សាលារដ្ឋធំៗនៅកម្ពុជា - Biggest Universities In Cambodia #8 (Part 24)

แชร์
ฝัง
  • เผยแพร่เมื่อ 31 ต.ค. 2019
  • សាលារដ្ឋធំៗនៅកម្ពុជា - Biggest Universities In Cambodia #8 (Part 24)
    ១. សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ (URPP ឬ RUPP)
    ​គឺ​ជា​គ្រឹះស្ថាន​ឧត្ដម​សិក្សា​ចំណាស់​ជាង​គេ​និង​ធំ​ជាង​គេ​នៅ​កម្ពុជា ដោយមានចែកជា មហាវិទ្យាល័យ​វិទ្យាសាស្ត្រ មហាវិទ្យាល័យ​សង្គម​សាស្ត្រ​និង​មនុស្ស​សាស្ត្រ ដេប៉ាតឺម៉ង់ធំៗមានដូចជា អក្សរសាស្ត្រ​ខ្មែរ ចិត្ត​វិទ្យា ប្រវត្តិវិទ្យា ទេសចរណ៍ ជាដើម។ ហើយក្នុងនោះក៏មានវិទ្យាស្ថានភាសាបរទេស IFL ដែលផ្ដល់ជំនាញដោយភាសាអង់គ្លេស បារាំង ចិន ជប៉ុន ជាដើម បូករួមនឹងសិក្សាអន្ដរជាតិផង
    ២. សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល (សាលាក្រហម)
    ជា​គ្រឹះស្ថាន​ឧត្ដមសិក្សា​ផ្នែក​សុខាភិបាល​ដ៏​​ចំណាស់​មួយ និង​ល្បីល្បាញ​បោះសម្លេង​ក្នុង​ប្រទេស​កម្ពុជា និងបាន​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​ ១៩៤៦​មក​ម្ល៉េះ។
    ​សិស្ស​ដែល​ចង់​សិក្សា​ក្នុង​សាកលវិទ្យាល័យ​នេះ ត្រូវ​សម្រិត​សម្រាំងតាម​រយៈ​ការ​ប្រឡង​ចូល​រៀនហើយ និង​ត្រូវ​មាន​និទ្ទេស​ល្អ​ពីការប្រឡងបាក់ឌុបផងដែរ។
    ៣. សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច (RULE)
    ជាសាកល​វិទ្យាល័យ ដែល​ចំណាស់​ជាង​គេមួយនៅក្នុង​ចំណោម​គ្រឹះស្ថាន​ឧត្ដម​សិក្សា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយត្រូវបាន​បង្កើត​ឡើង​នៅ​ឆ្នាំ ១៩៤៩។
    សាកលវិទ្យាល័យនេះ​ផ្ដល់ជំនាញសិក្សាដោយផ្ដោតចម្បង ទៅ​លើ​ផ្នែក​នីតិសាស្ត្រ (ច្បាប់) និងសេដ្ឋកិច្ច និង​ការ​អប់រំ​ពាណិជ្ជកម្ម។
    ៤. សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង (NUM)
    ជា​គ្រឹះស្ថាន​ឧត្ដម​សិក្សាបង្កើត​ឡើង​តាំង​ពី​ឆ្នាំ ១៩៨៣​មក​ម្ល៉េះ​ ហើយមានការគ្រប់គ្រងដោយរដ្ឋ។ នៅទីនេះនិស្សិតអាចជ្រើស​ជំនាញ​សិក្សា​​ក្នុងចំណោមជំនាញច្រើន​ដូចជា៖ ​គ្រប់គ្រង​ ទីផ្សារ ពាណិជ្ជកម្ម​ ព័ត៌មានវិទ្យា​ សេដ្ឋកិច្ច​ ទេសចរណ៍​ និង​ភាសា​បរទេស​ ជាដើម។
    ៥. សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ (RUFA)
    កសាង​ឡើង​ក្នុង​ឆ្នាំ​១៩១៨ ក្រោមផ្លាកឈ្មោះ “​សាលា​ភូមិន្ទ​សិល្បៈ” ហើយ​បាន​ប្រែឈ្មោះជាសាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​នៅឆ្នាំ ១៩៦៥។
    ជំនាញដែលនិស្សិតអាចជ្រើសរើសបានរួមមាន បុរាណវិទ្យា ស្ថាបត្យកម្ម នគរូបនីយ​កម្ម វិចិត្រកម្ម នាដសាស្ដ្រ និង​ចម្លាក់​ជា​ដើម។
    ៦. សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម
    ជា​គ្រឹះស្ថាន​ឧត្ដមសិក្សា​​រដ្ឋដ៏ចំណាស់មួយផ្ដោតលើផ្នែក​កសិកម្ម ដែលបង្កើត​ឡើង​តាំងពី​ឆ្នាំ​១៩៦៤ ក្នុងរជ្ជកាល​ព្រះ​បាទ​នរោត្តម សីហនុ។
    សព្វថ្ងៃស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​កសិកម្ម និងមានបង្រៀនជំនាញច្រើនដូចជា វិទ្យាសាស្ត្រ​សត្វ និង បសុព្យាបាល ព្រៃឈើ នេសាទ ការគ្រប់គ្រង​កសិកម្ម អភិវឌ្ឍ​ជនបទ និងកសិឧស្សាហកម្ម ជាដើម។
    ៧. វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (តិចណូ)
    វិទ្យាស្ថាននេះល្បី​ល្បាញ​បំផុត​ តាំង​ពី​ឆ្នាំ ១៩៦៤ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ដោយផ្ដោត​ការ​អប់រំ​សំខាន់​លើ​ការ​បណ្ដុះ​បណ្ដាល​ផ្នែក​បច្ចេកទេស និងតម្រង់ទិសនិស្សិត​ក្នុង​វិស័យ វិទ្យាសាស្ត្រ​ និង​វិស្វករជាដើម​។ ​និស្សិត ដែល​ចង់​សិក្សា​នៅ​ទី​នោះ​ត្រូវ​ឆ្លងកាត់ការជ្រើសរើសតាម​រយៈ​ការ​ប្រឡង​ប្រជែង​។
    ៨. វិទ្យាស្ថាន​ជាតិ​ពហុ​បច្ចេកទេស​កម្ពុជា (NPIC)
    ជា​គ្រឹះស្ថាន​ឧត្ដម​សិក្សា​របស់​រដ្ឋ​ដ៏ធំ​មួយនៅ​​កម្ពុជា​ដែលផ្ដោតលើជំនាញបច្ចេកទេស។ វិទ្យាស្ថាននេះ បង្កើតឡើង​ដោយ​រដ្ឋាភិបាល​កម្ពុជា​និង​សាធារណៈ​រដ្ឋ​កូរ៉េ​ និង​មាន​កិច្ចសហប្រតិបត្តិ​ការ​ជា​មួយ​និង​សាកលវិទ្យាល័យ​ Jeon Ju នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង ។
    …………………………………………………………………………………………………………………………………….
    Additional resources:
    1. ច្បាប់ការងារកម្ពុជា- Cambodian Labor Law: www.youtube.com/watch?v=PXpjz...
    2. ការគ្រប់គ្រងធនធានមនុស្ស - Human Resource Management: www.youtube.com/watch?v=wucuT...
    3. កិច្ចការងាររដ្ឋបាល - Administration & Office Management: www.youtube.com/watch?v=BkhU7...
    4. អាជីព និងការងារ - Jobs & Career: www.youtube.com/watch?v=HdV5_...
    5. ជីវិតពិត - Real Life: www.youtube.com/watch?v=TZbVd...
    Please subscribe to my channel: Sokhim Veth: studio.th-cam.com/users/videosWkv...
    #សាកលវិទ្យាល័យធំៗ #ជំនាញសំខាន់ៗ #topuniversitiesincambodia

