Skor Thom | Khmer Traditional Music | Part 5 ស្គរធំ | ថ្វាយសម្តេចព្រះគ្រូធំ |

แชร์
ฝัง
  • เผยแพร่เมื่อ 27 ธ.ค. 2018
  • សូមស្វាគមន៍ពុកម៉ែ បងប្អូន ជាទីគោរពស្រឡាញ់ ទាំងអស់ដែលបានចូល មកមើលឆានែល "មរតកជីវិត" ។
    ស្គរធំ | ថ្វាយសម្តេចព្រះគ្រូធំ | Skor Thom | Khmer Traditional Music | Part 5
    ______សេចក្តីអធិប្បាយ_______
    ភ្លេងពិណពាទ្យ គឺត្រូវបានគេជឿថាមានប្រភពដើម នៅកំឡុងសម័យហ្វូណន ខណៈពេលក្រុមនោះ ត្រូវបានគេហៅថា ពិណបាង និងប្រើប្រាស់ឧបករណ៍ហៅថាពិណ ដែលគេជឿថាបានផ្សព្វផ្សាយមកពីប្រទេសឥណ្ឌា។ បន្ទាប់មកក្នុងសម័យអង្គរ មានសាក្សីខ្លះថាមានក្រុមមួយទៀតហៅថា កុងពិត ដែលត្រូវបានហៅមកពីឧបករណ៍តន្ត្រីកុង។ នៅពាក់កណ្តាលសម័យនោះមានក្រុមពីរ ដែលបម្រើឱ្យតាមអ្នកព្រហ្មញ្ញសាសនា និងអ្នកកាន់ព្រះពុទ្ធសាសនាក្នុងចំណោមភ្លេងខ្មែរទាំងអស់ តន្ត្រីពិណពាទ្យ គឺឆ្លុះបញ្ចាំងពីអំណាចក្នុងសម័យអង្គរ។ បច្ចុប្បន្នក្រុមភ្លេងពិណពាទ្យគឺជា ក្រុមវង់ភ្លេងព្រះរាជវាំងដែលអមដោយតន្ត្រីបុរាណ របាំស្បែកមុខ ល្ខោនតុក្កតាស្រមោល របាំប្រជាប្រិយនិង ពិធីបុណ្យជាតិនានា។
    គួរឱ្យសោកស្តាយ មានប្រជាជនខ្មែរមួយចំនួន នៅតែហៅវង់ភ្លេងនេះថា វង់ភ្លេងសៀម។ នេះជាការខុសឆ្គងមួយដែលប្រជាជនខ្មែរមិនយល់ពីប្រវត្តិនៃ ភ្លេងពិណពាទ្យ ខ្លួនបែរជាហៅវង់ភ្លេងនេះជារបស់សៀមទៅវិញ។ សួមកូនចៅខ្មែរ ឈាមជ័រខ្មែរអង្គរ មេត្តាជួយអភិរក្ស និងថែរក្សាមរតកវប្បធម៌របស់ដូនតាដ៏ថ្លៃថ្លានេះកុំឱ្យបាត់បង់៕
    មរតកជីវិត សូមនាំមកនូវ វីដេអូ ដែលមានសារសំខាន់ ដែលទាក់ទងទៅនឹង៖
    ១) វិធីអប់រំផ្លវូកាយ និងផ្លូវចិត្តនានា
    ២) វីដេអូកម្រៗនិងល្អៗដែលទាក់ទងជាមួយ មរតកជាតិខ្មែរ មានដូចជា៖ របាំ ល្ខោនខោល ល្ខោនស្បែកធំ និងស្បែកតូច សំណង់ប្រាសាទនានា និងបទភ្លេងជាតិ និងគ្រប់យ៉ាងដែលទាក់ទងទៅនឹង មរតកជាតិខ្មែរ គ្រប់សម័យកាល។ ដើម្បីចូលរួមចំណែកក្នុងការអភិរក្សនូវវប្បធម៌មរតកជាតិឱ្យបានកាន់តែរីកធំ ទូលំទូលាយ។
    ៣) វីដេអូកំសាន្តនានា ដែលពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍សង្គម
    ៤) វីដេអូទាក់ទងជាមួយនឹងគន្លឺះដើម្បីជោគជ័យ សម្រាប់អនាគត់
    ៥) ចម្រៀងមរតកសំនៀងរបស់វីរៈបុរសជាតិខ្មែរយើងជាដើម
    លើសពីនេះទៅទៀត "មរតកជីវិត" បាននឹងកំពុងនាំមកនូវ ខ្សែវីដេអូ ដែលទាក់ទងនិង សង្គម ការជួយលើកដម្កើងវប្បធម៌ជាតិខ្មែរយើង សិល្បៈ និងវីដេអូល្អៗនានា ដើម្បីចូលរួមចំណែក អភិវឌ្ឍន៍ និងអភិរក្ស នូវមរតកដូនតាខ្មែរយើង "មានតែកូនខ្មែរយើងទេ ដែលជាអ្នកជួយលើកដម្កើង មរតកពេជ្យដែលមិនអាចកាត់ថ្លៃបាន របស់ដូនតាយើង" ។​
    ហេតុដូច្នេះ សូមពុកម៉ែបងប្អូន គ្រប់រូបជួយចុច "Subscribe" ដើម្បីទទួលបាននូវវីដេអូថ្មីៗ និង ចុច Share ដើម្បីរួមចំណែកក្នុងការជួយផ្សព្វផ្សាយក៏ដូចជាជួយអភិរក្សនូវមរតកដូនតាយើងទាំងអស់គ្នាណា៎ ដើម្បីឱ្យជនជាតិខ្មែរយើងលើសកលលោកបានស្គាល់ គ្រប់ៗគ្នាផង។
    លើសពីនេះទៅទៀត សូមធ្វើការ ខំមិន "Comment" នូវអ្វីដែលពុកម៉ែបងប្អូនចង់ឱ្យខ្ញុំរកមកដាក់បន្ថែម។
    ជាចុងក្រោយ មរតកជីវិត សូមអរព្រះគុណ និងសូមអរគុណជាអនេកចំពោះការចូលរួមពីសំណាក់ពុកម៉ែ បងប្អូន ទាំងអស់គ្នា៕

