កំណត់ហេតុជីវតាក្វាន់ | Zhou Daguan | 周达观

แชร์
ฝัง
  • เผยแพร่เมื่อ 28 มิ.ย. 2024
  • ***កំណត់ហេតុ ជីវ តាក្វាន់ គឺជាការកត់ត្រាអំពីទំនៀមទំលាប់ប្រពៃណី របៀបរបបរស់នៅរបស់ប្រជាជនកម្ពុជានាសម័យអង្គរ ដែលជាឯកសារដ៏សំខាន់មួយ នាំឲ្យយើងអាចសិក្សាពីសម័យអង្គរបានខ្លះៗ។ មុននឹងនិយាយអំពីកំណត់ត្រានេះ ខ្ញុំបាទសូមជម្រាបបន្ដិចអំពីប្រវត្តិលោកជីវតាក្វាន់។ លោក ជីវ តាក្វាន់ ក្នុងភាសាចិនហៅថា ចូវ តាហ្គ័ន (Zhou Daguan) កើតនៅឆ្នាំ១២៦៦ និងបានទទួលមរណភាពនៅឆ្នាំ១៣៤៦។ លោកគឺជាមន្ត្រីបេសកទូតរបស់រាជការយ័ន នៃចក្រភពម៉ុងហ្គោល ដែលគ្រប់គ្រងប្រទេសចិននាសម័យនោះ ដោយស្ដេចរបស់លោកគឺព្រះចៅអធិរាជទីមួរខាន់ (Temür Khan) ខណៈនៅក្នុងភាសាចិនហៅថា អធិរាជឆឹងចុង (Emperor Chengzong of Yuan)។ ស្ដេចទីមួរខាន់នេះបានឡើងសោយរាជ្យនិងគ្រប់គ្រងប្រទេសចិនបន្ទាប់ពីព្រះចៅអធិរាជគូប៊ីឡៃខាន់ (Kublai Khan)។
    ***នៅក្នុងកំណត់ហេតុ ជីវ តាក្វាន់ អាចនឹងមានពាក្យពេចន៍មួយចំនួនមិនសមរម្យ តែសោយចង់រក្សាអត្ថន័យដើម ខ្ញុំបាទអានទាំងស្រុងនៅកំណត់ត្រានេះចែកជូនបងប្អូនយល់ដឹងបន្ថែម។ កំណត់ត្រានេះ ត្រូវបានប្រែសម្រួលជាភាសាខ្មែរដោយលោក លី ធាមតេង ដែលជាជនជាតិខ្មែរយើង។
    -ការចូលទស្សនារបស់បងប្អូន គឺជាកិត្តិយសរបស់ខ្ញុំបាទ ដែលជាអ្នកផលិត! ការពិតទៅ ខ្ញុំបាទមិនមែនជាអ្នកពូកែខាងប្រវត្តិសាស្រ្ដនោះទេ​ តែដោយចូលចិត្តប្រវត្តិសាស្រ្ដ ក៏ច្នៃអត្ថបទផ្សេងៗ ដែលខ្ញុំរកបានតាមរយៈ សៀវភៅ ឬក៏ពី Internet របស់អ្នកនិពន្ធជាន់ដើម ឬជាន់នេះ មកផលិតជាវីដេអូនេះឡើង។ ដូច្នេះខ្ញុំសូមគោរពរាល់ស្នាដៃរបស់អ្នកនិពន្ធទាំងអស់ដែលបានចែករំលែក ដែលធ្វើឲ្យខ្ញុំមានលទ្ធភាព អាចផលិតវីដេអូនេះបាន។
    -ខ្ញុំបាទជឿជាក់ថា មិត្តអ្នកស្ដាប់គ្រប់ស្រទាប់វណ្ណៈ ដែលជារៀមច្បង ឬជាសិស្សប្អូន... នឹងមិនបណ្ដោយឱ្យចំណុចខ្វះខាតដែលកើតមាននៅក្នុងវីដេអូនេះ ត្រូវបន្ដរអត្ថិភាព ដោយគ្មានការកែលម្អរនោះឡើយ!
    -ខ្ញុំបាទសូមគោរពជូនពរបងប្អូនជនរួមជាតិ សូម សមប្រកប ជួបប្រទះ តែសេចក្ដីសុខ សុភមង្គលពេញមួយជីវិត។ សូមអរព្រះគុណនិងអរគុណ!
    #កំណត់ហេតុជីវតាក្វាន់ #ជីវតាក្វាន់ #ZhouDaguan #周达观

ความคิดเห็น • 30

  • @mengly7329
    @mengly7329 หลายเดือนก่อน +13

    លោក ជីវ តាក្វាន់ ជាទូតរបស់ប្រទេសចិននៃរជ្ជកាលយ័ន ដែលគ្រប់គ្រងដោយអ្នកដឹកនាំម៉ុងហ្គោល ។ លោក ជីវតាក្វាន់បានធ្វើដំណើរពីទីក្រុង ហ្វុនចូវ នៃខេត្តចឺជាំង ។

  • @pisey9294
    @pisey9294 18 วันที่ผ่านมา +2

    ត្រង់ថាខ្មែរឲ្យសៀមបង្រៀនដេរប៉ាក់ដូចមិនជឿទេ ព្រោះខ្មែរកើតមុនសៀម ហេតុអីខ្មែរមិនចេះដេរប៉ាក់ ឲ្យសៀមបង្រៀនវិញ វាដូចសិនសម

  • @MrrisKh
    @MrrisKh 23 วันที่ผ่านมา +3

    អារម្មណ៍ពេលស្តាប់ហើយ
    មានអារម្មណ៍ថា ដូចមនុស្សព្រៃ តែសំបូរធនធានហូរហែររាប់មិនអស់
    និយាយរួម ខ្ញុំជឿនូវអ្វីគាត់និយាយ តែការពិតមិនដូចគាត់និយាយទេ ខ្ញុំជឿថា សម័យនោះ អស្ចារ្យខ្លាំងជាងហ្នឹង ...

