បន្ទាប់ពីទន្ទឹងរង់ចាំអស់ពេលជាយូរ រោងចក្រដំឡើងរថយន្តតូយ៉ូតា បើកដំណើរនៅកម្ពុជាហើយ

แชร์
ฝัง
  • เผยแพร่เมื่อ 1 พ.ค. 2024
  • បន្ទាប់ពីទន្ទឹងរង់ចាំអស់ពេលជាយូរ រោងចក្រដំឡើងរថយន្តតូយ៉ូតា បើកដំណើរនៅកម្ពុជាហើយ
    (ភ្នំពេញ)៖ ជារឿងដ៏សែនរីករាយបំផុតសម្រាប់កម្ពុជា បន្ទាប់ពីទន្ទឹងរង់ចាំអស់ពេលជាយូរ នៅថ្ងៃព្រហស្បតិ៍ ៩រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤នេះ រោង ចក្រ ដំឡើងរថយន្តរបស់ក្រុមហ៊ុនតូយ៉ូតា នឹងបើកសម្ពោធជាផ្លូវការហើយ។
    សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអបអរសាទរ ជាមួយថ្នាក់ដឹកនាំ និងបុគ្គលិក របស់ក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) ដែលបានពង្រីកធុរកិច្ច របស់ខ្លួន ជាមួយនឹងទំនុកចិត្ត និងការសម្រេចចិត្តយ៉ាងត្រឹមត្រូវក្នុងការបណ្តាក់ទុនបន្ថែមលើអាជីវកម្មរបស់ខ្លួន ពីលើការនាំចូលរថយន្តម៉ាកតូយ៉ូតាគ្រប់ប្រភេទទាំងស្រុង មកជាការដំឡើងរថយន្តទាំងពីរប្រភេទក្នុងស្រុក ជាមួយការវិនិយោគ និងដាក់ឱ្យដំណើរការរោងចក្រដំឡើងរថយន្តថ្មីមួយនេះ សម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារ ប្រកបដោយសក្ដានុពលខ្ពស់នៅកម្ពុជា។
    សម្តេចធិបតីបន្តថា ការសម្ពោធដាក់ឱ្យដំណើរការរោងចក្រដំឡើងរថយន្តតូយ៉ូតារបស់ ក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) នេះ គឺជាការសក្ខីភាពបង្ហាញនូវទំនុកចិត្ត និង សក្ដានុពលនៃប្រទេសកម្ពុជា ជូនបណ្ដាវិនិយោគិននានា ដែលកំពុងចាប់អារម្មណ៍លើឱកាសវិនិយោគនៅ កម្ពុជា ។ ទន្ទឹមនេះ សម្ដេចធិបតី ក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia ឱ្យបន្តពិនិត្យលើសក្តានុពលថ្មីៗរបស់កម្ពុជាថែមទៀត ជាពិសេស ពិនិត្យលទ្ធភាពពង្រីក ការប្រើប្រាស់ផលិតផល និងវត្ថុធាតុដើម ដែលមានស្រាប់ក្នុងស្រុក រួមទាំងការផ្សារភ្ជាប់ខ្សែច្រវាក់តម្លៃក្នុងស្រុក ទៅនឹងខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន និងបណ្ដារោងចក្រដៃគូនៅក្នុងតំបន់ ។
