យុវជនខ្មែរ ផលិតម៉ាស៊ីនភ្លើងឆ្លាតវៃ ដំណើរដោយមិនប្រើសាំង និងមិនមានសំលេងរំខាន

แชร์
ฝัง
  • เผยแพร่เมื่อ 14 ต.ค. 2024
  • យុវជនខ្មែរ ផលិតម៉ាស៊ីនភ្លើងឆ្លាតវៃ ដំណើរដោយមិនប្រើសាំង និងមិនមានសំលេងរំខាន (Video inside)
    (កំពង់ឆ្នាំង)៖ លោក សោម សីហា អតីតនិស្សិតវិស្វកម្មបច្ចេកវិទ្យាអេឡិចត្រូនិក នៃវិទ្យាស្ថានជាតិពហុកបច្ចេកកម្ពុជា បានផលិតម៉ាស៊ីនភ្លើងឆ្លាតវៃ ដោយមិនចាំបាច់ប្រើសាំង ប្រេងម៉ាស៊ូត និងមិនមានសំលេងរំខាននោះឡើយ។ ម៉ាស៊ីភ្លើងនេះ ដំណើរការដោយកម្លាំងម៉ូទ័រអាគុយឌីណាម៉ូ ដែលអាចបញ្ជាភ្លើងបានដោយខ្លួនឯង។
    លោក សោម សីហា រស់នៅភូមិពពែពក ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ លោក សីហា បានបញ្ជាក់ពីការផលិតម៉ាស៊ីនភ្លើងនេះយ៉ាងដូច្នេះ «ដោយសារខ្ញុំបានរៀនបច្ចេកវិទ្យាអេឡិចត្រនិក នៃវិទ្យាស្ថានជាតិពហុកបច្ចេកកម្ពុជា អញ្ចឹងនៅពេលដែលចប់ខ្ញុំបានសិក្សាលើវា។ អ៊ីចឹងខ្ញុំចង់បង្កើតវាចេញជាស្នាដៃរបស់ខ្លួនឯង វាជាប្រភេទម៉ាស៊ីនដែលវិលជុំដោយខ្លួនឯង ដោយមិនពឹងលើកម្លាំងគេ»។
    លោក សោម សីហា បានរៀបរាប់ថា ម៉ាស៊ីននេះ ដំណើរការដោយ Start Up។ មុនដំបូង វាដំណើរការដោយថាមពលរបស់អាគុយ អ៊ីចឹងនៅពេលដែលវា Start Up គ្រប់ជុំហើយ គឺវាផ្តាច់អាគុយចេញ និងដើរដោយខ្លួនឯង។ ឧទាហរណ៍ ឌីណាម៉ូ ១០គីឡូវ៉ាត់ គឺនៅសល់ប្រើជាមួយម៉ូទ័រ នៅសល់ប៉ុន្មាន គឺប្រើប្រាស់ជាថាមពលរបស់វា។
    លោក សោម សីហា បានបន្ថែមយ៉ាងដូច្នេះថា៖ «ម៉ាស៊ីននេះ បច្ចុប្បន្នខ្ញុំអត់ប្រើប្រាស់ជាអាជីវកម្មទេ ខ្ញុំប្រើប្រាស់ក្នុងផ្ទះ និងចែកចាយជាមួយបងប្អូនចំនួន៣ផ្ទះ សម្រាប់ប្រើប្រាស់ជាលក្ខណៈគ្រួសារ។ ជាទូទៅបើយើងដំឡើងវាយើងអាចកាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនី ការខូចរបស់វា គឺអាស្រ័យទៅលើគ្រឿងផលិតរបស់យើង។ អ៊ីចឹងយើងប្រើគ្រឿងល្អ ក៏អត់ងាយខូចដែរ អ៊ីចឹងវាកាត់បន្ថយការចំណាយរបស់ខ្ញុំ ក្នុង១ខែ ៣ ឬ៤ម៉ឺន ដែលអ៊ីចឹង ៤ផ្ទះ បងប្អូនខ្ញុំវានៅសល់ជាង ១០ម៉ឺន ក្នុង១ខែ»។
