ជំនឿអាវយ័ន្តបុរាណ(អាវយ័ន្តរបស់ព្រះបាទអង្គឌួង ១៨៤២-១៨៥៩)

แชร์
ฝัง
  • เผยแพร่เมื่อ 5 ก.ย. 2024
  • #ជំនឿអាវយ័ន្តបុរាណ(អាវយ័ន្តរបស់ព្រះបាទអង្គឌួង ១៨៤២-១៨៥៩)
    គំនូសយ័ន្តតាំងពីបុរាណកាលតែងតែត្រូវបានជនជាតិខ្មែរចាត់ទុកថា វត្ថុស័ក្តិសិទ្ធ ដែលអាចនាំមកនូវសិរីមង្គល ឬការពារនូវឧបទ្រពចង្រៃគ្រប់ប្រភេទ ឬក៏ជាការប្រមូលផ្តុំនូវថាមពលអាថ៌កំបាំងតាមរយៈសញ្ញានិមិត្តពិសិដ្ឋដែលជំរុញឲ្យសាសនិកឈានទៅរកការរំដោះទុក្ខ ពោលគឺការត្រាស់ដឹង។ ខាងលើនេះ គឺជាគុណសម្បត្តិដ៏វិសេសវិសាល និងមូលហេតុនៃការប្រើប្រាស់យ័ន្តខ្មែរដែលបានឲ្យកំណើតទៅយ័ន្តថៃ និងលាវ/ឡាវ ចាប់តាំងពីចុងស.វទី១៣មក។
    តាមឯកសារស្រាវជ្រាវ យ័ន្តខ្មែរដែលមានច្រើនប្រភេទត្រូវបាននាំចូលក្នុងអតីតទឹកដីខ្មែរ តាំងពីសម័យនគរភ្នំ ឬហ្វូ-ណន តាមរយៈការផ្សព្វផ្សាយនៃលទ្ធិសាសនាឥណ្ឌាធំៗ ព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា។ ថ្វីត្បិតតែមានប្រភពពីឥណ្ឌា ដែលជាទឹកដីកំណើតក្តី ក៏ប៉ុន្តែនៅប្រទេសឥណ្ឌាមិនមានការនិយមប្រភេទយ័ន្តដូចនៅកម្ពុជាឡើយ ដូចករណីអាវ និងមួកយ័ន្តជាដើម។
    នេះសឲ្យឃើញថា យ័ន្តខ្មែរសព្វថ្ងៃនេះ គឺជាស្នាដៃផលិតឡើងដោយគ្រូខ្មែរយ៉ាងពិតៗ ដែលចេះបង្កើតនូវគំនូសយ័ន្តគ្រប់ប្រភេទ ដោយទេពកោសល្យខ្ពស់។ ជារៀងរាល់ដង នៅពេលដែលយាងទៅណាម្តងៗ ជាពិសេសនៅពេលធ្វើសឹកសង្គ្រាម ព្រះមហាក្សត្រខ្មែរតែងតែនិយមប្រើអាវ និងមួកយ័ន្ត ហើយការនិយមយ័ន្តនេះបានក្លាយទៅជាទម្លាប់យ៉ាងសំខាន់មួយសម្រាប់ព្រះមហាក្សត្រខ្មែរ និងថៃ ដែលជានិច្ចកាល គឺធ្វើឡើងសម្រាប់ការពារនៅលើសមរភូមិ។
    ដូចនេះគោលបំណងរបស់ការនិយមអាវ ឬពួកយ័ន្តរបស់ព្រះមហាក្សត្រខ្មែរ ដូចករណីអាវយ័ន្តរបស់ព្រះបាទអង្គឌួង កាលពីពាក់កណ្តាលស.វទី១៩ គឺដើម្បីការពារព្រះសុវត្ថិភាព និងបង្កើនឆន្ទះដ៏ម៉ោះមុត ដែលជាវិធានការចាំបាច់ ក្នុងការធ្វើសឹកសង្គ្រាមមួយដែលអាចនឹងកើតមានឡើង ដូចជាការធ្វើដំណើរជិតឆ្ងាយ តាមរយៈការទទួលនូវអំណោយស័ក្តិសិទ្ធិនៃគំនូសយ័ន្ត ដែលទ្រង់គ្រងលើព្រះកាយ។
    ប្រភព:ម.ត្រាណេ
    More video:
    សម័យអាណាចក្រភ្នំ ឬ សម័យហ្វូណន់ |Fúnán www.youtube.co....
    សម័យចេនឡា | Zhēnlà www.youtube.co...
    ហេតុអ្វីបានជាគេប្រើកូនក្រក ? | Why use Konkrok ? www.youtube.co.... តើអ្នកជឿទេថាមានខ្មោចសង្កត់? | Do you believe in ghosts? www.youtube.co... US:
    *************************************
    FB: / discoveryinsider
    TH-cam: / @discoveryinsider

ความคิดเห็น • 9

  • @mengmeng5880
    @mengmeng5880 3 หลายเดือนก่อน

    យន្ត័ព្រះបាទអង្គឌួង

  • @user-ep2qy2qr6m
    @user-ep2qy2qr6m 11 หลายเดือนก่อน

    លោកគ្រូមានអាវយ័នជៀវអត់🙏

  • @bpsoppo3710
    @bpsoppo3710 ปีที่แล้ว

    ញុមចង់បានអាវយ័ននេះ

  • @yuonbunthan7823
    @yuonbunthan7823 2 ปีที่แล้ว +2

    មានទទួលសាក់លើខ្លួនទេព្រះអង្គ

  • @nithda5761
    @nithda5761 4 ปีที่แล้ว +1

    🙂🇰🇭👍👍👍🙏❤️

  • @mengmeng5880
    @mengmeng5880 3 หลายเดือนก่อน

    យន្ត័ព្រះបាទអង្គឌួង