Vlog ទឹកធ្លាក់ថ្មក្រាល នៅខេត្តកំពង់ឆ្នាំង ជាមួយ Subaru Forester

แชร์
ฝัง
  • เผยแพร่เมื่อ 11 ก.ค. 2023
  • - i.L EyeSight មានតម្លៃ 53,800USD សម្រាប់ក្រុមគ្រួសារវ័យក្មេង ដែលចង់បានរថយន្ត SUV ដែលមានបំពាក់ដោយប្រព័ន្ធសុវត្ថិភាព
    - i.S EyeSight មានតម្លៃ 55,800USD សម្រាប់វ័យកណ្តាលដែលមានតម្រូវការផ្នែកប្រព័ន្ធសុត្ថិភាព ដើម្បីជំនួយក្នុងការបើកបរផ្លូវឆ្ងាយ និងធ្វើដំណើរកំសាន្តតាមបណ្តាលខេត្ត នានា ជាពិសេសសម្រាប់ស្ថានភាពផ្លូវលំបាកៗ ដូចជាឡើងភ្នំជាដើម ។
    Subaru Forester មាន៖
    - មានទទឹង 1815mm
    - កម្ពស់ 1730mm
    - បណ្តាយសរុបប្រវែង 4640
    - គម្លាតកង់ប្រវែង 2670mm
    - និងកម្ពស់ហើបពីដី 220mm
    ទី១). SUBARU GLOBAL PLATFORM:
    ចំណុចដំបូងនេះ គឺជាភាពរឹងមាំនៃគ្រោងឆ្អឹង ឈានមុខគេរបស់រថយន្តម៉ូដែល Forester ដែលបានបន្ថែមភាពរឹងមាំ កាត់បន្ថយហានិភ័យនៃការប៉ះទង្គិចខ្លាំង
    ទី2). BOXER ENGINE:
    ជាក់ស្ដែង Subaru Forester បំពាក់ដោយ
    • ម៉ាស៊ីនប្រភេទ Boxer ៤ស៊ីឡាំង ទំហំ២,០លីត្រ ផលិតកម្លាំងបាន 156ps/កម្លាំងរមួល 196nm
    • ផ្គូរផ្គងជាមួយប្រអប់លេខ CVT 7 វគ្គ និងមានមុខងារបញ្ចូលលេខ លើដៃចង្កូត Paddle Shift
    • ទ្រនិកកុងទ័រវាត់ពី 0 - 100km/h ចំណាយពេល ១០,៣វិនាទី
    • ជាមួយនឹងល្បឿនអតិបរិមា 193km/h
    • កម្រិតស៊ីប្រេងឥន្ធនៈខ្ទង់ 7.8L/100km
    ទី៣). SYMMETRICAL ALL-WHEEL DRIVE:
    ថាមពលពីម៉ាស៊ីនត្រូវបានចែកចាយទៅកាន់កង់ទាំងបួនគ្រប់ពេលវេលា សម្រាប់ការអូសទាញ និងការគ្រប់គ្រងរថយន្តបានល្អ ទោះបីជាអ្នកបើកបរស្ថិតក្នុងស្ថានភាព ផ្លូវលំបាកបំផុតក៏ដោយ។
    ប្រព័ន្ធបើកបរប៉ុងកង់ទាំង៤ Symmetrical All-wheel Drive គឺជាប្រព័ន្ធបច្ចេកវិទ្យា ដែលពិសេសមួយ បំពេញតួរនាទីនៅក្នុងការបែងចែកនូវកម្លាំងរមួលទៅកាន់កង់ទាំង ៤ ផ្សេងគ្នា ដោយប្រព័ន្ធនេះ នឹងធ្វើការសិក្សា ដោយបញ្ជារឱ្យបញ្ឍប់កង់ដែលមានចលនាវិលឥតបានការ ហើយបញ្ចូនកម្លាំងទៅកង់ដែលមានបន្ទុក ដើម្បីផ្តល់លទ្ធិភាពគ្រប់គ្រាន់ អាចអោយយើងចាកចេញពីឧបសគ្គបានយ៉ាងងាយស្រួល។
    ចំណុចពិសេសទី៤ មាននៅផ្នែកខាងក្នុង ចឹងដើម្បីងាយស្រួលនៅក្នុងពន្យល់បងប្អូន តោះយើងចូលទៅកាន់ផ្នែកខាងក្នុងទាំងអស់គ្នា
