រឿង១០យ៉ាង អ្នកត្រូវដឹងមុនទៅលេងថៃ ចំណាយអស់លុយតិចបំផុត

แชร์
ฝัง
  • เผยแพร่เมื่อ 11 ต.ค. 2024
  • រឿង១០យ៉ាង អ្នកត្រូវដឹងមុនទៅលេងថៃ ចំណាយអស់លុយតិចបំផុត
    ថៃ ជាប្រទេស​មួយក្នុង​តំបន់​អាស៊ាន​ ដែល​មានភ្ញៀវ​ទេសចរ​ទៅច្រើន​កុះករ ក្នុងនោះ​ប្រជាជន​កម្ពុជា​មួយ​ក្ដាប់ធំ​​ក៏ចូលចិត្ត​ទៅលេង​ប្រទេស​ជាប់​របង​មួយនេះ​ផងដែរ​។ ទន្ទឹមនឹងនេះ យុវជន​ចូលចិត្ត​ការដើរ​កម្សាន្ត​ម្នាក់​ លោក យី សូយ៉ុង បាន​ចែក​រំលែក​ពីរឿង ១០យ៉ាង សម្រាប់​អ្នករាល់​គ្នា​ត្រូវ​ដឹង​មុន​ទៅ​លេង​ថៃ និង​ចំណាយ​អស់លុយ​តិច​។​​
    ១.ទិញស៊ីមទូរសព្ទប្រើក្នុងប្រទេសថៃ
    ​ពេល​ទៅដល់​ព្រ​លានយន្ត​ហោះ​ប្រទេស​ថៃភ្លាម​ ​អ្វីដែល​អ្នកត្រូវ​ធ្វើមុន​គេ​ គឺត្រូវទិញ​ស៊ីម​ទូរសព្ទ​សម្រាប់​Call ឬប្រើ​​អ៊ីនធឺ​ណិត​នៅស្រុក​ថៃ។ ស៊ីម​កាតនៅ​ទីនោះ​មាន​ច្រើន​ម្រើស​ បើអ្នកទៅ​លេងតិច​ជាង១​សប្ដាហ៍ គួរជ្រើស​រើសស៊ីម​ ដែល​មាន​ទឹក​ប្រាក់​ និង​កញ្ចប់​សេវាកម្ម​អ៊ីនធឺណិត​សម្រាប់​៧ថ្ងៃ​ទៅបាន​ហើយ តែ​បើច្រើន​ជាងនេះ ​អាច​លៃលក​ទៅតាម​ហ្នឹងបាន​។
    ២. ត្រូវដូរ​យកលុយ​បាត​
    លុយ​បាត​ ​ជារូបិយប័ណ្ណ​តំណាង​ប្រទេសថៃ​។​ ​នៅពេល​ចូលទៅ​ដល់​ប្រទេស​មួយ​នេះ​លោកអ្នក​ដាច់ខាត​ត្រូវតែ​ដូរលុយ​ទុក​ជា​មុន​។ ​ជាទូទៅ​ការ​ចំណាយ​រយៈ​ពេល​ខ្លី​ប្រហែល​១សប្ដាហ៍​ ​អ្នក​គួរ​ត្រៀម​លុយ​ដូ​រ​ប្រមាណ​ ៣០០ដុល្លារ​។
    ៣. កន្លែង​ស្នាក់នៅ​ជិតផ្សារ​ និង​កណ្ដាល​ក្រុង​
    ​ប្រជាជន​ខ្មែរ​ និយម​ទៅ​ស្នាក់នៅ​ផ្ទះ​សំណាក់​ និង​សណ្ឋាការនៅ​តមបន់​ផ្សារ​ប្រាទូណាម​ ​ព្រោះវា​នៅ​ជិត​ផ្សារ​ស្រាប់​ងាយ​រកកន្លែង​ញ៉ាំអី​។ ​​
    ៤. គួរចេះ​និយាយ​ភាសាថៃ​តិចតួច​ប្រសើរ​ជាង​អង់គ្លេស​
    ​ប្រជាជនថៃ​លើក​តំកើង​ភាសា​ជាតិខ្លូន​​ហើយ​ប្រជាជន​ភាគ​ច្រើន​មិនសូវ​ចេះ​និយាយ​ភាសា​អង់គ្លេស​នោះទេ​។ ​ហេតុនេះ ​អ្នក​គួរ​ចេះ​និយាយ​ភាសា​ថៃខ្លះសម្រាប់​ការទំនាក់ទំនង​ ឧទាហរណ៍ដូចជា៖ សាវ៉ាត់ឌី (សួស្តី), អារ៉យ (ឆ្ងាញ់) ថោរ៉ៃ(តម្លៃប៉ុន្មាន) ​ឬ​​មាន​សៀវភៅ​សន្ទនា​ភាសា​ថៃ​មួយ​ជាប់​ខ្លួន​ក៏ល្អដែរ។