ความคิดเห็น • 27

  • @sokhimveth2590
    @sokhimveth2590  4 ปีที่แล้ว +1

    ចង់មើលវីឌីអូរបស់ខ្ញុំផ្សេងទៀតរបស់ខ្ញុំ អាចរកបានខាងក្រោម៖
    1. ច្បាប់ការងារកម្ពុជា- Cambodian Labor Law: www.youtube.com/watch?v=PXpjz...
    2. ការគ្រប់គ្រងធនធានមនុស្ស - Human Resource Management: www.youtube.com/watch?v=wucuT...
    3. កិច្ចការងាររដ្ឋបាល - Administration & Office Management: www.youtube.com/watch?v=BkhU7...
    4. អាជីព និងការងារ - Jobs & Career: www.youtube.com/watch?v=HdV5_...
    5. ការជ្រើសរើសជំនាញរៀន - th-cam.com/video/HdV5__hap_Q/w-d-xo.html
    6. របៀបរកលុយតាមអ៊ីនធើណែត៖ th-cam.com/video/416zg4mEsR8/w-d-xo.html

  • @Jenniekim-bp9hw
    @Jenniekim-bp9hw 3 หลายเดือนก่อน

    និយាយរៀងតាប៉ែខាតពេលណាស់

  • @user-jg6nr9ow4z
    @user-jg6nr9ow4z 6 หลายเดือนก่อน

    ❤❤

  • @chorkleangheng5915
    @chorkleangheng5915 4 ปีที่แล้ว +1

    Support you teacher🙏💙📚

  • @chensola9484
    @chensola9484 4 ปีที่แล้ว

    ហេលូលោកគ្រូ

  • @user-rk9pf1dk5s
    @user-rk9pf1dk5s 8 หลายเดือนก่อน +1

    បងសាលា ជាតិគ្រប់គ្រង និង សាលាពាណិជ្ជសាស្រ្ដ សាលារដ្ធអត់ ?