    រោងចក្រដំឡើងរថយន្តតូយ៉ូតា ជាក្រុមហ៊ុនឯកជនបង្កើតឡើងដោយក្រុមហ៊ុនមេ TO YO TA TSUSHO CORPORATION នៃប្រទេសជប៉ុន មានភាគហ៊ុនចំនួន ៩០ភាគរយ និង ក្រុមហ៊ុន គង់ នួន គ្រុប ចំនួន ១០ភាគរយ។ ក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេក ឈឺរីង បានទទួលវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគពី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បង្កើតរោងចក្រផ្តុំ និងដំឡើងរថយន្តតូយ៉ូតា ដែលមានទីតាំងក្នុងតំបន់សេដ្ឋកិច្ច ពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ លើផ្ទៃដីសរុប ៤២,៩៧១ម២។
    រោងចក្រនេះមានសមត្ថភាពដំឡើងរថយន្តចំនួន ២ប្រភេទ ទី១៖ ជាប្រភេទ SUV ម៉ាក FORTUNER និងទី២៖ ជាប្រភេទ Pick-UP ម៉ាក HILUX ដែលមានទុនវិនិយោគ ចំនួន ៣៦,៧៨១,០០០ដុល្លារអាមេរិក និងមានបុគ្គលិកសរុបចំនួន ១៥០នាក់ ហើយ មានសមត្ថភាពដំឡើងរថយន្តចំនួន ១,៣២០គ្រឿងសម្រាប់ផ្គត់ផ្គង់តម្រូវការ ទីផ្សារ (Market demand) ឆ្នាំ២០២៤ ក្នុងនោះរថយន្ត FORTUNER ចំនួន ២៩០គ្រឿង និងរថយន្ត HILUX ចំនួន ១,០៣០គ្រឿង។
    ក្រៅពីរោងចក្ររបស់ក្រុមហ៊ុនតូយ៉ូតា បច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្ត សរុបចំនួន៥រួចមកហើយរួមមាន៖
    ទី១៖ រោងចក្ររបស់ក្រុមហ៊ុន DAEHAN AUTO (CAMBODIA) CO., LTD. ចាប់ផ្តើមប្រតិបត្តិការឆ្នាំ២០២២, នៅខេត្តស្វាយរៀង, ផលិតរថយន្ត SAMYUNG។
    ទី២៖ រោងចក្ររបស់ក្រុមហ៊ុន RMA AUTOMOTIVE (CAMBODIA) CO LTD. ចាប់ផ្តើមឆ្នាំ២០២២, នៅខេត្តពោធិ៍សាត់, ផលិតរថយន្ត FORD។
    ទី៣៖ រោងចក្ររបស់ក្រុមហ៊ុន CAMKO MOTOR CO., LTD. ចាប់ផ្តើមឆ្នាំ២០២២, នៅខេត្តកោះកុង, ផលិតរថយន្ត HYUNDAI។
    ទី៤៖ រោងចក្ររបស់ក្រុមហ៊ុន HGB MOTORS ASSEMBLY CO., LTD. ចាប់ផ្តើមឆ្នាំ២០២៣, នៅខេត្តបន្ទាយមានជ័យ, ផលិតរថយន្ត KIA។
    ទី៥៖ រោងចក្ររបស់ក្រុមហ៊ុន GTV MOTOR CO., LTD. នៅខេត្តកណ្តាល, និងកំពុងដំណើរការសាកល្បង៕