    ៥. ​ប្រើ​មធ្យោបាយ​ធ្វើដំណើរ​អស់លុយតិច
    ​មធ្យោបាយ​ធ្វើដំណើរ​អស់លុយ​តិចបំផុត​សម្រាប់​អ្នកទេសចរ​ គឺ​ជិះ​រថភ្លើង​ BTS មានទាំងក្រោមដី លើដី និង​លើអាកាស មួយវិញ​ទៀតក៏អាច​ធ្វើ​ដំណើរ​តាម​​ឡាន​ក្រុងសាធារណៈ​ក៏ងាយ​ស្រួល​ម្យ៉ាង​ដែរ​។ ​
    ៦. ​បើកប​រប្រកាន់ឆ្វេង​ជានិច្ច​ (បើមានយានជំនិះ)
    បើ​លោកអ្នក​ជួលម៉ូតូ​ និង​រថយន្ត​នៅ​ប្រទេសថៃ ​គឺត្រូវ​ទម្លាប់​បើកបរ​ប្រកាន់​ឆ្វេង​ជានិច្ច​។​
    ៧. តំបន់​លក់ទំនិញ​ និង​អាហារ​ថោកៗ​
    ផ្សារ​ដែល​ប្រជាជន​ខ្មែរ​និយម​ទៅទិញ​ទំនិញ​ច្រើនជាង​គេ​ផ្សារ Big C និងផ្សារ Pratunam (ប្រាទូណាម) ព្រោះទីនោះមាន​តម្លៃថោក​ ធូរថ្លៃ ​និងមានគុណភាពល្អ​។ រីឯ​អាហារ​ឆ្ងាញ់ៗ​ និង​តម្លៃថោក​វិញ ​គេចូល​ចិត្ត​ទៅផ្សារ​ Chatuchak (ចតុចាក់)។
    ៨. សាកួរ​ថ្នាំ​សង្កូវ
    ​លោកអ្នក​គួរ​ត្រៀម​ថ្នាំ​សង្កូវ​ផ្សេងៗ​ ​ដូចជា​ថ្នាំ ​គ្រុនក្ដៅ​ ​​រាគរូស​ ​និង​ប្រេង​ខ្យល់ទៅ​ជាមួយផង ដើម្បី​ការពារ​ជាមុន​ ​ព្រោះថា​ទីក្រុង​នៅប្រទេស​ថៃមិន​សូវមាន​ ​ឱសថស្ថាន​ច្រើន​នោះ​ទេ ​ប៉ុន្តែ​សំបូរ​មន្ទីរ​ពេទ្យ ហេតុដូច្នេះ បើ​អ្នក​ឈឺ​តិចតួច​ គួរមាន​ថ្នាំ​លេប​ខ្លួន​ឯង​ក៏ល្អ​។
    ៩. ចូល​លេង​សួន​កម្សាន្ត​ដ៏​ស្រស់​ស្អាត​ និង​ថត​រូប​​មិន​អស់​លុយ
    ​Lumpini ជាសួន​កម្សាន្ត​ដ៏​ស្រស់​ស្អាត​មួយ​ដែល​រដ្ឋាភិបាលថៃ​ ធ្វើ​សម្រាប់​ប្រជាជន​ និង​សាធារណជន​ចូលលេង​កម្សាន្ត​មិនគិត​ថ្លៃឡើយ​។ ​ភ្ញៀវទេសចរ​ភាគ​ច្រើន​ចូលចិត្ត​ទៅលេង​តំបន់​នោះ​ណាស់​។
    ១០. ​គប្បី​ប្រកាន់​ខ្ជាប់​ការ​សំពះ​
    ​ការ​សំពះ ជា​ទំនៀម​ទំលាប់​របស់​ប្រជាជន​ថៃទូទៅ​ ​សម្រាប់​រាប់​អាន​ និង​សួរសុខ​ទុក្ខគ្នា ​ដូច្នេះ​អ្នកគួរ​តែរៀន​ និង​អនុវត្ត​តាម ភ្ជាប់ជាមួយពាក្យ​គួរសម "សាវ៉ាត់ឌីខា" ដើម្បីងាយ​ស្រួល​ទំនាក់ទំនង​ និង​សួរ​នាំ​កន្លែង​ដែល​ចង់​ទៅ​លេង​ណា​ផ្សេង​ទៀត​៕
    អត្ថបទ៖ ស៊ិន សាវ៉េត
    TH-cam : / @yisoyong
    ------------------------------------------------------------------------------------------------------
    Thank You !

