#ព្រះបន្ទូលនៃសេចក្ដីពិតសម្រាប់ថ្ងៃពុធ

แชร์
ฝัง
  • เผยแพร่เมื่อ 9 ก.ย. 2024
  • #ចំណងជើងវីដេអូ៖ «អ្នកជានរណា ហើយអ្វីដែលអ្នកដឹង» Who You Are And What You Know
    #រៀបរៀងឡើងដោយ Pastor Chris
    #ព្រះបន្ទូលនៃសេចក្ដីពិតសម្រាប់ថ្ងៃពុធ ទី៣១ ខែកក្កដា ឆ្នាំ២០២៤។
    «អ្នកជានរណា ហើយអ្វីដែលអ្នកដឹង» Who You Are And What You Know
    #អត្ថបទព្រះបន្ទូលដកស្រង់នេះរៀបរៀងឡើងដោយ Pastor Chris បង្រៀនអំពី «ជីវិតដ៏អស់កល្ប»
    «ពួក​កូន​តូចៗ​អើយ អ្នក​រាល់​គ្នា​មក​ពី​ព្រះ ហើយ​ក៏​ឈ្នះ​វិញ្ញាណ​ទាំង​នោះ​ដែរ ពី​ព្រោះ​ព្រះ​ដែល​គង់​ក្នុង​អ្នក​រាល់​គ្នា នោះ​ទ្រង់​ធំ​ជាង​អា​នោះ ដែល​នៅ​ក្នុង​លោកីយ​ផង» (១យ៉ូហាន ៤:៤)។​
    វាមានសារៈសំខាន់ណាស់ ដែលអ្នករាល់គ្នាត្រូវដឹងជានិច្ចថា តើអ្នករាល់គ្នាជានរណានៅក្នុងព្រះគ្រីស្ទ ហើយត្រូវអនុញ្ញាតឱ្យចំណេះដឹងនោះ គ្រប់គ្រងអ្វីៗទាំងអស់ក្នុងជីវិតរបស់អ្នករាល់គ្នា។ វា​ជា​រឿង​មួយ​ដែល​ធ្វើ​ឲ្យ​ដាវីឌ​នៅ​ក្នុង​គម្ពីរ​សញ្ញា​ចាស់​ខុស​ប្លែក​ពី​អ្នក​ដទៃ។
    ដាវីឌបានឈ្នះការប្រយុទ្ធជាច្រើនលើកក្នុងជីវិតរបស់គាត់។ រំលឹកដល់ការជួបតតាំងរបស់គាត់ជាមួយកូលីយ៉ាត នៅពេលដែលកងទ័ពទាំងអស់នៃសាសន៍អ៊ីស្រាអែល រួមទាំងស្តេចសូលដ៏អង់អាចក៏ខ្លាចកូលីយ៉ាតដែរ នោះដាវីឌនិយាយថា៖ «ដ្បិត​តើ​សាសន៍​ភីលីស្ទីន​ដែល​ឥត​កាត់​ស្បែក​នេះ​ជា​អ្វី បាន​ជា​ហ៊ាន​ប្រកួត​នឹង​ពល​ទ័ព​នៃ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​ដូច្នេះ? (១សាំយូអែល ១៧:២៦)។ ​
    នៅក្នុងខទីសែសិបប្រាំ គាត់បានបន្តថា «...ចំណែក​ឯង បាន​មក​ឯ​អញ ទាំង​កាន់​ដាវ​កាន់​លំពែង ហើយ​នឹង​ដែក​ពួយ​ផង តែ​ឯ​អញ​វិញ អញ​មក​ឯ​ឯង​ដោយ​នូវ​ព្រះ‌នាម​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល​បរិវារ គឺ​ជា​ព្រះ​នៃ​ពួក​ពល​សាសន៍​អ៊ីស្រាអែល ដែល​ឯង​បាន​ប្រកួត​នឹង​គេ​នោះ» (១សាំយូអែល ១៧:៤៥)។ ក្រោយ​មក ដាវីឌ​បាន​កាត់​ក្បាល​កូលីយ៉ាត​ ហើយ​ទទួល​ជ័យ​ជម្នះ​ឲ្យ​អ៊ីស្រាអែល​ក្នុង​នាម​ជា​មនុស្ស​វ័យជំទង់ ជា​ក្មេង​ដ៏តូច​​មិន​អាច​ចូល​ក្នុង​ជួរ​ទ័ព​បាន។
