ភ្នំដែលខ្ពស់ជាងគេនៅកម្ពុជាឈ្មោះ «ភ្នំខ្ជោល» នៅជួរភ្នំឱរ៉ាល់ | Aoral Mountain | Kampong Speu

แชร์
ฝัง
  • เผยแพร่เมื่อ 26 ส.ค. 2024
  • ភ្នំដែលខ្ពស់ជាងគេនៅកម្ពុជាឈ្មោះ «ភ្នំខ្ជោល» នៅជួរភ្នំឱរ៉ាល់
    =====
    តាមពិតពាក្យថា ភ្នំឱរ៉ាល់ គឺជាឈ្មោះជួរភ្នំដ៏វែងដែលមានកំពូលជាច្រើន។ នេះជាការបញ្ជាក់របស់លោក ឈឺន ឆីម ដែលជាអ្នកនាំភ្ញៀវជាតិ និងភ្ញៀវបរទេសឡើងជួរភ្នំឱរ៉ាល់តាំងពីឆ្នាំ២០០៤។ លោក ឈឺន ឆីម ដែលមានកំណើតនៅក្នុងភូមិស្រែកិន៣នៃស្រុកឱរ៉ាល់ចំងាយ១០គីឡូម៉ែត្រពីជួរភ្នំឱរ៉ាល់ ហើយជាអ្នកនាំភ្ញៀវជាតិ និងភ្ញៀវបរទេសឡើងលើកំពូលភ្នំជាង២៣០លើកនោះ បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា ក្នុងចំណោមជួរភ្នំឱរ៉ាល់ មានភ្នំជាច្រើនដែលសុទ្ធតែមានឈ្មោះ។ «ហើយភ្នំដែលខ្ពស់ជាងគេកំពស់១៨១៣ម៉ែត្រនោះ ចាស់ៗនៅក្នុងភូមិបានប្រាប់ថា ឈ្មោះភ្នំខ្ជោល នោះទេ។ ប៉ុន្តែមនុស្សទូទៅបានហៅភ្នំដែលខ្ពស់ជាងនោះថា ជាភ្នំឱរ៉ាល់»។ លោក ឈឺន ឆីម បានអះអាងយ៉ាងនេះ។
    បទសម្ភាសនេះ ត្រូវបានធ្វើឡើងនៅក្នុងអំឡុងពេលដែលលោក ឈឺន ឆីម កំពុងនាំក្រុមការងារនៃកម្មវិធី«Mercedes-Benz និងកំណប់អាថ៌កំបាំង» ឡើងលើកំពូលភ្នំដែលខ្ពស់ជាងគេនៃជួរភ្នំឱរ៉ាល់ពីថ្ងៃទី២៩ខែមករាដល់ថ្ងៃទី១ខែកុម្ភៈ។
    កម្មវិធី «Mercedes-Benz និងកំណប់អាថ៌កំបាំង» ត្រូវបានផ្តួចផ្តើមឡើងដោយក្រុមហ៊ុន Star Auto Cambodia សហការជាមួយសារព័ត៌មានអេឡិចត្រូនិក ThmeyThmey.com និង Fresh News ដើម្បីចូលរួមលើកកម្ពស់វិស័យទេសចរណ៍នៅទូទាំងកម្ពុជា ស្វែងរក និងគាស់កកាយតំបន់ទេសចរណ៍ ដែលគេពុំសូវស្គាល់ ឬដែលត្រូវគេមើលរំលង៕
    --------------------------------------------------------------------
    ThmeyThmey News Social Media:
    thmeythmey.com/
    / thmeythmey
    / thmeythmeyvideonews
    / thmeythmeynews
    / thmeythmey

ความคิดเห็น • 63

  • @hanglavy2120
    @hanglavy2120 5 ปีที่แล้ว +5

    វាជាឈ្មោះ ដែលអ្នកស្រុកទីនោះគាត់ហៅ ប៉ុន្តែមិនមានទេជួរភ្នំឱរ៉ាល់សម្រាប់ស្រុកយើង មានតែជួរភ្នំក្រវាញនិងជួរភ្នំដងរ៉ែក ភ្នំឪរ៉ាល់ស្ថិតនៅក្នុងជួរភ្នំក្រវាញ ដែលលាតសន្ធឹងពីខេត្តកំពតដល់ខេត្តបាត់ដំបង ដូច្នេះឈ្មោះនេះនឹងឈ្មោះភ្នំឱរ៉ាល់តែមួយទេ

