ជំពូកទី៥៖ ផលប៉ះពាល់បណ្តាលមកពីមនុស្សលើស្ថានប្រព័ន្ធធម្មជាតិ | មេរៀនទី២៖ ឥទ្ធិពលនៃទង្វើរបស់មនុស្ស

แชร์
ฝัง
  • เผยแพร่เมื่อ 3 ก.ค. 2024
  • ជំពូកទី៥៖ ផលប៉ះពាល់បណ្តាលមកពីមនុស្សលើស្ថានប្រព័ន្ធធម្មជាតិ
    មេរៀនទី២៖ ឥទ្ធិពលនៃទង្វើរបស់មនុស្ស
    ១. កង្វក់ខ្យល់
    ១.១ ធាតុកង្វក់ខ្យល់
    ១.២ ផលប៉ះពាល់នៃកង្វក់ខ្យល់
    ១.៣ ការទប់ស្កាត់កង្វក់ខ្យល់
    ២. កង្វក់ទឹក
    ២.១ សំណល់សរីរាង្គ
    ២.២ សំណល់អសរីរាង្គ
    ២.៣ ការឡើងកម្តៅ
    ២.៤ ភ្នាក់ងារបង្ករោគ
    ២.៥ ការទប់ស្កាត់កង្វក់ទឹក
    ៣ កង្វក់ដី
    ៤ ការកាត់បន្ថយនិងការប្រើប្រាស់ឡើងវិញ ការកែច្នៃសំណល់
    ៤.១. ការកាត់បន្ថយបរិមាណសំណល់
    ៤.២. ការប្រើប្រាស់ឡើងវិញនិងការកែច្នៃសំណល់
    មេរៀនសង្ខេប
    ការបំពុលគឺជាការធ្វើឱ្យកង្វក់ដល់បរិស្ថាន ដោយសារសំណល់ផ្សេងៗ ដែលទុកដាក់មិនបានត្រឹមត្រូវ ។ សំណល់ដែលទុកដាក់មិនបានត្រឹមត្រូវ អាចធ្វើឱ្យមានកង្វក់ខ្យល់ កង្វក់ទឹក និងកង្វកដី ។ នៅពេលផ្សែងនិងឧស្ម័នពុលផ្សេងៗភាយចូលក្នុងបរិយាកាសបណ្តាលឱ្យមានកង្វក់ខ្យល់ ។ កាលណាមនុស្សបោះចោលសំណល់ចូលទៅក្នុងបឹងបួ ត្រពាំង ប្រឡាយ ព្រែក ស្ទឹង ទន្លេនានា និងមហាសមុទ្រ វានឹងបណ្តាលឱ្យកង្វក់ទឹក។ នៅពេលមនុស្សបោះសំរាមចោលនៅ លើដីឬពង្រាយសំរាម នឹងបណ្តាលឱ្យមានកង្វក់ដី ។ មធ្យោបាយដែលល្អបំផុតសម្រាប់ការពារបរិស្ថានកុំឱ្យកខ្វក់គឺការកាត់បន្ថយបរិមាណសំណល់ដែលបង្កើតឡើងរៀងរាល់ថ្ងៃឱ្យថយចុះតិច ការកែច្នៃនិងការប្រើប្រាស់ឡើងវិញ។
    សំណួរ
    ១. តើការកាប់ព្រៃ (ព្រៃមិនទាន់មានអ្នកកាប់ពីមុនមក) សម្រាប់យកដីធ្វើកសិកម្ម ជាប្រភេទទង្វើអ្វីរបស់មនុស្ស?
    ២. តើការចាប់ត្រីច្រើនហួសហេតុពីបឹង ទន្លេ ជាប្រភេទទង្វើអ្វីរបស់មនុស្ស ?
    ៣. តើការធ្វើឲ្យទឹកកខ្វក់ ដែលបណ្តាលមកពីសំណល់រឹងរាវហូរចូលទៅក្នុងទន្លេ បឹងបួ សមុទ្រ ជាប្រភេទង្វើអ្វីរបស់មនុស្ស ?
    ៤. ហេតុអ្វីបានជាការចិញ្ចឹមសត្វទំពាអៀង និងដំណាំស្រូវក្នុងស្រែមានទឹកជាប្រចាំជាប្រភព នៃការបញ្ចេញឧស្ម័នមេតានចូលទៅក្នុងបរិយាកាស ?
    ៥. ហេតុអ្វីបានជាការបំបែកសំណល់សរីរាង្គនៅក្នុងទឹកដោយសារបាក់តេរី បណ្តាលឲ្យបរិមាណអុកស៊ីសែនថយចុះ ?
    ៦. ហេតុអ្វីបានជាការបំពុលទឹកដោយកម្តៅ បណ្តោយឲ្យសារពាង្គកាយ ដែលរស់នៅក្នុងទឹកគ្មានអុកស៊ីសែនដកដង្ហើម ហើយវាអាចងាប់ដោយសាថប់ដង្ហើម ?
    ៧. តើឧស័ន្មពុលអ្វីខ្លះ ដែលធ្វើឪ្យផែនដីឡើងកម្ដៅ ?
    ៨. ដូចម្តេចដែលហៅថាសំណល់បំបែកធាតុបាន ?
    ៩. ដូចម្តេចដែលហៅថា សំណល់បំបែកធាតុមិនបាន ? ចូររកឧទាហរណ៍ ។
    ១០. តើកង្វក់អ្វីខ្លះ ដែលធ្វើឲ្យមានបម្រែបម្រួលអាកាសធាតុ ?
    ១១. តើបម្រែបម្រួលអាកាសធាតុបណ្តាលមកពីអ្វី ?
    ១២. តើប្អូនត្រូវចិញ្ចឹមសត្វទំពារអៀង ឬទេទោះបីជាប្អូនដឹងថា ឧស្ម័នមេតានដែលបំផ្លាញសុខភាពមនុស្ស កើតឡើងដោយសារការចិញ្ចឹមសត្វទាំងនេះក៏ដោយ ? ហេតុអ្វី ?
    ១៣. ហេតុអ្វីបានជាកន្លែងចាក់សំណល់ ជាប្រភពនៃឧស្ម័នមេតាន ?
    ១៤. នៅពេលមនុស្សធ្វើឲ្យមានកង្វក់ខ្យល់ តើមានបាតុភូតអ្វីខ្លះដែលកើតឡើងបាន ?
    ១៥. តើបាតុភូតនីមួយៗ ដែលបណ្តាលមកពីកង្វក់ខ្យល់បង្កឲ្យមានគ្រោះថ្នាក់អ្វីខ្លះ ?

ความคิดเห็น •