    យុវជនឆ្នើមរូបនេះ បានគូសបញ្ជាក់ថា ក្នុងការចំណាយផលិតម៉ាស៊ីនេះ វាត្រូវចំណាយអស់ខ្ទង់ជាង ៣,៧០០ដុល្លារ។ សម្រាប់បង្កើតវាឡើងនេះ មិនមែនតម្លៃសិក្សា គឺតម្លៃបង្កើតវាឡើងតែម្តង គឺវាលែងខុសហើយ ប៉ុន្តែបើតម្លៃសិក្សា កាលខ្ញុំសិក្សាអស់ជាង៦០០០ដុល្លារ ទើបអាចធ្វើឱ្យវាដើរ។
    អតីតនិស្សិតរូបនេះ បានគូសបញ្ជាក់ថា សម្រាប់គ្រឿងបង្គុំទាំងអស់ គឺនាំចូលមកពីប្រទេសចិន និងធ្វើដោយខ្លួនឯងមួយចំនួនផងដែរ។ ជាក់ស្តែងដូចជា Bort (បូត) គឺលោកធ្វើដោយដៃខ្លួនឯងផ្ទាល់។ សម្រាប់លក្ខណៈងាយស្រួលក្នុងការប្រើប្រាស់ម៉ាស៊ីនឆ្លាតវៃ គ្រាន់តែកាច់សោ នឹងចាប់ផ្តើមដំណើរការតែម្តង។ ជាពិសេសនោះ គឺម៉ាស៊ីនឆ្លាតវៃនេះ ដូចម៉ាស៊ីនភ្លើងធម្មតាផងដែរ។
    លោកក៏បានគូសបញ្ជាក់ថា សម្រាប់ការបង្កើតម៉ាស៊ីនឆ្លាតវៃនេះ ១គ្រឿង ត្រូវបានបែងចែកជា៣ជំហាន គឺទី១៖ ខាងមេកានិច ដោយត្រូវតម្លើងឱ្យត្រូវតាមដារ ឬចំនួនជុំរបស់វា, ទី២៖ ខាងអគ្គិសនី គឺត្រូវបែងចែកថាថាមពលណា ជាថាមពល DC ថាមពលណាជាថាមពល AC និងទី៣៖ គឺអេឡិចត្រនិក មានន័យថាយើងរៀបចំប្រព័ន្ធត្រួតពិនិត្យ ប្រព័ន្ធបញ្ជារបស់វាឱ្យបានត្រឹមត្រូវ។
    យុវជនរូបនេះ បានបន្ថែមទៀតថា៖ «សម្រាប់ខ្ញុំ ចង់ឱ្យនិស្សិត ឬមួយក៏បងប្អូនយើងសិក្សាទៅលើបច្ចេកវិទ្យាឱ្យបានច្រើន ដើម្បីដើរដូចខាងប្រទេសគេដែរ។ គេសិក្សាទៅលើបច្ចេកវិទ្យាច្រើន អញ្ចឹងកាលណាបច្ចេកវិទ្យាយើងកើនឡើង ប្រទេសយើងនឹងមានការអភិវឌ្ឍខ្លាំងដូចគេដែរ»។
    យុវជនរូបនេះបន្តថា «បើសិនជាគាត់អ្នករៀន ប្រូក្រាម (Program) ខ្ញុំអាចចែករំលែកគាត់បាន គាត់អាចយល់ពី Program ខ្ញុំអាចចែករំលែកគាត់បាន ម៉ាស៊ីននេះមួយ គឺយើងសសេរប្រូក្រាម ដើម្បីឱ្យវាដំណើរការបានទាល់តែយើងសរសេរប្រូក្រាម។ ប៉ុន្តែបើខាងមេកានិកអី ខ្ញុំអាចបង្រៀនគាត់បាន»៕
    Please JOIN Channel Telegram ផ្លូវការរបស់បណ្តាញព័ត៌មាន Fresh News. ដើម្បីទទួលបានព័ត៌មានថ្មីៗប្រចាំថ្ងៃ ២៤ម៉ោង !
    Join US: t.me/freshnews...