  • @tdaravuth
    @tdaravuth 6 ปีที่แล้ว +21

    ជាធម្មតាភ្នំអាចមានកំពូលឬកូនភ្នំតែមួយឬច្រើននៅផ្តុំគ្នា ហើយក៏អាចមានឈ្មោះតែមួយសំរាប់ហៅឬក៏មានឈ្មោះបន្ថែមដោយឡែកសំរាប់នីមួយៗ ហេតុនេះការហៅភ្នំនេះថាឱរ៉ាល់គឺមិនខុសទេ បើនិយាយពីជួរភ្នំគឺជួរភ្នំក្រវាញ។

    • @Education.Kh9
      @Education.Kh9 6 ปีที่แล้ว +2

      ពិតជាត្រឹមត្រូវណាស់បង

  • @virakkren4407
    @virakkren4407 2 ปีที่แล้ว +2

    ជួរភ្នំនៅកម្ពុជាមានពីគឺជួរភ្នំដងរ៉ែក នៅភាគខាងជើង និងជួរភ្នំក្រវាញ នៅភាគនារតីចាប់ពីខេត្តប៉ៃលិនដល់កោះកុង តាមខ្ញុំយល់តាមពិតវាជាប្រជុំភ្នំទេ

  • @chanlida3117
    @chanlida3117 6 ปีที่แล้ว +18

    ភ្នំឪរ៉ាល់ ក្នុងប្រជុំភ្នំខ្ជោល ស្ថិតក្នុងជួរភ្នំ្ក្រវាញ

  • @daroth5260
    @daroth5260 4 ปีที่แล้ว +1

    ខ្ញុំធ្លាប់រៀនដែរមិចបានដឹងតែថាភ្នំឱរ៉ាល់ខ្ពស់ជាងគេ សំរាប់ប្រទេសកម្ពុជា ចំនែកភ្នំខ្ពស់ជាងគេប្រចាំពិភពលោកគឺភ្នំ អេវីរឹស

  • @Education.Kh9
    @Education.Kh9 6 ปีที่แล้ว +16

    ភ្នំឱរ៉ាល់ និងភ្នំសំកុះ និងភ្នំជាច្រើនទៀតនៅម្តុំហ្នឹង គឺស្ថិតនៅក្នុងជួរភ្នំក្រវ៉ាញទាំងអស់។

  • @lauraloony662
    @lauraloony662 2 ปีที่แล้ว

    បានទៅហើយ ❤️️

  • @dvdv6549
    @dvdv6549 4 ปีที่แล้ว +1

    ល្អណាស់

  • @hoanghai4964
    @hoanghai4964 2 ปีที่แล้ว

    campuchia thank you the / UN / so much since 1992

  • @user-tn1ke5sh4k
    @user-tn1ke5sh4k 6 ปีที่แล้ว +2

    គឹភ្នំព្រះ....(ខ្ពស់លើគេ)

  • @chevmechchum9735
    @chevmechchum9735 ปีที่แล้ว

    បាទ ចាស់ៗជំនាន់មុនគាត់បាននិយាយថាភ្នំខ្ពស់មើលពីចំង៉ាយឃើញនឹងគឺភ្នំ (ខ្ជល)មែន

  • @sokimsun6987
    @sokimsun6987 6 ปีที่แล้ว +10

    ទេសភាពស្អាតណាស់

  • @pagnavathpov1926
    @pagnavathpov1926 6 ปีที่แล้ว +13

    ធ្លាប់តែលឺសម្លេងបងប្រុសអ្នកយកព័ត៌មានតែពេលនេះបានឃើញមុខហើយ​។

  • @sayanasim6663
    @sayanasim6663 4 ปีที่แล้ว

    បានស្គាល់ហើយភ្នំឱរ៉ាល់

  • @khornpheara9700
    @khornpheara9700 6 ปีที่แล้ว +15

    ភ្នំឱរ៉ាល់ ក្នុងប្រជុំភ្នំខ្ជោល.... ជួរភ្នំ ប្រជុំភ្នំ ក្រុមភ្នំ និងភ្នំសុំបែងចែកគ្នាផង

