1-សង្គ្រាមនគរភ្នំនិងចេនឡា / Funan-Chenla wars

แชร์
ฝัง
  • เผยแพร่เมื่อ 15 ต.ค. 2024
  • យោងតាមសៀភៅប្រត្តិសាស្ត្រខ្មែរ ដោយសារតែព្រះបាទរុទ្រវម៌្មឡើងសោយរាជ្យខុសរាជប្បវេណីបែបនេះហើយ ទើបបណ្ដាលឱ្យរាជាណាចក្រភ្នំដ៏ធំកើតមានភាពវឹកវរ រហូតដល់រលាយរលំរាជាណាចក្រនៅពាក់កណ្ដាលសតវត្សទី៦។ រាជាណាចក្រភ្នំបានធ្លាក់ចុះឥទ្ធិពលនៅសតវត្សទី៦ និងត្រូវបានលេបត្របាក់ដោយរាជាណាចក្រចេនឡា។ ការធ្វើឃាតព្រះបាទគុណវម៌្មដើម្បីដណ្ដើមរាជសម្បត្តិ មិនបានទទួលការគាំទ្រពេញចិត្តអំពីសំណាក់នាម៉ឺនមន្ត្រី មេទ័ពគ្រប់ស្រទាប់ជាន់ថ្នាក់នោះទេ។ ព្រះញាតិវង្សខាងព្រះបាទគុណវម៌្ម កាលបើដឹងក្ដីពេញវ័យកាលណា ក៏បានប្រមូលផ្ដុំក្រុមបក្ខពួកលើកកងទ័ពវាយប្រហារ បង្កើតចលាចល រំជើបរំជួល អសន្តិសុខគ្រប់ទិសទីក្នុងព្រះរាជាណាចក្រ ដើម្បីទាមទារដណ្ដើមយករាជបល្ល័ង្កមកវិញ។ សង្គ្រាមផ្ទៃក្នុងចន្លោះឆ្នាំ៥៤០‑៥៥០ បណ្ដាលឱ្យរាជាណាចក្រដ៏ធំបានបែកបាក់ប្រេះឆាក្លាយទៅជានគរតូចៗឯករាជ្យដាច់ពីគ្នា ហៅថា រដ្ឋបុរី ឬ ក្សត្របុរី។ នាព្រឹត្តិការណ៍សង្គ្រាមផ្ទៃក្នុងនេះ គេពុំបានដឹងដោយច្បាស់ពិតប្រាកដថា តើព្រះបាទរុទ្រវម៌្មបានដាក់រាជ្យ ឬបានបាត់បង់ព្រះជន្មឡើយ។ គេត្រឹមតែដឹងថា ក្នុងសម័យកាលនោះ ព្រះរាជបល្ល័ង្កនៅទំនេរគ្មានក្សត្រសោយរាជ្យ ហើយព្រះញាតិវង្សខាងព្រះបាទគុណវម៌្មដណ្ដើមយកបានរាជធានីវ្យាធបុរៈ។ ទោះបីជាក្រុមកូនចៅព្រះបាទគុណវម៌្មយកជ័យជម្នះកាន់កាប់រាជធានីនេះបានក៏ដោយ ក៏សង្គ្រាមផ្ទៃក្នុងរវាងខ្មែរនិងខ្មែរមិនទាន់បានបញ្ចប់នៅឡើយដែរ។ ចម្បាំង អសន្តិសុខ និងចលាចលនៅតែមានបន្តជាប់ជានិច្ច ពីព្រោះនគរដែលចំណុះទាំងប៉ុន្មានឆ្លៀតឱកាសនេះ ដើម្បីរើបម្រះប្រកាសឯករាជ្យតែរៀងៗខ្លួន មានដូចជានគរចេនឡាជាដើម ដែលពីដើមធ្លាប់ជាចំណុះរបស់រាជាណាចក្រភ្នំ។ អ្នកប្រវត្តិសាស្ត្រភាគច្រើនយល់ថា សម័យរាជាណាចក្រភ្នំបានបិទបញ្ចប់ជាស្ថាពរនៅពាក់កណ្ដាលសតវត្សទី៦ ខណៈអ្នកខ្លះថា នៅពាក់កណ្ដាលទី២នៃសតវត្សទី៦ នោះគឺប្រហែលជាត្រូវចាំដល់ពេលព្រះញាតិវង្សព្រះបាទគុណវម៌្មត្រូវបានកម្ចាត់នៅអង្គរបុរីក៏ថាបាន។
    សូមចូលរួមជាមួយករណីសិក្សាអំពីប្រវត្តិសាស្ត្រទាំងអស់គ្នា (Please join the case study of history together.)
    #history
    #king
    #angkor
    #angkorwat
    #cambodia
    #siemreap
    #phnompenh
    #queen
    #culture
    #civilization

ความคิดเห็น • 25

  • @Houvy1
    @Houvy1 2 หลายเดือนก่อน +2

    សម័យ​នោះចែកជាខេត្តឬជានគរ?

