#ភ្លេងសុទ្ធ

แชร์
ฝัง
  • เผยแพร่เมื่อ 9 ก.พ. 2025
  • សំឡេងភ្លេងនេះគឺបានកាត់ចេញពីចម្រៀងមហោរីបទ ស្រលាញ់ពេញចិត្ត ឬ ស៊ុតសាងួន ( អ្នកខ្លះហៅថា នាងស្រីស្រើបចិត្ត ផងដែរ) ដោយប្រើប្រាស់បញ្ញាសិប្បនិមិត្ត(AI)ដើម្បីកាត់សំឡេងច្រៀងចេញទុកតែភ្លេង។
    នេះជាlinkទៅកាន់វីដេអូដេីម​: • មហោរីព្រះរាជទ្រព្យ បទ ...
    បទនេះឃើញមានការច្រៀងខុសគ្នាត្រង់ចំណុចខ្លះ ដូចរបៀបច្រៀងរបស់លោកគ្រូ ថោង តារា ក្នុងវីដេអូដើមនៃសំឡេងភ្លេងនេះកាត់តនេះ និង សំឡេងច្រៀងដោយអ្នកគ្រូផ្សេងៗ ឧទាហរណ៍ របៀបច្រៀងរបស់អ្នកគ្រូ ថោង សាវ៉ាត។ របៀបច្រៀងដែលត្រូវនឹងសំឡេងភ្លេងដែលកាត់នេះ គឺតាមរបៀបអ្នកគ្រូ ថោង សាវ៉ាត ឬ អ្នកគ្រូ ហ៊ុន សារ៉ាត់ 👉 • បទ នាងស្រីស្រេីបចិត្ត ...
    គោលបំណងនៃការបង្កើតវីដេអូនេះគឺ សម្រាប់អ្នកដែលចូលចិត្តចម្រៀងមហោរីហើយចង់ច្រៀងលេងកម្សាន្តតែមិនមានភ្លេង។ ដូច្នេះខ្ញុំក៏សម្រេចចិត្តធ្វើវីដេអូបែបនេះទៅ ដោយសារខ្ញុំក៏ចូលចិត្តច្រៀងចម្រៀងមហោរីលេងដែរ ។ ប្រសិនបើមានចំណុចណាមិន​គួរគប្បី សូមមេត្តខន្តីអភ័យទោសដល់ខ្ញុំបាទផង។
    ទំនុកច្រៀងបង្ហាញជូនក្នុងវីដេអូនេះគឺជាពាក្យច្រៀងជាគំរូប៉ុណ្ណោះ ។ អ្នកច្រៀងអាចយកពាក្យច្រៀងណាមួយមកច្រៀងក៏បានតាមការពេញចិត្ត ។ ពាក្យច្រៀងក្នុងវីដេអូនេះ
    ១- សកវាទិ៍ព្រះពាយរំភាយផាត់ ល្អងកេសរ​ សាត់ពិដោរដល់
    ថ្មីៗបីដូចក្លិននិមល ឱខ្យល់ធ្វើកម្មចាំអាល័យ ។
    ២- អាឡោះស្រណោះសែនរឭក រំលែកចិត្តនឹករឭកថ្លៃ
    សង្សារចួបហើយម្ដេចឃ្លាតឃ្លៃ រលកមូលមៃទេដឹងអើយ ។
    សូមអភ័យទោសផងចំពោះអក្ខរាវិរុទ្ធក្នុងវីដេអូ​ ដោយសារសរសេរចេញជា​ "ល្អងកេស​ រសាត់​"​ ។ ពាក្យត្រឹមត្រូវគឺ​ "ល្អងកេសរ​ សាត់"​ ។

ความคิดเห็น •