ចំណេះដឹងអំពី ការធ្វើទីផ្សារ | Knowledge of Marketing Strategies | by Kanitha

แชร์
ฝัง
  • เผยแพร่เมื่อ 9 ก.ย. 2024
  • សូមស្វាគមន៍មកកាន់ tri-A cAmbodiA
    _______________________________________________________
    យុទ្ធសាស្រ្ដទីផ្សារ គឺជាតម្រូវការចាំបាច់មួយ សម្រាប់ស្ថាប័នអាជីវកម្ម ធ្វើការបញ្ចេញនូវផលិតផល ឬសេវាកម្មរបស់ខ្លួន ឱ្យឆាប់ទៅដល់អតិថិជន។ ដូច្នេះ ការវាយលុករកចន្លោះប្រហោងទីផ្សារសម្រាប់ស្ថាប័នអាជីវកម្មនីមួយៗ ទាមទារឱ្យមានការស្រាវជ្រាវ និងប្រើប្រាស់ឱ្យត្រូវស្ថានភាពនៃយុទ្ធសាស្រ្ដទីផ្សារនីមួយៗ។ ខាងក្រោមនេះជាការចែករំលែករបស់កញ្ញា សុង កន្និដ្ឋា អាយុ ២២ឆ្នាំ ដែលជានាយកផ្នែកទីផ្សារ របស់ស្ថាប័ន InToGrowth Group ដែលបានស្រាវជ្រាវពីប្រភពផ្សេងៗ ៖
    🛅 និយមន័យរបស់ទីផ្សារ (Marketing) ៖
    ⚡ ទីផ្សារ (Marketing) គឺជាការសិក្សា ប្រៀបធៀប ផ្សព្វផ្សាយ ការលក់ផលិតផល និងសេវាកម្ម
    ⚡ ទីផ្សារ (Marketing) គឺជាសិក្សាផ្ដោតសំខាន់លើ ការបំពេញចិត្តរបស់អតិថិជន ការកសាងទំនុកចិត្តរបស់អតិថិជន មកលើម៉ាកសញ្ញាក្រុមហ៊ុនរបស់ខ្លួន
    ⚡ ទីផ្សារ (Marketing) គឺសំដៅលើសកម្មភាពទាំងឡាយណា ដែលមានទំនាក់ទំនងជាមួយទីផ្សារ ហើយទីផ្សារនោះ ជាកន្លែងអ្នកលក់ និងអ្នកទិញជួបគ្នា
    ⚡ ទីផ្សារ (Marketing) គឺជាដំណើរការនៃការរៀបចំផែនការ ប្រតិបត្តិការ ទៅលើទស្សនទានទាក់ទងនឹងផលិតផល សេវាកម្ម ការកំណត់តម្លៃ ការផ្សព្វផ្សាយ ការចែកចាយ ដើម្បីបំពេញតម្រូវការអតិថិជន ជាលក្ខណៈបុគ្គល អង្គភាព ក្នុងគោលបំណងនឹងទទួលបានប្រាក់ចំណេញយូរអង្វែង។
    🛅 Marketing Mix ឬ 7P’s Marketing ៖
    1️⃣ Product (ផលិតផល)
    2️⃣ Price (តម្លៃ)
    3️⃣ Place / Distribution (ច្រកបែងចែកផលិតផល)
    4️⃣ Promotions (ការផ្សព្វផ្សាយ)
    5️⃣ People (ការផ្ដល់សេវាកម្មដល់អតិថិជន)
    6️⃣ Process (ដំណើរការ)
    7️⃣ Physical Environment (បរិយាកាសរូបសាស្រ្ដ)
    🛅 យុទ្ធសាស្រ្ដនៃការធ្វើទីផ្សារ (មួយចំនួន) ៖
    1️⃣ ធ្វើឱ្យផលិតផល ឬសេវាកម្មខុសប្លែកពីគេ (Unique)
    2️⃣ ស្គាល់ពីអតិថិជន
    3️⃣ បត់បែនឱ្យបានលឿន
    4️⃣ យុទ្ធសាស្រ្ដស្រាវជ្រាវ
    5️⃣ ចងចាំពីគម្រោងថវិកា
    🛅 ឧបករណ៍ធ្វើទីផ្សារទាំង៣ ៖
    Tool No.1️⃣ Content-Based Marketing
    Tool No.2️⃣ Graphic Design-Based Marketing
    Tool No.3️⃣ Video/Spot/Clip-Based Marketing
    _______________________________________________________
    តោះ! នាំគ្នាចូលរួមស្ដាប់ គិត វិភាគ និងឱ្យយោបល់ជាមួយ tri-A cAmbodiA ទាំងអស់គ្នា
    ដើម្បីសមាមាត្រ ៩:១២:១៥ ខាងក្រោមនេះ៖
    ✔ ASPIRE » ជម្រុញឱ្យហ៊ានបង្កើតក្ដីស្រមៃ
    ✔ ACQUIRE » ជីករកចំណេះដឹងយកទៅបំពេញក្ដីស្រមៃ
    ✔ APPLY » ប្រើប្រាស់ចំណេះដឹងឱ្យចំគោលដៅឆ្ពោះសម្រេចក្ដីស្រមៃ
    _______________________________________________________
    យើងជឿជាក់ថា៖
    - កម្ពុជាជាទឹកដីដែលសម្បូរដោយធនធានមនុស្ស
    - កម្ពុជានឹងសម្បូរដោយប្រជាពលរដ្ឋចូលចិត្ត និងស្រឡាញ់ការអាន
    - កម្ពុជានឹងរីកចម្រើនខ្លាំង ពេលយើងនាំគ្នាប្ដូរទម្លាប់អាន ចែករំលែក និងធ្វើសកម្មភាព
    #InToGrowth #BusinessThoughtsAspiration #triAcAmbodiA #KnowledgeOfMarketing #MarketingStrategy #4TypeOfMarketingTactics #7TypeOfMarketingTactics #4PsMarketing #7PsMarketing #MarketingMix