  • @pheazinil8963
    @pheazinil8963 6 ปีที่แล้ว +17

    មានតែភ្នំឱរ៉ាលទេខ្ពស់ជាងគេ

  • @povdart801
    @povdart801 5 ปีที่แล้ว +4

    ចង់ឲសម្តេចកសាងស្ពាននៅលើភ្នំឲរ៉ាលដើម្បីទាក់ទាញភ្ញៀវទេចរណ៍ឲបានកាន់តែច្រើនថែមទៀតនឹងឲបរទេសគស្គាលច្បាស់ពីកម្ពុជា

  • @user-jm9iw8on3s
    @user-jm9iw8on3s หลายเดือนก่อน +1

    កលក់ភំ្នអេាយយួនចិនណា

  • @sp-nature4373
    @sp-nature4373 5 ปีที่แล้ว +1

    ចង់ទៅលេងណាស់

  • @kmerloy943
    @kmerloy943 6 ปีที่แล้ว +1

    គឺភ្នំក្រហេតក់ខ្ពស់ជាងគេ

    • @ranyalek6450
      @ranyalek6450 5 ปีที่แล้ว +1

      ភ្នំឱរ៉ាល់សោះ

  • @bunnoeunnhim7112
    @bunnoeunnhim7112 ปีที่แล้ว

    មានជួរភ្នំឱរ៉ាល់ណាទៀតហើយ សៀវភៅចេះយូធូបចុះតើមួយណាត្រឹមទៅចឹង?

  • @sophasopha4196
    @sophasopha4196 6 ปีที่แล้ว +3

    បើតាមខ្ញុំដឹង នៅកម្ពុជាគឺភ្នំឱរ៉ាលខ្ពស់ជាងគេ ហើយនៅលើពិភពលោកគឺភ្នំ EwaRes ខ្ពស់ជាងគេ