    + Interior
    មុននឹងនិយាយអំពីចំណុចពិសេស សូមបង្ហាញចំណាប់អារម្មណ៍នៅពេលចូលមកដល់ផ្នែកខាងក្នុងបន្ដិច ខាង Subaru គាត់ Décor មកបែបសាម្មញ្ញ តែមានរបៀបរៀបរយ អមមកជាមួយនឹងអេក្រង់ប្រព័ន្ធកំសាន្ត Touchscreen ទំហំ ៨អ៊ីញ ប្រព័ន្ធម៉ាស៊ីនត្រជាក់ដំណើរការដោយស្វ័យប្រវត្តិ មានមុខងារ Dual Zone
    ចំពោះកៅអីផ្នែកខាងមុខនេះទៀតសោតគឺប្រភេទស្បែក និងអាចធ្វើការសារ៉េបានចំនួន ៨របៀប
    និយាយរួមគឺខ្ញុំស្រលាញ់ Material ដែលប្រើប្រាស់នៅខាងក្នុងនេះ គឺមើលទៅមានគុណភាពហ្មង។
    • បន្ថែមពីនេះ នៅលើរថយន្តនេះក៏បានភ្ជាប់ជាមួយមុខងារបើកបរ SI Drive ឬហៅថា Subaru Intelligent Drive ដែលមានប៊ូតុងនៅលើដៃចង្កូត ដូចបងប្អូនទាំងអស់គ្នាបានឃើញនេះគឺមាន
    • អក្សរS ដែលតំណាងអោយ Sport Mode ដែលជាមុខងារ Mode សម្រាប់ការបើកបរ នៅក្នុងល្បឿនលឿន ហើយមានកំលាំងស្ទុះខ្លាំង។
    • និងអក្សរ I គឺតំណាងអោយ Intelligent Mode ដែលសាកសមសម្រាប់ការបើកនៅក្នុងក្រុង ផ្តល់អោយការបើកបរបែបរលូន smooth និងសន្សំសំចៃបំផុត។
    • បន្ថែមពីលើ SI Drive នេះ រថយន្ត Subaru Forester ក៏មាននូវ Mode ដ៏ពិសេសមួយទៀតគឺ X-Mode ដែលធ្វើការរួមគ្នាជាមួយប្រព័ន្ធបើកបរប៉ុង២ Symmetrical All-wheel Drive រឺ (SAWD) ដែលវា Control ទៅលើម៉ាស៊ីន និងប្រអប់លេខរថយន្ត ឱ្យធ្វើការបែកចែកកម្លាំងបង្វិល ក៏ដូចជាហ្រ្វាំង ឱ្យផ្ដល់នូវលទ្ធិភាពខ្ពស់នៅក្នុងការឆ្លងកាត់ផ្លូវឧបសគ្គដោយសុវត្ថិភាព
    • X-Mode គឺវានឹងធ្វើការដោយស្វ័យប្រវត្តិនៅពេលដែលយើងបើកបរនៅផ្លូវលំបាក ដែលមានល្បឿនក្រោម ៣៥km/h ហើយវាក៏នឹងផ្តាច់វិញនៅពេលដែលយើងបើកល្បឿនចាប់ពី ៤០km/h។ ចំពោះ X-Mode គឺមាន ៣ជម្រើសសម្រាប់ជ្រើសរើសដោយមាន Normal, Snow/Dirt និង Deep Snow/Mud
    ទី3). EyeSight 4.0:
    Eyesight 4.0 ប្រព័ន្ធកាំមេរ៉ាសុវត្ថិភាព ជំនួយដល់ការបើកបរដែលជាមុខងារសុវត្ថិភាពថ្មី ជួយឱ្យអ្នកបើកបរ មើលឃើញកាន់តែច្រើន និងមានសុវត្ថិភាពជាងមុន។
    • កាន់តែពិសេស Eyesight 4.0 ជំនាន់ថ្មី បានបន្ថែមនូវមុខងារថ្មី ៣បន្ថែមទៀតពីលើមុខងារដែលមានស្រាប់ ជាមួយការដំណើរការដោយកាំម៉េរាស្តេរ៉េអូនៅខាងមុខចំនួន ២ ធ្វើការចាប់ និងវិភាគស្ថានភាពឧបសគ្គនៃការបើកបរ បានយ៉ាងច្បាស់ល្អ ផ្តល់អោយទៅកាន់អ្នកបើកបរ ដោយមុខងារសំខាន់ទាំងនោះរួមាន៖
