ចាខ្វៃក្លិនមិនឆ្អេះគ្រឿងតិច | Fried Breadsticks | ONLY 6 ingredients, NO baking soda, NO kneading...
ฝัง
- เผยแพร่เมื่อ 16 ม.ค. 2025
- #friedbreadsticks #youtiao #breadsticks #flavourfullygoodរសជាតិឆ្ងាញ់
Welcome to Flavourfully Good រសជាតិឆ្ងាញ់
របៀបធ្វើចាខ្វៃងាយៗ ជាមួយគ្រឿងតិចបន្តែឆ្ងាញ់ មិនដាក់ម្សៅសូដា ឆ្ងាញ់ប្លែក
Chinese Fried Breadsticks with only 6 ingredients, no baking soda, no kneading needed. For later serve, please use an air fryer or convection oven for that you still get that crispiness, so good!
------------------------
INGREDIENTS:
200g - All-purpose flour
1/2 tbsp - Baking powder
1/2 tbsp - Granulated sugar
1/2 tsp - Table salt
150ml - Water
3 tsp - Vegetable oil ( for the dough )
7 cups - Vegetable oil ( for deep frying )
------------------------
គ្រឿងផ្សំ៖
២០០ក្រាម - ម្សៅមី ឬ ម្សៅធ្វើនំ
១/២ ស្លាបព្រាបាយ - ម្សៅដុតនំ ឬ ម្សៅឡើង
១/២ ស្លាបព្រាបាយ - ស្ករស
១/២ ស្លាបព្រាកាហ្វេ - អំបិលហ្មត់
១៥០មីលីលីត្រ - ទឹក
៣ ស្លាបព្រាកាហ្វេ - ខ្លាញ់បន្លែ ( សម្រាប់ម្សៅ )
៧ កូនចានចង្កឹះ - ខ្លាញ់បន្លែ ( សម្រាប់ចៀន )
------------------------
សូមកុំភ្លេច សាប់ស្ក្រែប [ bit.ly/2UmKQbV ] ទំព័រយូធូបរបស់យើងខ្ញុំ និង សូមជួយចុច ឡៃ ខមមិន ស្យែ ដើម្បីជួយគាំទ្រ ទំព័រយើងខ្ញុំ។ សូមអរគុណ។
Please do not forget to subscribe to our channel.
Subscribe:
bit.ly/2UmKQbV
Please like, comment, and share if you like the video. This really means a lot to us. Thank you!
------------------------
Connect with Flavourfully Good:
Facebook: / flavourfullygood
Instagram: / flavourfully_good
Pinterest: www.pinterest....
--------------------------
ចាំសាកធ្វើ ក្រែងបានល្អចឹង
បងសុំសួរមួយ ឆាខ្វៃបំពងរួច ហេតុអីសាច់ខាងក្នុងជប់ខ្លាញ់?
ចា៎អូន បងអរគុណសម្រាប់សំណួរ បើប្អូនបំពងហើយសាច់ខាងក្នុងជប់ខ្លាញ់អាចមកពីកំដៅខ្លាញ់មិនក្តៅគ្រប់ កំដៅខ្លាញ់ត្រូវតែ ១៨០ºC អង្សារសេ ដូចនៅក្នុងវីដេអូបានសរសេរ ឯចំណែកភ្លើងគឺក្តៅល្មម។ បើប្អូននៅមិនច្បាស់ បងរីករាយឆ្លើយសំនួរប្អូនបាន។
អរគុណបង ខ្លាញ់ក្តៅល្មម នៅតែជាប់ខ្លាញ់ សាច់នំខាងក្នុងជប់ខ្លាញ់ ខ្ញុំញុំនំឆាខ្វៃលក់តាមផ្សារ សាច់នំខាងក្នុងប្រហោងក្នុងស្ងួត អត់ជប់ខ្លាញ់ ហេតុអីឆាខ្វៃខ្ញុំធ្វើជប់ខ្លាញ់ ខ្លាញ់ក្តៅល្មមហើយនៅតែជប់ខ្លាញ់ សូមបងជួយពន្យល់់បន្តិចបានទេ អរគុណបង។
ចា៎អូន! ខ្លាញ់មិនមែនក្តៅល្មមទេអូន គឺខ្លាញ់ត្រូវមានកំដៅក្តៅ ១៨០ºC អង្សារសេ។ បងនឹងរៀបរាប់ពីការបំពងដូចខាងក្រោម៖
- ដំបូង បើកភ្លើងអោយក្តៅល្មម (ចំណាំ៖ ភ្លើងគឺក្តៅល្មម)
- បន្ទាប់មកដាក់ខ្ទះ ចាក់ខ្លាញ់ចូល
- រងចាំអោយខ្លាញ់ក្តៅ ១៨០ºC អង្សារសេ រឺ ប្អូនអាចយកចង្កឹះឈើដាក់ចូលក្នុងខ្លាញ់ បើមានពពុះក្តៅហើយ អាចដាក់នំចូលបាន
វិធីដែលបងបានចែករំលែកក្នុងវីដែអូ គឺបងតែងតែធើ្វបែបនឹង សាច់ខាងក្នុងឆាខ្វៃស្ងួតល្អណាស់ហើយទន់ ខាងក្រៅស្រួយតិចៗ មិនធំក្លិនឆ្អេះ ព្រោះបងប្រើគ្រឿងតិច បងចូលចិត្តខ្លាំង ទើបបងធ្វើវីដេអូទុកមើលខ្លួនឯង ហើយក៍ចែករំលែកដែរ។ បងសង្ឈឹមថាប្អូនអាចធើ្វបាន អរគុណប្អូន។