EP 57 - តើសម្តីឆាវឆាវដែលប្រាប់ថាមិនខ្លាចគេមើលគាត់ខុស គួរធ្វើតាមដែរទេ? | ផតខាស វិភាគរឿងសាមកុក
ฝัง
- เผยแพร่เมื่อ 10 ก.พ. 2025
- ដោយសារឆាវឆាវជាមនុស្សក្រអឺតក្រទម ហេតុនេះសម្តីរបស់គាត់ក៏ពោរពេញទៅដោយអំណួតដែរ។ អ្នកដែលយកសម្តីរបស់ឆាវឆាវទៅធ្វើជារបៀបធ្វើការ ឬក៏របៀបរស់នៅ នឹងមានចរិតក្រអឺតក្រទមដូចគ្នា។
ក្នុង episode នេះ ខ្ញុំមានសម្តីដែលឆាវឆាវធ្លាប់និយាយ និងបន្តនិយាយដល់ថ្ងៃស្លាប់ មកបង្ហាញពីចំណុចមិនល្អរបស់វា។
ឆាវឆាវ ក្រោយពេលជ្រុលសម្លាប់អ៊ំប្រុសខ្លួនឯងជាមួយនឹងឆិនកុងរួច គាត់បានបញ្ចេញទ្រឹស្តីច្រើនណាស់ ក្នុងគោលបំណងលួងលោមចិត្តរបស់ឆិនកុង និងពន្យល់ឆិនកុងឱ្យមើលឃើញដូចគាត់។ សម្តីមួយក្នុងចំនោមនោះ គឺ “ប្រហែលពីម្សិលមិញ គេមើលខ្ញុំខុស តែថ្ងៃនេះ គេមើលខ្ញុំខុសទៀតហើយ ថ្ងៃស្អែកក៏ប្រហែលជាមើលខុសម្តងទៀត តែខ្ញុំនៅតែជាខ្ញុំ ខ្ញុំមិនខ្លាចអ្នកណាមើលខ្ញុំខុសនោះទេ។”
ពិតជាមានអំណួតមែន។
អាត្មាសុំបិណ្ឌបាតញោមជួយធ្វើvideoឲ្យបានវែងបន្តិច ព្រោះថាយប់ឡើងមុននឹងសឹងលក់មួយម៉ោងពីរម៉ោង ទើបសឹងលក់ videoខ្លីក៏នូវតែស្ដាប់ដែរ videoញោមជួយអាត្មាបានច្រើនណាស់ ចម្រើនពរ ❤️
មិនទៅរៀនអភិធម្មទេលោកបង
@@borannchhuon785 អាត្មាជាមនុស្សសាមញ្ញធម្មតាដូចតែញោមដែរនិង គ្រាន់តែដំណាងសាសនាទេ អភិធម្មសព្វថ្ងៃមិនប្រាកដថាមានអ្នកយល់ប៉ុន្មានអ្នកទេ
ស្តាប់ធម៌ទៅព្រះអង្គ មើលបិដកក៏បាន
ហេតុអ្វីញោមបញ្ជាអាត្មាទៅមើលបិដក តើញោមបានមើលហើយឬនៅ
@@Boyvcx សាសនាព្រះពុទ្ធមិនត្រូវការអ្នកណាមកបួសតំណាងទេ ព្រះពុទ្ធសម្តែងថាបេីបួសចូលសំណាក់តថាគតមិនបានរៀនសូត្រព្រះធម៌ទេ គឺបួសចង្រៃសាសនា
ខ្ញុំគិតថាឆាវឆាវនិយាយត្រូវ ព្រោះធ្វេីតាមបងដូចផ្គាប់ចិត្តអ្នកដទៃដូចលៀវបុី មានសម្ពាធអ្នកដទៃណាស់
បើមិនខ្វល់ពីការគិតរបស់អ្នកដទៃ ទាល់តែរស់នៅក្នុងព្រៃម្នាក់ឯង
បើប្អូន ឲ្យតម្លៃហួសហេតុលើសម្តីអ្នកដទៃ ការគិតរបស់អ្នកដ៏ទៃ ប្អូននឹងសោកស្តាយនៅពេលណាមួយ
បើរស់នៅជាមួយមនុស្សនៅក្នុងសង្គម យើងត្រូវតែខ្វល់ពីមនុស្សនៅក្នុងសង្គម មិនថាគេគិតលើយើង ឬក៏និយាយអ្វីពីយើងទេ សុទ្ធតែអាចជះឥទ្ធិពលមកដល់ខ្លួនយើងវិញទាំងអស់ មុននិងក្រោយទេ ការខ្វល់ពីសំដី និងការយល់ឃើញរបស់អ្នកដទៃ មិនមែនធ្វើឲ្យបាត់បង់ភាពជាខ្លួនឯងទេ ភាពជាខ្លួនឯង នៅតែជាខ្លួនឯង !