  • @StevenChhovss
    @StevenChhovss 3 ปีที่แล้ว

    លោកគ្រូជំនាញទីផ្សាររៀនសាលាណាល្អ លោកគ្រូជួយបំភ្លឺតិចមកខ្ញុំចង់ដឹងខ្លាំងមែនទែន🙏🙏

  • @chanchhengleab9954
    @chanchhengleab9954 2 ปีที่แล้ว

    លោកគ្រូចុះបើរៀនខាងផ្នែកទីផ្សារ រៀននៅសាលាណាលោកគ្រូ

  • @user-co8tx4bi5t
    @user-co8tx4bi5t 3 ปีที่แล้ว

    លោកគ្រូ និយាយទាក់ទងនឹងអគ្គិសនីផង🙏

  • @chhonlanghouy4778
    @chhonlanghouy4778 4 ปีที่แล้ว +1

    លោកគ្រូចុះបើខ្ញុំចង់រៀនខាងផ្នែកជំនាញគ្រប់គ្រង តើរៀននៅសាលាណាដែរ?

  • @user-tq1zw6vf8x
    @user-tq1zw6vf8x 3 ปีที่แล้ว

    បងតោះខុសយ៉ាងដូចម្ដេច រវាងវិទ្យាស្ថាន និងសកលវិទ្យាល័យ?

  • @LoveLove-ek7pi
    @LoveLove-ek7pi 4 ปีที่แล้ว

    ចង់អោយលោកគ្រូនិយាយអំពីការរៀន ផ្នែកទេសចរណ៍

    • @sokhimveth2590
      @sokhimveth2590  4 ปีที่แล้ว

      ចាំបន្តិចទៀត

  • @chanthypun8637
    @chanthypun8637 4 ปีที่แล้ว

    ខ្ញុំចង់រៀនផ្នែកគំនូរ តែមិនដឹងពីពត៌មានច្បាស់ថាធ្វើមិចដើម្បីសិក្សាបានលោកគ្រូ?

  • @chenjust6339
    @chenjust6339 4 ปีที่แล้ว

    ចង់ឲ្យលោកគ្រូនិយាយពី ការរៀន2សកលវិទ្យាល័យ

    • @sokhimveth2590
      @sokhimveth2590  4 ปีที่แล้ว

      CHEN just និយាយរួចហើយ សូមមើលវីដេអូមុនៗ

  • @phornsinan3190
    @phornsinan3190 4 ปีที่แล้ว

    ចុះសាកវិទ្យាល័យន័រតុន ហើយនឹងសាកលវិទ្យាល័យភ្នំពេញ(UC) នឹងធំៗដែរតើលោកគ្រូ

    • @sokhimveth2590
      @sokhimveth2590  4 ปีที่แล้ว

      phorn sinan ទាំងនេះជាសាលាឯកជន មិនមែនរដ្ឋទេ

  • @pounpoun8911
    @pounpoun8911 4 ปีที่แล้ว

    បើខាងហិរញ្ញវត្ថុតើរៀននៅវិទ្យាល័យណារដែរលោកគ្រូ?

  • @deraemon5119
    @deraemon5119 4 ปีที่แล้ว +1

    លោកគ្រូចុះ វិទ្យាស្ថានពាណិជ្ជសាស្រ្ត វិញ

    • @vitoupeou9269
      @vitoupeou9269 3 ปีที่แล้ว

      វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត មិនមែន វិទ្យាស្ថានពាណិជ្ជសាស្រ្តទេ។ វិទ្យាស្ថាននេះអាចចាត់ទុកថាល្អលំដាបទី១ខាងផ្នែករដ្ឋបាលអាជីវកម្មរបស់សាលារដ្ឋដែលអប់រំតាមប្រព័ន្ធTVETក្រោមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ បើគិតចូលគ្នាទាំងសាលារដ្ឋ និងឯកជនដែលនៅក្រោមក្រសួងអប់រំ យុវជន និងកីឡា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រសួងដទៃទៀត គឺជាប់ចំណាត់ថ្នាក់លេខ៣៩។ ប្រភព៖ www.4icu.org/kh/

  • @user-un9st4go3k
    @user-un9st4go3k 3 ปีที่แล้ว

    លោកគ្រូបើយើងរៀនផ្នែកទីផ្សាគួរៀននៅសាលាណាលោកគ្រូ...?

  • @user-tl3br9vy7h
    @user-tl3br9vy7h 3 ปีที่แล้ว

    ចុះសីហនុរាជម៉េចវិញ

  • @chhaina1041
    @chhaina1041 4 ปีที่แล้ว

    ចង់អោយលោកពូនិយាយពីជំនាញរដ្ឋបាលបន្ថែមទៀត

  • @Strawberry-freshy
    @Strawberry-freshy 2 ปีที่แล้ว

    បងអាចប្រាប់ពីសកលច្បាប់នៅសៀមរាបបានអត់?

  • @NyNy-rh6sl
    @NyNy-rh6sl 4 ปีที่แล้ว +1

    ចុះសាលាឯកជនមួយឈ្មោះបៀលប្រាយល្អទេលោកគ្រូ?

    • @sokhimveth2590
      @sokhimveth2590  4 ปีที่แล้ว +1

      Ny Ny ចាំមើលវីដេអូលើកក្រោយៗ