«ឧត្តមភាពជាតិខ្ញុំ » បទពាក្យ៧ ស្មូតបែបពិលាប ចំណែកទី២ ចំនួន៧វគ្គ វគ្គ៨- ១៤

แชร์
ฝัง
  • เผยแพร่เมื่อ 28 ส.ค. 2024
  • ៨.សៀមត្រួតកម្ពុជាបាន៤ឆ្នាំ
    កូនខ្មែរចងចាំអស់ញាតិផៅ
    ទ័ពសៀមសាមាន្យចិត្តឃោរឃៅ
    ខ្មែរចងចាំនៅពុំភ្លេចអី។
    ៩.សៀមថៃហុតទឹកសម្លឹងកាក
    ខ្មែរស្តោះខ្មែរខាកសៀមធ្វើហី
    តែកុំច្រឡំសៀមឬថៃ
    សម្លឹងទឹកដីខ្មែរគ្មានក្រែង។
    ១០.សតវត្សរ៍ទីដប់ប្រាំបួន
    ខ្មែរយើងភ្លេចខ្លួនឈ្លោះគ្នាឯង
    សៀមចូលលូកដៃឥតរអែង
    បាត់ខេត្តជាក់ស្តែងអស់ដប់មួយ។
    ១១.មកដល់សង្គ្រាមលោកទីពីរ
    សៀមលេបវាតទីឥតមានព្រួយ
    បារាំងខ្មែរខ្វល់សៀមរំអួយ
    បានបីខេត្តជួយអាងជប៉ុន។
    ១២.បាត់ដំបង សៀមរាប កំពង់ធំ
    ខ្មែរទ្រហោយំព្រួយពេកពន់
    ដប់ប្រាំបួនសែប្រាំមួយគន់
    ទើបសៀមទោរទន់ឱ្យខ្មែរវិញ។
    ១៣.ពេលខ្មែរកំពុងខ្វល់ខ្វាយខ្លាំង
    ទាមទារបារាំងឱ្យថយចេញ
    ប្រគល់ឯករាជ្យខ្មែរឱ្យពេញ
    សៀមឆ្លៀតប្រវញ្ចព្រះវិហារ។
    ១៤.ដូច្នេះសូមខ្មែរប្រុងប្រយ័ត្ន
    ប្រហែសត្រូវបាត់គួរម្នីម្នា
    នាំគ្នាសាមគ្គីកុំខ្ជីខ្ជា
    ការពារប្រសើរជាងព្យាបាល។

ความคิดเห็น •