    • Pre-Collision Braking with Autonomous Emergency Steering: ប្រព័ន្ធបញ្ជារការចាប់ហ្រ្វាំង ដោយស្វ័យប្រវត្តិ មុខងារនេះនឹងផ្តល់សញ្ញាព្រមានណែនាំអំពីហានិភ័យ, ហ្វ្រាំងជាន់ដើម្បីបន្ថយល្បឿន និងជួយកាន់បន្ថយគ្រោះថ្នាក់ បូករួមជាមួយនឹងប្រព័ន្ធទាញចង្កូតរថយន្តអោយងាកចេញ ក្នុងពេលអាសន្នដោយស្វ័យប្រវត្តិ។
    • Lane Departure and Lane Sway Warning: ប្រព័ន្ធផ្តល់សញ្ញាដោយស្វ័យប្រវត្តិ នៅពេលបើកបរលើគំនូសផ្លូវ មុខងារនេះនឹងផ្តល់សញ្ញាព្រមានណែនាំអំពីហានិភ័យ, ការពារ ការចាកចេញពីគន្លងផ្លូវ និងសញ្ញាព្រមានពេលផ្លាស់ប្តូរគន្លងផ្លូវ ជាពិសេសក្នុងស្ថានភាពអ្នកបើកបរភ្លេចមើលកញ្ចក់ក្រោយ ឬ ងងុយគេងជាដើម។
    • Adaptive Cruise Control with Lane Centering Function: ប្រព័ន្ធបញ្ជារកំណត់ល្បឿនបើកបរ ដោយស្វ័យប្រវត្តិតាមរថយន្តដែលនៅពីមុខ ដែលអនុញ្ញាតអោយយើងអាចធ្វើការកំណត់ល្បឿនបើកបរដោយស្វ័យប្រវត្តិ និងការផ្លាស់ប្តូរល្បឿនទៅតាមស្ថានភាពផ្លូវ និងមានបន្ថែមមុខងារតម្រង់ទិសរថយន្តអោយស្ថិតនូវចំកណ្តាលនៃគន្លងផ្លូវ។
    • Lead Vehicle Start Alert: ប្រព័ន្ធផ្ដល់សញ្ញាដល់អ្នកបើកបរ នៅពេលរថយន្តខាងមុខ ផ្ដើមចេញដំណើរ រឺ នៅពេលស្តុបព័ណបែតង។
    • Pre-Collision Throttle Management: ប្រព័ន្ធបញ្ជៀសគ្រោះថ្នាក់ ដោយការច្រលំ ឬបាត់បង់ស្មារតីជាន់ហ្គែរ និងហ្វ្រាំងក្នុងពេលដំណាលគ្នា Break Override ប្រព័ន្ធនេះនឹងកាត់បន្ថយកំលាំងម៉ាស៊ីនមិនអោយរថយន្តមានចលនាទៅមុខ និងជាន់ហ្វ្រាំងដោយស្វ័យប្រវត្តិ។
    • Blind spot monitor: ប្រព័ន្ធផ្តល់សញ្ញា នៅពេលមានរថយន្តនៅជិត រឺចង់វ៉ា ជែង ដោយចេញភ្លើងលោតភ្លិបភ្លែត នៅលើកញ្ចក់មើលក្រោយសងខាងរថយន្ត។
  • ยานยนต์และพาหนะ

ความคิดเห็น • 2

  • @generalvideos6700
    @generalvideos6700 6 หลายเดือนก่อน

    ❤❤❤❤

  • @panhaudomvann503
    @panhaudomvann503 ปีที่แล้ว

    Hello admin, shall I request more videos like this please? I mean more like POV test drive with views and so on. Much appreciated, I enjoyed watching your vlogs about trying new cars alot.