    • @user-vf5dc1en7s
      @user-vf5dc1en7s 5 ปีที่แล้ว

      បងសំសួរមួយភ្នំដែលខ្ពស់នៅកម្ពុជានិងមានកុំពស់ប៉ុន្មន

    • @boomnai3614
      @boomnai3614 5 ปีที่แล้ว

      @@user-vf5dc1en7s 1800ជាង

  • @khmerlover6931
    @khmerlover6931 6 ปีที่แล้ว +9

    ឱរាល់

  • @Djsida23
    @Djsida23 6 ปีที่แล้ว

    ធ្លាប់ទៅដល់ហើយខ្ពស់ណាស់

  • @CARCAMBODIA
    @CARCAMBODIA 6 ปีที่แล้ว +5

    Wow pro

  • @attackontitan5696
    @attackontitan5696 6 ปีที่แล้ว +10

    ពាក្យខ្ជោលជាឈ្មោះភាសាជនជាតិ។

  • @nytanyda9850
    @nytanyda9850 6 ปีที่แล้ว +1

    គេហៅខ្នងខ្ជោលទើបត្រូវ

  • @narithchannelofficial9350
    @narithchannelofficial9350 5 ปีที่แล้ว +1

    ការពិតភ្នំទាំងនេះ​ ស្ថិតនៅជួរភ្នំដងរែកទេ កុំចេះតែថា

  • @kunkhmertopstar4106
    @kunkhmertopstar4106 5 ปีที่แล้ว +1

    Good

  • @samath3495
    @samath3495 6 ปีที่แล้ว +16

    កាលពីខ្ញុំរៀនបឋមគ្រូថា ភ្នំឱរ៉ាល់ ។ ឥឡូវថា ភ្នំខ្ជោល ជួរភ្នំឱរ៉ាល់ ទៅវិញ

  • @tre2359
    @tre2359 5 ปีที่แล้ว +3

    តើទាក់ទងអ្នកលើងភ្នតាមណាចង់ទៅដែ

  • @mrnangonthemix7403
    @mrnangonthemix7403 6 ปีที่แล้ว +4

    ខេត្ដញុំ

  • @davan6550
    @davan6550 6 ปีที่แล้ว +3

    គួតែអភិវឌ្ឍទៅជាកន្លែងកំសាន្ដ

  • @vininvannak4296
    @vininvannak4296 5 ปีที่แล้ว

    ដូចគាត់ហៅបញ្រ្ចាស់ (ប្រជុំភ្នំខ្ជោល ភ្នំឱរ៉ាល់ខ្ពស់ជាងគេ) តាមឯកសា

  • @pozzhour6426
    @pozzhour6426 6 ปีที่แล้ว +1

    នៅ​ខេត្ត ណា

  • @pkthey4914
    @pkthey4914 4 ปีที่แล้ว

    បងៗទាំងឡាយត្រូវដឹងការពិតថា
    និងហើយជាច្រាំងសមុត
    ប្រទេសខ្មែរ

  • @nangsky948
    @nangsky948 5 ปีที่แล้ว

    Smart

  • @anmakra1400
    @anmakra1400 5 ปีที่แล้ว

    នៅជិតស្រុកទឹកផុសដែរនិង

  • @cham3422
    @cham3422 4 ปีที่แล้ว

    ភ្នំឱរ៉ាល់ នៅជួរភ្នំខ្ជោលទេីបត្រូវ។

  • @voleab
    @voleab 4 ปีที่แล้ว

    ខុសភ្នំដែលខ្ពសជាងគេនៅកម្ពុជាឈ្មោះភ្នំ Girl នៅកំពងចាម

  • @ksphoneblj2140
    @ksphoneblj2140 5 ปีที่แล้ว +1

    ភ្នំទំពែកទឹកខ្ជោល

  • @jordanseng5779
    @jordanseng5779 5 ปีที่แล้ว +1

    @

  • @tolyshop6994
    @tolyshop6994 4 ปีที่แล้ว +1

  • @seilakhun4572
    @seilakhun4572 6 ปีที่แล้ว +1

    អ្វីដែលគាត់រៀបរាប់ គឺប្រជុំភ្នំទេតើ កុំនាំអោយប៉ាតណាប៉ាតណីពេក បុគ្គលមួយ ដែលមិនដឹងថា គាត់ត្រូវឬខុសផង មកផ្សាយពេញនឹង? បើផ្សាយ ក៏យកជាអព្យាក្រឹត្យទៅ ព្រោះយើងអ្នកផ្សាយក៏គ្មាន ភស្តុតាង ឯកសារយោងដែរ កុំតាមតែគាត់ថា ហើយសរសេរតាមទាំងស្រុង។ ខ្លួនឯងជាអ្នកផ្សព្វផ្សាយ វាប៉ះពាល់ណាស់ណា។ ហើយ គាត់នៅទីនោះ ឬយ៉ាងណា តែភូមិវិទ្យាបែងចែកជាជួរភ្នំ ប្រជុំភ្នំ។ ទៅបើកសៀវភៅតាំងពីសម័យរដ្ឋកម្ពុជាទៅ ភ្នំឱរ៉ាល់ នៅក្នុងប្រជុំភ្នំខ្ជោល ជួរភ្នំដងរែក។

    • @rafarmer1985
      @rafarmer1985 6 ปีที่แล้ว

      ផផ

    • @rafarmer1985
      @rafarmer1985 6 ปีที่แล้ว

      ផើ០

    • @rafarmer1985
      @rafarmer1985 6 ปีที่แล้ว

    • @nopbav2851
      @nopbav2851 4 ปีที่แล้ว

      យើងគួរយកកំណត់ត្រាក្នុងសៀវភៅភូមិវិទ្យារបស់រដ្ឋទើបអាចយកជាការបាន ធាតុពិតគឺភ្នំដែលខ្ពស់គឺជាភ្នំឱរ៉ាល់នឹងដដែល ហើយភ្នំខ្ជោលនេះជាឈ្មោះប្រជុំភ្នំមួយក្នុងចំណោមប្រជុំភ្នំទាំងបីនៅកម្ពុជាគឺប្រជុំភ្នំខ្ជោល(ដែលភ្នំឱរ៉ាល់នៅទីនោះ) ប្រជុំភ្នំអូរម្លូរ និង ប្រជុំភ្នំដំរី ហើយយើងគ្មានជួរភ្នំឱរ៉ាល់ទេ មានតែជួរភ្នំក្រវ៉ាញនិងជួរភ្នំដងរែក តែប៉ុណ្ណោះសូមមេត្តាកុំអោយមានការយល់ច្រជុំព្រោះវាជាចណេះដឹងមួយដែលអាចធ្វើអោយមានកំហុសឆ្គងដល់ក្មេងៗជំនាន់ក្រោយ

  • @sarathyos218
    @sarathyos218 5 ปีที่แล้ว +1

    ភ្នំឪរ៉ាលវែងណាស់