keep do it brother i like ur conten
Admin ជាអតីតសិស្សពូកែខ្មែរហើយ ពូកែសំណេរកថាខណ្ឌមែន❤❤❤❤
បកស្រាយបានល្អ។ អាចត្រូវ អាចមិនត្រឹមត្រូវ វាឋិតលើភាពជាក់ស្ដែងនៃចរិតតួអង្គដែលយើងជួបប្រទះ។និយាយមួយបែប គឺចេះបត់បែន។🙏
អ្នកដែលគាំទ្រឆាវៗ និងមានចរិកដូចឆាវៗទោះប្អូនបកស្រាយបានល្អត្រឹមត្រូវយ៉ាងណាក៏ពួកគេមិនព្រមទទួលតាមដែរ ពួកគេមិនខ្វះលេសដើម្បីការពារទេ
លេសមិនសម
Thanks you
ខ្ញុំពេញចិត្តណាស់បង ចំពោះមួយvideoនេះ❤
Thank admin.
ការធ្វើអ្វីមួយគួរតែនៅផ្លូវកណ្ដាល ព្រោះបើយើងខ្វល់ពីអ្នកដទៃពេក នោះយើងនឹងរស់នៅដោយធ្វើអ្វីដើម្បីផ្គាប់ចិត្តអ្នកដទៃជាងខ្លួនឯង។ ក៏ប៉ុន្ដែ ប្រសិនបើយើងមិនខ្វល់ពីអ្នកណាសោះក៏មិនល្អដែរ ព្រោះការរស់នៅក្នុងជីវិតពិតយើងគួរតែចេះយកចិត្តគេដាក់ចិត្តយើងដែរ ដោយហេតុយើងមិនដឹងថាទង្វើរបស់យើងណាមួយដែលបានប៉ះពាល់ផ្លូវចិត្តរបស់គេ។ សរុបមកធ្វើអ្វីមួយ កុំឲ្យមានពាក្យថា "ពេក" ទៅបានហើយ។ គួរតែនៅកណ្ដាល។
Robert Greene also saying the same about maintaining good reputation too, it easy if we have good name rather than having name as a cunning man becuz once people know that we are cunning man, people will be aware every of our steps. Any how those quote in 3 kingdoms couldnot be applied all the time in the era. មានតែអ្នកខ្លាំងទេដែលមានសិទ្វនិយាយរឿងគុណធម៌
Robert Green is the modern day philosopher.
មាតាមតិខ្ញុំឆាវឆាវគឺជាមនុស្សឆ្លាត។ ព្រោះគាត់ដឹងខ្លួនឯងច្បាស់ថាគាត់នៅតែជាគាត់ ព្រោះគាត់ចង់ជីកស្មៅគឺជីកឬស ខ្នាតគំនិតរបស់អ្នកនិពន្ធ អ្នកបកប្រែ គឺនៅសោយណាស់ បើកស្ត្រីមិនទន់សោយ បើយើងមិនកំទេចមុន ពេលដែលគេរឹងមាំ គេនឹងកម្ទេចយើងវិញ ចម្លើយក្នុងការពិចារណា
អេតមីន និយាយពី អ៊ួយយៀនផង😊😊
អាយុប្អូននៅតិច ពិសោធន៏ជីវិតក៏នៅតិច( និយមន័យនៃជីវិត)
សួស្ដីបង ជួយបកស្រាយរឿងរ៉ាវ ឆាវៗជាមួយសុីងអុី ចុងក្រោយក៏សម្លាប់សុីងអុីដោយឲ្យកន្ត្រកអត់មានផ្លែឈេី
គន្លឹះសម្រាប់អ្នកដឹកនាំ
+ មិនធ្វើកុំនិយាយ
+ និយាយហើយត្រូវធ្វើ
រាល់វីឌីអូរបស់បង ពិតជាមានប្រយោជន៍ និងផ្តល់ចំណេះដឹងដល់អ្នកស្តាប់ច្រើនណាស់ អរគុណ
សួស្ដីបង ខ្ញុំសំនូមពរ បងបកស្រាយ ពីការធ្វើពិធីហៅខ្យល់របស់ខុងមីង ពេលគង់ជីងដឹកទពជើងទឹកប្រយុទ្ធជាមួយឆាវឆាវ សង្រ្គាមឈើពី? ថាតើជារឿងពិត ឫ ជាការប្រឌិតរបស់អ្នកនិពន្ធ ដើម្បីបង្កើតមានភាពទាក់ទាញ?
