រឿង​កុ​មារ​កូន​ស្រី​ផ្កា​មាស (ពៀរ​វេ​រា​រ​បស់​សត្វ​លោក​មិន​ដែល​សាប​សូន្យ​)

แชร์
ฝัง
  • เผยแพร่เมื่อ 30 มิ.ย. 2024
  • រឿង​កុ​មារ​កូន​ស្រី​ផ្កា​មាស​
    ( ពៀរ​វេ​រា​រ​បស់​សត្វ​លោក​មិន​ដែល​សាប​សូន្យ​ )
    កាល​ព្រះ​សម្ពុទ្ធ​គង់​នៅ​វត្ត​ព្រះ​ជេត​ពន​ នា​ក្រុង​សាវ​ត្ថី​ កាល​នោះ​មាន​ឧ​បា​សក​ ឧ​បា​សិ​កា​ មាន​សទ្ធា​ជ្រះ​ថ្លា​នាំ​គ្នា​ធ្វើ​រោង​បា​រាំ​ក្នុង​ព្រះ​នគរ​ ហើយ​ចាត់​ចែង​ប្រ​គេន​សង្ហាន់​សង្ឃ ។ កាល​នោះ​មាន​កុ​មារ​មួយ​រូប​ ជាអ្នក​រឹង​រូស​អន្ធ​ពាល​ ឃើញ​ឧបា​សក ​ឧ​បា​សិកា​ ដឹក​ជញ្ជូន​យក​បង្អែម​ចំ​អាប​ទៅ​ប្រ​គេន​សង្ឃ ក៏​និ​យាយ​ចំ​អក​ឲ្យ​គេ​ថា​ យក​ទៅ​ចាក់​ចោល​លើ​គំនរសំរាម​ គ្រាន់​បើ​ជាង​យក​ទៅ​ឲ្យ​ស្រមណ៍​ត្រ​ងោល​ស៊ី ។
    ពុ​​ទ្ធ​​ប​រិ​ស័ទទាំង​ឡាយ​ ឮ​សម្តី​កុ​មារ​ជា អសុ​រស​ដូច្នេះ​ក៏​ទៅ​ប្រាប់​មាតា​បិ​តា​កុ​មារ​នោះ​ ។ មា​តា​បិ​តា​កុមារ​មាន​សេច​ក្តី​ភ័យ​ភិត​ជា​ខ្លាំង​ នាំ​កុ​មារ​នោះ​ទៅ​កាន់​សំណាក់​ព្រះ​មាន​ព្រះ​ភាគ​ ឲ្យ​កុ​មារ​ជា​កូន​រ​បស់​ខ្លួន​​ស្មា​លា​ទោស​ចំ​ពោះ​សង្ឃ​ មាន​ព្រះ​ពុទ្ធ​ជា​ប្រ​ធាន​ ព្រះ​សង្ឃ​ក៏​អត់​ទោស​ឲ្យ​ ។
    កុ​មារ​ក៏​មាន​សទ្ធា​ជ្រះ​ថ្លា​ជាមួយ​មា​តា​បិ​តា​ រៀប​ចាត់​ចែង​ភត្ត​ថ្វាយ​សង្ឃ​ មាន​ព្រះ​ពុទ្ធ​ជា​ប្រ​ធាន​អស់​ ៧​ ថ្ងៃ​ ទើប​ត្រ​ឡប់​ទៅ​គេ​ហដ្ឋាន​​រ​បស់​ខ្លួន​វិញ​ ។ ថ្ងៃ​ក្រោយ​កុ​មារ​នោះ​ស្លាប់​ទៅ​ ទៅ​ចាប់​កំ​ណើត​ក្នុង​ផ្ទៃ​ស្រី​ផ្កា​មាស​ នា​ក្រុង​សាវ​ត្ថី​នោះ​ ។ ធម្ម​តា​ស្រី​ផ្កា​មាស​ តែ​មាន​កូន​ប្រុស​ គេ​មិន​ដែល​ចិញ្ចឹម​ទេ​ បើ​មិន​ឲ្យ​ទៅ​អ្នក​ដ​ទៃ​គេ​យក​ទៅ​បោះ​ចោល ។ ឯ​កុ​មារ​នោះ​ លុះ​គ្រប់​ខែ​​ ១០ សម្រាល​មក​ នាង​ផ្កា​មាស​ជា​មា​តា​ដឹង​ថា​កូន​ប្រុស​ ក៏​អោយ​ស្រី​បំ​រើ​យក​ទៅ​ចោល​ក្នុង​គំ​នរ​សំ​រាម​ ក្នុង​ព្រៃ​ស្ម​សាន​ ពួក​ក្អែក​ត្មាត​រ​អាត​ ប្រេត​បិ​សាច​ អារក្ខ​ រុក្ខ​ទេវ​តា​ទាំង​ឡាយ​ជួយ​បី​បាច់​ថែ​រក្សា​ មិន​ឲ្យ​មាន​ក្តៅ​រ​ងា​ឈឺ​ចាប់​អ្វី​ឡើយ​ បាន​សុខ​ដូច​ជា​នៅ​ក្នុង​ផ្ទៃ​នៃ​មា​តា​ វេលា​ឃ្លាន​យក​ដៃ​ដាក់​ក្នុង​មាត់​ជញ្ជក់​ មាន​ឳ​ជា​រស​ដូច​ទឹក​ដោះ​នៃ​មា​តា​ ដោយ​អំ​ណាច​ផល​ដែល​បាន​ថ្វាយ​ទាន​ គោ​រព​បំ​រើ​សង្ឃ​ និង​ព្រះ​សម្ពុទ្ធ​អស់ ៧ ថ្ងៃ​ក្នុង​ជាតិ​មុន​ ។
    នៅ​ក្នុង​ព្រៃ​ស្ម​សាន​តែ​យ៉ាង​នេះអស់​ ៣ យប់​ ៣​ ថ្ងៃ ជួន​ជា​ព្រះ​សម្ពុទ្ធ​ប្រ​មើល​មើល​ឧ​ប​និ​ស្ស័យ​សត្វ​ ក៏​បាន​ជ្រាបថា​ កុ​មារ​នោះ​មាន​វាស​នា​គូរ​តថា​គត​ទៅ​ជួយ​សង្រ្គោះ​ ។ ព្រឹក​ឡើង​ព្រះ​សម្ពុទ្ធ​ ទ្រង់​ទទួល​ភត្ត​ហើយ​ ស្តេច​យាង​ទៅ​ព្រៃ​ស្ម​សាន​ ពួក​ឧ​បា​សក​ ឧ​បា​សិកា​ នាំ​គ្នា​តាម​ហែ​ព្រះ​អង្គ​ទៅ​ដល់​ទី​ដែល​កុ​មារ​​ដេក​ទ្រង់​ឈប់​នៅ​ទី​នោះ​ បង្ហាញ​ដល់​ពុទ្ធ​ប​រិ​ស័ទទាំង​ឡាយ​ថា​ កុ​មារ​នេះ​បាន​ធ្វើ​ទាន​ចំ​ពោះ​សង្ឃ​ មាន​ត​ថា​គាត់​ជាប្រ​ធាន​កាល​ពី​ជាតិមុន ឥ​ឡូវ​មក​កើត​ក្នុង​ផ្ទៃ​ស្រី​ផ្កា​មាស​ គេ​យក​មក​ចោល​នៅ​ទី​នេះ​ ៣ ថ្ងៃ​ហើយ​ដោយ​ពៀរ​វេ​រា​ មើល​ងាយ​ទាន​ដែល​គេ​បំ​រុង​យក​ទៅ​ប្រ​គេន​សង្ឃ​ថា​ ឲ្យ​គេ​ចាក់​ចោល​លើ​គំ​នរ​សំរាម​ បាន​ជា​ត្រូវ​គេ​យក​មក​ចោល​ដូច្នេះ​ ។
    កុ​មារ​នេះ​ ត្រូវ​បាន​ទទួល​សម្បត្តិ​ក្នុង​លោក​នេះ​ និង​លោក​ខាង​មុខ​ទៀត​យ៉ាង​ធំ​ ពេល​នោះ​មាន​គ​ហ​ប​តី​ឧ​បា​សក​ម្នាក់​មាន​ប្រាក់​ ៨០​ កោដិ​ បាន​តាម​ទៅ​ជា​មួយ​ដែរ​ ឮព្រះ​មាន​ព្រះ​ភាគ​ត្រាស់​សរ​សើរ​ដូច្នោះ​ ក៏​ចូល​ទៅ​បី​លើក​ពី​គំ​នរ​សម្រាម​មក​ ប្រ​កាស​ចំ​ពោះ​ព្រះ​ភក្រ្តព្រះ​សម្ពុ​ទ្ធ​ថា​ កុ​មារ​នេះ​ជា​កូន​ខ្ញុំ​ព្រះ​ក​រុ​ណា​ ក៏​យក​ទៅ​ចិញ្ចឹម​ ។ ​
    សង្ខេប​តែ​ប៉ុណ្ណេះ​ដល់​គ​ហ​បតី​នោះ​ស្លាប់​ទៅ​ ទ្រព្យ​ទាំងអស់​ ត្រូវ​បាន​ដល់​កុ​មារ​នោះ​ កុ​មារ​នោះ​មាន​អា​យុ​ ១០០ ឆ្នាំ​ក៏​ស្លាប់​ ទៅ​កើត​ក្នុង​ទេវ​លោក​ទៀត​ ។

ความคิดเห็น •