ความคิดเห็น • 37

  • @user-je7sc7wy5m
    @user-je7sc7wy5m 6 หลายเดือนก่อน

    អ្នកគ្រូពន្យាលងាយៗស្រួលស្តាប់មិនដូចគ្រូខ្លះនិយាយភាសាបច្ចេកទេសជ្រុល

  • @nimolmak341
    @nimolmak341 4 ปีที่แล้ว +6

    Good sharing my daughter 😘😘

    • @triAcAmbodiA
      @triAcAmbodiA  4 ปีที่แล้ว

      សូមអរគុណច្រើន សម្រាប់ការគាំទ្រ

  • @vuthyraksar3245
    @vuthyraksar3245 3 ปีที่แล้ว +2

    it's so powerful that relate about marketing of competition cover our society now.

    • @triAcAmbodiA
      @triAcAmbodiA  3 ปีที่แล้ว

      The most important thing for business owner now in Cambodia is: which kind of marketing strategy he/she used? either Blue Ocean Strategy or Red Ocean Strategy? and how to implement each strategy by considering the advantages and disadvantages for each strategy.

  • @ratanakpich007lpich2
    @ratanakpich007lpich2 4 ปีที่แล้ว +3

    អរគុណបង🙏🙏🙏🙏♥️

    • @triAcAmbodiA
      @triAcAmbodiA  4 ปีที่แล้ว +1

      សូមអរគុណសម្រាប់ការគាំទ្រ

  • @user-jh3qf6oc3r
    @user-jh3qf6oc3r 7 หลายเดือนก่อน

    អរគុណ

  • @dimdavin7397
    @dimdavin7397 3 ปีที่แล้ว +1

    Good 👍🏻

  • @runbou3019
    @runbou3019 3 ปีที่แล้ว

    អគុណបង👏👍😍

  • @hengsokan8514
    @hengsokan8514 4 ปีที่แล้ว +1

    good

    • @triAcAmbodiA
      @triAcAmbodiA  4 ปีที่แล้ว

      Thanks you for your kind supports.
      Pleas keep watching. We will post 1 video everyday.

  • @NRDocs
    @NRDocs 3 ปีที่แล้ว +2

    Marketing is actions (of -ing) in the market, lol.
    Anyway, thanks for sharing.

    • @triAcAmbodiA
      @triAcAmbodiA  3 ปีที่แล้ว +1

      Thanks for watching!
      Very true!

  • @sokunlyka1616
    @sokunlyka1616 3 ปีที่แล้ว +1

    បងមានបង្រៀនផ្នែកទីផ្សារអត់

  • @thoeunzin3585
    @thoeunzin3585 3 ปีที่แล้ว +2

    ជាការល្អសម្រាប់ ទីផ្សារ របស់ កម្ពុជារបស់ យើង សូម អរគុណសម្រាប់ ការ ពន្យល់ របស់ បង ស្រី គាំទ្រ ជានិច្ច🥰😍👍

    • @triAcAmbodiA
      @triAcAmbodiA  3 ปีที่แล้ว

      Always thanks and appreciate for your hearted comment and point of view.

  • @smey7787
    @smey7787 2 ปีที่แล้ว +1

    តើរៀនទីផ្សារត្រូវតែខ្លាំងគណិត ឬយ៉ាងណា?