ความคิดเห็น • 46

  • @lyma4140
    @lyma4140 5 ปีที่แล้ว +9

    ថៃលក់របស់ល្អៗស្អាត ហើយមានសណ្តាប់ធ្នាប់ល្អថៃចេះជួយថៃ

  • @penline2737
    @penline2737 5 ปีที่แล้ว +1

    Thanks for advice

  • @ดีตารงค์
    @ดีตารงค์ 6 ปีที่แล้ว +3

    ยินดีต้อนรับครับ...

  • @yuttana-t5b
    @yuttana-t5b 5 หลายเดือนก่อน +1

    យើង​ត្រូវ​យក​តម្រាប់​តាម​ប្រទេស​ថៃ ដើម្បី​ឲ្យ​វា​ដូច​ប្រទេស​ថៃ។😂😂😂

  • @thieflandandvietdogenemy6159
    @thieflandandvietdogenemy6159 6 ปีที่แล้ว +4

    គួរចេះពាក្យឆាន់រុ័កធើ បើអ្នកស្រឡាញ់នារី ស្រុកសៀម😂😂😂

    • @YISOYONG
      @YISOYONG  6 ปีที่แล้ว

      😂😂😂

  • @KonKhmer-me1fi
    @KonKhmer-me1fi 2 ปีที่แล้ว +2

    ស្រលាញ់ទំនៀបទំលាប់ថៃត្រង់សំពះនិងចេះរួសរាយពិសេសអ្នកលក់ដូរ

  • @yomyieng2873
    @yomyieng2873 2 ปีที่แล้ว

    អរគុណដែលបានធ្វើបទបង្ហាញឲ្យយល់ដឹង

  • @pigletpinknatto5727
    @pigletpinknatto5727 5 ปีที่แล้ว +5

    ภาษามีความคล้ายเวียดนามผสมไทย

  • @travelaroundthailand1292
    @travelaroundthailand1292 2 ปีที่แล้ว +1

    อยากขึ้น bts ของกัมพูชาบ้างคะ อยากไปเที่ยวกัมพูชาสักครั้ง

    • @YISOYONG
      @YISOYONG  2 ปีที่แล้ว

      😊😊😊😊

  • @vibolbo7717
    @vibolbo7717 5 ปีที่แล้ว +2

    មួយក្តាប់? ដូចមិនគួរប្រើពាក្យចឹងទេ

  • @brembreybrembrey7119
    @brembreybrembrey7119 2 ปีที่แล้ว

    😍😍😍😍😍

  • @sompornmoonlasiva3141
    @sompornmoonlasiva3141 6 ปีที่แล้ว +2

    สวัสดีครับ..ยินดีต้อนรับครับผม..

