Jane Roffer - គុនខ្មែរប៉ុស្តិ៍លេខ៥ TV5 KUN KHMER

แชร์
ฝัง
  • เผยแพร่เมื่อ 5 ก.ย. 2024
  • Jane Roffer - គុនខ្មែរប៉ុស្តិ៍លេខ ៥
    TV5 Kun Khmer
    #Kunkhmer #TV5Cambodia #Boxing #khmermartialart #គុនខ្មែរ #ស្រលាញ់គុនខ្មែរ
    «គុនខ្មែរ»គឺជាមរតកវប្បធម៌របស់ជនជាតិខ្មែរ ដោយមានការបន្តវេនជាយូរលង់ណាស់មកហើយ
    មានទាំងជាសិល្បៈការតស៊ូនិងជាកីឡាដែលទទួលបានការពេញនិយមជាខ្លាំងនៅក្នុងប្រទេសកម្ពុជានិងនៅតាមបណ្តាប្រទេសនានាទូទាំងពិភពលោក។ បច្ចុប្បន្ននេះការប្រកួតគុនខ្មែរមានការរៀបចំបានយ៉ាងទូលំទូលាយ ហើយស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ5 ចាត់ទុកថាជាសង្វៀនប្រវត្តិសាស្ត្រមួយដែលមានការរៀបចំចាក់ផ្សាយប្រដាល់គុនខ្មែរនៅលើកញ្ចក់ទូរទស្សន៍ចាប់តាំងពីឆ្នាំ 1995 មកម្ល៉េះ
    ដូចនេះហើយទើបយើងចង់ផ្តល់បទចម្រៀង«គុនខ្មែរប៉ុស្តិ៍លេខ៥ - TV5 Kun Khmer» មួយនេះជូនដល់ប្រជាជនទាំងអស់ ដើម្បីជាការលើកកម្ពស់មរតកវប្បធម៌ និងចង់ឱ្យកូនចៅខ្មែរបានរៀនសូត្រពីអត្តសញ្ញាណគុនខ្មែរឱ្យបានកាន់តែច្រើនឡើងជាងមុនផងដែរ។
    បទ : TV5 Kun Khmer
    ច្រៀងដោយ : Jane Roffer
    ទំនុកភ្លេង : Jane Roffer
    ទំនុកច្រៀង : Manh Samorn
    Producer: Jane Roffer
    Mixed&Mastered : Jane Roffer
    ទំនុកច្រៀង
    «គុនខ្មែរប៉ុស្តិ៍លេខ៥» (TV5 Kun Khmer) - Jane Roffer
    សូត្រ៖ លើកដៃប្រណម្យ លំឱនកាយអភិវនន្ទ
    បង្អោនចិត្តគោរព បុព្វបុរសគ្រប់ជំនាន់
    លោកគ្រូតូច គ្រូធំ គ្រុឌ នាគ យក្ស កុម្ភណ្ឌ
    អក្ខរ:ស័ក្តិសិទ្ធិ ដែលស្ថិតក្នុងគំនូសយ័ន្ត
    ស្វាធ្យាយមន្តគាថា អាគមមហាទម្ងន់...
    ឱមៈ! សិទ្ធីស្វាហៈ
    អញ្ជើញ «វជិរៈ» អាវុធព្រះឥន្ទ្រ
    មកស្ថិតនៅក្នុងកែងដៃ វ៉ៃលឺសន្ធឹកដូចផ្គរលាន់
    និងសូមអញ្ជើញ «គទា» អាវុធនៃស្តេចវេស្សវ័ណ
    មកស្ថិតនៅក្នុងជង្គង់ បោះបុកពោរពេញដោយទម្ងន់
    អញ្ជើញ «ព្រះនេត្រ»យមរាជ ដែលទ្រង់អំណាចឫទ្ធិលើសលន់
    មកស្ថិតនៅក្នុងកែវភ្នែក សម្លឹងដៃគូភ័យចង់គ្រុន
    អញ្ជើញ «ឈ្នួតក្បាល» នៃយក្ខ «អាឡវកៈ» កាចទារុណ
    មកស្ថិតក្នុង «ក្លុកតេជៈ» ជួយដាស់អាគមព្រឺពេញខ្លួន
    អង្រួនបេះដូង អ្នកគាំទ្រ ឱ្យក្រោកឈរ យើងស្រែកហោរទាំងអស់គ្នា!!!
    គុនខ្មែរ ស្ថិតក្នុងសរសៃឈាម មិនជឿអ្នកអាចសាកមើល៍បាន
    មានទាំងប្រវត្តិ មានទាំងភស្តុតាងលើប្រាង្គសិលាទេវស្ថាន
    គុនខ្មែរថ្កើងថ្កាន នាសម័យមហានគរ
    ជយោ! គុនខ្មែរ...! ខ្លាំង...ពូកែអស្ចារ្យ!
    ល្បីល្បាញពេញលោកា ម្ចាស់កេរដូនតា ចេញមុខមកហើយ
    អុ!អុ!អូ!
    R. ឡើងលើសង្វៀន ដាច់ខាតគឺហ៊ាន ប្រយុទ្ធមិនរាថយ
    កូនប្រុសស៊ូស្លាប់ មិនអាចឱ្យគេប្រមាថតាមចិត្តឡើយ
    ប៉ះរបស់ពិត ចង់ប្រាប់ថាស្វិតបន្តិចហើយអ្នកអើយ
    ចាញ់ដោយអស់ចិត្ត បើឈ្នះដោយកិត្តិយស
    មិនឈ្លោះមិនឈ្លើយ មិនឡាំប៉ា!!!
    ដុំថ្មរាប់លានតោន ចម្ងាយរាប់យោជន៍ ត្រូវបានជីកគាស់លើកដាក់បន្តុបខ្ពស់កប់វេហា
    ក្លាយជាប្រាង្គប្រាសាទ ដាប់ឆ្លាក់ក្បូរក្បាច់លម្អបង្កប់ទៅដោយប្រស្នា
    ក្នុងនោះក៏មានគុនខ្មែរ ហេ! បង្ហាញក្បាច់ស្នៀតច្រើនប្រការ
    ប្រមូលចងក្រងជាឯកសារ តម្រាពិជ័យសង្គ្រាម
    Rap: ព្រះរាមថ្លែងសរ រាហូចាប់ចន្ទ ហនុមានតស្ពាន ឥន្ទ្រីសំដែងឫទ្ធិ
    បក្សីចាំក្រុង ប្រក់នាគ ក្រពើហា កសិករធ្វើស្រែ កម្មករជីកត្បូង ក្បាច់នាគពាំផ្កា
    ក្បាច់ក្រមុំតែងខ្លួន ក្បាច់គ្រុឌឆក់នាគ ទូភីលែងស្នែង ក្បាច់ព្រហ្មមុខ៤ ព្រះលក្ស្មណ៍ព័ទ្ធសីមា
    កណ្តាប់ដៃសរជ័យ ក្បាច់ដំរីថ្វាយផ្កា ហនុមានពុះភ្នំ ក្បាច់ជន្ទល់រាមា
    ឥសីបោសលាន ស្ទាំងឆាប ក្រញាំខ្លា លោតទាត់ លោតធាក់ ហនុមានទម្លុះភ្នំ
    កែងឆេះ ជង្គង់ហោះ ហនុមានថ្វាយឃ្មុំ
    ជង្គង់វែង ជង្គង់ខ្លី នាគព័ន្ធ ដំរីបួង ក្បាច់តាព្រហ្មចងខ្លា
    ទាត់វែង ផ្កាប់ចាន មច្ឆាក្រលែងខ្លួន ក្បាច់កំរោលបួនជ្រុង សេះជ្រំជើងមួយ
    ជង្គង់ចុច គងសំរឹទ្ធិ ក្បាច់ជង្គង់ខោកភ្នំ
    ក្បាច់កែងទ្រមេឃ ក្បាច់កែងសកស្លាប ក្បាច់សរឥន្ទជិត ដំរីបួងលេងភ្លុក
    ហនុមានរំលងភ្នំ ក្បាច់រង្វង់ព្រះចន្ទ ក្បាច់កែងមុខកប៉ាល់ ក្បាច់ទាត់កាត់ត្រឡាច
    ក្បាច់នាគវ័ធកន្ទុយ កាត់គល់រញ្ជួយមែក!!!
    (ចត្តារិ កិរ អាវុធានិ លោកេ សេដ្ឋានិ សក្កស្ស វជិរាវុធំ,
    វេស្សវណស្ស គទាវុធំ, យមស្ស នយនាវុធំ, អាឡវកស្ស ទុស្សាវុធំ)
    ផលិតដោយ ៖
    TV5 Cambodia: Production
    Director: Phnom Penh Boyz
    Director of photography (DoP): Chaiwat Sombat
    Cameraman: Chan Saran / Ban Sokmao
    Gaffer and Grip: Tongrob Pantong / Kroch Phorn / Kroch Phorn
    Editor and Color grading: Som Teuk Kok Mouy

