#ព្រះបន្ទូលនៃសេចក្ដីពិតសម្រាប់ថ្ងៃអង្គារ៍

แชร์
ฝัง
  • เผยแพร่เมื่อ 9 ก.ย. 2024
  • «ចូរនាំយការល្អៗឱ្យចេញមក» Bring Forth Good Things
    #រៀបរៀងឡើងដោយ Pastor Chris
    #ព្រះបន្ទូលនៃសេចក្ដីពិតសម្រាប់ថ្ងៃអង្គារ៍ ទី១១ ខែមិថុនា ឆ្នាំ២០២៤។
    «ចូរនាំយកការល្អៗឱ្យចេញមក» Bring Forth Good Things
    #អត្ថបទព្រះបន្ទូលដកស្រង់នេះរៀបរៀងឡើងដោយ Pastor Chris បង្រៀនអំពី «ជីវិតដ៏អស់កល្ប»
    «ខ្ញុំ​សូម​ឲ្យ​សេចក្ដី​ប្រកប​នៃ​សេចក្ដី​ជំនឿ​របស់​អ្នក បាន​កើត​ការ​ឡើង ឲ្យ​បាន​យល់​ព្រម​តាម​គ្រប់​ទាំង​ការ​ល្អ ដែល​នៅ​ក្នុង​ខ្លួន​យើង សំរាប់​ព្រះ‌គ្រីស្ទ​យេស៊ូវ» ( ភីលេម៉ូន ១:៦) ។
    កាល​ពី​ឆ្នាំ​មុន នៅ​ក្នុងពួកជំនុំ យើង​ធ្លាប់​ច្រៀង​ចម្រៀង​មួយ​បទ​ដែល​និយាយ​ថា «ការ​ល្អៗ​នឹង​កើត​ឡើង​ចំពោះ​អ្នក» ។ ខ្ញុំ​ពិត​ជា​ចូលចិត្ត​ច្រៀង​ចម្រៀងនេះ​ណាល់ រហូត​ដល់​ថ្ងៃ​មួយ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា «ទេ ខ្ញុំ​មិន​ចង់​ឱ្យ​មានការ​ល្អៗ​កើត​ឡើង​ចំពោះ​អ្នក​ទេ ហើយ​ខ្ញុំ​ប្រាកដ​ជា​មិន​ចង់​ឱ្យ​មានការ​អាក្រក់ៗ​កើត​ឡើង​ចំពោះ​អ្នក​ដែរ។ ផ្ទុយ​ទៅ​វិញ ខ្ញុំ​ចង់​ឲ្យ​អ្នក​កើតការ​ឡើងមក»។ ហើយខ្ញុំបានយល់ការនោះ!
    មិនយូរប៉ុន្មាន ខ្ញុំបានទៅព្រះវិហារ ហើយបានប្រកាសប្រាប់អ្នករាល់គ្នាថា ព្រះអម្ចាស់បានកែតម្រូវខ្ញុំ ហើយយើងនឹងមិនច្រៀងចម្រៀងនោះទៀតទេ។ ច្រើនឆ្នាំបានកន្លងផុតទៅ ហើយពួកយើងកំពុង «ធ្វើឱ្យការកើតឡើង» គ្រប់ទីកន្លែង! ថ្វាយសិរីល្អដល់ព្រះ!
