ឯ.ឧ ស សុខា ប្ដេជ្ញាចិត្តខ្ពស់ចំពោះការថែរក្សាសុខសុវត្ថិភាព និងការផ្ដល់សេវាសាធារណៈជូនពលរដ្ឋ

แชร์
ฝัง
  • เผยแพร่เมื่อ 16 พ.ค. 2024
  • រាជធានីភ្នំពេញ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្ដេជ្ញាចិត្តខ្ពស់ចំពោះការថែរក្សាសុខសុវត្ថិភាព សណ្ដាប់ធ្នាប់សង្គម និងការផ្ដល់សេវាធារណៈជូនប្រជាពលរដ្ឋឲ្យបានលឿន និងមានប្រសិទ្ធភាព ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍នៅក្នុងសង្គមកម្ពុជា កាន់តែមានភាពជឿនលឿនបន្ថែមទៀត។
    ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៩ ថ្ងៃកំណើតនគរបាលជាតិ ១៦ ឧសភា ១៩៤៥-១៦ ឧសភា ២០២៤ នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ នៅទីស្ដីការក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា មានប្រសាសន៍ថា កិច្ចការងារសំខាន់៣ ដែលក្រសួងមហាផ្ទៃយកចិត្តទុកដាក់ និងបន្តធ្វើរួមមាន៖
    ១.ការថែរក្សាសុខសុវត្ថិភាព សន្តិភាព ស្ថេរភាពនយោបាយ និងសណ្ដាប់ធ្នាប់នៅក្នុងសង្គមកម្ពុជា ជាពិសេសការត្រួតពិនិត្យចំពោះការអនុវត្តច្បាប់នានា
    ២.ការថែរក្សាកេរ្ត៍តំណែរស្នាដៃរបស់អតីតថ្នាក់ដឹកនាំជំនាន់មុន ក្នុងគោលដៅពង្រីកគុណភាពនូវអ្វីដែលសម្រេចបានកន្លងមក
    ទី៣.កំណែរទម្រង់កងកម្លាំងនគរបាលជាតិ ដោយតម្រូវឲ្យមន្រ្តីទាំងអស់ ត្រូវប្រកាន់ខ្ជាប់តួរនាទីជាអ្នកបម្រើបងប្អូនប្រជាពលរដ្ឋ មិនមែនជាម្ចាស់ប្រជាពលរដ្ឋនិងបញ្ជាប្រជាពលរដ្ឋតាមតែចិត្តនោះទេ។
    បន្ថែមពីលើនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានណែនាំដល់ថ្នាក់ដឹកនាំនៃអង្គភាពនិមួយៗ ពិនិត្យនិងធ្វើការវះកាត់ ចំពោះមន្រ្តីដែលអសកម្មក្នុងការបំពេញកិច្ចការងាររបស់ខ្លួន។
    ឆ្លៀតក្នុងឳកាសនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ អភិសន្តិបណ្ឌិត បានថ្លែងអំណរគុណដល់ការលះបង់ ទាំងកម្លាំងកាយ និងកម្លាំងចិត្ត ព្រមទាំងពេលវេលារបស់កងកម្លាំងនគរបាលជាតិ សម្រាប់ជាតិមាតុភូមិប្រជាពលរដ្ឋ និងជំរុញដល់នគរបាលជាតិ នៅគ្រប់រាជធានីខេត្ត និងគ្រប់ស្ថាប័នអង្គភាព បន្តបំពេញភារកិច្ចតួនាទីរបស់ខ្លួន ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។
    ឯកឧត្តម នាយឧត្តមសេនីយ៍ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគួសបញ្ជាក់ថា កងកម្លាំងនគរបាលជាតិ ក៏ជាកម្លាំងដ៏សំខាន់ផងដែរ តាមរយៈការប្រកៀកស្មាជាមួយកងទ័ពកម្ពុជា ក្នុងការជួយទប់ស្កាត់ និងបំបែកកម្លាំងរបស់ពួកខ្មែរក្រហម រហូតដល់កម្ពុជារកបាននូវសុខសន្តិភាពដ៏ពេញលេញ ក្រោមនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។
    ទន្ទឹមនិងនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ អភិសន្តិបណ្ឌិត ស សុខា បានរំលឹកនូវអ្វីដែលមិនអាចបំភ្លេចបានទៀតនោះ គឺកាលពីឆ្នាំ២០២២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទៃនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ និងនៅឆ្នាំ២០២៣ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ាន (Sea Game) និងអាស៊ានប៉ារ៉ាហ្គេម គឺកម្លាំងនគរបាលជាតិ និងកងកម្លាំងនានា បានចូលរួមថែរក្សាសុខសុវត្ថិភាព ជូនថ្នាក់ដឹកនាំប្រទេសនានា និងក្រុមកីឡាករ កីឡាការិនី ធ្វើឲ្យកិច្ចប្រជុំ កម្មវិធី និងការប្រកួតកីឡានានា បានប្រព្រឹត្តិទៅរលូន និងប្រកបដោយជោគជ័យ ។
    សូមបញ្ជាក់ថា ការរៀបចំទិវារំលឹកខួបអនុស្សាវរីយ៍ ថ្ងៃកំណើតនគរបាលជាតិ គឺក្នុងគោលបំណងរំព្ញកដល់ព្រះករុណាទិគុណដ៏ថ្លៃថ្លានៃព្រះមហាវីរក្សត្រ ព្រះបាទសម្តេចនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ ដែលបានបង្កើតនូវស្ថាប័ន «នគរបាលជាតិកម្ពុជា» ក្នុងព្រះរាជបំណងការពារសន្តិសុខជាតិ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ៕
  • บันเทิง

ความคิดเห็น •