ความคิดเห็น • 15

  • @BongPhea-np6qh
    @BongPhea-np6qh หลายเดือนก่อน

    ❤❤❤

  • @solimgamer5117
    @solimgamer5117 6 หลายเดือนก่อน +1

    អេមបង គ្រប់យ៉ាងផ្ដើមចេញពីខ្មែរយើងគ្រប់គ្នា

    • @JaneRoffer
      @JaneRoffer  6 หลายเดือนก่อน +2

      ត្រឹមត្រូវណាស់

  • @SonghaCover
    @SonghaCover 5 หลายเดือนก่อน +1

    ❤️🇰🇭

    • @JaneRoffer
      @JaneRoffer  5 หลายเดือนก่อน

      😍😍🙏😍🥰🎉🥳🎷📯🎬🎹🇰🇭🇰🇭🇰🇭🇰🇭

  • @piseyfc9994
    @piseyfc9994 6 หลายเดือนก่อน

    Em mles ❤❤❤

    • @JaneRoffer
      @JaneRoffer  6 หลายเดือนก่อน

      Thank so much

  • @user-nx3lq1vz8u
    @user-nx3lq1vz8u 6 หลายเดือนก่อน

    ❤😊💪

    • @JaneRoffer
      @JaneRoffer  6 หลายเดือนก่อน

      ❤❤❤❤❤

  • @Rithisarlkampuchea
    @Rithisarlkampuchea 7 หลายเดือนก่อน

    Emm idol

    • @JaneRoffer
      @JaneRoffer  6 หลายเดือนก่อน

      Thank so much

  • @GGGC-ZFGV
    @GGGC-ZFGV 6 หลายเดือนก่อน

    ❤❤

    • @JaneRoffer
      @JaneRoffer  6 หลายเดือนก่อน

      ❤❤❤

  • @user-wt5wi2sj3x
    @user-wt5wi2sj3x 6 หลายเดือนก่อน

    ❤❤❤

    • @JaneRoffer
      @JaneRoffer  6 หลายเดือนก่อน

      ❤❤❤❤❤❤