    • @DomraHistory
      @DomraHistory  2 หลายเดือนก่อน +2

      ការបែងចែករដ្ឋមានការវិវត្តតាមសម័យកាល តាមខ្ញុំគឺចែកជាបុរៈ ឬយើងហៅបុរី។ ក្រោយមកចែកជាវិសយៈ

  • @Piicooking
    @Piicooking 2 หลายเดือนก่อน +3

    ពេញចិត្ត Video បងណាស់

  • @champepang6824
    @champepang6824 18 วันที่ผ่านมา

  • @thoyouthy1817
    @thoyouthy1817 2 หลายเดือนก่อน

    សួស្តីបង តើបងដកស្រង់ចេញពីសៀវភៅឈ្មោះអ្វីដែរ? តើខ្ញុំអាចទិញសៀវភៅនេះនៅឯណាមានលក់?

    • @DomraHistory
      @DomraHistory  2 หลายเดือนก่อน

      សៀវភៅដែលពាក់ព័ន្ធប្រវត្តិសាស្ត្រ បង

  • @savaisavon8418
    @savaisavon8418 2 หลายเดือนก่อน +3

    ខ្ញុំនៅសុខៗមានអារម្មណ៍ភ័យខ្លាចថាសៀមប្រមូលឯកសារវាដើម្បីទៅយកប្រាសាទអង្គរវត្តខ្មែរយើង ព្រោះអីឯកសារខាងសៀមបានអះអាងថាអង្គរវត្តសៀមជាអ្នកសាង

    • @SengathSengath
      @SengathSengath 2 หลายเดือนก่อน

      សៀមវាជិតឆ្គួតហើយ អោយវាឆ្គួតតែឯងទៅ

    • @greenboygamer907
      @greenboygamer907 2 หลายเดือนก่อน

      It just a conspiracy most of their script

    • @DomraHistory
      @DomraHistory  2 หลายเดือนก่อน +1

      សូមអរគុណបងដែលជួយគិតរឿងជាតិយើង

  • @OkPkg
    @OkPkg 2 หลายเดือนก่อน

    តើប្រទេសខ្មែរនាសម័យបុរាណចាប់ផ្ដើមប្រើពាក្យ ត្រកូលគហបតីនៅឆ្នាំណាដែរបង❤

    • @savaisavon8418
      @savaisavon8418 2 หลายเดือนก่อน

      សៀមថាគ្មានខ្មែរបុរាណស្អីទេ សៀមថាខ្មែរទើបតែហ្នឹងមានប្រទេសទឹកដី១៥០ឆ្នាំហ្នឹងឯង ហើយថាប្រទេសខ្មែរ២៤-២៥ខេត្ត ខ្មែរប្លន់យកទឹកដីសៀមមករស់នៅធ្វើជាប្រទេសខ្លួនឯង ម៉េចបានខ្មែរយើងទើបហ្នឹងមានប្រទេស១៥០ឆ្នាំទៅវិញ ហើយម៉េចបានខ្មែរយើងប្លន់យកទឹកដីពីសៀម ម៉េចបានពូជខ្មែរយើងគ្មានទឹកដីទៅវិញ ១៥០ឆ្នាំមិញៗដែរហ្នឹង

    • @greenboygamer907
      @greenboygamer907 2 หลายเดือนก่อน

      ​@@savaisavon8418សៀមគឺសៀមពួកវាមិនទទួលស្គាល់ជាខ្លួនភាសខ្លួនពីចិនផងនិងចំណែកឯយើងនៅមុនស.វទី1ចាប់ផ្ដើមផង

    • @greenboygamer907
      @greenboygamer907 2 หลายเดือนก่อน

      ​@@savaisavon8418សួរពួកវាទៅមានរៀនប្រវត្តិទេ?បើយ៉ាប់និយាយជាមួយកុំនិយាយជាមួយពួកវា

  • @Reachsophou
    @Reachsophou 2 หลายเดือนก่อน

    បងចេញវិដេអូព្រះមហាក្សត្រចេនឡាទាំង១០ផង់

    • @DomraHistory
      @DomraHistory  2 หลายเดือนก่อน

      សូមអរគុណបង

  • @vongchantha-i7i
    @vongchantha-i7i 2 หลายเดือนก่อน

    ❤🇰🇭🙏

  • @AnKuntheara
    @AnKuntheara 2 หลายเดือนก่อน

    How about Chenla?

    • @DomraHistory
      @DomraHistory  2 หลายเดือนก่อน

      Chenla is a Cambodia period

  • @greenboygamer907
    @greenboygamer907 2 หลายเดือนก่อน

    Chenla=kampu then kampuchear
    Funan=phnom

  • @Khemrintr
    @Khemrintr 2 หลายเดือนก่อน

    ចេនឡា គឺក្លាយមកពីពាក្យ Chandra ( ច័ន្ទ្រា ) ដែលតាមសំនៀងចិនគឺ
    ( ចេនទើឡា )..
    នគរចេនឡា គឺមានន័យថា Chandra Pura មានន័យថា ច័ន្ទ្រ:បុរ: ..មានន័យថា បូរី នៃរាជវង្សព្រះច័ន្ទ្ ឬ ព្រះច័ន្ទ នគរ
    ដែលថៃហៅថា Chantha buri...
    ..
    លោកខែ ប្រែថា ព្រះច័ន្ទ = moon= Luna = សោម
    ..
    នគរចេនឡា ឬ ចន្ទ្ទ្រ: បុរ: ឬ Chandra Pura គឺ មានន័យថា នគរ នៃ រាជវង្សព្រះចន្ទ្រា.. ដែលមានន័យថា នគរ នៃរាជវង្សព្រះខែ ឬ នគរ សោមវង្ស .

    • @DomraHistory
      @DomraHistory  2 หลายเดือนก่อน

      🙏🙏🙏