ความคิดเห็น • 39

  • @napichchanvorleak9814
    @napichchanvorleak9814 3 ปีที่แล้ว +1

    នេះហេីយធនធានមនុស្ស ❤

  • @samdyphoung
    @samdyphoung ปีที่แล้ว

    សុំលេខទូរស័ព្ទមួយមកបង

  • @HengLy-bu6oq
    @HengLy-bu6oq 3 ปีที่แล้ว +1

    ពិតជាល្អប្រសើរ

  • @ChomRong-x2z
    @ChomRong-x2z ปีที่แล้ว +1

    ខ្ញង់ទំនាក់ទំនងទៅលោក សូមផ្ញើលេខទូរសព្ទដើម្បីទាក់ទងគ្នា....

  • @Chroengkung
    @Chroengkung ปีที่แล้ว

    👌

  • @bongramusic4599
    @bongramusic4599 2 ปีที่แล้ว +1

    ល្អប្រសើណាស់

  • @PichKropommealea-bf9oi
    @PichKropommealea-bf9oi ปีที่แล้ว

    ខ្ញុំចង់ផ្តល់ព្រឹក្សារការរីកចំរើន
    😢

  • @Keawkhmer23
    @Keawkhmer23 7 หลายเดือนก่อน

    ទាក់ទង់តាមណាដែរបងហេីយរត់ភ្លេីង បាន220អត់បង

  • @VanNak-vw3qq
    @VanNak-vw3qq หลายเดือนก่อน

    សុំលេខទូរស័ព្ទ

  • @puthai9282
    @puthai9282 2 ปีที่แล้ว

    បង ចង់ដំលើង១ប្អូនប្រុស ប្អូនទំលាក់លេខទូរសព្ទ័ផង

  • @phaingsophear2785
    @phaingsophear2785 ปีที่แล้ว

    សុំលេខ tel មួយមកប្អូន

  • @yamSakhan
    @yamSakhan 7 หลายเดือนก่อน

    មានតំឡើងខ្នាតតូចលក់អត់បង

  • @hahabongkrou7967
    @hahabongkrou7967 2 ปีที่แล้ว

    ចង់អោយគាត់ផលិតអោយមួយគ្រឿងដែរ

  • @duongchanphirun2828
    @duongchanphirun2828 3 ปีที่แล้ว +1

    ធ្វើ​ចឹងៗ​ ទើប​មាន​ប្រយោជន៌

  • @Bi-uw5vt
    @Bi-uw5vt ปีที่แล้ว

    ផ្សាដែកបានអត់បង

  • @sovannjam1050
    @sovannjam1050 ปีที่แล้ว

    អុំសុំឧ្យក្មួុយចេញវីដេអូបន្ទាប់ៗទៀតអរគុណក្មួុយជម្រាបលា

  • @dfrr8930
    @dfrr8930 2 ปีที่แล้ว

    ខ្ញុំគិតថាវាថ្លៃ

  • @thonghut4622
    @thonghut4622 3 ปีที่แล้ว +1

    បងមានធើលក់ទេបង??

  • @OppoA-jo1pl
    @OppoA-jo1pl 2 ปีที่แล้ว +1

    បងមានបង្រៀនទេ ខ្ញុំចង់រៀន

  • @អឿនធៀម
    @អឿនធៀម 2 ปีที่แล้ว

    ចង់ដឹងលេខទូរសព្ទមួយ

  • @អឿនធៀម
    @អឿនធៀម 2 ปีที่แล้ว

    សុំលេខទូរសព្ទសូមសីហាមួយមក

  • @ckck2694
    @ckck2694 2 ปีที่แล้ว

    ចង់បានលេខគាត់

  • @sarasa2223
    @sarasa2223 2 ปีที่แล้ว

    ចង់ទិញមួយបង$$$

    • @sarasa2223
      @sarasa2223 2 ปีที่แล้ว

      សុំFB. មួយបង

  • @thonghut4622
    @thonghut4622 3 ปีที่แล้ว

    ចង់ទិញយកប្រើ

  • @dygzyv9115
    @dygzyv9115 2 ปีที่แล้ว +4

    កំុឣួតឣី បើធ្វើបានម៉េចមិនដាក់លេខទូរស័ព្ទ ឣានេះ ភ ទំនងណាស់ ពិសេសមីស្រីខំឣួត មិនឣៀនមាត់

  • @KS.81
    @KS.81 10 หลายเดือนก่อน

    lol... IMPOSSIBLE

  • @weechanrith418
    @weechanrith418 3 ปีที่แล้ว

    ខ្ញុំចង់ទាក់ទង់ គាត់​ សុំ​លេខ​មួយមក​?​​​ អរគុណ

  • @lyheanggamerkh651
    @lyheanggamerkh651 2 ปีที่แล้ว

    ជួយប្រាប់ពីសាលារៀនតិចមើលបង ប្អូនចង់រៀនអេឡិចត្រូនិក ពេលយើងរៀនចេះហើយ តើជំនាញមួយនេះវាត្រូវនឹងបរិបទសង្គមយើងអត់បង ?​

  • @motphoengsiphuth9734
    @motphoengsiphuth9734 3 ปีที่แล้ว

    បងទទួលបង្រៀនអត់ខ្ញុំចង់រៀន

  • @malinphoung9975
    @malinphoung9975 2 ปีที่แล้ว

    ពេលចេះអីមួយខ្វា ក

  • @Chhin_Sorphorn
    @Chhin_Sorphorn 2 ปีที่แล้ว

    សំនួរ ថាតើទិន្នផលរបស់ឧបករណ៍មួយអាចផលិត ទិន្នផល [(ប្រភពចូល/ប្រភពចេញ)x១០០] អាចស្មើ 100.1% ទេ ? ចូរអោយឧទាហរណ៍ផង បើអត់មានខ្ញុំអាចសន្និដ្ឋានបានថាមិនដំណើរការនោះទេ។

    • @nychamnenh3200
      @nychamnenh3200 2 ปีที่แล้ว

      តើវាអាចដំណើរការពិតដែលទេ

    • @Chhin_Sorphorn
      @Chhin_Sorphorn ปีที่แล้ว

      impossible

  • @reachbothpanha6494
    @reachbothpanha6494 8 หลายเดือนก่อน

    Copy from Indian TH-camr

  • @sovannjam1050
    @sovannjam1050 2 ปีที่แล้ว

    អុុំមានF. B.. Sokanyem
    តែក្មូយអោយអុំសុំលេខមូយមក

  • @samdyphoung
    @samdyphoung ปีที่แล้ว

    ផុសហើយមើលទៅកុំសួរបើសួរក៏គ្មានការឆ្លើយតបឡើយ

  • @chhoeunpsd2487
    @chhoeunpsd2487 2 ปีที่แล้ว +1

    សួស្តីប្អូនតើខ្ញុំចង់ចែករំឡែកផងបានទេ