ទៅពេទ្យនៅប្រទេសថៃ ទៅពិនិត្យសុខភាព ព្យាបាលជំងឺទូទៅ នៅមន្ទីរពេទ្យថៃអស់ថ្លៃទេ?

แชร์
ฝัง
  • เผยแพร่เมื่อ 6 ก.พ. 2025
  • ចង់នាំឳពុកម្តាយទៅពិនិត្យសុខភាព ឬព្យាយាមជំងឺ នៅក្នុងមន្ទីរពេទ្យ ប្រទេសថៃ គួរជ្រើសរើសមន្ទីរពេទ្យរដ្ឋ ឬមន្ទីរពេទ្យឯកជនល្អ? បើជ្រើសរើសមន្ទីរពេទ្យរដ្ឋ តើល្អដែរទេ? ត្រូវធ្វើយ៉ាងណាខ្លះ? ហើយត្រៀមចំណាយប៉ុន្មានទៅ?
    --------------
    ការទទួលសេវាសុខភាពពីមន្ទីរពេទ្យរដ្ឋ ក្នុងប្រទេសថៃ សម្រាប់ជនជាតិបរទេស ជាពិសេសជនជាតិខ្មែរមានទាំង ចំណុចល្អ និងចំណុចមិនសូវល្អ។
    •ចំណុចល្អ🙂
    តម្លៃថ្នាំសមរម្យ ស្របាក់ស្របាលនឹងតម្លៃពិនិត្យនៅក្នុងប្រទេសកម្ពុជា
    ការប្រើប្រាស់ពាក្យពេចន៍ និងការពន្យល់ពីអាការៈ និងជម្រើសនៃការព្យាបាល មានភាពសមរម្យ។
    •ចំណុចមិនសូវល្អ😐
    ចំណាយពេលរង់ចាំយូរបន្តិច
    តម្លៃនៃការព្យាបាលទូទៅថ្លៃ បើប្រៀបធៀបនឹងតម្លៃរបស់ជនជាតិថៃ
    ចំណាយថវិកាច្រើនលើការធ្វើដំណើរ ស្នាក់នៅ និងហូបចុក ក្នុងកំឡុងពេលពិនិត្យ និងព្យាបាលជំងឺ។
    -----------------
    សរុបការចំណាយជាមធ្យមសម្រាប់តែមនុស្សម្នាក់រយៈពេល៣យប់៤ថ្ងៃ
    •✈️ថ្លៃធ្វើដំណើរទៅមកតាមយន្តហោះ 70*2=140$
    •🏢ថ្លៃស្នាក់នៅ 25$*3=75$
    •🚋🚃ថ្លៃធ្វើដំណើរ ប្រមាណ 20$
    •🍜ថ្លៃហូបចុក ប្រមាណ 30$
    •🧳ផ្សេងៗ 30$
    •🏨ថ្លៃសេវាមន្ទីរពេទ្យ និងថ្នាំអាស្រ័យតាមការពិនិត្យជំងឺផ្សេងៗគ្នា
    -------------------------
    (សូមបញ្ជាក់ថា ខ្ញុំមិនមែនជាតំណាងមន្ទីរពេទ្យណាមួយឡើយ គ្រាន់តែរីករាយក្នុងការចែករំលែកតាមបទពិសោធន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះ។)
    😀 មានចម្ងល់ អាចសាកសួរតាមរយៈ inbox 📥។ រីករាយចែករំលែក ☺️
    សូមជួយចុច Like Share និង Subscribe យូធូបឆាណែល

ความคิดเห็น •