#ព្រះបន្ទូលនៃសេចក្ដីពិតសម្រាប់ថ្ងៃច័ន្ទ

แชร์
ฝัง
  • เผยแพร่เมื่อ 9 มิ.ย. 2024
  • «ចូរទទួលស្គាល់ព្រះគ្រីស្ទជាប្រាជ្ញារបស់អ្នករាល់គ្នា» Acknowledge Christ As Your Wisdom
    #រៀបរៀងឡើងដោយ Pastor Chris
    #ព្រះបន្ទូលនៃសេចក្ដីពិតសម្រាប់ថ្ងៃច័ន្ទ ទី១០ ខែមិថុនា ឆ្នាំ២០២៤។
    «ចូរទទួលស្គាល់ព្រះគ្រីស្ទជាប្រាជ្ញារបស់អ្នករាល់គ្នា» Acknowledge Christ As Your Wisdom
    #អត្ថបទព្រះបន្ទូលដកស្រង់នេះរៀបរៀងឡើងដោយ Pastor Chris បង្រៀនអំពី «ជីវិតដ៏អស់កល្ប»
    «តែ​ដោយ‌សារ​ព្រះ នោះ​អ្នក​រាល់​គ្នា​នៅ​ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ ដែល​ទ្រង់​បាន​តាំង​ឡើង ទុក​ជា​ប្រាជ្ញា​ដែល​មក​ពី​ព្រះ ហើយ​ជា​សេចក្ដី​សុចរិត សេចក្ដី​បរិសុទ្ធ នឹង​សេចក្ដី​ប្រោស​លោះ​ដល់​យើង​ផង» (១កូរិនថូស ១:៣០)។
    ជាញឹកញយ គ្រីស្ទានជាច្រើននាក់ ទទួលស្គាល់ព្រះគ្រីស្ទ ថាជាសេចក្តីសុចរិត សេចក្ដីបរិសុទ្ធ និងការរាប់ជាសុចរិតរបស់ពួកគេ ប៉ុន្តែគេមើលរំលងការពិតដ៏ជ្រាលជ្រៅមួយ ដែលថាព្រះគ្រីស្ទជាប្រាជ្ញារបស់ពួកគេ។ សូមអានពាក្យពីរបីពាក្យដំបូងម្តងទៀត។ ខគម្ពីរនិយាយថា «...ព្រះ‌គ្រីស្ទយេស៊ូវ ដែលទ្រង់បានតាំងឡើង ទុកជាប្រាជ្ញាដែលមកពីព្រះដល់យើង...»
    ពាក្យនេះនាំឱ្យចងចាំនូវអ្វី ដែលសាវកប៉ុលបាននិយាយនៅក្នុង កូល៉ុស ១:២៧។ «...ព្រះ‌គ្រីស្ទទ្រង់សណ្ឋិតនៅក្នុងអ្នករាល់គ្នា ដែលជាទីសង្ឃឹមយ៉ាងឧត្តម» នៅពេលដែលមនុស្សបានធ្វើបាប គេបានបាត់បង់សិរីល្អរបស់ព្រះ ប៉ុន្តែព្រះគ្រីស្ទនៅក្នុងអ្នករាល់គ្នា នោះសិរីល្អបានស្ដារឡើងវិញ។ ដូចគ្នាដែរ ព្រះគ្រីស្ទនៅក្នុងអ្នករាល់គ្នា ជាប្រាជ្ញាបានចូលមក។ ព្រះគ្រីស្ទ​ជា​ប្រាជ្ញា​របស់​អ្នករាល់គ្នា ដូច្នេះ​ឈប់​សុំ​ប្រាជ្ញា​ទៀត​ទៅ។
    តើ​អ្នករាល់គ្នា​ ធ្លាប់​ជួប​បុគ្គល​ដែល​មិន​សមហេតុផល ឬ​មិនត្រឹមត្រូវដែរ​ទេ? ក្នុងពេលនៃការពិភាក្សា ការឆ្លើយតបរបស់ពួកគេ ធ្វើឱ្យអ្នករាល់គ្នាមានការងឿងឆ្ងល់ បែបនៃការគិតរបស់ពួកគេ កើតមានភាពមិនចេះគិត។ វាដូចជាភាពល្ងង់ខ្លៅនៅលើការឈ្លានពានជាដើម។ គួរឲ្យស្តាយ ពួកគេភ្លេចខ្លួន ដោយខ្វះការយល់ដឹងផ្ទាល់ខ្លួន។ ជាឧទាហរណ៍ នៅពេលដែលត្រូវបានជំរុញឱ្យបង្ហាញខ្លួនជាសាធារណៈ ការនិយាយរបស់ពួកគេ ក្លាយជាការមិនសាមគ្គីគ្នា។ នេះ​ក៏​ព្រោះ​តែ​ប្រាជ្ញា​គេច​ចេញពី​គេ។
