ជំពូកទី២ ចលនាក្នុងផែនដី | មេរៀនទី១​ ទ្រឹស្ដីផ្លាក

แชร์
ฝัง
  • เผยแพร่เมื่อ 28 มิ.ย. 2024
  • ជំពូកទី២ ចលនាក្នុងផែនដី
    មេរៀនទី១​ ទ្រឹស្ដីផ្លាក
    ខ្លឹមសាររង
    ១. ទ្រឹស្ដីទ្វីបរសាត់
    ២. ទ្រឹស្ដីគម្លាតបាតសមុទ្រ
    ៣. ទ្រឹស្ដីផ្លាកតិចតូនិច
    ៣.១. ផ្លាកលីតូស្វ៊ែឬមណ្ឌលថ្ម
    ៣.២. ចលនារបស់តិចតូនិច
    ៣.៣. ព្រំដែនផ្លាកតិចតូនិច
    ៣.៤. ការតាមដានផ្លាកតិចតូនិច
    មេរៀនសង្ខេប
    អ្នកវិទ្យាសាស្ត្រជនជាតិអាឡឺម៉ង់ម្នាក់ឈ្មោះ អាល់ព្រីដវ៉េសេនឺ(Alfred_Wegener)បានចាប់អារម្មណ៍ចង់ដឹង អំពីទំនាក់ទំនងរវាងទ្វីបទាំងឡាយ ។ នៅឆ្នាំ 1910 គាត់បានបង្កើតសម្មតិកម្មថាទ្វីបធ្វើចលនា ។ ទ្វីបទាំងអស់ស្ថិតនៅរួមគា្នជាផ្ទាំងដីធំមួយហៅថាប៉ង់សៀ (Pangea) ។ ក្រោយមកផ្ទាំងដីនេះក៏រសាត់ដាច់ចេញពីគ្នាបន្តិម្តងៗហូតក្លាយជាទ្វីបផ្សេងៗដូចបច្ចុប្បន្ននេះ គំនិតពីការរសាត់ទ្វីបយឺតៗនៅលើមណ្ឌលខាប់នេះត្រូវបានគេស្គាល់យ៉ាងច្រើនថាទ្រឹស្ដីទ្វីបរសាត់ ។
    យោងទៅតាមទ្រឹស្ដីទ្វីបរសាត់និងគម្លាតបាតសមុទ្រដែលបញ្ជាក់ថាទ្វីធ្វើចលនា ដូចនេះហើយទើបមានទ្រឹស្ដីថ្មីមួយទៀតត្រូវបានបង្កើតឡើងដើម្បីពន្យល់ទាំងទ្វីបរសាត់និងគម្លាតបាតតសមុទ្រនោះ គឺ ទ្រឹស្តីផ្លាកតិចតូនិច ។ ទ្រឹស្តីផ្លាកតិចតូនិច គឺជាទ្រឹស្តីដែលពន្យល់ថាមណ្ឌលថ្មរបស់ភពផែនដីបានបះបែកជាផ្លាកទិចតូនិចយ៉ាងច្រើននិងធ្វើចលនាពីលើមណ្ឌលខាប់ ។
    សំណួរ
    ១. តើអ្នកណាជាអ្នកបង្កើតទ្រឹស្ដីទ្វីបរសាត់ ?
    ២. ដូចម្ដេចដែលហៅថា ប៉ង់សៀ ?
    ៣. តើអ្នកណាជាអ្នកបង្កើតទ្រឹស្ដីគម្លាតបាតមហាសមុទ្រ ?
    ៤. ចូរឲ្យនិយមន័យផ្លាកតិចតូនិច?
    ៥. តើព្រំដែនផ្លាកតិចតូនិចមានប៉ុន្មានប្រភេទ?
    ៦. តើផ្លាកតិចតូនិចធ្វើចលនាលឿន ឬយឺតអាស្រ័យដោយកត្តាអ្វីខ្លះ?

ความคิดเห็น •