ថាមពលដួងចិត្ត /Mental Energy / Sin Kong

แชร์
ฝัง
  • เผยแพร่เมื่อ 23 มิ.ย. 2024
  • ព្រះពុទ្ធបរមគ្រូបានត្រាស់សម្តែងអំពីអំណាចដួងចិត្ត៥យ៉ាងដែលមនុស្សម្នាក់ៗត្រូវដុសខាត់និងអភិវឌ្ឍជាប្រចាំគឺ
    ១- សទ្ធាពលៈ កម្លាំងនៃជំនឿ
    ២- សតិពលៈ កម្លាំងនៃការមានស្មារតីភ្ញាក់រលឹងជានិច្ច
    ៣- វីរយពលៈ កម្លាំងនៃសេចក្តីព្យាយាម
    ៤- សមាធិពលៈ កម្លាំងនៃការផ្តោត ការតម្កល់ចិត្ត
    ៥- បញ្ញាពលៈ កម្លាំងនៃបញ្ញាគឺការយល់ត្រូវ
    កម្លាំងទាំង៥យ៉ាងនេះមិនអាចដើរតួនាទីខ្លាំងតែម្នាក់ឯងឡើយ គឺថា សទ្ធានិងបញ្ញាគឺជាកម្លាំងដែលត្រូវធ្វើការត្រួតពិនិត្យគ្នាទៅវិញទៅមកជាប្រចាំ ព្រោះថាបើសទ្ធាមានកម្លាំងខ្លាំងជាង វានឹងនាំឱ្យមនុស្សជឿលើអ្វីៗដោយងងឹតងងល់ ក្លាយទៅជាអបីយជំនឿជាដើម។ ដោយឡែក នៅពេលដែលមនុស្សប្រើបញ្ញាខ្លាំងជាង វានឹងនាំទៅជាមិច្ឆាទិដ្ឋិ គឺការយល់ខុស។
    លើសពីនេះ កម្លាំងព្យាយាមនិងកម្លាំងផ្តោត (វីរយៈ និង សមាធិ) ក៏ត្រូវមានសមតុល្យជាមួយគ្នាដែរ ព្រោះថាបើកម្លាំងព្យាយាមខ្លាំងជាង វានឹងនាំឱ្យមានចិត្តអណ្តែតអណ្តូង រសាប់រសល់ រវើរវាយទៅគិតរឿងផ្តេសផ្តាស ប៉ុន្តែបើកម្លាំងផ្តោតខ្លាំងជាង វានឹងនាំឱ្យចិត្តងងុយ ងោកងក់ជាដើម។
    ជាចុងក្រោយ កម្លាំងនៃការមានសតិត្រូវតែមានកម្លាំងខ្លាំងជានិច្ច ទើបអាចគ្រប់គ្រងស្ថានការណ៍បានគ្រប់កាលៈទេសៈ។ សតិជាគ្រឿងដាស់ឱ្យមនុស្សអាចដឹងខ្លួនជាប្រក្រតីគ្រប់កាលទាំងពួង។
    The Buddha taught the five kind of mental energy that everyone must constantly purify and develop:
    1- Power of confidence
    2- Power of being constantly awake.
    3- Power of Effort
    4- Power of Focus/concentration
    5. Power of Understanding/wisdom
    These five mental energies cannot play a strong role alone, that confidence and understanding are forces that need to check in balance regularly, because if confidence is stronger than, it will lead people to believe in something blindly becoming superstitious and so on. In contrast, when people use more understanding, it will lead wrong-view, a misunderstanding.
    In addition, the effort and the concentration must also be in balance, because if the effort is greater, it will lead to restlessness and while concentration is much greater it will lead to sleepiness and so on.
    Finally, mindfulness must always be strong to be able to control the situation in all circumstances. Mindfulness is a stimulus for people to be able to regain consciousness at all times.

ความคิดเห็น • 8

  • @user-oq5gb2md7w
    @user-oq5gb2md7w 9 วันที่ผ่านมา +1

    ❤❤

    • @sinkongofficial
      @sinkongofficial  9 วันที่ผ่านมา

      សូមអរគុណច្រើន

  • @Sokcheng-kh
    @Sokcheng-kh 9 วันที่ผ่านมา +1

    អរគុណ បងប្រុស

    • @sinkongofficial
      @sinkongofficial  9 วันที่ผ่านมา

      សូមអរគុណច្រើន

  • @Kungphalla-d6z
    @Kungphalla-d6z 9 วันที่ผ่านมา

    ពីរោះ!❤

    • @sinkongofficial
      @sinkongofficial  9 วันที่ผ่านมา

      សូមអរគុណច្រើន

  • @user-oq5gb2md7w
    @user-oq5gb2md7w 9 วันที่ผ่านมา

    អរគុណច្រើន❤

    • @sinkongofficial
      @sinkongofficial  9 วันที่ผ่านมา

      សូមអរគុណច្រើន