    សូមរក្សាពាក្យ​​នេះឱ្យជ្រៅ​ក្នុង​ដួងចិត្ត​អ្នក​ថា ការ​​ល្អ​នឹងមិន​​កើត​ឡើង​ចំពោះ​អ្នក​ឡើយ។ ព្រះគម្ពីរបានចែងនៅក្នុងម៉ាថាយ ១២:៣៥ ថា «ធម្មតា​មនុស្ស​ល្អ តែង​បញ្ចេញ​សេចក្ដី​ល្អ អំពី​កំណប់​ដ៏​ល្អ​ដែល​បាន​កប់​ទុក​ក្នុង​ចិត្ត ឯ​មនុស្ស​អាក្រក់​វិញ គេ​ក៏​បញ្ចេញ​សេចក្ដី​អាក្រក់​អំពី​កំណប់​អាក្រក់​របស់​គេ​ដែរ»។ អ្នករាល់គ្នាឃើញហើយ រឿងល្អដែលអ្នករំពឹងថានឹងកើតឡើងគឺនៅក្នុងខ្លួនអ្នករាល់គ្នា។ ចូរនាំរឿងល្អៗនោះចេញមក។
    វាគ្មានន័យអ្វីទេក្នុងការអធិស្ឋានថា «ឱព្រះជាម្ចាស់អើយ សូមប្រទានពរដល់អាជីវកម្មរបស់ខ្ញុំ។ សូម​ផ្តល់​ការ​អនុគ្រោះ​ដល់​គ្រួសារ​ខ្ញុំ​បន្ថែម​ទៀត»។ ទេ! ព្រះអង្គ​បាន​ធ្វើ​អ្វី​គ្រប់​យ៉ាង​ដែល​ទ្រង់​ត្រូវ​ធ្វើ​រួច​ហើយ។ ព្រះ​គម្ពីរ​ចែង​ថា «...ការទាំងប៉ុន្មានបានសំរេច តាំងពីកំណើតលោកីយមក» (ហេព្រើរ ៤:៣)។ គ្រាន់តែចូលទៅក្នុងអ្វីដែលត្រូវបានសរសេរអំពីអ្នកចុះ។
    ព្រះ​គម្ពីរ​និយាយ​អំពី​ការ​ល្អៗ ​ដែល​មាន​នៅ​ក្នុង​អ្នករាល់គ្នា​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ៖ «ញុំ​សូម​ឲ្យ​សេចក្ដី​ប្រកប​នៃ​សេចក្ដី​ជំនឿ​របស់​អ្នក បាន​កើត​ការ​ឡើង ឲ្យ​បាន​យល់​ព្រម​តាម​គ្រប់​ទាំង​ការ​ល្អ ដែល​នៅ​ក្នុង​ខ្លួន​យើង សំរាប់​ព្រះ‌គ្រីស្ទ​យេស៊ូវ» (ភីលេម៉ូន ១:៦)។
    អ្វី​ដែល​ព្រះ​រំពឹង​ទុក​ គឺ​សម្រាប់​អ្នក​រាល់គ្នា ចូល​ទៅ​ក្នុង​សេចក្ដី ​ដែល​មាន​ចែង​ទុក​អំពី​អ្នករាល់គ្នា ​ដោយ​ប្រកាស​ថា «ខ្ញុំ​មាន​តែ​របស់​ល្អ​នៅ​ក្នុង​ខ្លួន​ខ្ញុំ។ ពីខាងក្នុងខ្ញុំ ខ្ញុំបង្កើតរបស់ល្អ ដូច្នេះខ្ញុំជាកញ្ចប់នៃអ្វីដែលល្អ។ ពេល​ខ្ញុំ​មក​ដល់ ការល្អ​ក៏​ចាប់​ផ្ដើម​កើត​ឡើង។ ប្រសិន​បើ​ការល្អ​បាន​កើត​ឡើង​រួច​ហើយ ខ្ញុំ​នឹង​យក​មក​បន្ថែម»។ ចូរគិត​បែប​នេះ ហើយ​អនុវត្ត​វា​ព្រោះ​វា​ជា​ការ​ពិត។ សូមថ្វាយសិរីល្អដល់ព្រះ!
    #សេចក្ដីអធិស្ឋាន
    ឱ​ព្រះបិតា​អើយ សូម​អរ​ព្រះគុណ​ទ្រង់ ​ដែល​ទ្រង់​ប្រទាន​ដល់​កូន នូវ​អ្វី​ទាំងអស់​ដែល​កូន​ទាមទារ​សម្រាប់​ជីវិត និង​ការ​គោរព​ព្រះ។ នៅថ្ងៃនេះកូននាំរឿងល្អៗចេញពីក្នុងខ្លួនកូន ហើយក្នុងគ្រប់កិច្ចការដែលកូនធ្វើ កូនបង្ហាញឧត្តមភាព ភាពល្អឥតខ្ចោះ និងសេចក្តីសុចរិត។ កូនមាន​ការយល់ដឹង​អំពី​អាថ៌កំបាំងទាំងឡាយ នៅពេល​កូនបញ្ចេញ​គំនិត​ច្នៃប្រឌិត និង​សេចក្ដីរុងរឿង​នៃព្រះ​ពី​ខាងក្នុងមក ក្នុង​ព្រះនាម​ព្រះយេស៊ូវគ្រីស្ទ។ អេមែន! សូមព្រះប្រទានពរ!
    #ការសិក្សាបន្ថែម៖ ម៉ាថាយ ៧:១៧ ម៉ាថាយ ១២:៣៥ និង ២ធីម៉ូថេ ១:១៤ (ការកើតជាថ្មីកម្ពុជា)

ความคิดเห็น •