  • @fireice5284
    @fireice5284 2 ปีที่แล้ว

    I am not good in speaking can I learn it

  • @user-xv1eh9os8b
    @user-xv1eh9os8b 3 ปีที่แล้ว

    ការរៀន Marketing ត្រូវការភាសាអីខ្លះបង

  • @hotboykonkhmer7164
    @hotboykonkhmer7164 3 ปีที่แล้ว +1

    ការរួមបញ្ចូលគ្នាររវាងផែនការទីផ្សារ និងកម្មវិធីទីផ្សារមានអ្វីខ្លះ? ជួយបកស្រាយផងបង

    • @triAcAmbodiA
      @triAcAmbodiA  3 ปีที่แล้ว

      👉ផែនការទីផ្សារ គឺជាសកម្មភាព ឬជាវិធីសាស្ត្រ ឬជាយុទ្ធសាស្ត្រទីផ្សារ ដើម្បីសម្រេចគោលដៅទីផ្សារសំខាន់ៗ (ឧ. ការបង្កើនការលក់ ២០% ឆ្នាំក្រោយ ) ។
      👉កម្មវិធីទីផ្សារ អាចជាសកម្មភាពលម្អិតៗដើម្បីធ្វើឱ្យសម្រេចបាននូវផែនការទីផ្សារ (ឧ. ការផ្សព្វផ្សាយលក់(Sales Promotion , ការបញ្ចុះថ្លៃ(Price Cutting)។
      សូមអរគុណ!

  • @patkunthea4006
    @patkunthea4006 3 ปีที่แล้ว

    Good content sis

  • @linaphai995
    @linaphai995 3 ปีที่แล้ว

    បងបេីយេីងរៀនផ្នែកទីផ្សារតេីយេីងត្រូវការមុខវិជ្ជាខ្វីខ្លះ?ហេីយបេីយេីងមិនសូវចេះenglishតេីយេីងរៀនវាបានរឺទេ!

  • @somathlovely3255
    @somathlovely3255 3 ปีที่แล้ว

    បំណែកទីផ្សារមានអ្វីខ្លះ???

    • @triAcAmbodiA
      @triAcAmbodiA  3 ปีที่แล้ว

      បំណែកទីផ្សារមាន÷
      (1) បំណែកទីផ្សារតាមប្រជាសាស្រ្ត
      (2) បំណែកទីផ្សារតាមភូមិសាស្រ្ត
      (3) បំណែកទីផ្សារតាមអាកប្បកិរិយា
      (4) បំណែកទីផ្សារតាមចិត្តសាស្រ្ត

  • @nounbros4708
    @nounbros4708 3 ปีที่แล้ว +2

    អធ្យាស្រ័យបងស្រីផង តើប្អូនគួរកម្ចីប្រាក់ពីធនាគារមកបង្កើតអាជីវកម្មផលិតទឹកកព្រមទាំងទឹកបរិសុទ្ធល្អដែលទេ?សូមបងស្រីជួយបង្ហាញផង សូមអរគុណ.

    • @triAcAmbodiA
      @triAcAmbodiA  3 ปีที่แล้ว

      សួស្តីបង
      ខ្ញុំមានពីរចំណុចចង់ប្រាប់បង
      + ចំពោះករណីទី 1 គឺប្រសិនបើបងមានដើមទុន 50 គឺបងអាចខ្ចីលុយធនាគារ 50% ដើម្បីបង្គ្រប់ដើមទុនរបស់បងដើម្បីបើកអាជីវកម្មមួយនេះ
      + ចំពោះករណីទី 2 ប្រសិនបើបងអត់មានដើមទុនសោះ បងត្រូវសិក្សាអំពីអាជីវកម្មទឹកកកជាមួយនឹងទឹកបរិសុទ្ធឱ្យបានច្បាស់លាស់សិន ជៀសវាងពេលយើងកម្ចីលុយពីធនាគារហើយធ្វើអោយយើងបរាជ័យលើអាជីវកម្មមួយនេះ
      សូមអរគុណ!

  • @chheanpanha20
    @chheanpanha20 ปีที่แล้ว

    អ្នកគ្រូខ្សោយអង់គ្លេសរៀនផ្នែកនឹងបានអត់?😓

  • @sokchan9837
    @sokchan9837 ปีที่แล้ว

    ទីផ្សារមាននៅសាលាណាបង

  • @learntolearn8521
    @learntolearn8521 3 ปีที่แล้ว +1

    IDol

  • @mabkhmer3818
    @mabkhmer3818 3 ปีที่แล้ว

    មិនមានអតិថិជន អាជីវកម្មមិនអាចចាប់ផ្តើមបាន?ជួយពន្យល់ផងបង🙏

  • @mimi-if1uo
    @mimi-if1uo 4 ปีที่แล้ว +1

    រៀនផ្នែកទីផ្សារទៀមទាមឲយើងចេះគណិតអត់បង

    • @triAcAmbodiA
      @triAcAmbodiA  4 ปีที่แล้ว +1

      បើបានចេះគណិតបន្ថែម ការវិភាគទីផ្សារ នឹងរឹងរឹតតែចំណេញពេលមិនខាន
      ពីព្រោះយើងត្រូវប្រើគណីតដើម្បីជាស្ពានសម្រាប់ការគណនាឱ្យបានទិន្នន័យសម្រេច ដែលអាចធ្វើជាព័ត៌មានសង្ខេបសម្រាប់យើងវិភាគ និងសម្រេចចិត្ត។
      Thanks you for your kind supports.
      Pleas keep watching. We will post 1 video everyday.