    • @បុរាណកាល
      @បុរាណកាល  23 วันที่ผ่านมา

      @@MrrisKh នៅមុនតាក្វាន់មកបន្ដិច គឺស្រុកខ្មែរកំពុងតែរុងរឿង។ តែសម័យកាលជីវតាក្វាន់មក គឺចាប់់ផ្ដើមមានជម្លោះបែកបាក់បណ្ដើរៗហើយ។

    • @DaraMorm-po2bk
      @DaraMorm-po2bk 13 วันที่ผ่านมา

      @@បុរាណកាលត្រូវហើយព្រោះជាចុងសម័យអង្គរ.

  • @giixyou9368
    @giixyou9368 หลายเดือนก่อน +1

    ហ្វេនបងតាំង ពី ឆានែលចាស់ 🎉❤

  • @Leeee37
    @Leeee37 8 วันที่ผ่านมา

    ❤❤

  • @RaksmeyHong-qh5eb
    @RaksmeyHong-qh5eb 18 วันที่ผ่านมา

    🎉

  • @choo242
    @choo242 20 วันที่ผ่านมา +2

    តាមពិតជីវ តាក្វាន់ បាននិយាយថាខ្មែរមិនចេះធ្វើសូត្របានទៅជួលអោយសៀមសុខោទ័យធ្វើអោយ ក្រោយមកក៏សុំអោយស្រ្តីសៀមជួយបង្រៀន ទើបខ្មែរចេះធ្វើដល់ឥលូវ សព្វថ្ងៃខ្មែរនៅតែត្បាញមិនស្អាតដូចថៃ។ ខ្មែរមិនចេះទទួលស្គាល់ការពិត ពូកែខាងការលៃ ខ្លួនឯងដៀលគេចោ តែធ្វើចារឹកគ្មានមាយាទជាងចោទៅទៀត។

    • @SuzuPOU
      @SuzuPOU 20 วันที่ผ่านมา

      At that time all these territory belong to Khmer Empire so, Thailand not yet born.

    • @elizabeth4275
      @elizabeth4275 19 วันที่ผ่านมา

      You don’t hear that khmer also knows how to make it but also buy some from Siam and Champa??😂

  • @chanlanso4616
    @chanlanso4616 16 วันที่ผ่านมา +1

    រយះពេលមួយឆ្នាំក្នុងការរស់នៅប្រទេសខ្មែរ លោកជីវ តាក្វាន់ មិនអាចយល់ច្បាស់ពី គ្រប់ជ្រុងពីប្រទេសធំមួយនេះដែរ គឺបានតែ មួយជ្រុងតូច របស់រាស្រ្តសាមញ្ញ ធម្មតា តេីប្រាកដទេ ការបកប្រែ ច្រេីនតំណរ អាចថា ក្លាយទៅខាងសៀមច្រេីនផ្នែក នយោបាយ

    • @DaraMorm-po2bk
      @DaraMorm-po2bk 13 วันที่ผ่านมา +1

      មួយឆ្នាំយួរដែរហើយ បើគាត់កត់រាល់ថ្ងៃ

  • @phannynong177
    @phannynong177 8 วันที่ผ่านมา

    និយាយថាព្រំប្រទល់ខាងលិចទល់ប្រទេសសៀមមិនត្រូវទេ សៀមទើបមានប្រទេសនៅស.វទី១៤នឹង

    • @tepmounint2797
      @tepmounint2797 6 วันที่ผ่านมา

      តាមដែលខ្ញុំដឹងសុខោទ័យគឺសៀមបានកកើតនៅសតវត្សទី១៣

  • @polinleng8048
    @polinleng8048 หลายเดือนก่อน

    Chheinan = kompongchhnang

  • @vibolchea2921
    @vibolchea2921 หลายเดือนก่อน +1

    ចង់ដឹងពីពេលណាដែរ ដែលនារីខ្មែរចាប់ផ្តើមចេះអៀនប្រៀន បិទបាំងរហូតមកដល់បច្ចុប្បន្ននេះ?

    • @បុរាណកាល
      @បុរាណកាល  หลายเดือนก่อน +1

      ពេលមានចម្លើយ Admin នឹងចេញវីដេអូនេះ។

    • @vibolchea2921
      @vibolchea2921 หลายเดือนก่อน

      @@បុរាណកាល អរគុណទុកជាមុន

  • @sophorsbou359
    @sophorsbou359 27 วันที่ผ่านมา

    សៀវភៅអាចរកទិញនៅណាបាន?

    • @បុរាណកាល
      @បុរាណកាល  26 วันที่ผ่านมา

      Admin មានតែឯកសារជា PDF ប្រែសម្រួលដោយលោក លី ធាមតេង។

    • @Hiengkianhean
      @Hiengkianhean 15 วันที่ผ่านมา

      ​@@បុរាណកាល បងអាចចែករំលែកបានទេ?

    • @បុរាណកាល
      @បុរាណកាល  14 วันที่ผ่านมา

      @@Hiengkianhean បាទបាន។ សូមឆាតចូល Page បុរាណកាល Admin ផ្ញើរជូន។

  • @nanang7339
    @nanang7339 12 วันที่ผ่านมา

    ❤❤