ไม่สามารถเล่นวิดีโอนี้
ขออภัยในความไม่สะดวก

កម្ពុជា-ហូឡង់ប៊ិះផ្ទុះសង្គ្រាមដាក់គ្នាជាង៣០០ឆ្នាំមុន Cambodia-Hollands war erupts over 300 years ago

แชร์
ฝัง
  • เผยแพร่เมื่อ 14 ม.ค. 2024
  • កម្ពុជា-ហូឡង់ប៊ិះផ្ទុះសង្គ្រាមដាក់គ្នា កាលពីជាង៣០០ឆ្នាំមុន / Cambodia-Hollands war erupts over 300 years ago
    ខ្មែរយើងមានប្រវត្តិសាស្ត្រ២ពាន់ឆ្នាំ ឬលើសពីនេះទៅទៀត។ ចាប់ពីដើមគ្រិស្ដសតវត្ស ឬសម័យមុនអង្គរ ខ្មែរយើងបានឆ្លងកាត់សម័យនគរភ្នំ និងនគរចេនឡា ដែលចេះតែបន្តរីកចម្រើនជាលំដាប់ ទឹកដីក៏កាន់តែរីកធំ ទោះបីមានជម្លោះគ្នាឯង ឬជាមួយប្រទេសជិតខាងខ្លះក៏ដោយ។ ភាពរីកចម្រើននេះបានបន្តឡើងដល់កំពូលក្នុងសម័យអង្គរ ដែលជាយុគសម័យមាសក្នុងប្រវត្តិសាស្ត្រកម្ពុជា តែមានការស្រុតចុះមកវិញបន្តិចនៅចុងសម័យអង្គរនេះ។ នៅសម័យក្រោយអង្គរ ខ្មែរបានឆ្លងកាត់សម័យចតុម្មុខ និងសម័យលង្វែក ដែលយើងនៅអាចទប់ទល់ជាមួយប្រទេសជិតខាងបាន មានដូចជាសៀម ចាម យួន លាវជាដើម។ អ្វីដែលយើងអាចរក្សាបាននេះ មិនបាននៅស្ថិតស្ថិរយូរនោះឡើយ ដោយនៅក្នុងសម័យឧដុង្គ ខ្មែរយើងបានជួបនូវភាពជូរចត់ខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្រ ដែលស្ទើរតែបាត់បង់ទឹកដីចេញពីផែនទីពិភពលោកទៅហើយ។ មកដល់សម័យអាណានិគមបារាំង ខ្មែរនៅសល់ទឹកដីខ្លះ តែក៏ត្រូវស្ថិតនៅក្រោមអំណាចបារាំង៕
    សូមចូលរួមជាមួយករណីសិក្សាអំពីប្រវត្តិសាស្ត្រទាំងអស់គ្នា (Please join the case study of history together.)

ความคิดเห็น • 27

  • @user-db8je6gi4u
    @user-db8je6gi4u 6 หลายเดือนก่อน +2

    ពួកអឺរ៉ុបពីដើម ឈ្លើយៗណាស់ ហើយផ្ដាច់ការសាហាវទៀត និយាយរួមដល់អីលូវនៅក្នុងចិត្តនៅតែមិនសូវមាននិស្ស័យនឹងពួកអឺរ៉ុប

    • @DomraHistory
      @DomraHistory  6 หลายเดือนก่อน

      ហាហាមែនហើយបង

  • @theara8471
    @theara8471 6 หลายเดือนก่อน +1

    Thank you for your sharing this story

    • @DomraHistory
      @DomraHistory  6 หลายเดือนก่อน

      អរគុណបង

  • @chansokharith6874
    @chansokharith6874 6 หลายเดือนก่อน +1

    ❤❤

    • @DomraHistory
      @DomraHistory  6 หลายเดือนก่อน +1

      សូមអរគុណបង

  • @AsdFdfh-qk6zy
    @AsdFdfh-qk6zy 6 หลายเดือนก่อน +1

    😮😮😮

  • @Piicooking
    @Piicooking 6 หลายเดือนก่อน +6

    ចាប់នាវាគេមុនសោះ ហើយមកឃាត់នាវាព័រទុយហ្កាល់នៅស្រុកគេទៀត

  • @kaingchhaylong2762
    @kaingchhaylong2762 6 หลายเดือนก่อน +1

    The life of Ramathipadi I is primarily known through three different contemporary sources: Royal Chronicles of Cambodia, diaries of Dutch merchants, and reports of French missionaries.
    Royal Chronicles of Cambodia from 1594 to 1677 were edited and published by Mak Phoeun in 1981 with the support of the Ecole française d'Extrême-Orient, but historians such as Michael Vickery or Sok Khin[8] have criticized their accuracy.

