@DARAA588 ៣១. ប្រសិនបើអ្នកចង់ឱ្យខ្លួនរបស់អ្នកឆាប់ឡើងប្រាក់បៀវត្សឬ .....

แชร์
ฝัง
  • เผยแพร่เมื่อ 7 ก.ย. 2024
  • ៥. គ្មានការបរាជ័យណាមួយអាចកើតមានឡើងបាននោះទេ
    បើអ្នកនិយាយថា អ្នកពិតជាបានប្រឹងប្រែង
    អស់ពីសមត្ថភាពហើយនោះ។
    ៦. ស្មារតីរបស់យើងគឺជាវត្ថុតែមួយគត់
    ដែលអាចទាញយើងឲ្យចេញពីរណ្ដៅផុងបាន។
    ៧. អ្នកដែលចេះចែករំលែកក្ដីសុខដល់អ្នកដទៃកាន់តែច្រើន
    នឹងទទួលបាននូវសេចក្តីសុខដល់ខ្លួនឯងកាន់តែច្រើនដែរ។
    ៨.
    ៩. ប្រសិនបើខ្ញុំមិនធ្វើខុសទេ ប្រាកដណាស់ថាខ្ញុំនឹងមិនចេះនិងមិនបានរីកចម្រើននោះទេ។ បរាជ័យគ្រាន់តែជាឱកាសល្អមួយដើម្បីចាប់ផ្ដើមឲ្យមានភាពវៃឆ្លាតប៉ុណ្ណោះ។
    ១០. លុះត្រាតែអ្នកខំប្រឹងប្រែងអស់់ពីសមត្ថភាព ទើបដឹងថា
    អ្វីទៅដែលអ្នកមិនអាចធ្វើបានខ្លះ។
    ១១. ចំណេះដឹងធ្វើឲ្យមានភាពផ្សេងគ្នា
    រវាងជ័យជំនះនិងបរាជ័យ។
    ១២. អ្នកមានជ័យជម្នះនិងទ្រព្យសម្បត្តិសុទ្ធតែឆ្លងកាត់នូវការបម្រើគេឬសេវាកម្ដល់គេកន្លងមក។
    ១៣. មិត្តល្អគឺដែលសើចនិងយំជាមួយយើងហើយចេះរក្សាការណ៍សំងាត់នៃរឿងរ៉ាវរបស់យើង។
    ១៤. ទម្លាប់គឺវាខ្លាំងជាងហេតុផលទៅទៀត។
    ‎១៥. សំណើចនៅលើមុខសោកនាដកម្មវាអាចមានភាពតានតឹងខ្លាំង ប៉ុន្តែវានឹងអាចធូរស្រាលបាន។
    ១៦. សំណើចតំណាងឲ្យក្ដីសង្ឃឹមនិងធូរស្រាលហើយនៅទីបញ្ចប់វាតំណាងឲ្យភាពជោគជ័យ។
    ១៧. ចំណេះដឹងនឹងផ្ដល់ឲ្យយើងនូវអ្វីដែលយើងចង់បាន ប៉ុន្តែភាពអវិជ្ជានឹងផ្ដល់ឲ្យយើងនៅយ៉ាងឆ្ងាយពីអ្វីដែលយើងចង់បាន។
    ១៨. ពាក្យពិតមិនត្រូវការរបោយទេ។
    ១៩. ជ្រើសរើសការប្រយុទ្ធមួយដែលធំល្មមនឹងតស៊ូបាននិងតូច ល្មមដែលអាចឈ្នះបាន។
    ២០. ជីវិតជាពិធីជប់លៀង ហើយមនុស្សកម្សត់ខ្លះកំពុងតែឃ្លាន ជិតដាច់ពោះ។
    ២១. ជីវិតជាឆាកកម្សត់សម្រាប់អ្នកដែលដឹងនិងជាឆាកកំប្លែង សម្រាប់អ្នកដែលគិត។
    ២២. ជីវិតគឺដូចជាចម្រៀងមួយបទ ទោះបីខ្លីបន្តិចក៏ដោយ ឱ្យតែ មានអត្ថន័យពីរោះ។
    ២៣. ប្រសិនបើយើងចង់ផ្លាស់ប្តូរស្ថានភាពណាមួយ ជាដំបូង យើងត្រូវតែផ្លាស់ប្តូរខ្លួនឯង ហើយដើម្បីផ្លាស់ប្តូរខ្លួនឯងឱ្យមានប្រសិទ្ធភាព ជាដំបូងយើងត្រូវតែផ្លាស់ប្តូរទស្សនៈរបស់យើងជាមុនសិន។
    ២៤. គ្មានមនុស្សណាម្នាក់អាចធ្វើឱ្យយើងចាញ់បានទេលុះត្រាតែ យើងធ្វើឱ្យចាញ់ដោយខ្លួនឯង។
    ២៥. ចំណងទាក់ទងក៏ជាប្រភពនៃជោគជ័យមួយសំខាន់ដែរ។
    ២៦. មិនមានអ្វីដែលជាការបរាជ័យនោះទេ នោះគឺគ្រាន់តែយើង មិនបានរៀននូវមធ្យោបាយនៃរបៀបដោះស្រាយប៉ុណ្ណោះ។ ពេលណាបាន រៀននូវរបៀបដោះស្រាយហើយ យើងនឹងអាចដោះស្រាយនូវបញ្ហានោះ បាន ពេលនោះគេលែងហៅថាបរាជ័យទៀតហើយ។
    ២៧. ភាពប៉ិនប្រសប់នៃការប្រើប្រាស់ពេលវេលាជាបទពិសោធ ក្នុងវិស័យកសាងអនាគត។
    ២៨. ឱ! ជនទុរគតទាំងឡាយអើយ! សូមអ្នកកុំស្មានថា អ្នក ដែលមានទ្រព្យសម្បត្តិច្រើន មានបុណ្យសក្តិធំ សុទ្ធសឹងតែជាអ្នកដែលរួច ផុតពីសេចក្តីទុក្ខសោកឱ្យសោះ។
    ២៩. កាត់បន្ថយនូវចំណង់គឺកាត់បន្ថយនូវសេចក្តីទុក្ខ (ព្រះពុទ្ធ)។
    ៣០. សក្កានុពលពិតរបស់យើងគឺភាពឆ្លាតវាងវៃ។
    ៣១. ប្រសិនបើអ្នកចង់ឱ្យខ្លួនរបស់អ្នកឆាប់ឡើងប្រាក់បៀវត្សឬ បុណ្យសក្តិ ចូរអ្នកព្យាយាមស្វែងយល់ឱ្យបានច្បាស់អំពីតម្លៃនៃទស្សនៈ ចៅហ្វាយនាយរបស់អ្នក។

ความคิดเห็น •