일09

แชร์
ฝัง
  • เผยแพร่เมื่อ 16 ก.ย. 2024
  • «ធម្មជាតិដ៏អស់កល្បនៃការបម្រើរបស់ទ្រង់» The Eternal Nature Of His Ministry
    #រៀបរៀងឡើងដោយ Pastor Chris
    #ព្រះបន្ទូលនៃសេចក្ដីពិតសម្រាប់ថ្ងៃអាទិត្យ ទី០៩ ខែមិថុនា ឆ្នាំ២០២៤។
    «ធម្មជាតិដ៏អស់កល្បនៃការបម្រើរបស់ទ្រង់» The Eternal Nature Of His Ministry
    #អត្ថបទព្រះបន្ទូលដកស្រង់នេះរៀបរៀងឡើងដោយ Pastor Chris បង្រៀនអំពី «ជីវិតដ៏អស់កល្ប»
    «អញ​នឹង​បង្ហាត់​បង្រៀន​ឲ្យ​ឯង​ស្គាល់​ផ្លូវ ដែល​ឯង​ត្រូវ​ដើរ អញ​នឹង​ទូន្មាន​ឯង ដោយ​ភ្នែក​អញ​មើល​ឯង​ជាប់» (ទំនុកដំកើង ៣២:៨)។
    ប្រសិនបើ ម៉ូសេ ដាវីឌ អេសាយ យ៉ូប ស្តេចសាឡូម៉ូន មីកា ឬហោរាណាម្នាក់ពីសម័យបុរាណ បង្ហាញខ្លួននៅលើឆាកថ្ងៃនេះ តើពួកគេនឹងនិយាយអ្វីមកកាន់យើង? ប្រសិនបើសាវកពេត្រុស សាវកប៉ូល សាវកយ៉ាកុប ឬ សាវកយ៉ូហាន បង្ហាញមុខនៅចំពោះអ្នករាល់គ្នានៅថ្ងៃនេះ ដើម្បីបម្រើអ្នករាល់គ្នា តើពួកគាត់នឹងនិយាយអ្វី?
    ខ្ញុំអាចប្រាប់អ្នករាល់គ្នាពីអ្វី ដែលពួកគេនឹងនិយាយទៅកាន់អ្នករាល់គ្នា។ ពួកគាត់នឹងនិយាយទៅកាន់អ្នករាល់គ្នា នូវអ្វីដែលមាននៅក្នុងការសរសេររបស់ពួកគាត់។ ពួកគាត់នឹងមិននិយាយអ្វីបន្ថែមទៀតទេ ដោយសារតែការបម្រើរបស់ពួកគាត់ ត្រូវបានផ្សាភ្ជាប់ជាមួយនឹងសំណេរទាំងនោះ។ ពួកគាត់មិនអាចបន្ថែមវាបានទេ។ ប៉ុន្តែ​ជាមួយ​នឹង​ព្រះ​អម្ចាស់​យេស៊ូវ វា​ខុស​គ្នា។
    ភាពខុសគ្នាជាមួយនឹងព្រះយេស៊ូវគឺថា ការសុគតរបស់ទ្រង់មិនបានបញ្ចប់ ឬបិទការបម្រើរបស់ទ្រង់នោះទេ។ ទ្រង់​បាន​រស់ឡើងវិញ ហើយ​បន្ត​កិច្ច​បម្រើ​របស់​ទ្រង់​រហូត​ដល់​សព្វ​ថ្ងៃនេះ។ ដូច្នេះ ប្រសិនបើព្រះអម្ចាស់យេស៊ូវ ទ្រង់យាងមកជួបអ្នករាល់គ្នានៅថ្ងៃនេះ ទ្រង់អាចនិយាយអ្វីដែលថ្មី ប៉ុន្តែការទាំងនោះនឹងស្របនឹងអ្វី ដែលទ្រង់មានបន្ទូលរួចហើយ។ យ៉ូហាន ១៦:១២ និយាយ​ថា «ខ្ញុំ​នៅ​មាន​សេចក្ដី​ជា​ច្រើន​ទៀត នឹង​ប្រាប់​ដល់​អ្នក​រាល់​គ្នា តែ​ឥឡូវ​នេះ អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​ទទួល​បាន​ទេ។ កាល​ណា​ព្រះ‌អង្គ​នោះ គឺ​ជា​ព្រះ‌វិញ្ញាណ​នៃ​សេចក្ដី​ពិត​បាន​មក​ដល់ នោះ​ទ្រង់​នឹង​នាំ​អ្នក​រាល់​គ្នា​ចូល​ក្នុង​គ្រប់​ទាំង​សេចក្ដី​ពិត ដ្បិត​ទ្រង់​នឹង​មាន​បន្ទូល មិន​មែន​ដោយ​អាង​ព្រះ‌អង្គ​ទ្រង់​ទេ គឺ​នឹង​មាន​បន្ទូល ចំពោះ​តែ​សេចក្ដី​ណា​ដែល​ទ្រង់​ឮ ហើយ​នឹង​សំដែង ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ការ​ដែល​ត្រូវ​មក។ ទ្រង់​នឹង​ដំកើង​ខ្ញុំ ដ្បិត​ទ្រង់​នឹង​យក​សេចក្ដី​ដែល​ដំរូវ​ពី​ខ្ញុំ មក​ប្រាប់​ដល់​អ្នក​រាល់​គ្នា»។
    ភាពខុសគ្នារវាងព្រះអម្ចាស់យេស៊ូវ និងហោរា និងសាវកពីបុរាណ គឺជាលក្ខណៈដ៏អស់កល្បនៃកិច្ចបម្រើរបស់ទ្រង់។ ទ្រង់​បាន​ចាត់​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​បន្ត​កិច្ច​បម្រើ​របស់​ទ្រង់​ក្នុង​ចំណោម​យើង។ ព្រះបន្ទូលរបស់​ទ្រង់​មាន​ភាព​ពាក់ព័ន្ធ​ដ៏​អស់កល្ប ​ដែល​ឆ្លង​ផុត​ពេល​វេលា និង​កាលៈទេសៈ។ ទ្រង់បានមានបន្ទូលអំពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ថា «ទ្រង់នឹងយកសេចក្ដីដែលដំរូវពីខ្ញុំ មកប្រាប់ដល់អ្នករាល់គ្នា» ។
    ព្រះវិញ្ញាណបរិសុទ្ធ ចែកចាយខ្លឹមសារនៃកិច្ចបម្រើរបស់ព្រះយេស៊ូវដល់យើង បង្រៀនយើង មានបន្ទូលមកកាន់យើង និងដឹកនាំយើង ទៅក្នុងសេចក្តីពិតទាំងអស់។ ភាពជាដៃគូនៃព្រះនេះធានាថា កិច្ចបម្រើដ៏វិសេសវិសាល នៃព្រះអម្ចាស់យេស៊ូវ ស៊ូទ្រាំនៅក្នុងយើង តាមរយៈយើង និងក្នុងចំណោមពួកយើង សូម្បីតែនៅក្នុងសម័យកាសបច្ចុប្បន្ននេះដែរ។ ហាលេលូយ៉ា!
    #សេចក្ដីអធិស្ឋាន
    ឱព្រះវរបិតាអើយ សូមអរព្រះគុណ ចំពោះធម្មជាតិដ៏អស់កល្ប នៃកិច្ចបម្រើរបស់ព្រះអង្គ។ កូន​ស្គាល់​សំឡេង​របស់ទ្រង់ នៅកណ្ដាលនៃសម្រែក​ឡូឡា​របស់​ពិភពលោក ហើយ​កូន​ថ្វាយ​ខ្លួនកូន​ចំពោះ​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​ដឹកនាំកូន​ទៅ​ក្នុង​ការបើកសំដែង កាន់តែ​ជ្រៅ​នៃ​សេចក្ដីពិត​របស់ទ្រង់។ កូនពិតជាផ្លូវនៃសេចក្តីស្រឡាញ់ និងព្រះគុណរបស់ទ្រង់ នៅពេលទ្រង់បន្តផ្លាស់ប្តូរ និងប៉ះពាល់ដល់ជីវិតជាច្រើនតាមរយៈកូន ក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ។ អេមែន! សូមព្រះប្រទានពរ!
    #ការសិក្សាបន្ថែម៖ យ៉ូហាន ១៦:១៣ AMPC និង យ៉ូហាន ១៤:២៦ AMPC (ការកើតជាថ្មីកម្ពុជា)

ความคิดเห็น •