គ្រប់និន្នាការនយោបាយគាំទ្រព្រែកជីកហ្វូណនតេជោ/All political tendencies support Funan Techo canal

แชร์
ฝัง
  • เผยแพร่เมื่อ 12 ก.ย. 2024
  • #cambodia#News#FunanTecho#
    មួយរយៈពេលចុងក្រោយនេះ ប្រជាជាតិកម្ពុជាទាំងក្នុងនិងក្រៅប្រទេសគ្រប់ស្រទាប់វណ្ណៈយ៉ាងច្រើនលើសលប់ បានបង្ហាញការគាំទ្រចំពោះគម្រោងព្រែកជីកហ្វូណនតេជោ ដែលនេះគឺជាលើកទី១ហើយ ស្របពេលដែលការគាំទ្រខាងលើ គឺជាផលប្រយោជន៍ជាតិទាំងមូល។ នេះបើតាមការបញ្ជាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជាក្នុងពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤។ ក្នុងនោះគ្រប់ស្រទាប់វណ្ណះ និងគណបក្សនយោបាយគ្រប់និន្នាការទាំងអស់ និងអ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ច បានបង្ហាញការយល់ឃើញថា ជាការពិតណាស់ក្នុងស្ថានភាពបច្ចុប្បន្នប្រជាពលរដ្ឋកម្ពុជាគ្រប់និន្នាការនយោបាយទាំងអស់ហាក់មានការគាំទ្រទៅលើគម្រោងព្រែកជីកហ្វូណនតេជោ។ ការណ៍នេះបានបង្ហាញឱ្យឃើញពីការបើកចំហរព័ត៌មាន ការបើកចំហរឱ្យមានតម្លាភាព រួមទាំងការឆ្លើយតបរបស់រាជរដ្ឋាភិបាលនិងភាគីពាក់ព័ន្ធ។ ជាការកត់សម្គាល់ សន្ទុះនៃការគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ កំពុងកើតឡើងយ៉ាងផុលផុសដូចទឹកបាក់ទំនប់។ ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស និស្សិត បញ្ញវន្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ស្ថាប័នជាតិ និងក្រោមជាតិ ព្រមទាំងបក្សនយោបាយនិងអង្គការសង្គមស៊ីវិលផង បានចេញញ្ញត្តិ និងបញ្ចេញសំឡេងគាំទ្រយ៉ាងកងរំពងដើម្បីឱ្យរាជរដ្ឋាភិបាលសម្រេចគម្រោងព្រែកជីកនេះឱ្យទាល់តែបាន។ ការគាំទ្រគម្រោងព្រែកជីកដ៏មានសារសំខាន់មួយនេះកំពុងក្លាយជាចលនាជាតិយ៉ាងធំទូលំទូលាយនិងបង្ហាញឱ្យឃើញពីមហាសាមគ្គីជាតិផ្ទៃក្នុងខ្មែរយ៉ាងរឹងមាំ។
    គួរបញ្ចាក់ថា តាមការសិក្សាបានបង្ហាញថាផ្លូវទឹកព្រែកជីកហ្វូណនតេជោ មានប្រវែង១៨០គីឡូម៉ែត្រចាប់ពី ព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ដែលមានប្រជាជនសរុបប្រមាណ ១,៦លាននាក់ រស់នៅអមសងខាងផ្លូវទឹក។
    ផ្លូវទឹកនេះ មានទទឹងមុខកាត់ផ្នែកខាងលើប្រវែង១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោមប្រមាណ៨០ ម៉ែត្រ និងជម្រៅទឹកប្រមាណ៥,៤ម៉ែត្រ (ជម្រៅនាវាចរណ៍ ៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ) មានគន្លងនាវាចរណ៍ចំនួន២គន្លង អាចចេញ-ចូល និងជៀសគ្នាបានដោយសុវត្ថិភាព។ គម្រោងនេះ នឹងសាងសង់សន្ទះ ផ្លូវនាវាចរណ៍ចំនួន៣កន្លែង, សាងសង់ស្ពានចំនួន១១កន្លែង សាងសង់ផ្លូវអមសាង ខាងប្រវែង២០៨គីឡូម៉ែត្រ និងមានបំពាក់សញ្ញាជំនួយនាវាចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធឆ្លងកាត់ ទន្លេផ្សេងៗទៀតផងដែរ។
    គម្រោងព្រែកជីកហ្វូណនតេជោនឹងផ្តល់អត្ថប្រយោជន៍ជាច្រើនរួមមានដូចជា ទី១ ការកាត់បន្ថយរយៈ ពេល ចម្ងាយ និងតម្លៃនៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន, ទី២ ការបង្កើតតំបន់ពាណិជ្ជកម្ម និងមជ្ឈ មណ្ឌលភស្តុភារកម្ម, ទី៣ ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន, ទី៤ ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្រ្ត វារីវប្បកម្ម និងចិញ្ចឹមសត្វ, ទី៥ ការជួយគាំទ្រដល់ការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី៤របស់កម្ពុជា និងទី៦ ការបង្កើតការងារបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែ ផេ្សងទៀត ការជំរុញការអភិវឌ្ឍទីក្រុង និងនគរូបនីយកម្ម និងការជំរុញការរីកចម្រើនផ្នែកអចលនទ្រព្យ៕
    សូមបងជួយ Subcribed ខ្ញុំផង, Please help me Subcribed, ខ្ញុំបាទផលិតវីដេអូព័ត៌មានល្អៗជូនបងប្អូនទស្សនា និងបានដឹងអំពីព្រឹត្តិការណ៍ដែលបានកើឡើងថ្មីនៅក្នុងប្រទេសកម្ពុជានិងពិភពលោក។
    I made a good news video for you to watch and learn about new events in Cambodia and the world.ដែលទាក់ទងទៅនិងជីវិតនៃការរស់នៅរបស់មនុស្ស សត្វ រុក្ខជាតិ និងការងារមនុស្សធម៌ ទេសចរ និងដំណើរកំសាន្តផ្សេងៗ។ Related to the life of people, animals, plants and humanitarian work, tourism and excursions.
    • គ្រប់និន្នាការនយោបាយគា...
    • សម្តេចប្រាប់ពីប្រវត្តិ...
    • ទីតាំងបើកការដ្ឋានព្រែក...
    • មេ ក្នុងតំបន់អាស៊ានផ្ន...
    • សម្តេចធិបតីចុះពិនិត្យជ...
    Thanks for watching !!!

ความคิดเห็น •