សង្គ្រាមរុស្សី-អ៊ុយគ្រែន៖ ទិដ្ឋភាពច្បាប់អន្តរជាតិ (ត្រាជូផតកាស_លរ២៥)
ฝัง
- เผยแพร่เมื่อ 15 ธ.ค. 2024
- #TrajuPodcast25 #សង្គ្រាមរុស្សីអ៊ុយក្រែន បន្ថែមពីលើវិបត្តិជំងឺកូវីដ-១៩ បាននិងកំពុងដាក់បន្ទុកអវិជ្ជមានចំពោះសាកលលោក។ ជាមួយគ្នានេះ ការបង្កឡើងជាសង្គ្រាមបានប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរដល់ច្បា់អន្តរជាតិ ពិសេសបទដ្ឋានគតិយុត្តក្នុងការរក្សានូវសន្តិភាព និងសន្តិសុខអន្តរជាតិ។
ឆ្លើយតបនឹងនិន្នាការខាងលើ សាលាត្រាជូសូមលើកយកប្រធានបទស្តីពី “សង្គ្រាមរុស្សី-អ៊ុយគ្រែន៖ ទិដ្ឋភាពច្បាប់អន្តរជាតិ” មកពិភាក្សា។
វាគ្មិនកិត្តិយសរបស់យើងក្នុងសប្តាហ៍នេះគឺ លោក ផល ពិសាល អនុប្រធានសមាគមសាលាត្រាជូ និងគ្រូបង្រៀនច្បាប់អន្តរជាតិជំនាញនីតិអន្តរជាតិ។
ផតកាសលេខពិសេសទី ២៥ នេះ ផ្តោតទៅលើទិដ្ឋភាពទូទៅនៃបទដ្ឋានគតិយុត្តអន្តរជាតិទាក់ទងសិទ្ធិនិងកាតព្វកិច្ចក្នុងការប្រើប្រាស់កម្លាំង ដែលវាគ្មិននឹងគូសបញ្ជាក់អំពីសង្គ្រាមនិងការរំលោភច្បាប់អន្តរជាតិ ក៏ដូចជាយន្តការដោះស្រាយជម្លោះដោយសន្តិវិធី។
👉 តំណទៅកាន់កម្មវិធី «ត្រាជូផតកាស» លេខទី២៥ ៖ bit.ly/3b5wd7O
👉 Channel Telegram ផ្លូវការរបស់សមាគមសាលាត្រាជូ តំណ៖ t.me/salatraju