អត្ថរបស់សីល និង ទោសរបស់សីល មាន ៤ យ៉ាង

แชร์
ฝัง
  • เผยแพร่เมื่อ 4 ต.ค. 2024
  • អដ្ឋកថា
    អត្ថរបស់សីល និង ទោសរបស់សីល មាន ៤ យ៉ាង
    -៣៩៣- បបញ្ចសូទនី អដ្ឋកថាមជ្ឈិមនិកាយ មូលបណ្ណាសក
    អត្ថរបស់សីល
    បទថា សីលំ សេចក្តីថា ដែលឈ្មោះថា សីល ព្រោះអត្ថថា ដូចម្តេច ? ដែលឈ្មោះថា សីល ព្រោះអត្ថថា ជាទីតាំងមាំ ។ សេចក្តី ពិស្តារនៃបទ ថា សីលនោះ បានពោលទុកហើយក្នុងបករណ៍វិសេស ឈោ្មះ វិសុទ្ធិមគ្គ ។ សូម្បីក្នុងបករណ៍ពិសេស ឈ្មោះ វិសុទ្ធិមគ្គនោះ ដោយ អគ្គនេះថា
    បរិបុណ្ណសីលា នេះ ជាការដែលបានពោលភាពបរិបូរណ៍នៃ សីលទុកហើយ ព្រោះប្រាសចាកទោសរបស់សីល ដូចលោកពោលភាព បរិបូរណ៍នៃស្រែទុក ព្រោះប្រាសចាកទោសរបស់ស្រែដូច្នោះ ។
    ទោសរបស់សីល មាន ៤ យ៉ាង
    ដូចយ៉ាងថា ស្រែដែលប្រកបដោយទោសៈ ៤ យ៉ាងគឺ
    ពូជមិនល្អ ១
    ការសាបព្រោះមិនល្អ ១
    ទឹកមិនល្អ ១
    ទីដីមិនល្អ ១
    រមែងធ្វើឲ្យស្រែមិនបរិបូរបាន ។
    បណ្ដាទោស ៤ យ៉ាងនោះ ពូជដែលមិនពេញគ្រាប់ ឬស្អុយ ក្នុង ចន្លោះណា ៗ មាននៅក្នុងស្រែណា ស្រែនោះឈ្មោះថា ស្រែមានពូជមិនល្អ ។
    ជនទាំងឡាយសាបពូជទាំងនោះ ចុះក្នុងស្រែណា, សំណាបរមែង មិនដុះឡើងក្នុងស្រែនោះ ស្រែក៏ចាត់ថា ជាស្រែដែលមិនល្អ ។
    អ្នកស្រែដែលមិនឆ្លាត កាលសាបពូជ រមែងសាបឲ្យធ្លាក់ទៅជា ល្បោះៗ ក្នុងស្រែណា ស្រែនោះឈ្មោះថា មានការសាបពូជមិនល្អ ។ ព្រោះកាល សាបពួជយ៉ាងនះ សំណាបរមែងមិនដុះលូតលាស់ឡើងទូទៅ គ្រប់កន្លែង ស្រែក៏ចាត់ថា ជាស្រែមិនល្អ ។
    ក្នុងស្រែកន្លែងខ្លះ មានទឹកច្រើនពេកទៅ ឬមិនមានសោះ ស្រែ នោះឈ្មោះថា ខ្លះទឹក ព្រោះថា សំណាបមិនដុះឡើង សូម្បីក្នុងស្រែនោះ ស្រែក៏ចាត់ថា ជាស្រែមិនល្អ ។
    ក្នុងផ្ទៃដីខ្លះ អ្នកស្រែយកនង្គ័លភ្ជួរដី ដល់ ៤-៥ លើក ឲ្យផ្ទៃដីជ្រៅពេកទៅ តពីនោះ ដីនឹងកើតមានរសប្រៃ ស្រែនោះឈ្មោះថា មានផ្ទៃដីមិនល្អ ។ ព្រោះថា ក្នុងស្រែដែលមិនល្អនោះ សំណាបរមែងមិនលូតលាស់ឡើង ស្រែក៏ចាត់ថា ជាស្រែមិនល្អ ហើយស្រែដូច្នោះ នឹងមិនមានផលច្រើន ព្រោះថា សូម្បីក្នុងស្រែនោះ នឹងសាប ពូជចុះទៅច្រើន ក៏បានទទួលផលតិច ។
    តែថា ស្រែដែលចាត់ថា ជាស្រែបរិបូរ ព្រោះប្រាសចាកទោស ៤ យ៉ាងនេះ ។ហើយ ស្រែដូច្នោះ ចាត់ជាស្រែដែលមានផលច្រើន យ៉ាងណា សីលដែលប្រកបដោយទោស ៤ យ៉ាង ដាច់ ធ្លុះ ពព្រះ ពពាល នឹងចាត់ជាសីលដែលបរិសុទ្ធមិនបានដូច្នោះ ដូចគ្នា ។ ហើយសីលដូច្នោះ ជាសីលដែលមានផលតិច តែសីលនឹងចាត់ថា ជាសីលដែលបរិបូណ៌បាន ក៏ព្រោះប្រាសចាកទោស ៤ យ៉ាងនេះ ។ ក៏សីលដូច្នោះ ចាត់ថា ជាសីល ដែលមានផលានិសង្សច្រើន ។

ความคิดเห็น •