    ប្រាជ្ញា​មិន​មែន​ជា​អ្វី​ ដែល​បាន​មក​ពីក្នុង​ថ្នាក់​រៀន​នោះ​ទេ ហើយ​វា​ក៏​មិន​ចាំ​បាច់​មក​តាម​អាយុ​ដែរ។ ប្រាជ្ញាគឺមកពីព្រះ។ ក្នុង​នាម​ជាគ្រីស្ទាន អ្នករាល់គ្នា​អាច​ទទួល​បាន​ប្រាជ្ញារបស់ព្រះ ដោយ​សារ​ព្រះ​យេស៊ូវ​គ្រីស្ទ​ ជា​តំណាង​នៃ​ប្រាជ្ញា​ទាំង​អស់។ ប៉ុន្តែអ្នករាល់គ្នាឃើញទេ អ្នករាល់គ្នាត្រូវតែបញ្ជាក់យ៉ាងក្លាហានថា ទ្រង់គឺជាប្រាជ្ញារបស់អ្នករាល់គ្នា ក្នុងការដើរតាមការពិតរបស់ប្រាជ្ញា!
    ឥឡូវនេះ ចូរប្រកាសថា «ព្រះគ្រីស្ទជាប្រាជ្ញារបស់ខ្ញុំ។ ដូច្នេះ ខ្ញុំ​មាន​ប្រាជ្ញា​លើ​រាល់​វិបត្តិ​ជីវិត និង​គ្រប់​ស្ថានការណ៍»។ ហាលេលូយ៉ា! នៅពេលអ្នករាល់គ្នាដើរក្នុងប្រាជ្ញារបស់ព្រះ អ្នករាល់គ្នាមិនបញ្ចេញនូវហេតុផលដែលល្ងង់ខ្លៅ ឬទំនាក់ទំនងល្ងង់ខ្លៅឡើយ។ យោបល់ គំនិត និងពាក្យសម្ដីរបស់អ្នករាល់គ្នាគឺល្អ និងអស្ចារ្យ។ អ្នករាល់គ្នា​មាន​ប្រាជ្ញា​ឈ្លាសវៃ ចេះ​យល់​ដឹង និង​មាន​ការ​ប្រុង​ប្រយ័ត្ន។ អ្នករាល់គ្នានឹងតែងតែ ហើយគ្រប់ពេលវេលា ធ្វើការវិនិច្ឆ័យ និងការសម្រេចចិត្តបានត្រឹមត្រូវ។
    #សេចក្ដីអធិស្ឋាន
    ឱព្រះវរបិតាអើយ សូមអរព្រះគុណទ្រង់ ដែលកូនបានកើតមកតាមរូបអង្គនៃព្រះគ្រីស្ទ ដែលទ្រង់ត្រូវបានលាក់ទុកនូវទ្រព្យសម្បត្ដិនៃប្រាជ្ញា និងចំណេះដឹងទាំងអស់។ ព្រះគ្រីស្ទជាប្រាជ្ញារបស់កូន ដូច្នេះ កូនធ្វើការសម្រេចចិត្តប្រកបដោយប្រាជ្ញា ត្រឹមត្រូវ និងល្អឥតខ្ចោះ ស្របតាមជោគវាសនាដ៏ជាព្រះរបស់ទ្រង់ សម្រាប់ជីវិតរបស់កូន! កូនរស់នៅក្នុងព្រះហឫទ័យរបស់ទ្រង់ ដឹកនាំ ការពារ និងជម្រុញដោយប្រាជ្ញា ក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ។ អេមែន! សូមព្រះប្រទានពរ!
    #ការសិក្សាបន្ថែម៖ កូរិនថូសទី១ ២:៦ សុភាសិត ៣:១៣ និង កូល៉ុស ២:៣ (ការកើតជាថ្មីកម្ពុជា)

ความคิดเห็น •