នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញចូលរួមកាន់បិណ្ឌវេនទី៨ នៅវត្តចំនួនបីក្នុងស្រុកស្វាយទាប ខេត្តស្វាយរៀង

แชร์
ฝัง
  • เผยแพร่เมื่อ 1 ต.ค. 2024
  • ស្វាយរៀង៖ នៅនៅឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង ព្រឹកថ្ងៃសៅរ៍ ទី០៧ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមន្ត្រីក្រោមឱវាទបានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៨ ចំនួន ៣វត្ត មានវត្តអង្គស្វាយ (ហៅវត្តស្វាយរំពារ), វត្តពោធិ៍ទន្ទឹម (ហៅវត្តកក់) និង វត្តព្រៃធ្នង់ ស្ថិតនៅឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
    នាយឧត្តមសេនីយ៍ សៅ សុខា បានឱ្យដឹងថាបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ជាបុណ្យប្រពៃណីនៃព្រះពុទ្ធសាសនាដ៏សំខាន់របស់ពុទ្ធសាសនិកជនជាតិខ្មែរគ្រប់ៗរូប។ ពិធីបុណ្យនេះ ប្រារព្ធឡើងដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធនៃអ្នកមានគុណទាំងឡាយ មានមាតាបិតា ជីដូនជីតា គ្រូឧបជ្ឈាយាចារ្យ បុព្វបុរសជាតិ និង បងប្អូនជនរួមជាតិទាំងឡាយ ដែលបានលាចាកលោកនេះទៅកាន់លោកខាងមុខ។ ម៉្យាងទៀតក៏ជាឱកាសដ៏ល្អសម្រាប់ការជួបជុំឪពុកម្តាយ បងប្អូនញាតិមិត្ត សាច់សាលោហិត ដែលរស់នៅទីផ្សេងៗគ្នា អាចស្វែងយល់បានពីសុខទុក្ខ និងដំណើរប្រព្រឹត្តទៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរវាងគ្នានឹងគ្នាទៅវិញទៅមក ព្រមទាំងអាចបង្កើនបាននូវសាមគ្គីភាពដ៏ទូលំទូលាយផង។
    ក្នុងឱកាសនោះផងដែរ នាយឧត្តមសេនីយ៍ សៅ សុខា បាននាំយកនូវបច្ច័យ និង ទេយ្យទានមានអង្ករចំនួន ៣បាវ , មីម៉ាម៉ាចំនួន ១៥កេស, ទឹកដោះខាប់ចំនួន ៣កេស, ត្រីខកំប៉ុងចំនួន ៣កេស, ទឹកក្រូចនិងទឹកផ្លែឈើចំនួន ១៥កេស, ទឹកបរិសុទ្ធចំនួន១៥កេស, ទឹកត្រីចំនួន ១៥យួរ, ទឹកស៊ីអ៊ីវចំនួន ១៥យួរ, នំធុងចំនួន ៦ធុង, តែចំនួន ៣កញ្ចប់ធំ, ស្ករសចំនួន ១៥គីឡូក្រាម, ប៊ីចេងចំនួន ១៥គីឡួក្រាម, ធូបចំនួន៣ដុំ, ទៀនចំនួន៣ដុំ, ចង្ហាន់ប្រគេនព្រះសង្ឃចំនួន១៨ស្រាក់ស្មើនឹង ៧២០,០០០រៀល , សាដកប្រគេនព្រះសង្ឃចំនួន១៨អង្គអស់បច្ច័យចំនួន ៧២០,០០០រៀល, បច្ច័យប្រគេនព្រះសង្ឃ ១៨អង្គចំនួន ៩០០,០០០រៀល និងបានប្រគេនបច្ច័យកសាងវត្តទាំង៣ រួមមានវត្ត វត្តព្រៃធ្នង់បច្ច័យកសាងវត្តចំនួន ៤,៨៦០,០០០រៀល, មានវត្តអង្គស្វាយ (ហៅវត្តស្វាយរំពារ) បច្ច័យកសាងវត្តចំនួន ៤,៨៦០,០០០រៀល, វត្តពោធិ៍ទន្ទឹម (ហៅវត្តកក់) បច្ច័យកសាងវត្តចំនួន ៤,៧១០,០០០រៀល សរុបបច្ច័យចំណាយទាំងអស់ចំនួន២០,០១៦,០០០រៀល ៕

ความคิดเห็น •