07 - តេស្តទាំង3ដែលអាចពិនិត្យរកមើលការមានផ្ទៃពោះ!

แชร์
ฝัง
  • เผยแพร่เมื่อ 3 ต.ค. 2024
  • សួស្ដីអ្នកទាំងអស់គ្នាការពិភាក្សាទាំងអស់គ្នានៅក្នុងប្រធានបទនេះគ្រាន់តែជាការចែករំលែកចំណេះដឹងមូលដ្ឋានគ្រឹះនៃជំងឺតែប៉ុណ្ណោះ។ដូច្នេះបើបងប្អូនមានបញ្ហាក៏ដូចជាមានរោគសញ្ញាទាក់ទងជាមួយនឹងបញ្ហាទាំងនេះយើងគប្បីត្រូវទៅពិភាក្សាជាមួយនឹងគ្រូពេទ្យដើម្បីកំណត់ទៅលើរោគវិនិច្ឆ័យនិងការព្យាបាលឲ្យបានត្រឹមត្រូវ!
    Hello everyone, the discussion on this topic is just to share the basic knowledge of this disease. These we need to discuss with doctor to determine the correct diagnosis and treatment!

ความคิดเห็น • 10

  • @cheakimleng-n2v
    @cheakimleng-n2v 3 หลายเดือนก่อน +1

    លោកគ្រូ:ប្រពន្ធរបស់ញុមគេអត់មកខែ16ថ្ងៃហើយលោកគ្រូតែពិនិត្យឃើញតែមួយឆ្នូតទេ តែញុមកាពារធម្មតាទេលោកគ្រូ តែអាចមានកូនអត់លោកគ្រូ

    • @Dr.LIMTechheng
      @Dr.LIMTechheng  3 หลายเดือนก่อน

      នៅពេលដែលស្ត្រីគាត់មករដូវយឺតឬក៏មិនទាន់មករដូវមិនប្រាកដថាគាត់នឹងមានផ្ទៃពោះ 100% នោះទេ មានន័យថាអាចដោយសារតែរដូវរបស់គាត់មានការប្រែប្រួលយើងនៅតែមានឱកាសមានផ្ទៃពោះអញ្ចឹងទោះបីជារដូវគាត់មិនទាន់មកក៏ដោយប្រសិនបើមិនបានការពារ

  • @Djjsjs828
    @Djjsjs828 3 หลายเดือนก่อน +1

    លោកគ្រូ ខ្ញុំបាត់រដូវឡើង4អាទិត្យហើយ តែទេស្តទឹកនោមអត់ឃើញសោះឡើង3 4ដងហើយឃើញតែ1ឆ្នូត តើបញ្ជាក់ថាអត់មានកូន100%អត់លោកគ្រូ ជួយតប់ខ្ញុំផង🙏🙏😭😭

    • @Dr.LIMTechheng
      @Dr.LIMTechheng  3 หลายเดือนก่อน

      ដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់បន្ទាប់ពីយើងតេស្តទឹកនោមមិនទាន់ឃើញយើងអាចតេស្តរកមើលអរម៉ូនកូននៅក្នុងឈាមបានដើម្បីបញ្ជាក់ថាយើងមានផ្ទៃពោះឬក៏អត់

  • @Djjsjs828
    @Djjsjs828 3 หลายเดือนก่อน

    លោកគ្រូ បាត់រដូវប៉ុន្មានថ្ងៃទើបអក់ម៉ូនHCGនឹងមានច្រើន ពិនិត្យទឹកនោមទៅឃើញច្បាស់😢😢

    • @Dr.LIMTechheng
      @Dr.LIMTechheng  3 หลายเดือนก่อน +1

      ជាទូទៅយើងអាចមើលទៅលើអ័រម៉ូនHCGបានច្បាស់នៅក្នុងទឹកនោមរយៈពេលពី 7 ទៅ 10 ថ្ងៃក្រោយពីបាត់រដូវ។

  • @MakaraRady-w8f
    @MakaraRady-w8f 3 หลายเดือนก่อน +1

    លោកគ្រូញ៉ុមបាត់រដូវ២ខែហើយ តែតេស្តអត់ឃើញ

    • @Dr.LIMTechheng
      @Dr.LIMTechheng  3 หลายเดือนก่อน

      បើសិនជាបាត់រដូវពីរខែហើយយើងនៅតែតេស្តមិនទាន់ឃើញអាចដោយសារតែមានការប្រែប្រួលទៅលើការមករដូវរបស់យើងនោះទេ។ដូច្នេះយើងគួរតែមកជួបជាមួយនឹងគ្រូពេទ្យជំនាញដើម្បីពិនិត្យក៏ដូចជារកមើលថាហេតុអ្វីបានជាមិនទាន់មករដូវដើម្បីបញ្ជាក់ឲ្យច្បាស់😊

  • @socheatameng4037
    @socheatameng4037 3 หลายเดือนก่อน +1

    លោកគ្រូខ្ញុំតេស្តទៅឃើញ២ឆ្នូតតែទៅពេទ្យអេកូគេថាអត់មានកូនទេ តើអាចមានកូនទេ? ថ្ងៃអស់រដូវចុងក្រោយបាន ២៩ ថ្ងៃ មិនទាន់ដល់វដ្តរដូវទេតែតេស្តឃើញ ២ឆ្នូត

    • @Dr.LIMTechheng
      @Dr.LIMTechheng  3 หลายเดือนก่อน

      អាចធ្វើតេស្តរកមើលកម្រិតអរម៉ូនកូននៅក្នុងឈាម ឬមួយក៏អាចមើលអេកូតាមទ្វារមាសដើម្បីបញ្ជាក់កាន់តែច្បាស់ ថាតើមានផ្ទៃពោះរឺក៏អត់