ប្រវត្តិព្រះគណេស ៖ អាទិទេពកម្ចាត់ឧបសគ្គ / Lord Ganesh : The God of Removing All Obstacles

แชร์
ฝัง
  • เผยแพร่เมื่อ 11 ก.ย. 2024
  • ព្រះគណេស អាទិទេពដែលមានព្រះកាយជាមនុស្ស និងព្រះសីសៈជាសត្វដំរី ទ្រង់គឺជាព្រះឱរសរបស់ព្រះសិវៈ និងព្រះម៉ែបាវ៌តី, ទ្រង់គឺជាអាទិទេពដែលមានអ្នកគោរពបូជាច្រើនបំផុតនៅក្នុងចំណោមអាទិទេពផ្សេងៗទៀតរបស់ព្រហ្មញ្ញសាសនា ឬសាសនាហិណ្ឌូ, ព្រោះទ្រង់ជាអាទិទេពខាងកម្ចាត់ឧបសគ្គ និងជួយឱ្យរាល់កិច្ចការទាំងឡាយ ទាំងពួងបានសម្រេចជោគជ័យ។ ដូច្នេះពេលដែលជនជាតិឥណ្ឌានាំគ្នាប្រារព្ធពិធីកម្មសាសនា ឬសិក្សារៀនសូត្រសិល្បវិទ្យាផ្សេងៗ គេតែងតែគោរពបូជាដល់ព្រះគណេសជាមុនសិន ដើម្បីសូមឱ្យកិច្ចការនោះប្រព្រឹត្តទៅដោយរលូន ប្រាសចាកឧបសគ្គ និងសម្រេចបាននូវជោគជ័យដូចបំណង។
    ព្រហ្មញ្ញសាសនានៅក្នុងប្រទេសឥណ្ឌាត្រូវបានបែងចែកជានិកាយផ្សេងៗជាច្រើន ដោយនិកាយខ្លះគោរពបូជា ព្រះព្រហ្មថាជាអាទិទេពធំបំផុត, និកាយខ្លះគោរពបូជាព្រះសិវៈថាជាអាទិទេពធំបំផុត, និកាយខ្លះគោរពបូជាព្រះវិស្ណុថា ជាអាទិទេពធំបំផុត និងនិកាយខ្លះទៀតគោរពបូជាព្រះម៉ែអាទិសក្តិថាជាមហាទេវីធំបំផុតជាដើម។ ប៉ុន្តែទោះបីជាយ៉ាង ហ្នឹងក្តី សម្រាប់ព្រះគណេសវិញ គឺត្រូវបានគេគោរពបូជានៅគ្រប់និកាយទាំងអស់, គេចាត់ទុកព្រះអង្គថាជាអាទិទេពសំខាន់ដែលមិនអាចខ្វះបាន ហើយគ្រប់គម្ពីរតម្រាសាសនាក៏សុទ្ធតែពោលសរសើរព្រះគណេសថាជាអាទិទេពដែល មានឫទ្ធានុភាពខ្លាំងក្លា ប្រាជ្ញាវាងវៃ ប្រកបដោយគុណធម៌ តែងតែចាំជួយសង្គ្រោះ ការពារឃំគ្រង បង្ក្រាបកម្ចាត់រាល់សភាវៈអាក្រក់ទាំងឡាយ ជាអាទិទេពប្រកបដោយភាពកតញ្ញូខ្ពង់ខ្ពស់បំផុត និងមានលក្ខណៈសម្បត្តិល្អព្រមគ្រប់ប្រការ សមគួរដល់ការគោរពបូជាយ៉ាងក្រៃលែង...។
    - ប្រវត្តិព្រះហ្មញ្ញសាសនា • ប្រវត្តិព្រហ្មញ្ញសាសនា...
    - ប្រវត្តិព្រះព្រហ្ម • ប្រវត្តិព្រះព្រហ្ម/​​អ...
    - ប្រវត្តិព្រះសិវៈ • ប្រវត្តិព្រះសិវៈ​​ អាទ...
    - ប្រវត្តិព្រះវិស្ណុ • ប្រវត្តិព្រះវិស្ណុ អាទ...
    *************************************
    Facebook : Samorn Shivamantra
    Gmail : samornmahabharat@gmail.com
    ***************************************************************************************************
    Credit :
    - music background : Jai Ganesh Deva Aarti-Instrumental
    - Pictures : from Google and Vighnaharta Ganesh Series from Sony TV
    ***************************************************************************************************
    Copyright Disclaimer Under Section 107 of the Copyright Act 1976, allowance is made for "fair use" for purposes such as criticism, comment, news reporting, teaching, scholarship, and research. Fair use is a use permitted by copyright statute that might otherwise be infringing. Non-profit, educational or personal use tips the balance in favor of fair use.
    ☆▪☆▪☆▪☆▪☆▪☆▪☆▪☆▪☆▪☆▪☆▪☆▪☆▪☆
    No copyright infringement intended for the song If you need a song or picture removed on my channel, please e-mail me .Once I have received your message and determined you are the proper owner of this content I will have it removed Within a Day
    There is never a need to strike a video down when you can get it removed within the same day and keep the channel and yourself happy!
    This video, including axamples, images, and raferences are provided for informational purposes only. The names of actual companies ad proverb mention here in may be the trademarks of their respective owners. Credits shall be given to the images takan from the open-source and cannot be used for promotional activities.

ความคิดเห็น • 78