Skor Thom | Khmer Traditional Music | Part 1 ស្គរធំ | ថ្វាយគ្រូ | មរតកជីវិត

แชร์
ฝัง
  • เผยแพร่เมื่อ 7 ต.ค. 2024
  • សូមស្វាគមន៍ពុកម៉ែ បងប្អូន ជាទីគោរពស្រឡាញ់ ទាំងអស់ដែលបានចូល មកមើលឆានែល "មរតកជីវិត" ។
    ស្គរធំ | ថ្វាយគ្រូ | Skor Thom | Khmer Traditional Music | Part 1 | មរតកជីវិត
    ______សេចក្តីអធិប្បាយ_______
    ភ្លេងពិណពាទ្យ គឺត្រូវបានគេជឿថាមានប្រភពដើម នៅកំឡុងសម័យហ្វូណន ខណៈពេលក្រុមនោះ ត្រូវបានគេហៅថា ពិណបាង និងប្រើប្រាស់ឧបករណ៍ហៅថាពិណ ដែលគេជឿថាបានផ្សព្វផ្សាយមកពីប្រទេសឥណ្ឌា។ បន្ទាប់មកក្នុងសម័យអង្គរ មានសាក្សីខ្លះថាមានក្រុមមួយទៀតហៅថា កុងពិត ដែលត្រូវបានហៅមកពីឧបករណ៍តន្ត្រីកុង។ នៅពាក់កណ្តាលសម័យនោះមានក្រុមពីរ ដែលបម្រើឱ្យតាមអ្នកព្រហ្មញ្ញសាសនា និងអ្នកកាន់ព្រះពុទ្ធសាសនាក្នុងចំណោមភ្លេងខ្មែរទាំងអស់ តន្ត្រីពិណពាទ្យ គឺឆ្លុះបញ្ចាំងពីអំណាចក្នុងសម័យអង្គរ។ បច្ចុប្បន្នក្រុមភ្លេងពិណពាទ្យគឺជា ក្រុមវង់ភ្លេងព្រះរាជវាំងដែលអមដោយតន្ត្រីបុរាណ របាំស្បែកមុខ ល្ខោនតុក្កតាស្រមោល របាំប្រជាប្រិយនិង ពិធីបុណ្យជាតិនានា។
    គួរឱ្យសោកស្តាយ មានប្រជាជនខ្មែរមួយចំនួន នៅតែហៅវង់ភ្លេងនេះថា វង់ភ្លេងសៀម។ នេះជាការខុសឆ្គងមួយដែលប្រជាជនខ្មែរមិនយល់ពីប្រវត្តិនៃ ភ្លេងពិណពាទ្យ ខ្លួនបែរជាហៅវង់ភ្លេងនេះជារបស់សៀមទៅវិញ។ សួមកូនចៅខ្មែរ ឈាមជ័រខ្មែរអង្គរ មេត្តាជួយអភិរក្ស និងថែរក្សាមរតកវប្បធម៌របស់ដូនតាដ៏ថ្លៃថ្លានេះកុំឱ្យបាត់បង់៕
    មរតកជីវិត សូមនាំមកនូវ វីដេអូ ដែលមានសារសំខាន់ ដែលទាក់ទងទៅនឹង៖
    ១) វិធីអប់រំផ្លវូកាយ និងផ្លូវចិត្តនានា
    ២) វីដេអូកម្រៗនិងល្អៗដែលទាក់ទងជាមួយ មរតកជាតិខ្មែរ មានដូចជា៖ របាំ ល្ខោនខោល ល្ខោនស្បែកធំ និងស្បែកតូច សំណង់ប្រាសាទនានា និងបទភ្លេងជាតិ និងគ្រប់យ៉ាងដែលទាក់ទងទៅនឹង មរតកជាតិខ្មែរ គ្រប់សម័យកាល។ ដើម្បីចូលរួមចំណែកក្នុងការអភិរក្សនូវវប្បធម៌មរតកជាតិឱ្យបានកាន់តែរីកធំ ទូលំទូលាយ។
    ៣) វីដេអូកំសាន្តនានា ដែលពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍សង្គម
    ៤) វីដេអូទាក់ទងជាមួយនឹងគន្លឺះដើម្បីជោគជ័យ សម្រាប់អនាគត់
    ៥) ចម្រៀងមរតកសំនៀងរបស់វីរៈបុរសជាតិខ្មែរយើងជាដើម
    លើសពីនេះទៅទៀត "មរតកជីវិត" បាននឹងកំពុងនាំមកនូវ ខ្សែវីដេអូ ដែលទាក់ទងនិង សង្គម ការជួយលើកដម្កើងវប្បធម៌ជាតិខ្មែរយើង សិល្បៈ និងវីដេអូល្អៗនានា ដើម្បីចូលរួមចំណែក អភិវឌ្ឍន៍ និងអភិរក្ស នូវមរតកដូនតាខ្មែរយើង "មានតែកូនខ្មែរយើងទេ ដែលជាអ្នកជួយលើកដម្កើង មរតកពេជ្យដែលមិនអាចកាត់ថ្លៃបាន របស់ដូនតាយើង" ។​
    ហេតុដូច្នេះ សូមពុកម៉ែបងប្អូន គ្រប់រូបជួយចុច "Subscribe" ដើម្បីទទួលបាននូវវីដេអូថ្មីៗ និង ចុច Share ដើម្បីរួមចំណែកក្នុងការជួយផ្សព្វផ្សាយក៏ដូចជាជួយអភិរក្សនូវមរតកដូនតាយើងទាំងអស់គ្នាណា៎ ដើម្បីឱ្យជនជាតិខ្មែរយើងលើសកលលោកបានស្គាល់ គ្រប់ៗគ្នាផង។
    លើសពីនេះទៅទៀត សូមធ្វើការ ខំមិន "Comment" នូវអ្វីដែលពុកម៉ែបងប្អូនចង់ឱ្យខ្ញុំរកមកដាក់បន្ថែម។
    ជាចុងក្រោយ មរតកជីវិត សូមអរព្រះគុណ និងសូមអរគុណជាអនេកចំពោះការចូលរួមពីសំណាក់ពុកម៉ែ បងប្អូន ទាំងអស់គ្នា៕

ความคิดเห็น • 5

  • @youphone7077
    @youphone7077 6 หลายเดือนก่อน +2

    ពិរស❤😊

  • @Bourapha
    @Bourapha ปีที่แล้ว +1

    ខ្ញុំចូលចិត្តណាស់ ព្រោះស្តាប់ហើយ ពិរោះ

  • @manosoeur1223
    @manosoeur1223 5 หลายเดือนก่อน +1

  • @GggHhh-gy2ji
    @GggHhh-gy2ji 3 ปีที่แล้ว +3

    🙏🙏🙏😍😍😍