    ភាព​ខុស​គ្នា​រវាង​ដាវីឌ និង​សាសន៍​អ៊ីស្រាអែល​ឯ​ទៀត​គឺ​ថា ដាវីឌ​ដឹង​ថា​គាត់​ជា​នរណា ហើយ​ក៏ដឹង​ខ្លួនផងដែរ។ គាត់​បាន​ទទួល​ស្គាល់​សេចក្ដី​សញ្ញា​រវាង​ព្រះ និង​សាសន៍អ៊ីស្រាអែល ហើយ​បាន​ដឹង​ថា​ជា​លទ្ធផល​នៃ​សេចក្ដី​សញ្ញា​នោះ អ្នក​ណា​ដែល​ប្រឆាំង​នឹង​អ៊ីស្រាអែល​គឺ​ទាស់​នឹង​ព្រះ។
    អ្នក​ផ្សេង​ទៀត​ក្នុង​ប្រទេស​អ៊ីស្រាអែល​ មិន​បាន​ដំណើរការ​ជាមួយ​នឹង​ចំណេះដឹង​នោះ​ទេ ហើយ​នោះ​ជា​មូលហេតុ​ដែល​ពួកគេ​ អាច​ត្រូវ​បាន​កូលីយ៉ាត​មើលងាយ។ ព្រះ​បាន​មាន​បន្ទូល​ថា «រាស្ត្រ​អញ គេ​ត្រូវ​បំផ្លាញ​ទៅ ដោយ​ខ្វះ​ខាត​ដំរិះ​» (ហូសេ ៤:៦)។ អ្នករាល់គ្នាអាចឈ្នះ ហើយគួរតែឈ្នះជានិច្ច។ វាជាជីវិតដែលព្រះបានប្រទានឱ្យអ្នករាល់គ្នា។ ​
    ប៉ុន្តែ អ្នក​រាល់គ្នាត្រូវ​ដឹង​ អំពី​ការ​ផ្គត់ផ្គង់​និង​សិទ្ធិ​ដ៏ជាព្រះ​ក្នុង​ព្រះគ្រីស្ទ។ បើ​អ្នករាល់គ្នា​មិន​ដឹង​ថា​អ្នករាល់គ្នា​ជា​នរណាទេ អ្នករាល់គ្នា​នឹង​ជួប​បញ្ហា​ក្នុង​ជីវិត។ យ៉ាង​ណា​ក៏​ដោយ បើ​អ្នករាល់គ្នា​ដឹង​ថា​អ្នករាល់គ្នា​ជា​នរណា ប៉ុន្តែ​មិន​ដឹង​ថា​ត្រូវ​ធ្វើ​យ៉ាង​ណា​ជាមួយ​នឹង​ចំណេះ​ដឹងនេះ នោះ​អ្នករាល់គ្នា​នឹង​នៅ​តែ​រង​ទុក្ខ​ដោយ​កាលៈទេសៈ និង​ទុក្ខ​លំបាក​ក្នុង​ជីវិតដដែល។
    ដូច្នេះ ជារៀងរាល់ថ្ងៃ ចូររស់នៅដោយមានស្មារតីជានិ្ចថា អ្នករាល់គ្នាកើតមកពីព្រះ។ អ្នករាល់គ្នាមានជីវិតដូចគ្នាជាមួយទ្រង់។ អ្នករាល់គ្នាពូកែជាងសាតាំង ដោយមានការគ្រប់គ្រងលើកាលៈទេសៈ និងធាតុផ្សំនៃពិភពលោកនេះ។ សូមសញ្ជឹងគិតអំពីការពិតទាំងនេះ និងសេចក្តីពិតស្រដៀងគ្នា នៅក្នុងព្រះបន្ទូលនៃព្រះ ហើយអ្នករាល់គ្នានឹងដើរក្នុងជ័យជំនះជាប់លាប់ជានិច្ច។
    #សេចក្ដីអធិស្ឋាន
    ឱព្រះវរបិតាជាទីគោរពអើយ កូនសូមអរព្រះគុណទ្រង់ សម្រាប់ការធ្វើឱ្យកូន ក្លាយជាអ្នកចូលរួមក្នុងធម្មជាតិដ៏ជាព្រះរបស់ទ្រង់ ហើយប្រទានឱ្យកូនទទួលជ័យជម្នះក្នុងព្រះគ្រីស្ទយេស៊ូវ។ កូនដឹង​ថា​កូន​ជា​នរណា​ក្នុង​ព្រះគ្រីស្ទ ហើយ​កូន​ដើរ​ក្នុង​ចំណេះដឹង​អំពី​សិទ្ធិ និង​មរតក​ដ៏ជាព្រះរបស់​កូន​នៅក្នុង​ព្រះគ្រីស្ទ។ ព្រះ​ដែល​គង់​នៅ​ក្នុងខ្ញុំ ទ្រង់ធំ​ជាងអានោះ​ដែល​​នៅលើ​លោកីយ៍នេះ។ ខ្ញុំ​ឈ្នះ​គ្រប់​ស្ថានការណ៍ទាំងអស់ ក្នុង​ព្រះនាម​ព្រះយេស៊ូវគ្រីស្ទ។ អេមែន! សូមព្រះប្រទានពរ!
    #ការសិក្សាបន្ថែម៖ ១យ៉ូហាន ៤:៤ និង កូល៉ុស ២:១០ (ការកើតជាថ្មីកម្ពុជា)

ความคิดเห็น •