ความคิดเห็น • 45

  • @user-bo9tp1ue9k
    @user-bo9tp1ue9k 15 วันที่ผ่านมา +4

    គាំទ្រូរបស់ផលិតក្នុងស្រុក❤❤❤❤❤

  • @senghaiby7231
    @senghaiby7231 14 วันที่ผ่านมา +3

    ចុះថ្លៃផងលោកអើយកុំឲ្យដំឡើងនៅខ្មែរហើយតែថ្លៃនៅដដែល

  • @poupisey
    @poupisey 15 วันที่ผ่านมา +2

    ❤❤❤❤❤ ក្តីសង្ឃឹមរបស់កម្ពុជា

  • @SrinY-nd9rt
    @SrinY-nd9rt 15 วันที่ผ่านมา +3

    បើតំលៃសមរម្យខ្ញុំក៍ទិញដើម្បីជាការគាំទ្រដែរ

  • @sophiedadin8610
    @sophiedadin8610 15 วันที่ผ่านมา +1

    Congratulation for Khmer people

  • @RealMi-mc7jr
    @RealMi-mc7jr 15 วันที่ผ่านมา +5

    បើមានរោងចក្រផលិតខ្ចៅខ្យង និងគ្រឿងចក្រផ្សេងៗថែមទៀតរឹតតែល្អខ្លាំងៗ🎉🎉🎉❤

  • @Merobloxme
    @Merobloxme 15 วันที่ผ่านมา +2

    ToYoTa :() ❤🇯🇵

  • @chingchork7633
    @chingchork7633 15 วันที่ผ่านมา +2

    ខ្មែរយើងគ្មានវាសនាបានប្រើទេ គឺវាថ្លៃដដែលដូចនាំពីក្រៅដែរ...។

  • @RothTuy-jw8rw
    @RothTuy-jw8rw 15 วันที่ผ่านมา

    I am so proudly to be Cambodian ❤❤❤

  • @wrt8883
    @wrt8883 14 วันที่ผ่านมา

    Congratulations Cambodia.

  • @user-zt5uy7ye9k
    @user-zt5uy7ye9k 15 วันที่ผ่านมา +1

    ❤❤❤ខ្មែរ🇰🇭🇰🇭🇰🇭🇰🇭🇰🇭🇰🇭🇰🇭

  • @sambath2543
    @sambath2543 15 วันที่ผ่านมา +1

  • @aszx6987
    @aszx6987 14 วันที่ผ่านมา

    👍👍👍👍

  • @user-ot3qh7yv9u
    @user-ot3qh7yv9u 14 วันที่ผ่านมา

    សង្ឃឹមថាតំលៃក្នុងស្រុក..សមរម្យ❤

  • @lengpov-rw8lb
    @lengpov-rw8lb 15 วันที่ผ่านมา +1

    ❤❤❤

  • @lovekhmer8056
    @lovekhmer8056 15 วันที่ผ่านมา

    ខ្ញុំគ្មានសំណាងបានជិះទេ

  • @RothaRotha-ix9nu
    @RothaRotha-ix9nu 15 วันที่ผ่านมา +3

    សង្ឃឹមថា មានរោងចក្រតម្លើងក្នុងប្រទេសហើយ មិនឡើងថ្លៃជាងការមិនទាន់មានរោងចក្រតម្លើងទៅចុះ ដូចFord និងH1 នៅកោះកុងទៅចុះ

  • @user-gf5sd6ci8f
    @user-gf5sd6ci8f 15 วันที่ผ่านมา +1

    ❤❤❤❤❤❤❤

  • @broseng526
    @broseng526 14 วันที่ผ่านมา

    ជាសញ្ញល្អ

  • @Uon-Rotana
    @Uon-Rotana 15 วันที่ผ่านมา +1

    🥰🥰🥰

  • @user-ub8cw1wf9h
    @user-ub8cw1wf9h 15 วันที่ผ่านมา

    តម្លៃធូថ្លៃជាងនាំចូលទេបង❤

  • @NitMyFavGirl
    @NitMyFavGirl 15 วันที่ผ่านมา +1

    ❤❤❤👍👍👍🎉🎉🎉

  • @somvantho2967
    @somvantho2967 15 วันที่ผ่านมา +1

    ថយពន្ធគយយ៉ាងម៉េចបើគ្រប់រថយន្តតម្លើងក្នុងស្រុកមានតម្លៃថ្លៃដដែលណឹង

  • @sythadany1396
    @sythadany1396 15 วันที่ผ่านมา

    សូមបងប្អូនខ្មែរយើងគាំទ្រម៉ាករថយន្តតូយូតាអោយបានច្រើនព្រោះបានជួយផ្តល់ការងារ នឹងេសដ្ឋកិច្ចច្រើនចំពោះប្រទេសកម្ពុជាយើង