សម្ដីនឹងសម្រាប់តែអ្នកដឹងនាំនឹងមានចំណេះដឹងខ្ពស់ដូចឆាវឆាវ មិនសម្រាប់អ្នកដែលកំពុងស្វែងរកចំណេះទេ
Thanks
បេីនិយាយពីរឿងសាមកុកវិញឆាវឆាវនឹងលាវបុីដេីរខុសម្នាក់មួយជំហានកុំអីតួអង្គពីនឹងអាចបង្រួបបង្រួមនគរបាត់ហេីយ
សួស្តីបង មានសំណួរមួយ តើបងគិតថាលីវប៊ីអាចច្បាំងឈ្នះសង្រ្គាមនៅនរគអ៊ូដែលជាសង្រ្គាមសងសឹកអោយប្អួនគាត់ទាំង២អត់ ប្រសិនបើគាត់យកជូកឺទៅជាមួយ? អរគុណ
បងត្រូវដឹងថាខុងមិញបដិសេដមិនអោយលីវបុីទៅវ៉ៃតុងអ៊ូទេចឹងលីវបុីមិនពឹងលេីខុងមិញហេីយម្យ៉ាងទៀតលីវបុីឡេីងធ្វេីស្ដេចសម្ដីខុងមិញលែងសូវមានតម្លៃហេីយទ័ពលីវបុីជាទ័ពក្អេងក្អាងប៉ុន្តែបេីខុងមិញទៅជាមួយប្រហែលជាអាចតតាំងគ្នាបានយួរឬអាចឈ្នះតែល្បិចលូសុីងភ្លាមៗខុងមិញក៏គិតមិនឃេីញដែរ
ក្នុងសង្គមខ្មែរបច្ចុប្បន្នសំរាប់អ្នកធ្វើការអោយគេឬការងាររដ្ឋបើអ្នកមានទំនាក់ទំនងល្អហើយមានខ្សែបណ្តាញទៀតពឹងពរពួកគាត់ទៅ កុំព្យាយាមធ្វើម្នាក់ឯងហើយបង្ហាញថាខ្លួនឯងខ្លាំងនោះ
Thank you admin 🥰
សមម្បូរអ្នកអាយុ24ឡើងភាគច្រើន ប្លែកអីតែខ្ញុំចូលចិត្តស្តាប់ដែរ តែអាយុតិច (19)
😂 មើលទៅខ្មែរអាគុណធម៌និងមេត្តានិង កត្តិយសនិងហើយបានអស់ទឹកដីនោះ😆 ហើយនិងបាត់បង់បន្ទាយលង្វែកនិង😂
គាត់និយាយ
Bart ❤🎉
បើលុីវ បុីមិនបាត់បង់ជីញ ចូវ ទេតើនរគស៊ូរអាចបង្រួបបង្រួមទឹកដីដែរទេ??
ប្អូនគួរអានសៀវភៅ ពីរបៀបដឹកនាំជាតិ How to Rule the Nation
សុំvideo វែងៗមកបង មុនគេង
សរសើរត្រង់ថាមានឯកសារពិគ្រោះទាក់ទងទៅនឹងប្រវត្តិសាស្ត្រសាមកុក
hi
សំដីលួងចិត្ត😢
❤❤❤
មេដឹកនាំខ្មែរបច្ចុប្បន្នដូចឆាវឆាវ
បងតើនណា ជាអ្នកបង្រួបបង្រួមទឹកដីចិន??
ស៊ឺម៉ាយាន
បងសុំសួរទៀត ហេតុអ្វីស្តេចលាវសៀន2010មើលទៅដូចមិនល្ងង់ដូចអាតឺលាវសានទេ តែនាមជាស្តេចទាំងមូលតែអត់អំណាចយ៉ាងទៅ?
សំណួរល្អ ចាំធ្វើវីដេអូ
សុំទេាស
នៅក្នុងរឿងសាមកុក មាននិយាយរឿងជំនួញអត់ បង្ហាញផង
អត់ទេ
មិននិយាយពីជំនួញតែអាចយក ល្បិចមកប្រើក្នុងជំនួញ។
សំដីadmin បង្កប់ដោយសីលធម៏
❤
ចឹងហ
@@oudom_nohara ចូលចិត្តស្ដាប់ 😂
@@khlokchamratt me too
👍
គេថា Cao Rui កូនរបស់លោកស្រី Zhen និង Yuan Xi. តើអាចទៅរួចទេ?
អាចដែរ ព្រោះគេថារៀបការជាមួយឆាវភី៨ខែ ឆាវយួយកើតចេញមក
podcast បង មានក្នុង streaming platforms ដូចជា spotify អីអត់ បង?
មានលើ Google podcast និង Apple Podcast
ខ្ញុំ១៩
ខ្ញុំមេីលរឿងសាមកុក3ចប់ហេីយក៏ស្ដាប់វីឌីអូបងគ្រប់ភាគបងវិភាគបានល្អិតល្អន់នឹងច្បាស់ៗ
ស្តាប់ម៉ោងបាយថ្ងៃត្រង់ម្ហូបមិនឆ្ងាញ់ក៏ឆ្ងាញ់ដែរ❤😅😊