បុណ្យអាយុវឌ្ឍនកម្ម ០២

แชร์
ฝัง
  • เผยแพร่เมื่อ 23 เม.ย. 2024
  • បុណ្យអាយុវឌ្ឍនកម្ម
    ទូលព្រះបង្គំ ខ្ញុំព្រះករុណា យើងខ្ញុំទាំងអស់គ្នាជាព្រះសង្ឃ ពុទ្ធបរិស័ទ និងសិស្សគណព្រះឧទ្ទេសាចារ្យ សាយ សុខហេង (សុខាវហត្ថេរ ) ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយបានមូលមតិគ្នាជាឯកច្ឆ័ន្ទផ្តើមធ្វើបុណ្យអាយុវឌ្ឍនកម្ម (ចម្រើនព្រះជន្ម) ប្រគេនចំពោះព្រះឧទ្ទេសាចារ្យ ដែលព្រះអង្គតែងតែមានអាពាធនិងដើម្បីប្រមូលបច្ច័យកសាងបង្ហើយសាលាពុទ្ធិកបឋមសិក្សានៅវត្តអម្ពរង្សី (ក្រពើឆ្អែត ) ឃុំសៀមរាប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាលផង ។
    អាស្រ័យហេតុដូចបានពិតទូលប្រគេន ថ្វាយនិងជម្រាបជូនខាងលើ ទូលព្រះបង្គំ ខ្ញុំព្រះករុណា យើងខ្ញុំទាំងអស់គ្នា សូមយាងនិមន្ត និងអញ្ជើញ សម្តេច ព្រះតេជ-គុណ ទ្រង់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ ព្រះមេត្តានិងមេត្តាយាង និមន្ត និងអញ្ជើញចូលរួមដោយសោមនស្សចេតនា ។
    កម្មវិធីបុណ្យ
    ថ្ងៃ សៅរ៍ ១៣ រោជ ខែ បុស្ស ឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ០២ ខែ កុម្ភៈ ឆ្នាំ ២០១៩
    -វេលាម៉ោង ២:០០ នាទីរសៀល ជួបជុំពុទ្ធបរិស័ទនៅវត្ត អម្ពរង្សី (ក្រពើឆ្អែត ) ឃុំ សៀមរាប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ធ្វើបទនមស្សការ សមាទានសីល និងចម្រើនព្រះបរិត្ត ។
    -ម៉ោង ៤:០០ នាទី ការយាងដល់នៃសម្ដេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត និងមានការអមព្រះរាជដំណើរដោយសម្ដេចព្រះពុទ្ធជ័យមុនី ឃឹម សន និងព្រះពុទ្ធឃោសាចារ្យ ស ប៊ុនណា បន្ទាប់មករៀបចំកម្មវិធីស្រោចស្រពសុគន្ធវារីប្រគេនចំពោះព្រះឧទ្ទេសាចារ្យ (សុខាវហត្ថេរ ) សាយ សុខហេង ។
    -ម៉ោង ៥:០០ នាទី ការប្រទានព្រះធម៌ទេសនារបស់សម្ដេចព្រះពុទ្ធជ័យមុនី ឃឹម សន ព្រះមេគណរាជធានីភ្នំពេញ ។ លុះព្រឹកឡើងថ្ងៃ អាទិត្យ ១៤ រោជ ត្រូវនឹងថ្ងៃទី ០៣ ខែឆ្នាំដដែល
    -វេលាម៉ោង ៦:៣០ នាទីព្រឹក ប្រគេនយាគូព្រះសង្ឃ
    -ម៉ោង ៩:០០នាទី និមន្តព្រះសង្ឃ ១០៩ អង្គបិណ្ឌបាត្រ
    -ម៉ោង ១០:៣០ នាទី វេរភត្តាហារប្រគេនព្រះសង្ឃ ពហូទេវាដារឆ្លងជាកិច្ចបញ្ចប់បុណ្យ ។
    អ្នកផ្តើមបុណ្យ
    ព្រះវិន័យធរស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាល ប៊ុត សោភ័ណ្ឌ ព្រមទាំងព្រះសង្ឃ និងពុទ្ធបរិស័ទជើងវត្តវិហារបិទមាស
    ព្រះចៅអធិការវត្តវិហារត្រាញ់ ឯក សុវណ្ណរ៉ា ព្រមទាំងព្រះសង្ឃ និងពុទ្ធបរិស័ទជើងវត្តវិហារត្រាញ់
    ភិក្ខុ សុខុន វុត្ថា ព្រមទាំងព្រះសង្ឃ និងពុទ្ធបរិស័ទជើងវត្តអង្គកែវឧត្តម
    ភិក្ខុ គង់ កុសល ព្រមទាំងសិស្សគណ ជាព្រះសង្ឃ សិស្ស និស្សិត ពុទ្ធបរិស័ទជើងវត្តអម្ពរង្សី និងពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់
    បញ្ជាក់ៈ នៅព្រឹកថ្ងៃអាទិត្យរាប់បាត្រព្រះសង្ឃចំនួន ១០៩ អង្គ
    សូមអរព្រះគុណ និងអរគុណ!

ความคิดเห็น •