ความคิดเห็น • 16

  • @mrrrak7362
    @mrrrak7362 3 ปีที่แล้ว +7

    អស្ចារ្យ​ណាស់​

  • @bophakornmak1382
    @bophakornmak1382 3 ปีที่แล้ว +2

    ស្គធំពិរោះណាស់

  • @oumbros1722
    @oumbros1722 8 หลายเดือนก่อน +1

    ពិតជាពីរោះរន្តំតែម្តងមិនសរសើរមិនបាននឹងគាំទ្រអស់ពីចិត្ត

  • @kunka8756
    @kunka8756 3 ปีที่แล้ว +1

    ពីរោះណាស់បងអើយត្រូវចិត្តខ្ញុំដល់ហើយបង

  • @5889M4
    @5889M4 3 ปีที่แล้ว +2

    M4

    • @user-pn8nc1vv2t
      @user-pn8nc1vv2t 2 ปีที่แล้ว

      ប្រពៃណីពិរោះខ្ញុំពេញចិត្តណាស់

  • @mrrrak7362
    @mrrrak7362 3 ปีที่แล้ว +1

    ភ្លេង​ខ្មែរយើង​

  • @chhounchea1670
    @chhounchea1670 3 ปีที่แล้ว

    Eem

  • @user-cj7eg7ne6x
    @user-cj7eg7ne6x 3 ปีที่แล้ว

    💗💗💗

  • @samcg6558
    @samcg6558 3 ปีที่แล้ว

    សំប្រូនៗមកលេងភ្លេង

  • @phallynuon9244
    @phallynuon9244 3 ปีที่แล้ว

    A3

  • @5889M4
    @5889M4 3 ปีที่แล้ว +1

    M4