មជ្ឈមណ្ឌលស្រាវជ្រាវវារីវប្បកម្មសមុទ្រ ជោគជ័យលើការបង្កាត់ពូជក្ដាមថ្ម

แชร์
ฝัง
  • เผยแพร่เมื่อ 6 ก.ย. 2024
  • មជ្ឈមណ្ឌលស្រាវជ្រាវវារីវប្បកម្មសមុទ្រ ជោគជ័យលើការបង្កាត់ពូជក្ដាមថ្ម
    ​===============
    មជ្ឈមណ្ឌលស្រាវជ្រាវវារីវប្បកម្មសមុទ្រ (MARDeC) ទទួលបានជោគជ័យលើការបង្កាត់ពូជក្ដាមថ្ម លើកដំបូងនៅក្នុងឆ្នាំ២០២៤នេះ។ ក្នុងមួយឆ្នាំ MARDeC អាចផលិតក្ដាមថ្ម បានចន្លោះពី៥ ទៅ៧លានក្បាល ដើម្បីលែងចូលសមុទ្រ ឬព្រៃកោងកាង ក្នុងទិសដៅជួយបង្កើនធនធានក្ដាមឱ្យមានកាន់តែច្រើន។
    បើតាម លោក ម៉ម សុខតារា ប្រធានមជ្ឈមណ្ឌល MARDeC បច្ចុប្បន្ន ក្ដាមក៏ដូចជាធនធានជលផលសមុទ្រជាច្រើនប្រភេទ កំពុងរងគ្រោះពីការនេសាទ និងថយចុះគួរឱ្យព្រួយបារម្ភ។ ដូច្នេះ ការបង្កាត់ពូជក្ដាមថ្មនៅពេលនេះ គឺធ្វើឡើងក្នុងគោលបំណង ជួយបង្កើនធនធានក្ដាមឱ្យមានកាន់តែច្រើន តាមរយៈការលែងចូលក្នុងសមុទ្រ ព្រៃកោងកាង និងចែកជូនសហគមន៍នេសាទនានា។
    MARDeC គឺជាមជ្ឈមណ្ឌលបង្កាត់ពូជជលផលសមុទ្រ និងពិសោធន៍ជំងឺតែមួយគត់នៅកម្ពុជា ដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១២ ដើម្បីជួយដោះស្រាយកង្វះខាតពូជផលិតផលជលផលសមុទ្រ។ រហូតមកទល់ពេលនេះ MARDeC ទទួលបានជោគជ័យលើការបង្កាត់ពូជ ត្រីតុកកែ ត្រីស្ពង់ ក្តាមសេះ និងក្តាមថ្ម។
    ផលិតដោយសារព័ត៌មានឌីជីថលថ្មីៗ
    សម្ភាស៖ ឈុំ ចន្ថា
    រូបភាព៖ ឈុំ ចន្ថា
    ដំឡើងរូបភាព៖ ឈុំ ចន្ថា
    =========================
    សូមចុចចូលតេឡេក្រាមផ្លូវការរបស់សារព័ត៌មានឌីជីថលថ្មីៗ t.me/thmeythmeymedia ដើម្បីទទួលបានព័ត៌មានរហ័ស និងសម្បូរបែប!
    =========================
    ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្មជាមួយសារព័ត៌មានឌីជីថលថ្មីៗតាមរយៈ 012 900 132/081 699 329 ឬតេឡេក្រាម t.me/salesttn
    =========================
    ThmeyThmey Social Media:
    TH-cam: bit.ly/2RNzknr
    Instagram: bit.ly/32QSFup
    Twitter: bit.ly/3iTsTuS
    Web: bit.ly/3hPEU3q
    Facebook: bit.ly/2FGyvKY
    Threads: bit.ly/44q1UPl
    © All Rights Reserved & Copyrights by Thmey Thmey Digital Media (thmeythmey.com)
    #thmeythmey
    #cambodianess
    #thmeythmey25
    #trending
    #cambodia
    #ថ្មីៗ

ความคิดเห็น • 2

  • @sylvestresuong7268
    @sylvestresuong7268 หลายเดือนก่อน

    ❤❤👍👍🙏

  • @NgounRido
    @NgounRido หลายเดือนก่อน

    ❤❤❤🎉🎉🎉