បង្គោល​ភ្លើង​បំភ្លឺ​សូ​ឡា រាប់រយ ព្រមទាំង​ខ្យូ​ស ការ​សម្រួល​ពង្រាប​ទីធ្លា​នៅ​ទីតាំង​នោះ ដែល​លោក​ផ្ទាល់ រួម​ទាំង​សប្បុរសជន និង​សហការី​បាន​រៀបចំ​ហើយ ។
    លោក អ៊ុំ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ​បាន​គាំទ្រ​នូវ​គំនិត និង​សកម្មភាព​ដែល​បាន​កែ​ច្នែ រៀបចំ​តុបតែង​លម្អ ត្រង់​ចំណុច​រូបចម្លាក់​រថក្រោះ​ឆ្លាក់​ពី​ថ្ម​ព្រះនេត្រព្រះ ដែល​មាន​ទំហំ​ប៉ុន​រថ​ក្រោះ​តេ​៥៤ ដែល​មាន​តែ​មួយ​គត់​ក្នុង​ប្រទេស​កម្ពុជា​នេះ អោយទៅ​ជា​រមណី​ដ្ឋា​ន​ទេសចរណ៍​កែ​ច្នៃ ។ ម្យ៉ាង​វា​ស្ថិត​នៅ​ជាប់​នឹង​តំបន់​ភ្នំ​ព្រះនេត្រព្រះ ដែល​ទើបតែ​ត្រូវ​បាន​ក្រសួងបរិស្ថាន ស្នើ​បង្កើត​ជា​តំបន់​បេ​តិក​ភ័​ណ្ឌ​ធម្មជាតិ​នោះ ។
    លោក​អភិបាលខេត្ត​បាន​បន្ត​ថា បន្ថែម​លើ​នោះ​នៅ​តំបន់​នេះ គឺ​រដ្ឋបាល​ខេត្ត​ទើបតែ​បានអោយ​ស្ថាបនា​ផ្លូវ​ក្រាល​កៅស៊ូ​៣​ខ្សែ​ប្រវែង​ជាង​៥​គម ដែល​ត​ភ្ជាប់​ពី​ឃុំ​ជប់​វា​រី​(​ទីរួមស្រុក​)​និង​ឃុំ​ព្រះ​នេត្រ​ព្រះ ហើយ​ទៅ​ជួប​គ្នា​ត្រង់​រូបចម្លាក់​រថក្រោះ​ថ្ម ជាប់​បន្ទាយ​រថក្រោះ និង​ភ្នំ​ព្រះនេត្រព្រះ​ទៀត​ផង ។
    សូម​បញ្ជាក់​ថា ឥឡូវនេះ មាន​ភ្ញៀវ​ទេសចរ​ក្នុងស្រុក​ជា​ហូរហែរ បាន​ទៅ​ទស្សនា​កម្សាន្ត​នៅ​ទី​នោះ ។ ពិសេស​គឺ​បាន​ថតរូប​ជាមួយ​រថក្រោះ​ថ្ម ដែល​ចំណាយ​ថ្លៃ​ស្ថាបនា​អស់​ជាង​៣​ម៉ឺន​ដុល្លារ។
    ដោយឡែក​តំបន់​បេតិកភណ្ឌ​ធម្មជាតិ ភ្នំ​ព្រះនេត្រព្រះ ដែល​នៅ​ជាប់​គ្នា ហើយ​ជួយ​បូក​ផ្សំ​នូវ​សក្តានុពល ដល់​គម្រោង​បង្កើត​តំបន់​ទេសចរណ៍​ទីតាំង​រថក្រោះ​ថ្ម​នោះ គឺ​បង្កើត​ឡើង​ដោយ​អនុក្រឹត្យ​លេខ​៦៨ អន​ក្រ​.​បក ចុះ​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០២០ មាន​ផ្ទៃដី​សរុប​១៣(​ដប់​បី​)​ហិ​កតា ស្ថិត​ក្នុងភូមិ​សាស្ត្រ​ឃុំ​ព្រះនេត្រព្រះ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ៕
    អត្ថបទ÷ កាសែត កោះសន្តិភាព

ความคิดเห็น • 7

  • @Todaywinwin
    @Todaywinwin 4 หลายเดือนก่อน +6

    ទីនេះ គួរឲ្យចាប់អារម្មណ៍ណាស់!

  • @misspinsiemreap
    @misspinsiemreap 4 หลายเดือนก่อน +1

    រមណីយដ្ឋានប្លែកៗ ដែលលោកគ្រូបានឆ្លងកាត់!

  • @hunborany5401
    @hunborany5401 4 หลายเดือนก่อน +3

    មិនដែលឃើញសោះ!

  • @sovannvoleak3262
    @sovannvoleak3262 4 หลายเดือนก่อน +5

    រមណីយដ្ឋានប្លែកៗជានិច្ច

  • @momsocheta9476
    @momsocheta9476 4 หลายเดือนก่อน +3

    ❤❤❤❤❤❤❤

  • @sorrethnou214
    @sorrethnou214 4 หลายเดือนก่อน +1

    ខេត្តបន្ទាយមានជ័យ