  • @AnKuntheara
    @AnKuntheara 6 หลายเดือนก่อน +2

    ហូឡង់ដល់ម្លឹងផង

    • @DomraHistory
      @DomraHistory  6 หลายเดือนก่อน

      អរគុណបង

  • @liketostudy66
    @liketostudy66 6 หลายเดือนก่อน +2

    បើខ្មែរយកហូឡង់ និងព័ទុយហ្កាល់ធ្វើខ្នងអាចការពារខ្មែរនិងខ្មែរក្រោមបាន។

    • @DomraHistory
      @DomraHistory  6 หลายเดือนก่อน +1

      មែនហើយបង សូមអរគុណបង

  • @The-World-360
    @The-World-360 6 หลายเดือนก่อน +1

    ❤❤❤❤😅😅😅😮😮

  • @TK-sx4fr
    @TK-sx4fr 6 หลายเดือนก่อน +1

    ហេតុអីយករូបភាពពីខ្សែភាពយន្តថែមកដាក់ក្នុងរឿងនេះ?

    • @DomraHistory
      @DomraHistory  6 หลายเดือนก่อน

      គ្រាន់តែតំណាងទេបង ភាគច្រើនគេស្គាល់តួអង្គក្នុងរឿង

    • @TK-sx4fr
      @TK-sx4fr 6 หลายเดือนก่อน

      @@DomraHistory ចឹងក៏បានលោក លោកស្រី មិនមែនបង្អាប់មើលងាយទេ គឺចិត្តចង់ជួយលើកដំកឺងឲបានល្អជានេះទៅទៀត តែគួរយល់ ថាពេលនិយាយពីរឿងចោរលួយទឹកដី ហើយយករូបចោរមកធ្វើជាតំណាងរឿងខ្លួនឯងចឹង វាពិបាកមើល ណាស់ គួរឈឺចាប់ផែមទៀត ក្នុងភាពល្ងិតល្ងង់របស់ខ្មែរយើងសម៏យនោះ តែសង្ឃឹមថា ភាគច្រើនគេយល់ដឹងពីតូអង្គ គឺជាការស្មានដោយគ្មានគឹត គឺ​ដូចជា​ការ​ស្មាន​មិន​ដឹង​ពី​ផល​អាក្រក់​នៃ​សកម្មភាព​របស់​ខ្លួន ដូចមិនបានគឹតពីរឿងអាក្រក់ដែលនឹងអាចមានឡើងចឹង គ្រាន់តែចង់ឲឃើញពី អំពើអាក្រក់ដែលអាចមានឡើងទេ បើយករូបតារាខ្មែរជាតំណាង តើវាម៉េចទៅ ព្រោះមិនល្អភ្នែកឬម៉េច? ជាយោបល់ទេដើម្បីជាការលើកទឹកចិត្តទេ សុំកុំយល់ថា យោបល់នេះជាបំណងអាក្រក់អីណា៎ ព្រោះបើមានគំនឹតល្អជ្រះថ្លាវែងឆ្ងាយ វាគ្រាន់បើជាងអត់ ហើយក៏មិនយល់ថា លោកអ្នកគ្មានគំនឹតល្អវែងឆ្ងាយដែរ គឺចង់ឲលោកអ្នកដឹងពីយោបល់អ្នកដទៃដែលផ្ទុយពីខ្លួនយើង សង្ឃឹមថា លោកអ្នកយល់ពីបល់មតិនេះ បើពុំយល់ ក៏មិនអីដែរ ម៉្យាងទៀត ចំណងជើងដាកថា៖ “King & General” វាដូចដែលគេមានដាក់មកហើយថា៖ “Kings & Generals” ផងដែរ វាមិនដូច១០០%ទេ ប៉ុន្តែអតន័យមានដូចគ្នា។ សូមអរគុណចំពោះការចែករំលែករឿងនេះ ព្រោះចំណេះដឹងរបស់លោកអ្នក គឺល្អប្រសើរណាស់ សឹងតែរកគ្មាន សង្ឃឹមថា ខ្មែរយើង និងបានយល់ពីប្រវត្តសាស្រ្តខ្មែរ ដោយភាពពិត មិនមែនដែលពួកចោរសត្រូវយកមកក្រឡៃដើម្បីបំបាត់ជាតិសាស្រ្តខ្មែរយើង។

  • @kaingchhaylong2762
    @kaingchhaylong2762 6 หลายเดือนก่อน +2

    ប្រវត្តិសាស្ត្ត្រអំឡុងពេល ពញ្ញាច័ន្ទ មាន 3 កំណត់ត្រា កត់ទុក ។ កំណត់ត្រា ឯកសាររបស់ បារាំង និងហូឡង់ទើបការពិត កំណត់ត្រាឯកសារ មហាបុរស ខ្មែរ បោះពុម្ពនៅ 1969 គឺយកទៅកែបន្ថែម

    • @DomraHistory
      @DomraHistory  6 หลายเดือนก่อน +1

      មែនហើយបង មហាបុរសខ្មែរ មិនសូវទុកចិត្តទេ

  • @user-fw2qh7jt3k
    @user-fw2qh7jt3k 6 หลายเดือนก่อน

    ពេលលង្វែករលាយបាត់ ហូឡង់ អេស្ប៉ាញចូលកកូរផ្ទៃក្នុងខ្មែរ

    • @DomraHistory
      @DomraHistory  6 หลายเดือนก่อน

      គឺឃើញដូច្នឹងមែនបង ពួកអឺរ៉ុបនេះការពារអ្នកផ្ដល់ប្រយោជន៍ កម្ចាត់ប្រឆាំងជាមួយអ្នកប៉ះប្រយោជន៍