    • @konkhmer-yf7cs
      @konkhmer-yf7cs 6 ปีที่แล้ว

      somporn moonlasiv

    • @konkhmer-yf7cs
      @konkhmer-yf7cs 6 ปีที่แล้ว

      somporn moonlasiva

    • @yuttana-t5b
      @yuttana-t5b 5 หลายเดือนก่อน

      យើង​ត្រូវ​យក​តម្រាប់​តាម​ប្រទេស​ថៃ ដើម្បី​ឲ្យ​វា​ដូច​ប្រទេស​ថៃ។

  • @vinathetthoun6462
    @vinathetthoun6462 3 ปีที่แล้ว +1

    ខ្ញុំចង់តែដឹងថា​សណ្ឋាគារ​ណាដែរធូថ្លៃណាបង

    • @YISOYONG
      @YISOYONG  2 ปีที่แล้ว

      DD house

  • @vitolseng5568
    @vitolseng5568 6 ปีที่แล้ว +1

    1:45 រថភ្លើង BTS

  • @cheacheab7164
    @cheacheab7164 5 ปีที่แล้ว +1

    hi

  • @อุบลศิริพรมผา
    @อุบลศิริพรมผา 6 ปีที่แล้ว +3

    ขอซับหน่อยค่ะ

  • @DRVLOG
    @DRVLOG 5 ปีที่แล้ว +1

    ខ្ញុំធ្លាប់ធ្វើvlogអស់ហើយតាមនឹង

    • @vinathetthoun6462
      @vinathetthoun6462 3 ปีที่แล้ว

      មែនក៏អីអូនបងចង់សួរប្អូនមួយថានៅម្តុំ ប៉ាទូណាម​មានផ្ទះសំណាក់​ឬ​សណ្ឋាគារ​ណាដែលធូរថ្លៃជាងគេអត់ ព្រោះ​បងចង់ទៅលេងម្តង

  • @sakura-zf6zx
    @sakura-zf6zx 5 ปีที่แล้ว +1

    Bts

  • @anhnamky6697
    @anhnamky6697 2 ปีที่แล้ว

    cambodia thank you the ./UNMIC 1992 / so much

  • @kingqueen4642
    @kingqueen4642 6 ปีที่แล้ว +2

    រថភ្លើងBTS

    • @laykarona868
      @laykarona868 5 ปีที่แล้ว

      BTS💖💖🐰😁

    • @taetaeh3485
      @taetaeh3485 3 ปีที่แล้ว

      តាមពិតដាក់ឈ្មោះ BTS ដើម្បីទាក់ទាញអ្នកជិះសោះ

    • @user-ol8oo4dk2l
      @user-ol8oo4dk2l 2 ปีที่แล้ว

      @@taetaeh3485 The bts electric train of Thailand was born 23 years ago(before 방탄소년단 ), bts stands for bangkok mass transit system.

  • @taetaeh3485
    @taetaeh3485 3 ปีที่แล้ว +1

    ខ្ញុំមិនចង់ទៅទេ

  • @khemsophea2176
    @khemsophea2176 4 ปีที่แล้ว

    ចេញខ្មែរយេីងទេ

  • @បងខ្មៅរត់.1
    @បងខ្មៅរត់.1 5 ปีที่แล้ว

    អង្គរវត្តបស់ថៃតេី

    • @nihaosimchong3677
      @nihaosimchong3677 5 ปีที่แล้ว

      ចឹងមែន?

    • @nihaosimchong3677
      @nihaosimchong3677 5 ปีที่แล้ว

      មិចបានចឹងវិញប្រាប់បានអត់?

    • @maratong4695
      @maratong4695 4 ปีที่แล้ว

      បងខ្មៅ រត់. 1 បេី​មិន​ដឹង​ច្បាស់​ទេ​នៅ​ឲ្យ​ស្ងៀម​ល្អ​ជាង​ កុំ​មាត់​នាំ​ឲ្យ​ធ្លាក់​តម្លៃ​ខ្លួន​

  • @ricksanchez6911
    @ricksanchez6911 5 ปีที่แล้ว +1

    រថភ្លើង​BTS

  • @yaromusic2742
    @yaromusic2742 5 ปีที่แล้ว +3

    សូមដូពាក្យថាមួយក្តាប់ទៅជាមួយចំនួនបានអត់

  • @soksamnangreaksa173
    @soksamnangreaksa173 5 ปีที่แล้ว

    រថភ្លើងBTSដាក់ឈ្មោះក្រុមលោកប្ដីញំទៀត😂😅

    • @YISOYONG
      @YISOYONG  2 ปีที่แล้ว

      😅😅😅😅