របាំត្រុដិ[លោគ្រូម៉ៅ សុវណ្ណឌី] គាត់មិនជំនាញខាងសិល្បៈទេ តែអាចបង្ហាត់សិស្សបានយ៉ាងល្អ|Sotheary Bunthan

แชร์
ฝัง
  • เผยแพร่เมื่อ 5 ต.ค. 2024
  • #sothearybunthan #trud #របាំត្រុដិខេត្ដកំពង់ធំ #khmertraditional #khmerculture #khmernewyear #របាំត្រុដិ #ត្រុដិ
    របាំត្រុដិជាកេរ្ដ៍ដំណែលវប្បធម៌ខ្មែរ ដែលជនជាតិ ខ្មែរព្រៃភ្នំ ដូចជាពួក សម្រែ សួយ និងទំព័រ ជាដើម ព្រមទាំងជនជាតិខ្មែរនៅខេត្តស៊ីសាកេត សុរិន្ទ្រ សៀមរាប ពោធិ៍សាត់ បាត់ដំបង និងប្រជាពលរដ្ឋ មួយចំនួនទៀត នៅខេត្តផ្សេងៗ ពិសេសក្រសួង ស្ថាប័នទាំងរដ្ឋ និងឯកជនភាគច្រើន តែងតែប្រារព្ធ ក្នុងពេលចូលឆ្នាំខ្មែរ ឬក្នុងពេល ដែលសត្វព្រៃរត់ ចូលស្រុកភូមិជាដើម។ ចំណែកជនជាតិចិន គេមាន របាំម៉ុងសាយ ដើម្បីសំដែងដេញឧបទ្រព ចង្រៃ។
    តាមការពិត របាំត្រុដិនេះ គឺជាបុណ្យឆ្លងពីឆ្នាំចាស់ចូលឆ្នាំថ្មី ដេញឧបទ្រពចង្រៃ ទៅភាពសម្បូរណ៍ សប្បាយរីករាយ។ ពាក្យ ត្រុដិ សំដៅដល់ពេលដែលឆ្នាំចាស់ដាច់ ដើម្បីត្រាច់ផ្លាស់ចូលឆ្នាំថ្មី។ តាមអត្ថន័យនេះ របាំត្រុដិ ដែលត្រូវ បានប្រារព្ធធ្វើនោះ គឺត្រូវកំណត់ដំណើរកាត់ផ្តាច់ នៃឆ្នាំ នីមួយៗ ក្នុងទស្សនៈ របស់ជនជាតិខ្មែរ ដែលបានរស់នៅតំបន់ខ្ពង់រាប និងវាលទំនាប។ ដូច្នេះហើយក្នុងពិធីបុណ្យឆ្លងនេះគេប្រសិទ្ធពរជ័យសព្ទសាធុការសម្រាប់ឆ្នាំថ្មី ដែលចូលមកដល់ ដោយសេចក្តីសប្បាយរីករាយយ៉ាងក្រៃលែង។

ความคิดเห็น •