  • @hq8726
    @hq8726 15 วันที่ผ่านมา +1

    🎉

  • @user-nc9hz7js2y
    @user-nc9hz7js2y 14 วันที่ผ่านมา

    នៅតែថ្លៃចុះសល់2មុឺនជាងបានសម

  • @khornchhim1279
    @khornchhim1279 14 วันที่ผ่านมา

    Very good, Khmer Have jobs companies Japan 👍🙏🙏🙏

  • @chanthonnkan2311
    @chanthonnkan2311 14 วันที่ผ่านมา

    ឥឡូវយើងមានFordនិងToyotaហើយស្វាគមន៏ក្រុមហ៊ុនផ្សេងៗទៀត

  • @borannteng8121
    @borannteng8121 15 วันที่ผ่านมา +2

    🎉❤🚙🇰🇭

  • @preaphor8583
    @preaphor8583 14 วันที่ผ่านมา

    ក្រុមហ៊ុន និងរដ្ឋគួរតែរិះរកវិធានការយ៉ាងណាឣាចឣោយប្រជាពលរដ្ឋមានលទ្ធទិញរថយន្តថ្មីមកប្រើប្រាស់បាន ពិសេសការបង់ពន្ធចូលរដ្ឋ ក្រុមហ៊ុនក៏ត្រូវមានគោលការណ៏ឣធិភាពលក់ឣោយប្រជាពលរដ្ឋប្រើសិនជាជាងសំរាប់តែនាំចេញមួយមុខ។

  • @ounpu4880
    @ounpu4880 15 วันที่ผ่านมา +1

    សង្ឃឹមថា រថយន្ត តម្លើង ក្នុង ប្រទេស កម្ពុជា និង មាន តម្លៃ ថោក ជាង នាំ ចូល ពី ក្រៅប្រទេស យ៉ាង ហោចណាស់ ក៏ មួយម៉ឺន ដុល្លារ ដែរ។

  • @Fan-iv2om
    @Fan-iv2om 15 วันที่ผ่านมา +1

    សង្ឃឹមថា នឹងមាន រោងចក្រផលិតរថយន្តមក មកដល់កម្ពុជា ប្រជាជនកម្ពុជានឹងបានប្រើរថយន្តល្អហើយតម្លៃកាន់តែល្អ

  • @user-sj2no4et5k
    @user-sj2no4et5k 15 วันที่ผ่านมา

    ដំឡើងក្នុងស្រុកតែពន្វថ្លៃដដែល មានលុយឯណាទិញ ទិញឡានស្រុកខ្មែ១គ្រឿងស្មើនិងទិញឡានថៃ២គ្រឿង

  • @vannakshop7727
    @vannakshop7727 14 วันที่ผ่านมา

    ល្អណាស់រំភើបខ្មែរយើងនឹងសំបូរឡានជិះដូនប្រទេសថៃហើយ

  • @user-dz6jz3jz5o
    @user-dz6jz3jz5o 14 วันที่ผ่านมา

    អត់ប្រាប់តម្លៃ?

  • @sineourtsineourt8255
    @sineourtsineourt8255 15 วันที่ผ่านมา +1

    🇰🇭💖💖💖🌹🌹🌹👍👍👍

  • @taksakorn1528
    @taksakorn1528 14 วันที่ผ่านมา

    ដំឡើងmodel Toyota prius

  • @kingqueenbee0032
    @kingqueenbee0032 15 วันที่ผ่านมา +1

    គាំទ្រដំឡេីងស្រុករំដួលយេីង សូមមេត្តាលក់ធូរៗផងអត់ពន្ធទេលេាកពូ បេីសិនលក់តំលៃពេក គ្មានលុយទិញទេ សូមមេីលប្រទេសថៃផង គេមានរេាងចក្រផលិតខ្លួនផងដែល

  • @tangshingly5502
    @tangshingly5502 14 วันที่ผ่านมา

    អត់ចង់

  • @HiHi-xf3jg
    @HiHi-xf3jg 14 วันที่ผ่านมา

    🎉🎉❤❤❤❤❤🇹🇩🇹🇩🇹🇩🇹🇩🇰🇭

  • @user-xf4is9ct3u
    @user-xf4is9ct3u 15 วันที่ผ่านมา +1