កាព្យដកស្រង់«​អក្សរខ្មែរ » បទពាក្យ៧ ស្មូតបែបមេទ្រីបា ចំណែកទី៣ ចំនួន៧វគ្គ វគ្គទី១៣- ១៩

แชร์
ฝัง
  • เผยแพร่เมื่อ 13 ก.ย. 2024
  • ១៣.បារាំងពរ៍កតេសួរឡាតែត
    ខ្មែរឆ្អែតចិត្តជាប់បែរប្រែប្រាប់
    (បារាំងព័កតេសួរឡាតែត)
    អ្នកដែលមិនចេះឱ្យគ្នាស្តាប់
    បង្គាប់ថាឱ្យកាន់លើក្បាល។
    ១៤.មិនប្រាប់ឱ្យគ្នាដឹងថាទូល
    នេះហៅប្រមូលពុំត្រកាល
    ពាក្យខ្មែរថាទូលក៏លើក្បាល
    ត្រអាលប្រែខុសពីពាក្យខ្លួន។
    ១៥.តែងកាព្យឱ្យត្រូវនឹងសម្ផស្ស
    តាមពាក្យចាស់ៗដែលមានចួន
    ក៏ចេះតែតែងតាមចិត្តខ្លួន
    ឱ្យកាព្យមានចួនខុសមាត្រា។
    ១៦.ពាក្យអើយនិងអ៊ើយសូរផ្សេងគ្នា
    ដូចជាប្អូនអើយ(អានប្អូនណើយ)
    ម្តេចឡើយថា
    ស្តាប់បងមិនឮឬស្ងួនភ្ងា
    ធ្វើជាមិនឮព្រោះរឹងខ្លួន។
    ១៧.ព្រះបាទសម្តេចព្រះហរិរ័ក្ស
    ទ្រង់បានបញ្ជាក់ដោយផ្ទួនៗ
    ក្នុងកាព្យព្រះអង្គដែលមានចួន
    សំនួនសម្ផស្សឥតមានឆ្គង។
    ១៨.កវីគួរតែយកតម្រាប់
    ពុំគួរប្រញាប់កាត់រំលង
    រំលុបបែបនោះមិនត្រាប់ត្រង
    ខុសពីបំណងអ្នកប្រាជ្ញចាស់។
    ១៩.មានអ្នកតែងកាព្យខ្លះហ៊ានថា
    ម្តេចមិនវាចាឱ្យជាក់ច្បាស់
    ប្រើជាកិរិយាស័ព្ទខុសណាស់
    គួរផ្លាស់សម្តីនេះចោលចេញ។ល។

ความคิดเห็น •